RFA/Mom Sophon |
ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-21
គណបក្សប្រឆាំងបានប្រកាសពីជំហររបស់ខ្លួន នឹងមិនធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដរាបណាគណបក្សនេះទទួលយករបៀបវារៈរបស់ខ្លួន គឺការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។
គណបក្សសង្គ្រោះជាតិ មិនព្រមចរចាជាមួយគណបក្សប្រជាជនកម្ពុជា នេះ ដោយគណបក្សនេះជ្រើសរើសយកការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជារឿងសំខាន់ជាង ដើម្បីទាមទារឲ្យមានការផ្លាស់ប្ដូរនៅពេលខាងមុខ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យមានការចរចា តែការចរចានោះ គឺគណបក្សប្រជាជនកម្ពុជា ត្រូវទទួលយកសំណើ ឬរបៀបវារៈរបស់គណបក្សសង្គ្រោះជាតិ អំពីការស៊ើបអង្កេតលទ្ធផលបោះឆ្នោត។ បើមិនដូច្នោះទេ គណបក្សសង្គ្រោះជាតិ មិនព្រមចូលចរចានោះឡើយ ហើយគណបក្សសង្គ្រោះជាតិ នឹងដឹកនាំធ្វើកូដកម្មនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ។
ការសម្រេចយកជម្រើសធ្វើបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងមិនទាន់ចរចានេះ នៅក្រោយពេលតំណាងគណបក្សទាំងពីរបានជួបចរចាគ្នាកាលពីថ្ងៃទី៥ វិច្ឆិកា។ តំណាងគណបក្សសង្គ្រោះជាតិ ដឹកនាំដោយ លោក សុន ឆ័យ និងតំណាងគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ព្រំ សុខា។ តំណាងគណបក្សទាំងពីរបានប្រកាសនៅក្នុងសន្និសីទកាសែតថា គណបក្សទាំងពីរធ្វើការចរចាបន្តនៅសប្ដាហ៍បន្ទាប់ តែរហូតមកទល់ពេលនេះមានរយៈពេលពីរសប្ដាហ៍ហើយ។
គណបក្សសង្គ្រោះជាតិ បានប្រកាសជាបន្តបន្ទាប់ថា ប្រសិនការចរចាពុំមានដំណោះស្រាយសមស្រប និងគ្មានតម្លាភាពអំណាចនៅក្នុងរដ្ឋសភាទេ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងមិនចូលស្បថចូលសភានោះទេ។
នៅក្នុងបរិបទនយោបាយជាប់គាំងបែបនេះ អ្នកវិភាគបានលើកឡើងថា អ្នកនយោបាយបានប្រើនយោបាយឈ្នះចាញ់ ឬនយោបាយឈ្នះឈ្នះ។
នយោបាយឈ្នះចាញ់នោះ គឺគណបក្សសង្គ្រោះជាតិ មុនចូលសភានោះទេ ហើយដឹកនាំធ្វើបាតុកម្ម និងធ្វើសេចក្តីថ្លែងការណ៍ជាចំហទៅកាន់បណ្ដាប្រទេសធំៗនៅលើសកលលោក មិនឲ្យផ្តល់ជំនួយ មិនឲ្យវិនិយោគ មិនឲ្យស្ថាប័នហិរញ្ញវត្ថុនានាមិនព្រមអនុញ្ញាតឲ្យប្រាក់ខ្ចី ហើយស្ថាប័ន គ.ជ.ប ប្រាំឆ្នាំក្រោយទៅមុខគ្មានការកែប្រែ ទីបំផុតការបោះឆ្នោតនីតិកាលទី៦ គ.ជ.