Monday, November 11, 2013

កម្ពុជា ​នៅ​ប្រឈម​ ​នឹងបញ្ហា​ មិន​គោរព​ច្បាប់

កម្ពុជា ​នៅ​ប្រឈម​ ​នឹងបញ្ហា​ មិន​គោរព​ច្បាប់

131018_08
កញ្ញា សេង ធារី អ្នក​ជំនាញ​ខាង​កិច្ច​ការច្បាប់​ និង​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​។ រូបថត សហ​ការី
ធារី សេង ទទួល បាន​បរិញ្ញាបត្រ​ច្បាប់​មក​ពី​សាកល​វិទ្យាល័យ Georgetown ក្រុង វ៉ាស៊ីនតោន ជា​សាលា​របស់​លោក Bill Clinton អតីត​ប្រធានាធិបតេយ្យ សហរដ្ឋ ​អាមេរិក ជា​សាលា​មាន​ជំនាញ​ផ្នែក​នយោបាយ​អន្តរជាតិ។ កញ្ញា ធារី សេង បាន​ធ្វើ​កិច្ចការ​ជាច្រើន​អំពី​សង្គម​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល សម្រាប់​តំបន់​អាស៊ាន ទាក់​ទិន​ទៅ​នឹង​កិច្ចការ​ច្បាប់ និង​សិទ្ធិ​មនុស្ស​។ ធារី មាន​បទពិសោធ​ការងារ​ផ្នែក​ច្បាប់​ភាគ​ច្រើន នៅ​ក្នុង​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​។ នាង​កើត​នៅ​រាជធានី​ភ្នំពេញ នៅ​ដើម​ឆ្នាំ ១៩៧១​។ នាង​មាន​អាយុ ៤ ឆ្នាំ នៅ​ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ ១៩៧៥។ ធារី សេង បាន​ពិក្សា​អំពី​បទ​ពិសោធ​ផ្ទាល់​ពី​ការងារ​ផ្នែក​ច្បាប់ នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ជាមួយ​លោក កៃ គឹមសុង ដោយ​សម្លឹង​ត្រឡប់​ក្រោយ ក្នុង​រយៈ ២០ ឆ្នាំ កន្លង​ទៅ និង​សម្លឹង​មើល​ទៅ​អនាគត​នៃ​ប្រទេស​កម្ពុជា​តាម​រយៈ​សំណួរ-ចម្លើយ អំពី​ការ​គោរព​ច្បាប់ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ដូច​ខាង​ក្រោម៖

តើ​នៅ​កម្ពុជា មាន​ការ​អនុវត្ត​ច្បាប់ បទដ្ឋាន​នានា​បាន​ពេញ​លេញ ខ្វះ​ខាត ឬ​ល្អ​ប្រសើរ​យ៉ាង​ណា​ទៅ ក្នុង​រយៈ​ពេល ២០ ឆ្នាំ​កន្លង​មក​នេះ?


ក្នុង រយៈ​ពេល ២០ ឆ្នាំ តាំង​ពី​យើង​បាន​តាត់​តែង និង​អនុម័ត​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ក្នុង​សម័យ អ៊ុនតាក់ មក យើង​ឃើញ​ថា វា​មាន​ភាព​ប្រសើរ​ច្រើន បើ​យើង​និយាយ​ឲ្យ​ទូលំ​ទូលាយ ហើយ​ភាព​ប្រសើរ​កើត​ឡើង​ដោយ​សារ​ការ​ដាក់​សម្ពាធ ពី​ប្រជា​ពលរដ្ឋ ដែល​ដឹក​នាំ​ដោយ​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​ជំរុញ។

