កិច្ចប្រជុំ របស់បណ្ដាប្រទេសអាស៊ាន នៃប៉ែកទន្លេមេគង្គក្រោម នៅសណ្ឋាគារ សូហ្វីតែល (Sofitel )ខេត្តសៀមរាប។ RFA/Hang Savyuth. RFA/Hang Savyuth |
ប្រទេសសមាជិកប្រជាជាតិអាស៊ីអគ្នេយ៍ នៃប៉ែកទន្លេមេគង្គក្រោម ចំនួន៥ប្រទេស កំពុងជួបប្រជុំពិភាក្សាគ្នា លើគំនិតផ្ដួចផ្ដើមសម្រាប់ការងារ ក្នុងតំបន់រយៈពេល២ថ្ងៃ នៅឯខេត្តសៀមរាប។
ដោយ ហង្ស សាយុត RFA 2013-11-06
បណ្ដាប្រទេសទាំង៥នោះ មានកម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា ឬភូមា។ កិច្ចប្រជុំនេះ មានការសម្របសម្រួលពីឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំកម្ពុជាផងដែរ។
ទីប្រឹក្សារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំនោះ គឺលោក សុក ស៊ីផាន់ណា។ លោកបានមានប្រសាសន៍ប្រាប់សន្និសីទកាសែត កាលពីព្រឹកថ្ងៃពុធទី៦ ខែវិច្ឆិកាថា ការជួបប្រជុំរបស់បណ្ដាប្រទេសទន្លេមេគង្គក្រោម ថ្ងៃនេះ គឺនឹងជជែកលើចំណុចជាច្រើនដោយផ្ដោតលើផ្នែកសុខភាព ការអប់រំ និងកិច្ចការពារបរិស្ថានជាដើម។
កិច្ចប្រជុំ របស់បណ្ដាប្រទេសអាស៊ាន នៃប៉ែកទន្លេមេគង្គក្រោម នៅសណ្ឋាគារ សូហ្វីតែល (Sofitel )ខេត្តសៀមរាប។ RFA/Hang Savyuth |
លោក សុក ស៊ីផាន់ណា បានបញ្ជាក់ថា ការជួបជជែកគ្នានោះ គឺបណ្ដាប្រទេសទាំង៥ នឹងស្វែងរកផលវិជ្ជមាន ដើម្បីឱ្យអាចទទួលបានផលចំណេញទាំងអស់គ្នា៖ «ដូចខាងអប់រំអីចឹង យើងចង់រកមធ្យោបាយ យ៉ាងម៉េចដើម្បីពង្រឹងអ្នកជំនាញបច្ចេកទេសយើង ក្នុងភាសាអង់គ្លេសជាដើម។ ដូចជាខាងទឹកជាដើម ពេលដែលយើងទឹកជំនន់ខ្លាំងទន្លេមេគង្គអីចឹង វាប៉ះពាល់បរិស្ថានទាំងអស់គ្នា អីចឹងនិយាយជាសរុបទៅ គឺយើងរកយន្តការយ៉ាងម៉េច ដើម្បីសហប្រតិបត្តិការ ដើម្បីទាញយកផលចំណេញផ្នែកអភិវឌ្ឍន៍។ ព្រោះយើងត្រូវដឹងថា៖ ក្នុងបរិបទអាស៊ាននេះ វាមានអាស៊ានជឿនលឿន ហើយនិងអាស៊ាន៤ក្រោយ មិនទាន់ជឿនលឿន។ អីចឹងយើងយកយន្តការហ្នឹង ដើម្បីជួយបង្គ្រប់ជំរុញធ្វើម៉េច ឱ្យប្រទេសអាស៊ានមិនទាន់ជឿនលឿននោះ ឱ្យបានតាមគេឆាប់ទាន់»។
សហរដ្ឋអាមេរិកបានផ្ដោតការយកចិត្តទុកដាក់ទៅលើកិច្ចការពារបរិស្ថាន និងទឹក នៅក្នុងបណ្ដាប្រទេសទន្លេមេគង្គក្រោមនេះ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក វីល្លៀម អ៊ីថត (William E.Todd) បានថ្លែងថា៖ រដ្ឋាភិបាលអាមេរិកបានផ្ដល់ជំនួយប្រមាណ៥០លានដុល្លារ ទៅលើគំរោងនៃកិច្ចការពារធនធានធម្មជាតិ បរិស្ថាន និងទឹក នៅក្នុងតំបន់នៃទន្លេមេគង្គក្រោមនេះ៕
1 comment:
I am glad that His Honorable Exellency William E. Todd took interest in Mekong River. This mighty river is in serious condition. Cambodia will pay the heavy price if there is no serious work to reverse the trend. We are depend on the healthy of Tonle Sap. If goes the Mekong River, there goes the Tonle Sap. Dam construction, man made pollution, population increase put so much pressure on this magestic river. China, Thailand, Lao, Burma, Cambodia, and Vietname must put all their differences and protect and preserve this river. All these riparian countries, a total of 72 million depend their lives on. Serious negative consequence will happen such as food security crisise that will create distability in the region. US, EU, Japan, and others ASEAN members can play important roll to tackle this issue.
Post a Comment