ប បែបមិនឯករាជ្យដដែល។ ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា នៅតែជិះសេះលែងដៃ ព្រោះនៅក្នុងសភាមានតែគណបក្សតែមួយ នៅក្នុងរដ្ឋាភិបាលក៏មានតែបក្សតែមួយ។ ការដឹកនាំដោយឯកបក្សនេះ អំពើពុករលួយនៅតែបន្ត តុលាការនៅតែបន្តគ្មានយុត្តិធម៌ ប្រព័ន្ធផ្សព្វផ្សាយនៅតែមិនឯករាជ្យ ហើយគណបក្សប្រឆាំងក៏គ្មានឱកាសមានប្រព័ន្ធផ្សព្វផ្សាយដដែល ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថានឹងកែទម្រង់ស៊ីជម្រៅក៏ដោយ។ ចំពោះនយោបាយឈ្នះឈ្នះវិញ គណបក្សសង្គ្រោះជាតិ ត្រូវតែចូលក្នុងរដ្ឋសភា ដើម្បីមានឱកាសឃ្លាំមើលសកម្មភាពរបស់រដ្ឋាភិបាល និងធ្វើគោលនយោបាយផ្សេងៗ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត សុខ ទូច មានប្រសាសន៍ថា នៅក្នុងបរិបទនយោបាយពេលនេះ គណបក្សសង្គ្រោះជាតិ ត្រូវមានកញ្ចប់នយោបាយរួមមួយ ប្រសិនបើគណបក្សប្រជាជនកម្ពុជា មិនព្រមធ្វើការស៊ើបអង្កេតលទ្ធផលបោះឆ្នោតទេនោះ។ កញ្ចប់នយោបាយនោះ គណបក្សសង្គ្រោះជាតិ ត្រូវទាមទារឲ្យផ្លាស់ប្ដូរសមាសភាព គ.ជ.ប កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ លុបបំបាត់អំពើពុករលួយ ទាមទារស្ថាប័នព័ត៌មានរបស់ខ្លួន វិទ្យុ ទូរទស្សន៍របស់ខ្លួន និងបញ្ហាផ្សេងៗទៀត។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី បានហៅការសម្រេចរបស់គណបក្សសង្គ្រោះជាតិ ជាការសម្រេចមិនទាន់គ្រប់ជ្រុងជ្រោយនោះឡើយ។ លោកបញ្ជាក់ថា ការសម្រេចបែបនេះ នឹងអវិជ្ជមាន។ ផលអវិជ្ជមាននោះ គឺប្រជាពលរដ្ឋទាំងបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងប្រឈមហានិភ័យខ្ពស់។
អ្នកវិភាគបានលើកឡើងទៀតថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ចូលសភា គណបក្សនេះនឹងអាចបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋមួយចំនួននៅអាណត្តិក្រោយ។ ប៉ុន្តែ បើគណបក្សនេះមិនចូល គឺគណបក្សនេះទាញយកការគាំទ្រកាន់តែច្រើនពីប្រជាពលរដ្ឋ ហើយអាចនឹងមានរបត់នយោបាយផ្លាស់ប្ដូរដ៏ធំមួយក៏ថាបាន។
ម្យ៉ាងទៀត គណបក្សប្រជាជនកម្ពុជា វិញ ក៏មានការព្រួយបារម្ភ នៅពេលដឹកនាំសភា និងរដ្ឋាភិបាលម្នាក់ឯងនោះដែរ។ ពិសេសទៅទៀត នៅពេលគណបក្សប្រជាជនកម្ពុជា ធ្វើកំណែទម្រង់មិនបានទៅទៀតនៅពេលនេះ គណបក្សកាន់អំណាចនឹងបាត់បង់អ្នកគាំទ្រកាន់តែខ្លាំងថែមទៀតនៅពេលបោះឆ្នោតខាងមុខ នៅខណៈដែលប្រជាពលរដ្ឋភាគច្រើនកំពុងអស់ជំនឿលើគណបក្សនេះស្រាប់នោះ ហើយរដ្ឋាភិបាល ឬសភាបច្ចុប្បន្ននៅតែជាសភា និងរដ្ឋាភិបាលអត់ស្របច្បាប់។ ម្យ៉ាងទៀត រដ្ឋាភិបាលនឹងលំបាកស្វែងរកជំនួយ និងទាក់ទាញអ្នកវិនិយោគឲ្យចូលមកកម្ពុជា កាន់តែច្រើន។
ប្រទេសកម្ពុជា បានបង្កើតប្រវត្តិសាស្ត្រច្រំដែលអំពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្សនេះ ពីព្រោះថា ក្រោយពីការបោះឆ្នោត គណបក្សប្រឆាំងបានប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយចោទថា មានភាពមិនប្រក្រតីចំពោះលទ្ធផលបោះឆ្នោតនោះ គិតចាប់ពីកម្ពុជា បានរៀបចំការបោះឆ្នោតតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សលើកដំបូងឆ្នាំ១៩៩៣ មក ហើយនៅអាណត្តិទី៣ ឆ្នាំ២០០៣ ភាពជាប់គាំងនយោបាយបានអូសបន្លាយពេលយូរដល់ជាង ១១ខែ ដោយសារគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្ស សម រង្ស៊ី បានបង្កើតសម្ពន្ធភាពជាមួយគ្នាមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយសារតែភាពមិនប្រក្រតីនោះ។