ឧទាហរណ៍ នៅ​ក្នុង​ច្បាប់​ទាក់​ទិន​ពលកម្ម យើង​ហៅ​ថា Labor Law ទាក់​ទិន​នឹង​កម្មករ តាម​រោងចក្រ យើង​បាន​ទទួល​ជំនួយ​បច្ចេកទេស​ច្រើន​ពី​អន្តរជាតិ ក្នុង​ការ​មើល​ខុស​ត្រូវ អំពី​លទ្ធភាព​តាម​ដាន​អំពី​សិទិ្ធ។ បើ​អ៊ីចឹង នេះ​ជា​ភាព​ប្រសើរ​ចំពោះ​ប្រជា​ជាតិ​ទាំង​មូល​។ ប៉ុន្តែ​អ្វី​ជា​បញ្ហា ហើយ​អ្វី​ដែល​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​គឺ គុណភាព នៅ​ក្នុង​ដំណើរការ​អនុវត្ត​ច្បាប់។ ចំពោះ​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ការ​អនុវត្ត​នេះ មាន​ភាព​យឺត​យ៉ាវ​ច្រើន វា​គួរ​តែ​រីក​ចម្រើន​លើស​ពី​បច្ចុប្បន្ន​នេះ ពិសេស​ក្នុង​ផ្នែក​ច្បាប់។ បើ​ឲ្យ​ជ្រៅ​ជាង​នេះ យើង​ឃើញ​ថា ដៃ​ម្ខាង​រីក​ចម្រើន តែ​ដៃ​ម្ខាង​ទៀត​មាន​បញ្ហា នោះ​គឺ​ការ​មិន​គោរព​សិទ្ធិ​មនុស្ស។ ឧទាហរណ៍ ការ​ជួញ​ដូរ​មនុស្ស ស្ត្រី​និង​កុមារ បញ្ហា​រំលោភ​និង​រឿង​អាស​អាភាស បាន​ក្លាយ​ជា​បញ្ហា​សង្គម​យ៉ាង​ធ្ងន់​ធ្ងរ។ ចំពោះ​ប្រទេស​ខ្មែរ​យើង​មក​ពី​ការ​អនុវត្ត​ច្បាប់​ដើរ​មិន​ទាន់​បញ្ហា ដែល​កំពុង​រីក​ផុស​ផុល​ឡើង​លឿន​ជាង​ច្បាប់​ទៅ​ទៀត។ ក្រៅ​ពី​នេះ​យើង​មាន​បញ្ហា​អន្តោប្រវេសន៍​ពី​ប្រទេស​ជិត​ខាង​ផង​ពី ជន​បរទេស ដែល​ច្រើន​តែ​ប្រើ​ប្រទេស​យើង​ជា​ទីលាក់​ខ្លួន​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ អំពើ​អាក្រក់។ មាន​ករណី​ច្រើន​ទៀត​ដូចជា ការ​បណ្ដេញ​ប្រជា​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង បញ្ហា​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជាដើម។

តើ​រដ្ឋាភិបាល និង​រដ្ឋសភា មាន​ដែល​រំលោភ​បំពាន​ច្បាប់​ណា​មួយ ដែល​ខ្លួន​បាន​ចែង និង​អនុម័ត ក្នុង​បណ្ដា​អាណត្តិ​កន្លង​មក​ទេ?

យើង ឃើញ​ថា រដ្ឋាភិបាល​បាន​រំលោភ​បំពាន​ច្រើន។ ឧទាហរណ៍ គ.ជ.ប នៅ​ពេល​ថ្មីៗ​នេះ យើង​បាន​ឃើញ​ជាក់ស្ដែង​តាម​រយៈ​សំណួរ​របស់​លោក​ថា គាត់​មិន​បាន​គោរព​វិធាន​ផ្ទៃ​ក្នុង ក្នុង​ការ​បើក​សវនាការ​ឲ្យ​ត្រឹម​ត្រូវ​ដើម្បី​ស្ដាប់​ពាក្យ​បណ្ដឹង​ពី អ្នក​បោះឆ្នោត និង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ទេ? ប្រហែល​ពី​មុន គាត់​បាន​បំពាន​ច្រើន ដែល​យើង​មិន​បាន​ដឹង តែ​នៅ​ក្នុង​សម័យ​បណ្ដាញ​សង្គម រីក​ចម្រើន (Social Media) យើង​អាច​ដឹង​អំពី​បញ្ហា​នេះ។

គេ​មើល​ឃើញ​ថា រដ្ឋាភិបាល​ហាក់​មាន​អំណាច​ខ្លាំង​ក្លា​ជាង​ស្ថាប័ន​ជាតិ​ធំៗ ៣ ទៀត​មាន រដ្ឋសភា ព្រឹទ្ធសភា តុលាការ និង​ស្ថាប័ន​សារព័ត៌មាន ក្នុង​អាណត្តិ​កន្លង​មក។ តើ​សម្រាប់​អាណត្តិ ទី៥ នេះ រាជ​រដ្ឋាភិបាល អាច​បន្ត​ត្រួត​ត្រា​លើ​ស្ថាប័ន​ដទៃ​ដូច​អាណត្តិ​កន្លង​មក​ទេ?

