Monday, November 18, 2013

នាយករដ្ឋមន្ត្រី​ជប៉ុន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា


RFA/Morm Moniroth
នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​របស់​លោក​នៅ​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា។

ដោយ ឡេង ម៉ាលី RFA 2013-11-17

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៦ វិច្ឆិកា បាន​សរសេរ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល ២​ថ្ងៃ​របស់​លោក​នៅ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បាន​ជួប​ប្រជុំ​កំពូល​ជា​មួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រារព្ធ​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា-​ជប៉ុន។ នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​ប្ដេជ្ញា​ពង្រីក​ទំនាក់ទំនង​ទ្វេ​ភាគី ឈរ​លើ​សហប្រតិបត្តិការ​ ៥​វិស័យ ដែល​មាន​ជា​អាទិ គឺ​ទី​១ បញ្ហា​នយោបាយ និង​សន្តិសុខ ទី​២ លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ទី​៣ ទំនាក់ទំនង​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍ ទី​៤ ការ​ផ្លាស់ប្ដូរ​ប្រជាជន និង​ប្រជាជន និង​វិស័យ​វប្បធម៌ និង​ទី​៥ កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​លើ​ពិភពលោក។

នាយករដ្ឋមន្ត្រី​ទាំង​ពីរ​ប្ដេជ្ញា​បង្កើន​កិច្ច​សន្ទនា​លើ​បញ្ហា​នយោបាយ និង​សន្តិសុខ​តាមរយៈ​វេទិកា​ដែល​មាន​ស្រាប់ ដូច​ជា កិច្ច​ពិគ្រោះ​យោបល់​ស្ដី​ពី​នយោបាយ យោធា និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត រវាង​អាជ្ញាធរ​ផ្នែក​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ តាម​រយៈ​ជំនួយ​សម្រាប់​ការ​ពង្រឹង​សមត្ថភាព។

ទាក់ទង​នឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ លោក ស៊ិនហ្សូ អាបេ ប្រកាស​ថា ជប៉ុននឹង​ត្រៀម​ខ្លួន​ជា​ស្រេច​ ដើម្បី​ជួយ​ជ្រោមជ្រែង​កិច្ច​ប្រឹងប្រែង​កំណែទម្រង់​ការ​បោះឆ្នោត ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ លើក​កម្ពស់​នីតិរដ្ឋ​តាម​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដែល​អះអាង​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

លោក ស៊ិនហ្សូ អាបេ រំពឹង​ថា ស្ថានភាព​នយោបាយ​ក្រោយ​ការ​បោះឆ្នោត នឹង​ឆាប់​វិល​មក​រក​ប្រក្រតី​ភាព​វិញ តាម​ការ​ពិភាក្សា​គ្នា​រវាង​គណបក្ស​នយោបាយ​ពាក់ព័ន្ធ។ នាយករដ្ឋមន្ត្រី​ទាំង​ពីរ នឹង​បន្ត​ធ្វើ​ការ​រួម​គ្នា​សម្រាប់​ដំណើរ​រលូន​នៃ​តុលាការ​ខ្មែរ​ក្រហម។

ចំពោះ​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ លោក​នាយករដ្ឋមន្ត្រី​ជប៉ុន នឹង​បន្ត​ផ្ដល់​ជំនួយ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ច សង្គម កសិកម្ម ការ​អប់រំ ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស សុខាភិបាល កិច្ចការ​ស្ត្រី និង​អភិបាលកិច្ច។ ជប៉ុន​ក៏​នឹង​ជួយ​សម្រាប់​ការងារ​ដោះ​មីន​នៅ​កម្ពុជា។

លោក ស៊ិនហ្សូ អាបេ មាន​បំណង​រៀបចំ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ប្រជាជន និង​ប្រជាជន ៣​ពាន់​នាក់ ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ តាម​កម្ម​វិធី​បណ្ដាញ​អាស៊ី​បូព៌ា ជប៉ុន សម្រាប់​ការ​ផ្លាស់​ប្ដូរ​យុវជន និង​និស្សិត។

រីឯ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​លើ​ពិភពលោក នាយករដ្ឋមន្ត្រី​ទាំង​ពីរ សង្កត់​ធ្ងន់​លើ​សារសំខាន់​នៃ​ការ​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្ទ​ដោយ​សន្តិវិធី​តាម​ច្បាប់​អន្តរជាតិ និង​រំពឹង​ថា ក្រម​ប្រតិបត្តិ​សម្រាប់​ជម្លោះ​ចិន​ខាង​ត្បូង នឹង​ត្រូវ​អនុម័ត​ឆាប់ៗ ដើម្បី​ដោះស្រាយ​ប្រសិទ្ធភាព។

ទាក់ទង​នឹង​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាង​ជើង នាយករដ្ឋមន្ត្រី​ទាំង​ពីរ ជំរុញ​ឱ្យ​អនុវត្ត​តាម​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​សេចក្ដី​ថ្លែង​ការណ៍​រួម ស្ដីពី​កិច្ច​ចរចា ៦​ភាគី។

លោក ស៊ិនហ្សូ អាបេ ដឹង​គុណ​ចំពោះ​កម្ពុជា ដែល​គាំទ្រ​សមាជិក​ភាព​របស់​ជប៉ុន នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។ ជា​ការ​ផ្លាស់​ប្ដូរ និង​ជា​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ឆ្ពោះ​ទៅរក​សន្តិភាព និង​វឌ្ឍនភាព​ក្នុង​តំបន់ និង​ពិភពលោក លោក ស៊ិនហ្សូ អាបេ អញ្ជើញ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​វិញ​ម្ដង៕

3 comments:

Anonymous said...

Long life Mr. PM Hun Sen. Congratulations on your winning!!!!! And I strongly believe in you and in your change agenda for spearhead cambodia for a better future, a future without corruption and justice for all khmers (no one should be above law). I'll continue to support you.....

Anonymous said...

I, don't beleive this shit talks and action so differance please look back gentleman i'm not just say rewind your braind, if you stupid don't barking make any noisy heard felling people,where do you live?KRANHUN EASAN

Anonymous said...

My prime minister, mr. hun sen is a very smart and wise politician. got to love him for leading cambodia to a better economy, etc... thank you japan and all that cares about my country cambodia.Better than CHAM's people who lost Champa.