ស្នងការនគរបាលខេត្តកំពង់ឆ្នា |
ដោយ ជិន ជេដ្ឋា 2013-11-17 RFA
មន្ត្រីគណបក្សសង្គ្រោះជាតិបានចាត់ទុកសកម្មភាពនេះថា ជាការរើសអើងផ្នែកនយោបាយ និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញ។
ការិយាល័យផ្នែកបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានបញ្ឈរជើងប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ហាវម្នាក់ មានឋានៈជាពលបាលឯកឈ្មោះ ថន ថេត ដោយចោទថា មន្ត្រីរូបនោះ បានអវត្តមានច្រើនដង ខុសវិន័យរបស់នគរបាលជាតិ។ ទោះជាយ៉ាងណាការបញ្ឈរជើងនេះ ធ្វើឡើងក្រោយពេលដែលមន្ត្រីរូបនោះ បានទៅចូលរួមកម្មវិធីសំណេះសំណាល និងហូបនំបញ្ចុករួមគ្នាជាមួយសកម្មជន និងប្រជាពលរដ្ឋគាំទ្រគណបក្សសង្គ្រោះជាតិ ប្រមាណជា ៣០០នាក់ មកពីទូទាំងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោក ថន ថេត មន្ត្រីប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ហាវ បានប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែវិច្ឆិកា ថា ការបញ្ឈរជើងលោកកាលពីថ្ងៃទី១៥ ខែវិច្ឆិកា មកនេះ គឺជារឿងដ៏អយុត្តិធម៌មួយសម្រាប់រូបលោក ពីព្រោះលោកមិនបានប្រព្រឹត្តអ្វីខុសច្បាប់ឡើយ។
លោកសង្ស័យថា លោកអធិការស្រុកកំពង់លែង ឈ្មោះ ប៉ាល់ ជឿន គឺជាអ្នកនៅពីក្រោយនៃរឿងរ៉ាវដែលបានកើតឡើងនេះ ពីព្រោះកន្លងមកលោក និងលោកអធិការស្រុករូបនេះធ្លាប់មានទំនាស់ពាក្យសម្ដីនឹងគ្នា ទាក់ទងនឹងរឿងកាត់ប្រាក់ខែ និងសំលៀកបំពាក់របស់លោក ទើបនៅពេលដែលឃើញរូបលោកមានសកម្មភាពជាមួយគណបក្សសង្គ្រោះជាតិ ស្រាប់តែយកលេសនេះ ឬលេសនោះដើម្បីចោទប្រកាន់តែម្ដង។
លោក ថន ថេត៖ «ខ្ញុំគ្រាន់តែប្រាប់ដែរ ខ្ញុំថា ចាប់ពីថ្ងៃនេះតទៅ ទោះបីជាគណបក្សណាក៏ដោយ មិនបាច់ហៅខ្ញុំទៅយាមកន្លែងគណបក្សទេ ហើយគណបក្សប្រជាជនខ្ញុំយាមៗឡើងឆ្អែតក្នុងព្រៃភ្នំឯនោះ ខ្លាចខ្មោចក៏ខ្លាចដែរ ដល់ថ្ងៃហ្នឹងចូលជប់លៀងសង្គ្រោះជាតិ ដែលមិត្តភ័ក្ដិគេហៅទៅហូបនំបញ្ចុកសោះ ហើយហៅខ្ញុំទៅធ្វើអ៊ីចឹងវាមានភាពអយុត្តិធម៌»។
លោកបញ្ជាក់ថា លោកទើបតែទទួលបានព័ត៌មានថា អធិការស្រុកកំពង់លែង បានបញ្ជាទៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ហាវ ឲ្យបូកសរុបអវត្តមានរបស់លោក ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីដាក់បន្ទុកលើរូបគាត់ ក៏ប៉ុន្តែមានមន្ត្រីប៉ូលិសជាច្រើនផ្សេងទៀតបានអវត្តមានច្រើនជាងលោករាប់សិបដង ក៏ប៉ុន្តែគេមិនអើពើឡើយ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអធិការស្រុកកំពង់លែង លោក ប៉ាល់ ជឿន ដើម្បីសុំការអត្ថាធិប្បាយជុំវិញការចោទប្រកាន់នេះបានទេ នៅថ្ងៃទី១៧ ខែវិច្ឆិកា ដោយលោកប្រាប់ថា កំពុងតែជាប់រវល់។
