Sunday, November 24, 2013
ព្រះភិក្ខ លួន សុវ៉ាត សម្ភាសន៌លោកតា លាង ឆេងហ៊ាត អាយុ៨២ឆ្នាំខំប្រឹងនិព្វន្តសៀវភៅបាន៣ក្បាល
20 November, 2013, LA,CA, USA
លោកតា លាង ឆេងហ៊ាត មានអាយុ៨២ឆ្នាំស្រុកកំណើតខេត្តកំពង់ ចាម បច្ចុប្បន្នរស់នៅសហរដ្ឋ អាមេរីក កាលីហ្វ័នីញ៉ា លោកតាបានខិតខំព្យាយាមនិព្វន្ត និងសរសេរ វភៅបាន៣ក្បាលដើម្បីទុក ជាប្រយោជន៍ដល់កូនចៅខ្មែរជំនាន់ក្រោយដែលមានចំណងជើងថា ទី១ កំហុសនរណា ទី២ ជំហរ គ្រួសារ ទី៣ ចំនុចខ្សោយ ។ ទី១ សៀវភៅដែលមានចំណងជើងថា កំហុសនរណា ចង់បញ្ជាក់ អំពីមនុស្សម្នាក់ៗ ត្រូវធ្វើអ្វីៗដោយការទទួលខុសត្រូវខ្ពស់ ទាំងការដឹកនាំ ខ្លួនឯង ក្រុមគ្រួសារនិង សង្គមជាតិ ជាដើម ពិសេសត្រូវមើលឃើញកំហុសខ្លួនឯងផងកុំមើលឃើញ តែកំហុសអ្នកដទៃ ពិសេសអ្នកដឹកនាំនយោបាយប្រទេសជាតិមិនត្រូវធ្វើអ្វីដែលខុសឆ្គងចំពោះប្រជាជននិងប្រទេសជាតិដែលនាំឲបាត់បង់ទឹកដីនិងដឹកនាំខុសផ្លូវច្បាប់ជាតិអន្តរជាតិនិងច្បាប់សាសនាបន្សល់ទុក្ខភាពក្រីក្ររងគ្រោះដល់ខ្មែរជំនាន់នេះនិងជំនាន់ក្រោយឲរងទុក្ខវេទនាដោយសារតែយើងនោះទេ។ល។ ៕ ទី២ ជំហរគ្រួសារ មេគ្រួសារត្រូវមានជំហររឹងមាំ ការគ្រប់គ្រងនិងការទទួលខុស ត្រូវ ខ្ពស់ចំពោះ គ្រួសារ ទាំងសេដ្ឋកិច្ចការអប់រំជាដើម ពិសេស ក្នុងសៀវភៅនេះក៏បានបញ្ជាក់អំពី ជំហរបុគ្គល រឹងមាំនាំឲគ្រួសាររឹងមាំ គ្រួសាររឹងមាំនាំឲសហគមន៍រឹងមាំ និងប្រទេសជាតិរឹងមាំ ដែលប្រជាពលរដ្ឋ ជាម្ចាស់ទឹកដី ។
ប្រទេសជាតិខ្លាំងដោយការសាមគ្គីរឹងមាំគឺខ្មាំងសត្រូវមិនអាចឈ្លានពានយើងបានទេ កាលណា យើងរឹងមាំមិនទន់ជ្រាយជាជំហរមួយនាំទៅរកភាពជោគជ័យក្នុងការងារ សិក្សានិងនយោបាយ សង្គមជាតិ ។ ទី៣ ចំណុចខ្សោយ មនុស្សម្នាក់ៗសុទ្ធតែមានចំនុចខ្សោយ ដោយសារការទន់ខ្សោយ និងចំណុចខ្សោយនេះហើយ ដែលធ្វើឲយើងបរាជ័យ ចាញ់បោកគេ ខូចខាត់បាត់បងទឹកដី បរទេសឈ្លានពានយើងបាន ចំណុចខ្សោយជាគូនិងចំណុចខ្លាំង ក្នុងសៀវភៅនេះអ្នកនិព្វន្ត បានលើកយកតួអង្គជាវីរជនអ្នកការពារសិទ្ធិកម្មករ មានលោក ជា វិជ្ជា វីរជនអ្នកការពារសម្បត្ត ធនធាន ធម្មជាតិមានលោក ឈុត វុទ្ធី និងព្រះតេជគុណ លួន សុវ៉ាត ជាដើម មកបញ្ជាក់ផងដែរ ។ ប្រទេសកម្ពុជាពីដើមមានទឹកដីធំធេងដោយសារតែមេដឹកនាំល្អមានសីលធម៌ គុណធម៌ចំណេះដឹង និងការសាមគ្គីគ្នាខពស់មានអរិយធម៌និងវប្បធម៌រុងរឿងប៉ុន្តែក្រោយមកដោយសារតែការបែកបាក់គ្នា មេដឹកនាំមិនល្អគ្មានសមត្ថភាពនិងមានចំណុចខ្សោយនេះហើយ ទើបខ្មែរយើងបាត់បង់ ទឹកដីជាបន្តបន្ទាប់បរទេសមើលងាយឈ្លានពានខ្មែរយើងបានគ្រប់ជំនាន់បាន ។
យើងជាខ្មែរជំនាន់ក្រោយត្រូវតែរឹងមាំមិនត្រូវទន់ជ្រាយទេ ត្រូវតែសាមគ្គីគ្នាឲខ្លាំងក្លា ដើម្បីថែរក្សា ការពារទឹកដីព្រៃព្រឹក្សាប្រទេសជាតិយើងឲគង់វង់តរៀងទៅ ។
Subscribe to:
Post Comments (Atom)
2 comments:
Ah Hun Sen must go by force from millions Cambodian by all means.
Thank you for teach and remind
Post a Comment