ទោះបីជាយ៉ាងនេះក្ដី អ្នកវិភាគបានលើកឡើងថា គណបក្សសង្គ្រោះជាតិ ត្រូវតែចូលសភាជាជម្រើសល្អជាងនៅក្រៅសភា ហើយការចូលសភានេះទៀត មិនត្រូវយកតួនាទីណាមួយក្នុងសភានោះទេ ចូលជាសមាជិកសភាសាមញ្ញ។ ហើយនៅពេលនោះ សមាជិកសភាគណបក្សសង្គ្រោះជាតិ មានសិទ្ធិសព្វបែបយ៉ាងធ្វើគោលនយោបាយដាក់ទៅរដ្ឋាភិបាល និងឃ្លាំមើលការដឹកនាំរបស់រដ្ឋាភិបាលផ្សេងៗទៀត។ ពិសេស មានសិទ្ធិទាមទារឲ្យរដ្ឋាភិបាលធ្វើការផ្លាស់ប្ដូរមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននៅគ្រាដែលរដ្ឋាភិបាលមានឆន្ទៈក្នុងការកែទម្រង់ការបោះឆ្នោត ដោយស្នើឲ្យរដ្ឋាភិបាលជប៉ុន ជួយផងនោះ៕
8 comments:
គ្មានទេចរចាទេមានតវារទាមទារកយុត្តិធម៌ប៉ុណ្ណោះ!
អ្នកស្រឡាញ់យុត្តិធម៌ ត្រូវចាំថា៖ បើគ្មានអំណាចស្មើរគ្នា
ការចរចាមិនអាចយកជាការបានឡើយ!
ដឹងអ្វីខុសអ្វីត្រូវសម្រាប់ បច្ចុប្បន្ននឹងអនាគតយើងជាខ្មែរ
ដល់តំណាក់កាលនេះហើយ មានតែបន្តរឈានម្ដង មួយជំហានៗតស៊ូរហើយអត់ធ្មត់
ទើបអាចទទួលជោគជ័យបាន!
ហេតុឥរឿងឥ យើងជាខ្មែរមិនអាចបន្តរ កាន់កាប់មាតុប្រទេសដែលជាកម្មសិទ្ធរបស់យើង ក្នុលឋក្ខណៈទៀងត្រង់? ឈរលើឧត្តម្ភគតិជាតិការពារជាតិខ្មែរ នឹងទ្រព្យសម្បត្តិខ្មែរ ក្នុងមោទនភាពថ្លៃថ្នូរ
គ្មានអ្វីខ្មាស់អៀននណា៎ក្នុងលោកនេះឡើយ!
បើប្រៀបធៀបទៅនឹងយួន វាសែនអាម៉ាស់! ដែលប៉ងយកដីខ្មែរពីយូរយាណាស់មកហើយៗវានៅបន្តរ ដោយប្រើគ្រប់កល្បិច ឥតកេរិ៍ខ្មាស ឲ្យយើងឃើញអាក្រក់ជាល្អ ហើយយកការឈ្នះ
ទាំងកម្រោងបួនជ្រុងមោទនៈភាព វាក៏ជានយោបាយ ចតុកោណ របស់ លោក ហ៊ុនសែន នុះឯងហើយ។
ខ្ញុំថា ហុន សែន ពិតជាសប្បាយចិត្តណាស់បានឮដូច្នេះ ព្រោះដែកជោរចង់ធ្វើតែម្នាក់ឯងស្រាប់ហើយតើ តែប៉ុណ្នេះជិះសេះលេងដៃទៀតហើយ តែដូចបាត់ដើរចែក សញ្ញាប័ត្រ ឬ សមភោធ ផ្លូវដូចមុន ព្រោះផ្លូវវាខូចអស់ហើយ។
Jendha,
If you are married, what order of the bride you want to be? His 1st, 2nd, 3rd, 4th, 5th, or 6th? You are a Muslim, so you must be a Virgin because your husband can divorce you if he find out you are not. So if you are not married, we know the reason why you could not get husband. If you get marry, you should be 1st wife right or 6th wife right? First wife got more power, or be 6th wife then you will be the youngest. My 2 cents.