ទោះជាយ៉ាងណា ប្រធានការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក សោម វាសនា មានប្រសាសន៍ថា ការបញ្ឈរជើងមន្ត្រីនគរបាលឈ្មោះ ថន ថេត ព្រោះតែបញ្ហាអវត្តមានច្រើន និងឈប់សម្រាកគ្មានច្បាប់ទម្លាប់ គឺពុំមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយអ្វីឡើយ៖ «អ៊ីចេះបង! មានរបាយការណ៍របស់អធិការនគរបាលស្រុកមួយរាយការណ៍ពីការអវត្តមានរបស់គាត់ ប្រាំបី ប្រាំបួនខែហ្នឹងវាជាង ២០ថ្ងៃហើយបង។ ចង់ឲ្យគាត់ត្រឡប់ទៅធ្វើការវិញ ចាំមើលដែលលោកស្នងការអញ្ជើញមកខ្ញុំនឹងសុំយោបល់គាត់»។
បេក្ខជនជាប់ឆ្នោតមណ្ឌលខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ លោក គី វណ្ណដារ៉ា មានប្រសាសន៍ថា ការចូលរួមរបស់មន្ត្រីប៉ូលិសដែលត្រូវបានគេបញ្ឈរជើងនោះ គឺគាត់ស្លៀកពាក់ស៊ីវិល និងចូលរួមកម្មវិធីក្នុងនាមជាប្រជាពលរដ្ឋធម្មតា ដូច្នេះសកម្មភាពរបស់សមត្ថកិច្ចធ្វើឡើងនៅពេលនេះ គឺមានការរើសអើងគណបក្សនយោបាយ និងផ្ទុយពីច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិនៅកម្ពុជា លោកមេធាវី សុក សំអឿន មានប្រសាសន៍ថា ការចូលរួមរបស់មន្ត្រីសមត្ថកិច្ចក្នុងសកម្មភាពនយោបាយជាមួយគណបក្សណាមួយនោះ គឺមិនខុសច្បាប់នោះទេ៖ «ប្រសិនបើវាខុសផ្នែករដ្ឋបាលអាហ្នឹង វាមិនធ្វើមិនត្រឹមត្រូវអី វាអត់បញ្ហាទេ តែបើសិនជាមានមូលហេតុនយោបាយរើសអើងគណបក្សជាការមិនត្រឹមត្រូវទេ ដែលត្រូវតែដូរអាផ្នត់គំនិតចេញ»។
មន្ត្រីប៉ូលិសប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកំពង់ហាវ លោក ថន ថេត កំពុងតែជួបបញ្ហាជីវភាពក្នុងគ្រួសារ ដោយមានកូនចំនួន ៥នាក់រស់នៅក្នុងបន្ទុក។ លោកស្នើសុំឲ្យមន្ត្រីថ្នាក់លើជួយរកយុត្តិធម៌ដោយជំរុញឲ្យអធិការស្រុកកំពង់លែង បើកប្រាក់បៀវត្សរ៍ចំនួន ១ខែ ដែលបានកាត់ពីគាត់កាលពីចុងឆ្នាំ២០១២ កន្លងទៅ ហើយបញ្ឈប់ការរើសអើង ឬចោទប្រកាន់រូបគាត់ថា ជាសកម្មជនគណបក្សប្រឆាំងជាដើម៕
4 comments:
That is the democratic sytel in communist regime CPP. If Khmer are still believing in CPP croock, then all attempting from the western countries for democracy for this small country is nonsinse. In order to bring the real democracy for Cambodia, it must disappear or distroy fist the secret intervention from VN on CPP croocks led by former KR Killer Sun Sen. Other ways is nonsinse.
ចំពោះនាង ចិន្ដាយោនី ប្រាប់ទៅមេអាពួកអ្ហែង សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចទៅថា....
ការសង្ឃឹមអំពីជ័យជម្នៈរបស់គណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
Dear 11: 47pm,
Your monther, your wife, your daughter all have pussy too.
I do not believe in derogatory but you demand it.
not Jendha's aquaintant from Northern CA.
My prime minister, mr. hun sen is a very smart and wise politician. got to love him for leading cambodia to a better economy, etc... thank you japan and all that cares about my country cambodia.Better than CHAM's people who lost Champa.
Post a Comment