ចា! រដ្ឋាភិបាល​ថ្មី​នេះ ជា​រដ្ឋាភិបាល​ដែល​កំពុង​ជួប​ប្រទះ​អស្ថេរភាព ហើយ​កំពុង​ប្រឈម​មុខ អំពី​សំណួរ​ច្បាប់​ថា គាត់​ស្រប​នឹង​ធម្មនុញ្ញ​ឬ​អត់? នេះ​ជា​សំណួរ​ដែល​យើង​កំពុង​សួរ​ចំពោះ​រដ្ឋាភិបាល​ដែរ។ អ៊ីចឹង ថា​តើ​ដំណោះស្រាយ​គួរ​តែ​ប្រើ​ច្បាប់​ឬ​រក​ផ្លូវ​ចរចា​? គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ចិត្ត​ស្ងប់ ក្នុង​មួយ​កម្រិត។ អ្វី​ក៏​ដោយ យើង​មិន​អាច​ធ្វើ​ល្អ​ឥតខ្ចោះ​បាន​ទេ ហើយ​ក៏​គ្មាន​ប្រទេស​ណា​មួយ​អាច​អនុវត្ត​ច្បាប់​បាន​ពេញ​លេញ​ដែរ​។ ប៉ុន្តែ​អ្វី​ដែល​យើង​ចង់​បាន​ឲ្យ​ប្រសើរ​នៅ​ក្នុង​កម្រិត​មួយ ដែល​សង្គម​ដែល​មាន​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​ដែល​គាត់​គិត​ថា គាត់​អាច​ទទួល​បាន​។ នៅ​ក្នុង​សភាពការណ៍​នយោបាយ​ឥឡូវ​នេះ យើង​ឃើញ​ថា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន គាត់​អត់​ទាន់​ទទួល​បាន​ទេ ចំពោះ​រដ្ឋាភិបាល​ថ្មី​នេះ ដែល​គាត់​គិត​ថា អធម្មនុញ្ញ ឬ​អត់​ទាន់​មាន​ភាព​តទល់​គ្នា​ឲ្យ​មាន​តុល្យភាព​អំណាច ជាមួយ​គណបក្ស​ប្រឆាំង ហើយ​ស្ថាប័ន​ផ្សែងៗ​ទៀត។ ខ្ញុំ​ថា​មាន​អំណាច ទី ៥ ទៀត​គឺ​អំណាច​ពលរដ្ឋ នេះ​ជា​សភាពការណ៍​ថ្មី ដែល​យើង​មិន​ដែល​បាន​ឃើញ​កាល​ពី​មុន យើង​អាច​ដឹង​ថ្មីៗ​នេះ អំណាច​ប្រជា​ពលរដ្ឋ ជា​អំណាច​ខ្លាំង ហើយ​គាត់​បាន​អនុវត្ត​អំណាច​ហ្នឹង​មែន នៅ​ក្នុង​ការ​តវ៉ា។ ចំពោះ​ខ្ញុំ​ការ​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​ឥឡូវ​នេះ ជា​ការ​សង្ឃឹម និង​ជា​ការ​លើក​ទឹក​ចិត្ត​របស់​ខ្ញុំ នៅ​ក្នុង​ន័យ​ថា គាត់​កំពុង​បញ្ចេញ​កម្លាំង​របស់​គាត់​ត្រឹម​ត្រូវ​ជា​ប្រជា​ពលរដ្ឋ (citizen)។ ពី​មុន​មក​បង​ប្អូន​ខ្មែរ​យើង ជា​មនុស្ស​ដែល​គេ​បង្ក្រាប ឬ​ជា​មនុស្ស​ដែល​ទទួល​រងគ្រោះ ប៉ុន្តែ​ឥឡូវ យើង​កំពុង​ប្រើ​អំណាច​របស់​យើង​ជា​ពលរដ្ឋ ដែល​ជា​ម្ចាស់​របស់​រដ្ឋ​ធម្មនុញ្ញ​ហើយ​ជា​ផ្លូវ​ច្បាប់​ពលរដ្ឋ​ជា​ម្ចាស់ នៃ​តំណាង​រាស្ត្រ​របស់​យើង ពីព្រោះ​ពួក​គាត់​តំណាង​ឲ្យ​យើង ដែល​ពី​មុន​មក​ពួក​គាត់​បាន​ដើរ​តួ​ជា​ម្ចាស់​យើង​។ បើ​អ៊ីចឹង​ការ​ផ្លាស់​ប្តូរ​ក្នុង​ផ្នត់​គំនិត​នេះ ជា​ការ​រីក​ចម្រើន​ក្នុង​លទ្ធិ​ប្រជាធិបតេយ្យ។

