ឈើដែលត្រូវបានគេកាប់ពេលកន្លងមក។ រូបថត សហការី |
រតនគិរីៈ សហគមន៍ជនជាតិដើមក្នុងស្រុក អូរយ៉ាដាវ បានឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ កំពុងកាប់ឈើខុសច្បាប់ ប៉ុន្តែនគរបាលមានសត្ថកិច្ចបែរ ជាធ្វើអន្តរគមន៍ហើយដោះលែងទៅវិញ។
លោក ឆាយ ធី អ្នកសម្របសម្រួលអង្គការអាដហុក ខេត្តរតនគិរី បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា សហគមន៍ការពារព្រៃឈើ ចារ៉ាយ ក្នុងភូមិ ឡំ ឃុំ ប៉ក់ញ៉ៃ បានឃាត់ខ្លួនជនជាតិវៀតណាមពីរនាក់ និងម៉ាស៊ីនអារឈើមួយគ្រឿង កាលពីព្រឹកថ្ងៃ អង្គារនេះ ខណៈពេលដែលពួកគេបាននឹងកំពុងកាប់ឈើដោយខុសច្បាប់។
លោកបញ្ជាក់ថា៖«ប៉ុន្តែប៉ូលិសឃុំបែរជាដោះលែងទៅវិញ។ វៀតណាមមានទោសពីរ។ ទីមួយគឺឆ្លងដែនខុសច្បាប់ចូលមកដីខ្មែរ និងទីពីរគឺកាប់ឈើខុសច្បាប់។ ម៉េចក៏ដោះលែងទៅវិញ?»។
លោកបានបន្តថា អាដហុកកំពុងស៊ើបករណីនេះ។
1 comment:
It's time to get these clans destroyers to our natural resources to go to court, we the people of Kingdom must act together now...!!! Report report report !!!
Post a Comment