RFA/Tep Soravy |
ដោយ ទេព សុរ៉ាវី RFA 2013-11-20
អង្គការឃ្លាំមើលបញ្ហាសិទ្ធិមនុស្ស រកឃើញថា បញ្ហានិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ការរីកលូតលាស់នៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សិក្សារកឃើញថា ជនប្រព្រឹត្តិបទឧក្រិដ្ឋបានគេចផុតពីការដាក់ទោស ដែលភាគច្រើនពួកគេមានទំនាក់ទំនងល្អជាមួយអ្នកមានអំណាច។
សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា បានលើកយកករណីជាក់ស្តែងជាច្រើនដែលបានកើតឡើងក្នុងឆ្នាំ២០១៣ រួមមានករណីនិទ្ទណ្ឌភាពលើករណីសម្លាប់ លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ ដែលត្រូវបានបាញ់សម្លាប់កាលពីដើមឆ្នាំ២០០៤។ ឃាតកពិតប្រាកដនៅតែគេចខ្លួន ហើយតុលាការបានទម្លាក់សំណុំរឿងនេះចោល បន្ទាប់ពីបានផ្តល់សេរីភាពដល់ឃាតកក្លែងក្លាយ ២នាក់ គឺលោក ប៊ន សំណាង និងលោក សុខ សំអឿន ឲ្យមានសេរីភាពវិញកាលពីខែកញ្ញា។ ឃាតកសិប្បនិម្មិត ២នាក់នេះ ចំណាយពេលជិត ៥ឆ្នាំនៅក្នុងពន្ធនាគារ ចំពោះរឿងក្តីដែលមិនបានប្រព្រឹត្ត។
ករណីមួយទៀតដែលអង្គការនេះសិក្សាដែរនោះ គឺករណីបាញ់សម្លាប់លើសកម្មជនការពារបរិស្ថាន លោក ឈុត វុទ្ធី កាលពីឆ្នាំ២០១២។ ករណីនេះត្រូវបានតុលាការទម្លាក់ចោល ដោយអះអាងថា ឃាតកបាញ់ លោក ឈុត វុទ្ធី បានស្លាប់ ត្បិតមានមន្ទិលសង្ស័យជាច្រើនលើករណីឃាតកម្មនេះ។
ការមិនស៊ើបអង្កេតបន្ថែមក្នុងករណីឃាតកម្មទៅលើអ្នកកាសែតវីរជនខ្មែរ ខេត្តរតនគិរី លោក ហង្ស សេរីឧត្តម ដែលត្រូវបានឃាតកសម្លាប់ និងប្លុងចោលក្នុងឃ្លុបឡាន។ ការស៊ើបអង្កេតមិនម៉ត់ចត់ និងពេញលេញចំពោះការស្លាប់របស់ លោក ម៉ៅ សុខចន្ទ ដែលត្រូវគ្រាប់ត្រង់ក្បាលនៅស្ពានអាកាសក្បាលថ្នល់ ពេលដែលសមត្ថកិច្ចបិទការធ្វើចរាចរណ៍ចំថ្ងៃគណបក្សប្រឆាំងធ្វើមហាបាតុកម្ម។
ការស៊ើបអង្កេតមិនម៉ត់ចត់ចំពោះករណីវាយដំលើបាតុករតំបន់បឹងកក់ និងអ្នកសារព័ត៌មាននៅវត្តភ្នំ នោះ មិនមានការដាក់ទោសទណ្ឌលើស្នងការរងនគរបាលរាជធានីភ្នំពេញ លោក ភួង ម៉ាឡៃ ចំពោះការប្រើហិង្សាលើស្ត្រីជាបាតុករម្នាក់នៅតំបន់បឹងកក់ រហូតឲ្យនាងរលូតកូន។ កង្វះឆន្ទៈផ្នែកនយោបាយជាក់លាក់ក្នុងការតាមចាប់ខ្លួនអតីតអភិបាលក្រុងបាវិត លោក ឈូក បណ្ឌិត បើទោះបីជាតុលាការបានផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ។ ករណីស្រដៀងគ្នាមួយទៀត គឺការខ្វះឆន្ទៈក្នុងការតាមចាប់ខ្លួន លោកស្រី ជា រដ្ឋា ជាអតីតមន្ត្រីកងរាជអាវុធហត្ថជាន់ខ្ពស់ ដែលត្រូវផ្ដន្ទាទោសពីការជះទឹកអាស៊ីតទៅលើម្តាយមីងតារាសម្ដែង អ៊ិន សុខលីដា ដែលមានទំនាក់ទំនងស្នេហាភេទដូចគ្នា។