តើ​កត្តា​អ្វី​ខ្លះ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​លឿន ហើយ​ចំឡែក​ទៀត​ដែល​ជា​រឿង​មិន​នឹក​ស្មាន​ដល់​ថា ពលរដ្ឋ​កម្ពុជា បែរ​ជា​គិត​ចង់​ផ្លាស់​ប្ដូរ​បែប​នេះ​ទេ ពី​ព្រោះ​ថា គណបក្ស​ប្រជាជន​ឈ្នះ​ដល់​ទៅ ៩០ កៅអី​កាល​ពី​អាណត្តិ ទី៤?

ចា! មាន​កត្តា​ច្រើន​ដែល​បូក​សរុប​ទៅ​ធ្វើ​ឲ្យ​យើង​ឃើញ​ភាព​អស្ចារ្យ​នៅ​ក្នុង រង្វង់​ប៉ុន្មាន​ខែ​នេះ។ ពិសេស​ក្នុង​អំឡុង​ពេល​បោះឆ្នោត​អាណត្តិ ទី៥ នេះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល។ ខ្ញុំ​គិត​ថា មិន​មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ទេ អ្វី​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ បាន​បញ្ចេញ​មតិ​បញ្ចេញ​កម្លាំង បញ្ចេញ​ភាព​ក្លាហាន​របស់​គាត់ នៅ​ក្នុង​ការ​ដឹង​និង​យល់​និង​អនុវត្ត​សិទិ្ធ​របស់​ពួក​គាត់។ កត្តា​មាន​ច្រើន​ក្នុង​នោះ​មាន​កម្លាំង​យុវជន​មាន ៧៥ ភាគរយ មាន​អាយុ​ក្រោម ៣០ ឆ្នាំ ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៤ លាន​នាក់។ មនុស្ស​មាន​អាយុ​ក្រោម ៣០ ឆ្នាំ ពួក​គេ​មិន​ដែល​ជួប​ប្រទះ​ផ្ទាល់​របប​ខ្មែរ​ក្រហម​ទេ ចំពោះ​បង​ប្អូន​យើង​រួម​នឹង​ខ្ញុំ ដែល​បាន​ជួប​ប្រទះ​ផ្ទាល់​របប​ខ្មែរ​ក្រហម យើង​មាន​ការ​បាក់​ស្បាត យើង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ ដែល​ធ្វើ​ឲ្យ​យើង​អស់​សង្ឃឹម​ច្រើន ធ្វើ​ឲ្យ​យើង​មាន​ភាព​ភ័យ​ខ្លាច​ក្នុង​កម្រិត​មួយ​ធ្ងន់ធ្ងរ​។ ដូច្នេះ យុវវជន​ដែល​មាន ៧០ ភាគរយ មិន​មាន​ជំងឺ​បាក់​ស្បាត​ដូច​ឪពុក​ម្តាយ​គាត់​ទេ។ ម្យ៉ាង​យើង​បាន​ទទួល​ឥទ្ធិពល​ច្រើន​ពី​ពិភពលោក ដែល​កំពុង​មាន​ទំនោរ​ទៅ​រក​ការ​បង្ហាញ​សិទិ្ធ​ទាមទារ និង​ហ៊ាន​ប្រឈម​មុខ​នឹង​អំណាច​ផ្តាច់​ការ​នៅ​ក្នុង​ប្រទេស​ពួក​គេ​។ យើង​ក៏​ឃើញ​ថា បណ្ដាញ​សង្គម មាន​សារៈ​សំខាន់​មែន​ទែន រួម​នឹង​បច្ចេកវិទ្យា​ទូរស័ព្ឌ​ផង​ដែល​អាច​ថត​រូប​ផង​ហើយ​បង្ហោះ​ភ្លាមៗ​ផង រួម​ទាំង​ភាសា​អង់គ្លេស ដែល​ជា​ភាសា​បណ្ដាញ ហ្វេសប៊ុក និង​ការ​រីក​ចម្រើន​របស់​អក្សរ​ហ្វុន យូនីកូដ ដែល​ក្លាយ​ជា​ភាសា​គេ​អាច​សរសេរ​បាន​នៅ​ក្នុង​ប្រព័ន្ធ ហ្វេសប៊ុក របស់ ក្រុម​អ្នក​ប្រើ​ប្រាស់។