យើងជាពលរដ្ឋសូមមកលោកមេបក្សប្រឆាំង សុំ
លោកពិនិត្យមើលខ្លួនឯងឡើងវិញថា តើលោក
បានសន្យាអ្វីខ្លះចំពោះអ្នកគាំទ្ររបស់ខ្លួន។ខ្ញុំបាទយើងខ្ញុំសុំមិនបាច់រំលឹកវែងឆ្ងាយទេគឺសុំឲ្យលោក
និកឡើងវិញនូវសន្យា ក្នុងពេលលោកនាំគ្នាទៅ
ជួបជុំ នៅប្រទេសហ្វីលីពីនកាលពីខែកក្កដា ឆ្នាំ២០១២ ហើយនិងការចរចារជាមួយពួកអាយ៉ង
យួនហាណូយនៅភ្នំពេញ។ ខ្ញុំបាទសុំមិនអធិប្បា
យទេ ជៀសវាងការបរិហាកេរ្តិ៍ និងទំនៀមថា ធ្វើ
ម្តេចបើអង្ករក្លាយទៅជាបាយទៅហើយ។
លោកប្រធានមេបក្សជាទីគោរព!ខ្ញុំបាទយើងខ្ញុំ
មិនជំទាស់ទេការទន់ភ្លន់ក្នុងការចរចារ,តែខ្ញុំបា
ទយើងខ្ញុំសូមលោកកុំទន់ជ្រាយផ្នែកនយោបាយ
ដែលយើងជាពលរដ្ឋបានកំណត់នយ័ការផ្លាស់ប្តូរ
របបកុម្មុយនិស និងគំមនុស្សសព្វថ្ងៃនេះចេញ។
ខ្ញុំបាទ យើងខ្ញុំជាប្រជាពលរដ្ឋមើលឃើញយ៉ាង
ច្បាស់ថា អង្គការសហប្រជាជាតិ និងប្រទេសសេ
រីនានាលើសាកលលោកកំពុងតែយកចិត្តទុកដាក់
នូវសទ្ធិសេរីភាពប្រជាពលរដ្ឋទៅតាមការតវ៉ាដែលកំពុងកើតមានដូចសព្វថ្ងៃនេះ ហើយយើងក៏
មិនចង់ឲ្យការតស៊ូរបស់យើងរលាយបាត់ដែរ៕
Peaceful solution will not work with HUN SEN ? HUN SEN knows for sure, if he steps down, He will be killed by Vietnamese or might face Capital Punishment, so the opposition party must go to seek a powerful mass destruction chemical or biological bombs from US, North Korea, or Middle East, this is the way to overthrow the dictatorship Hun Sen from the power.
មើលទៅពួកបំផ្លាញជាតិខ្មែរ
ទាំងអម្បាល់មាណនោះ កាន់តែខកបំណងហើយ
បានជារកអ្វីល្អៗមកសរសេរមិនចេញ មើលចុះ ការសរសេរទាំងនោះ
មើលទៅដូចជាកូនរលូត
រឡាក់រឡើតមិនគ្រប់ទឹកយ៉ាងអញ្ចឹង!
ចាំបាចឥទៅច្រឡោតខឹង ដល់បាត់ស្មារតី
គ្រាន់តែខ្មែរនាំគ្នាក្រោកឈរ
រកយុត្តិធម៌ឲ្យខ្លួនឯងកាន់តែច្រើនទេតើ!
ឱ! ឮថា៖ មានពួកក្រុម ឯណាម៉េចមិនដឹងទេ? គេកំពុងតែធ្វើចលនា រកការគាំទ្រដើម្បីបន្ថយ ឥទ្ធិពលនៃការគាំទ្ររបស់ លោក សម រង្ស៊ី នឹង លោក កឹម សុខា បន្តិចម្ដងៗ រហូតដល់អ្នកទាំងពី ចប់ជីវិត្តនយោបាយ នឹងអាលពួកគេដើរតួរជាអ្នកសង្គ្រោះជាតិវិញម្ដង។
សូមអស់លោកនឹងប្រជាពលរដ្ឋប្រយ័ត្ន ក្រែងលោពួកអ្នកស្នេហារជាតិ ដែលងប់នឹងអញនិយម បន្តរបំផ្លាញជាតិដោយមិនដឹងខ្លួន ឬក៏ វាជាកល្បិចបំបែកបំបាក់ ថ្មីទៀតរបស់បរទេស?