អ្នកសម្របសម្រួលគម្រោងសេរីភាពបញ្ចេញមតិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា កញ្ញា សន រ៉ាមណា យល់ឃើញថា បញ្ហានិទ្ទណ្ឌភាព ឬភាពគ្មានទោស មានស្ថានភាពធ្ងន់ធ្ងរ និងរីករាលដាលខ្លាំងឡើងគួរឲ្យព្រួយបារម្ភ៖ «ជនល្មើស ឬក៏បុគ្គលអាក្រក់ហ្នឹងប្រព្រឹត្តតាមអំពើចិត្ត គឺគាត់មិនខ្លាចច្បាប់ មិនខ្លាចនឹងការដាក់ទោសពីខាងណានោះទេ។ អ៊ីចឹង វាធ្វើឲ្យជនសាមញ្ញ ឬក៏ជនដែលគាត់មិនដឹងអី ត្រូវទទួលរងគ្រោះពីបញ្ហានិទ្ទណ្ឌភាព»។
កញ្ញាស្នើសុំឲ្យរដ្ឋាភិបាលចាត់វិធានការបញ្ចប់វប្បធម៌និទ្ទណ្ឌភាព រួមទាំងការអនុវត្តវិធានការដើម្បីធានាឲ្យប្រព័ន្ធយុត្តិធម៌មានឯករាជ្យ អព្យាក្រឹត និងមានប្រសិទ្ធភាព និងធ្វើការស៊ើបអង្កេតបន្ទាន់ចំពោះករណីរំលោភបំពានសិទ្ធិមនុស្ស។
ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានសន្យាថានឹងធ្វើការកែទម្រង់ប្រព័ន្ធយុត្តិធម៌ឲ្យបានស៊ីជម្រៅនៅក្នុងអាណត្តិទី៥នេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីក្រសួងយុត្តិធម៌ បានទេ នៅថ្ងៃទី២០ ខែវិច្ឆិកា ជុំវិញការរិះគន់ពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌។
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ក៏បានស្នើសុំឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយ និងបំបាត់អំពើនិទ្ទណ្ឌភាពដែរ។ អង្គការនេះយល់ឃើញថា រដ្ឋាភិបាលកម្ពុជា មិនបានស្តាប់រាល់អនុសាសន៍ទាំងឡាយដែលក្រុមអង្គការសិទ្ធិមនុស្សផ្តល់ឲ្យឡើយ។ ប៉ុន្តែ បានធ្វើផ្ទុយទៅនឹងអនុសាសន៍ទាំងនោះទៅវិញ។
អង្គការអន្តរជាតិជំរុញឲ្យលុបបំបាត់អំពើនិទ្ទណ្ឌភាពនៅកម្ពុជា
ដោយ យន់ សាមៀន
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃថ៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) កាលពីថ្ងៃអង្គារ ទី១៩ វិច្ឆិកា បានស្នើសុំឲ្យសហគមន៍អន្តរជាតិ ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយ និងបំបាត់បញ្ហាអំពើនិទ្ទណ្ឌភាពនៅកម្ពុជា។
ការអំពាវនាវរបស់ លោក ប៊្រែដ អាដាម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងបាងកក ប្រទេសថៃ ក្នុងកិច្ចពិភាក្សាមួយអំពីស្ថានភាពអំពើនិទ្ទណ្ឌភាពនៅតំបន់អាស៊ីអាគ្នេយ៍។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃថ៍ វ៉ច្ឆ ប្រចាំទីក្រុងបាងកក លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) មានប្រសាសន៍ថា លោក ប៊្រែដ អាដាម បានប្រាប់សន្និសីទសារព័ត៌មានថា អ្នកពាក់ព័ន្ធនឹងអំពើនិទ្ទណ្ឌភាពដែលជាមន្ត្រីរដ្ឋាភិបាល មិនសូវត្រូវបាននាំខ្លួនមកផ្ដន្ទាទោសឡើយ។