ធារី! បញ្ហា​បណ្ដាញ​សង្គម (ហ្វេសប៊ុក) នៅ​ប្រទេស​មួយ​ចំនួន បាន​នាំ​គ្រោះ​ដល់​ប្រទេស​ជាតិ ដោយ​បង្កើត​ឲ្យ​មាន​បដិវត្តន៍​ផ្កា​ម្លិះ​។ តើ​យុវជន​ខ្មែរ​យើង​អាច​នឹង​ឈាន​ដល់​កម្រិត​អាក្រក់​នោះ​ឬ​ទេ​ប្រសិន​បើ​បណ្ដោយ​ឲ្យ​ពួក​គាត់​ប្រើ​ប្រាស់​ប្រព័ន្ធ​ទំនើប​នោះ ដោយ​សេរី​ដូច​សព្វ​ថ្ងៃ?

បញ្ហា អសន្តិសុខ​ឬ​អស្ថិរភាព ជា​ការ​ព្រួយ​បារម្ភ​ទូទៅ​មួយ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​ឈាន​ទៅ​រក​សង្គម​ប្រសើរ​ជាង​បច្ចុប្បន្ន ក៏​ចាំ​បាច់​ដែរ​ពីព្រោះ​អ្វី​ដែល​នៅ​តែ​ដដែល វា​មិន​អាច​មាន​អ្វី​ប្រសើរ​ឡើយ​។ ប្រសិន​បើ​យើង​ចង់​ឲ្យ​មាន​ការ​កែ​ទម្រង់ គឺ​ត្រូវ​តែ​មាន​ជម្លោះ​មួយ​ដែល​នឹង​នាំ​មក​នូវ​ផល​វិជ្ជមាន សម្រាប់​សង្គម​ជាតិ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​មិន​ខ្លាច​នឹង​មាន​ជម្លោះ​ទេ ពី​ព្រោះ​ជម្លោះ​ដោយ​ប្រាជ្ញា វា​ជា​ជម្លោះ​នៅ​ក្នុង​ល្បែង​ប្រជាធិបតេយ្យ។ យើង​ត្រូវ​មាន​វប្បធម៌ ក្នុង​ការ​ឯកភាព និង​មិន​ឯកភាព ពី​ព្រោះ​មនុស្ស​ម្នាក់ៗ មាន​ការ​គិត​ខុស​គ្នា។ យើង​ជំរុញ​ឲ្យ​មនុស្ស​ប្រើ​ភាសា​ជជែក​គ្នា ជា​ជាង​ប្រើ​ប្រាស់​អាវុធ​ក្នុង​ការ​ដណ្ដើម​ឈ្នះ​។ ពួក​យើង​ដែល​ជា​សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​គ្មាន​អាវុធ​ទេ ហើយ​យើង​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​ភាសា​សន្តិភាព​និង​សម្រុះ​សម្រួល​។ ខ្ញុំ​សូម​សរសើរ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ការ​រៀបចំ​ប្រជុំ​ដោយ​អហិង្សា​ដោយ​ចង់​បញ្ជាក់​ថា នេះ​ជា​វិធី​ដែល​គេ​ប្រើ​ប្រាស់​ក្នុង​ល្បែង​នយោបាយ។