ក៏សូមអំពាវនាវផង៖ អ្នកស្នេហារជាតិទាំងអស់ មិនមែនដឹងទេសព្វថ្ងៃ បរទេសកំពុងតែចង់បាន ការបែកបាក់របស់ខ្មែរស្រាប់ សូមមេតាបញ្ឈប់ទង្វើដែលថា៖ មានតែអញនោះទៀតទៅ! សូមមេតារួបរួមគ្នាជាមួយ នឹងក្រុមអ្នកស្នេហារជាតិដូចគ្នា ឱ្យទៅជាផ្ទាំងសីលាដ៏រឹងមាំ ទើបយកឈ្នះលើសត្រូវរួមរបស់ខ្មែរបាន!
សូមអស់លោកមេតាគិតមើល ថាតើវាមិនមកតែអំពី ខ្មែរអ្នកស្ហេហារជាតិពិតប្រាកដ ចេះតែបង្កើតបក្សពួក ផ្សេងៗគ្នាក្លាយទៅក្រុមតូចៗ ហើយរវាងបក្សពួកនិមួយៗ មិនព្រមជួយគ្នានោះហើយ ដែលហេតុនាំឲ្យខ្មែរបន្តរ ចាញ់រហូតមកដល់សព្វថ្ងៃ!
LAST CHANCE CNRP IS ECONOMICAL AGAINST HUN SEN'S CPP!!! PS 100 PEOPLE CAN CHANGE AMERICAN, SO DO WE CAN! STRATEGY! STRATEGY! >KHMER NATIONALISM<
*អាផ្កាប់មុខ8:00 AM
ផ្ទប់លើអាចម៍អាសម រង្ស៊ី + អាកឹម សុខា
*មើលទៅពួកអ្នកបំផ្លាញ(ជាតិសម រង្ស៊ី)
នឹង បំផ្លាញ(ជាតិកឹម សុខា)
*អាយួន@8:00 AMនោះ កាន់តែខកបំណងហើយ បានជារកអ្វីល្អៗ
មកសរសេរមិនចេញ មើលចុះ! *ការសរសេរទាំងនោះ ចេញមកសុទ្ធតែអាចម៍អាយួនយៀកកុង CNRP។
*មើលទៅដូចជាអាយួន @8:00 AM កូនរលូត
រឡាក់រឡើត មិនគ្រប់ទឹក!
*ចាំបាចម៍ឥទៅច្រឡោតខឹង ដល់ស៊ីឣាចម៍ខ្លួនឣែង យ៉ាងអញ្ចឹង!
*
គ្រាន់តែអាយួនរង្ស៊ីយួនសុខា វានាំគ្នាបោក
ធ្វើមហាបាតុកុយអង្គុយអេះក្ដលេង
រកយុត្តិធម៌ក្លែងក្លាយបង្រ្គប់កិច្ចឲ្យ
អាបុកគល់រង្ស៊ីខ្លួនវាកាន់តែច្រើនទេតើ?
**ឱ!ឮថា៖ មានក្រុមចលនាអំណាចពលរដ្ឋខ្មែរ
គេកំពុងតែធ្វើចលនា ដើម្បីបន្ថយឥទ្ធិពលអន្ទាក់
បោកប្រាស់លុយកាក់ពីអ្នកគាំទ្រឆ្កួតៗ របស់អាយួន សម ស៊ី នឹង អាយួនទុក្ខា បន្តិចម្ដងៗ រហូតដល់អាស្វាទាំងពីរហ្នឹង ក្តងាប់ចប់ខានចុយចុយនយោបាយយួន !នឹងអាលក្រុមចលនាអំណាចពលរដ្ឋខ្មែរ
រំដោះជាតិវិញម្ដង។
*សូមអស់លោកប្រយ័ត្ន ងប់ងល់ នឹងអញនិយម បន្តបំផ្លាញជាតិដោយមិនដឹងខ្លួន ដែលជាកលល្បិចបំបែកបំបាក់ ថ្មីទៀតរបស់អាយួន @8:00 AM!
*សូមបញ្ឈប់ទង្វើដែលថា៖
មានតែ(អញសម រង្ស៊ី)នោះទៀតទៅ!
*
សូមរួបរួមគ្នាជាមួយ និង
ក្រុមចលនាអំណាចពលរដ្ឋខ្មែរ
ឱ្យទៅជាផ្ទាំងសីលាដ៏រឹងមាំ ទើបយកឈ្នះលើ
សត្រូវរួមCNEP+CPPរបស់ខ្មែរបាន!
*ប្រទេសកម្ពុជាចាញ់រហូត
រលាយរហូត ដោយសារអាចោលម្សៀត
សម រង្ស៊ី + អាកឹម សុខាមកដល់សព្វថ្ងៃ!
Post a Comment