Saturday, November 23, 2013

ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​៣​នាក់​ស្លាប់​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង


បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ខេត្ត​ឧត្តរមានជ័យ ខ្លះ និង​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ទៀត​ខ្លះ នៅ​តែ​បន្ត​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។ ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ តាម​ច្រក​ព្រំដែន​នៃ​ក្រុង​សំរោង និង​ច្រក​មួយ​ចំនួន​ទៀត​នា​ស្រុក​ត្រពាំងប្រាសាទ គឺ​នៅ​តែ​បង្ក​គ្រោះ​ថ្នាក់​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ស្លាប់ ខ្លះ​រង​របួស និង​មួយ​ចំនួន​ទៀត​ត្រូវ​ទាហាន​ថៃ ចាប់​ខ្លួន​យក​ទៅ​កាត់​ទោស​ជាដើម។

ដោយ ហង្ស សាវយុត RFA 2013-11-23

ប្រភព​ពី​មន្ត្រី​ការងារ​ព្រំដែន​ខ្មែរ​នៃ​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា ទាហាន​ការពារ​ព្រំដែន​ថៃ នៃ​ខេត្ត​ស៊ីសាកេត បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់។

មន្ត្រី​ក្រុម​ការងារ​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ច្រក​ជាំសាង៉ាំ ស្រុក​អន្លង់វែង មួយ​រូប ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​កញ្ញា ថា លោក​បាន​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ ដើម្បី​ទៅ​ស្វែង​រក​សាច់ញាតិ​ដែល​បាត់​ខ្លួន​ដោយសារ​ទាហាន​ថៃ បាញ់។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា គឺ​ក្រុម​គ្រួសារ​ទាំង​៣ បាន​រក​ឃើញ​សាច់​ញាតិ​របស់​គេ ប៉ុន្តែ​បាន​ស្លាប់​ទៅ​ហើយ។ សាកសព​ប្រជាពលរដ្ឋ​ខ្មែរ ២​នាក់ ជា​អ្នក​ខេត្ត​កំពង់ស្ពឺ និង​ម្នាក់​ទៀត​ជា​អ្នក​ភូមិ​ទំនប់ដាច់ ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ នោះ ត្រូវ​មន្ទីរពេទ្យ​ថៃ កំពុង​តម្កល់​ទុក៖ «សព​ហ្នឹង​បញ្ជូន​ដាក់​នៅ​ពេទ្យ​ស៊ីសាកេត ហើយ​យើង​កំពុង​តែ​សុំ​គេ។ ឥឡូវ​យើង​បំពេញ​បែប​បទ គឺ​យើង​បញ្ជាក់​ពី​ភូមិ ឃុំ ថា​ប្រជាពលរដ្ឋ​ពិត​ជា​នៅ​ហ្នឹង​ភូមិ ឃុំ​ហ្នឹង​មែន»។
មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ខ្មែរ-ថៃ បាន​បញ្ជាក់​ថា បើ​តាម​ព័ត៌មាន គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ៣​នាក់​នោះ ត្រូវ​ទាហាន​ថៃ បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា នៅ​ពេល​ដែល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ជាប់​ភូមិសាស្ត្រ​ច្រក​ជប់រុន របស់​ខ្មែរ។

បើ​ទោះ​បី​ជា​មាន​អ្នក​ស្លាប់ និង​របួស​ជា​ហូរហែ​ដោយសារ​ការ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ ក៏ដោយ ក៏​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​នៅ​តែ​បន្ត​នាំ​គ្នា​ឆ្លង​ដែន​ដដែល។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​សង្កាត់​បន្សាយរក្ស ក្រុង​សំរោង បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​តែ​នាំ​គ្នា​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ យក​មក​លក់​ដូរ​ឱ្យ​ក្រុម​ឈ្មួញ។ មាន​ច្រក​របៀង​ព្រំដែន​ជាច្រើន​កន្លែង​នៃ​ក្រុង​សំរោង ត្រូវ​ទាហាន​ការពារ​ព្រំដែន​ខ្មែរ បើក​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លង​ដែន​ដោយ​គ្រាន់​តែ​ផ្ដល់​កម្រៃ​ខ្លះៗ​ទៅ​ឱ្យ​ពួក​គេ​ប៉ុណ្ណោះ៖ «និយាយ​ឱ្យ​ចំ​ទៅ ចាប់​ពី​អូរ​ទុក​ចោល ប្រាសាទ​ខ្នារ រហូត​ទៅ​ដល់​ភ្នំ​បាក់​ភ្នំ​អី គឺ​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន គាត់​ឡើង​ទៅ​សឹងតែ​រាល់​ថ្ងៃ ទៅ​១​ខ្សែៗ​មាន​តែ ១០០​នាក់។ មនុស្ស​ទៅ​រក​ដោយសារ​ទាហាន​បើក​ច្រក​ឱ្យ​រក បាន​ទាំង​ទាហាន បាន​ទាំង​អ្នក​ទៅ​លី​ផង។ បើ​ទាហាន​បិទ ក៏​អ្នក​ស្រុក​មិន​អាច​ទៅ​រក​បាន»។

លោក ស ថាវី បាន​ប្ដេជ្ញា​ចិត្ត​ចំនួន​ពីរ​លើក​មក​ហើយ ថា​នឹង​ទប់ស្កាត់​សកម្មភាព​ឆ្លង​ដែន​ទៅ​កាប់​ឈើ​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ នេះ ឱ្យ​បាន​ចាប់​តាំង​ពី​លោក​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ខេត្ត​ឧត្តរមានជ័យ រយៈពេល​ប្រមាណ ៦​ខែ​មក​នេះ។ ក៏ប៉ុន្តែ រហូត​មក​ដល់​ពេល​នេះ គឺ​មិន​ខុស​ពី ៣-៤​ឆ្នាំ​មុន​ដែរ គឺ​សកម្មភាព​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ នៅ​តែ​មិន​ទាន់​អាច​ទប់ស្កាត់​បាន​នៅ​ឡើយ។

កាល​ពី​ថ្ងៃ​ទី​២១ ខែ​កក្កដា កន្លង​ទៅ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំងប្រាសាទ ខេត្ត​ឧត្តរមានជ័យ ចំនួន ៤​នាក់​ស្លាប់ និង ២​នាក់​ផ្សេង​ទៀត​រង​របួស ដោយសារ​ទាហាន​ថៃ បាញ់​រះ​នៅ​កន្លែង ២​ផ្សេង​គ្នា​ក្នុង​ពេល​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹក​ដី​ថៃ ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​សីហា កន្លង​ទៅ អាជ្ញាធរ​ថៃ ខេត្ត​ស៊ីសាកេត បាន​ប្រគល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤​នាក់ មក​ឱ្យ​អាជ្ញាធរ​ខ្មែរ​ខេត្ត​ឧត្តរមានជ័យ វិញ បន្ទាប់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ត្រូវ​អាជ្ញាធរ​ថៃ ស្រុក​កាន់ថារៈឡាក់ ចាប់​ខ្លួន​ជា​យូរ​មក​ហើយ ដោយសារ​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​នោះ៕

1 comment:

Anonymous said...

Hey ah Kanjass Choy M'rai calling yourself "Kdamjor" (kdor Cham ក្ដ ចាម), quit before you get every one of your comment deleted by KI-Media staff. Go fuck your mother since you think so much of your "Kdor" which means prick/dick. Go stick your "kdor"/prick/dick in your mother's or daugther's ass. Khmer people does not need a sick person like you here on KI-Media.