តើ​អ្វី​ទៅ ដែល​ធ្វើ​ឲ្យ ធារី សប្បាយ​ចិត្ត​ជាង​គេ ហើយ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ ធារី មិន​ពេញ​ចិត្ត​ទាល់​តែ​សោះ នៅ​ក្នុង​សង្គម​យើង​នា​ពេល​បច្ចុប្បន្ន​នេះ?

មាន​រឿង​ធ្វើ​ឲ្យ​ខ្ញុំ ស្រក់​ទឹក​ភ្នែក នៅ​ពេល​ខ្ញុំ​គិត​ឡើង​វិញ អំពី​អ្វី​ដែល​បាន​កើត​ឡើង ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ។ ចំពោះ​យុវជន និង​ពលរដ្ឋ​យើង ពិសេស​ពេល​យើង​ឃើញ​ថា ពួក​គាត់​ហ៊ាន​បង្ហាញ​សេចក្តី​ក្លាហាន​របស់​គាត់ ពិសេស​គឺ​ពួក​គាត់​បាន​លក់​មាន់ លក់​ទា យក​កម្រៃ​សម្រាប់​ធ្វើ​ដំណើរ​មក​ចូល​រួម​ធ្វើ​បាតុកម្ម​អហិង្សា​។ នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង អំពី​ឆន្ទៈ​នៅ​ក្នុង​ជម្រៅ​ចិត្ត​ដ៏​អស្ចារ្យ​មែន​ទែន ហើយ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​នៅ​ក្នុង​កិច្ចការ ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ គឺជា​សេចក្តី​ក្លាហាន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ដែល​បាន​បង្ហាញ​មហា​ សាមគ្គី​យ៉ាង​ទូលំ​ទូលាយ​ក្នុង​សភាព​ប្រឈម​គ្រោះថ្នាក់​ចំពោះ​គាត់៕

9 comments:

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

Anonymous said...

Another Porn Star...

Anonymous said...

Chorng rok kdor arkang thom..thom novg knong skype chrea nass.Soth ther sak 5 sak plus pou ar chker ornuss vea throv ka srey dou cheang ageung,Are thoktheab klass block vea chid dorb dor kor nov throrlorb mok ving dordeal...!If you still sole now it's military team want to yankor with you.Yankor=Enjoy,yankor means Enjoy!I thing all those military need girlfriend like you.When they aske me add and after i has them nams and i go to seaching in google,They are in google all.Kdor thom bonsak kor thom loy chrea...Ok,Cane i line so they bastard like dog orngkesi!!If you adress them skype i can give your no problame!!

Anonymous said...

All issue in cambodia is because of Youn. Once cheap hypocrite Youn get out of Cambodia, everything will be solve , and Khmer will live in peace. the real problem with Youn is they have THIEF MENTALITY.

Anonymous said...

* សូមលោកប្រធាន កុំស្តាប់ប្រពន្ធខ្លាំងពេក!!!

* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!

* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!

* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!

* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!

* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!

* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!

* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!

* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយ​កជាគ្នា​!!!

Anonymous said...

ធារី សេង ចាស់ៗលោកថាសំផឹងគូទមានតម្លៃ តែសំផឹងមាត់ដូចហងសូម្បីតែឆ្កែខ្វាក់វាមិន
ហិតក្តិតហងផងទេមី នាងអើយ!
កុំខំ យែក ហែក កន្ធែកពេក​ rrហងធុំ ក្លិនណាស់!

Anonymous said...