លោក ហ្វីល រ៉ូប៊ើតសុន៖ «គាត់បានគូសបញ្ជាក់ថា និទ្ទណ្ឌភាពនៅតែជាបញ្ហាចម្បងនៅឡើយនៅកម្ពុជា ដែលក្នុងនោះមានមន្ត្រីរដ្ឋាភិបាលបានពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស ប៉ុន្តែមិនត្រូវបានផ្ដន្ទាទោស។ នេះមិនមែនតែនៅកម្ពុជាទេ ប៉ុន្តែនៅតាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនទៀត ក៏កំពុងមានបញ្ហានិទ្ទណ្ឌភាពនេះដែរ។ ប៉ុន្តែអំពើនិទ្ទណ្ឌភាពនៅកម្ពុជា មានសភាពធ្ងន់ធ្ងរជាងគេ។ លោកបានអំពាវនាវឲ្យសហគមន៍អន្តរជាតិ ជួយដោះស្រាយ និងប្ដូរស្ថានភាពនិទ្ទណ្ឌភាពនៅកម្ពុជា និងត្រូវតែនាំខ្លួនជនទាំងនោះទៅប្រឈមមុខនឹងច្បាប់»។
លោក ហ្វីល រ៉ូប៊ើតសុន បន្តទៀតថា រដ្ឋាភិបាលកម្ពុជា មិនបានស្ដាប់រាល់អនុសាសន៍ទាំងឡាយដែលក្រុមអង្គការសិទ្ធិមនុស្សបានផ្ដល់ឲ្យឡើយ ប៉ុន្តែបានធ្វើផ្ទុយទៅនឹងអនុសាសន៍ទាំងនោះទៅវិញ។ លោកបន្តថា អង្គការរបស់លោកនឹងបន្តធ្វើការជាមួយនឹងប្រទេសម្ចាស់ជំនួយ និងអង្គការសិទ្ធិមនុស្សមួយចំនួនទៀតដែលមានឥទ្ធិពល ដើម្បីជំរុញឲ្យរដ្ឋាភិបាលបំបាត់អំពើនិទ្ទណ្ឌភាព៕
1 comment:
Heh ah Chker police! Have you checked " Mee Chum Teav Men Sam Orn aka Samphoeng Youn"'s closet. People in Svay Rieng said,that Mee Samphoeng Youn takes him out at night to suck his cock and then sends him back in the early morning. Ah Chker police should go to ah Sdach Kwank or ah Sar Kheng's permission to check her house. Have your nose smell anything ah Chker police. You are so good at intimidating and committing violence act against monks and innocent Khmer people, but all of you up on thousands and thousands couldn't find or catch a single criminal named Chhouk Bandit. How good all of you're. Who trained all of you. Did all ah 3 or 4 Ach Pkay trained you, so why all of you are so damb. You are worst than dogs, dogs use their noses to smell out their preys and targets. All of you can not compare to dogs, dogs are way, way better smart and intelligent than all of you criminal dammies. One thing you guys are good at is begging money or tips money from corrupted business people: Chineses and yuons at the Chinese New Year. This year if you go for red envelop again please have your faces covered with the dogs' masks and don't speak just keep barking if you want your tip money right away. Heh ah Chker, you deserve to eat youns' shits.
Post a Comment