ONLY CNRP KNOW HOW TO LEAD US RIGHT DIRECTION, I HAVE FAITH IN YOU MP SAM RAINSY & KEM SOKHA SO FAR YOU HAVE LEAD US WITH NO DESTRUCTION, YOU HAVE PATIENT, YOU ARE CALM THAT THE ONLY WAY TO GET US TO PEACE & VICTORY. MANY OTHER HAS BLAME THAT YOU DON'T DO ENOUGH. THOSE ARE PEOPLE HAS NO PATIENT OR MAY BE VIET SPY TRY CLEVER WAY OF BREAKING UP US (KHMER PATRIOTS) APART. AS KHMER PATRIOT YOU CAN ALWAY COUNT ON ME TO TRUST YOU NO MATTER WHAT. I'M WITH YOU ALL THE WAY. LOVE YOU, YOU HAVE CAME LONG WAY. YOU HAVE GAIN GREAT ACHIEVEMENT, YOU GAIN FROM 29 SEAT IN CONGRESS TO 89 IF ELECTION WERE FREE AND FAIR,THIS NUMBER CAME FROM MP SON CHHAY HAVE TOLD US ONCE BEFORE. THIS IS GREAT ACHIEVEMENT THAT CPP AND VIET THIEVES WOULD LIKE ALL OF US TO FORGET & INSTEAD BLAME AND FIGHT EACH OTHER THAT'S WHY I REFUSE TO BELIEVE IN CPP & VIET THIEVE TATIC. BUT ALL KHMER PATRIOTS ALL OVER THE WORLD KNOWS TO WELL TO BELIEVE THEIR DEVIL STRATEGY. LOVE YOU CNRP CONTINUE TO TO LEAD US TO GREAT VICTORY IS IMMINENT.nesidiLo143

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

CNRP ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។

អាអន្ទិតសម រង្សី ,
អាខ្ទើយក្តទន់ល្វក់-បាក់កងាប់
ជាប់ស្នេហ៍កូនឆ្កែញី CPP យួន!

* សូមលោកប្រធាន កុំសាប់ប្រពន្ធខ្លាំងពេក!!!
* សម រង្ស៊ី ឣ្នកធ្វើ ប្រពន្ធឣ្នកស្រែក !!!
* កុំប្រដៅអាមនុស្សនៅលើបង្គង ថាកុំឲ្យសាប់!
* កុំប្រដៅអាមនុស្សបំរើផ្លូវភេទ ថាកុំឲ្យស្រែក!
* កុំប្រដៅអាល្ងង់ទូរថា កុំឲ្យអាសែនវាសាប់!
* កុំប្រដៅអាស៊ីឆ្កែជើងពីរ ថាកុំឲ្យវាស៊ីអាចម៍អាសែន!
* នាងរត់រកអ្នក ,អាមនុស្សពាលវារត់រកពាល
គ្នាវា!................ អញ្ចឹងហើយ!
* សូម្បីតែអាមនុស្សក្បត់ជាតិ ក៏កុំយ​កជាគ្នា

បេីចង់ឡេីងធ្វេីជានាយករដ្ធមន្ត្រី សូមលោកប្រធានដកឈ្មោះ
តំណាងរាស្ត្រណាម្នាក់ចេញសិន ដេីម្បីលោកប្រធានអាចដាក់ឈ្មោះ
របស់លោកប្រធានជំនួសវិញ !!!​

Anonymous said...

* ឱ! មេគ្រោះកៃលឿងអន្ទាក់យួនមេបោក
មុខស្វាធារី សេង ឃើញមុខហើយក៏ចង្រៃ៧ខែ!
គ្មានជាតិ-ចូវ គឺ"ស្ទើរភ្លើង"។
* ចាស់ៗថាសំផឹងគូទ-ក្តិតជាំក្តខឹងមានតម្លៃ!
* តែបើសំផឹងរមាស់មាត់ដូចហងដេកស្ងាប
កណ្ដួយហោកក្តងាប់ទន់លោងអត់តម្លៃ!
* កុំខំហែកកន្ធែកពើងចំតិត ធុំក្លិនស្អុយ
អត់អាសូរដូចប្រហោងបង្គន់អាចម៍!
* សូម្បីឆ្កែខ្វាក់អង្កែរស៊ីកន្ទុយខ្វៀន
ក៏វាមិនហិតក្តិត សំផឹងផឹតឯងទេ!
* ល្មមដេរមាត់វៀចសំអុយង៉ោងនិយាយត្រដឹត
សំដីផ្អែមពុតនោះទៅ។ ហងអើយ ធុំក្លិនណាស់!