អ្នកភូមិបឹងកក់និងបុរីកីឡា តវ៉ានៅមុខតុលាការកំពូលឲ្យពន្លឿន បើកសវនាការលើសំណុំរឿងលោកស្រី យ៉ោម បុប្ឆា កាលពីព្រឹកថ្ងៃ៤ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Tep Soravy |
ដោយ ទេព សុរ៉ាវី RFA 2013-11-04
អ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា ប្រមាណ ៥០នាក់ បាននាំគ្នាហែក្បួនតាមតវ៉ាពីសាលាឧទ្ធរណ៍ទៅតុលាការកំពូលនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ដោយមានអមរូបព្រះ និងផ្កាឈូក និងមានលើកបដាទាមទារឲ្យដោះលែងលោកស្រី យ៉ោម បុប្ឆា និងពាក្យស្លោកថា «ខ្ញុំឃ្លានយុត្តិធម៌និងត្រូវការយុត្តិធម៌»។
តំណាងអ្នកភូមិបឹងកក់ លោកស្រី ទេព វន្នី មានប្រសាសន៍ថា តុលាការកំពូល និងក្រសួងយុត្តិធម៌ធ្លាប់សន្យាថា នឹងបើកសវនាការសំណុំរឿងលោកស្រី យ៉ោម បុប្ឆា ឲ្យបានឆាប់នៅចុងខែតុលា កន្លងមក។ ប៉ុន្តែរហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា នេះ តុលាការកំពូលនៅមិនទាន់បើកសវនាការនេះនៅឡើយ ទើបអ្នកភូមិបឹងកក់ និងអ្នកភូមិបុរីកីឡា តវ៉ាទាមទារឲ្យស្ថាប័នទាំងពីរគោរពសន្យា គឺត្រូវបើកសវនាការលើសំណុំរឿងលោកស្រី យ៉ោម បុប្ឆា ឲ្យបានឆាប់។
អ្នកភូមិបឹងកក់និងបុរីកីឡា តវ៉ានៅមុខតុលាការកំពូលឲ្យពន្លឿនបើកសវនាការលើសំណុំរឿងលោកស្រី យ៉ោម បុប្ឆា កាលពីព្រឹកថ្ងៃ៤ វិច្ឆិកា ឆ្នាំ២០១៣។ RFA/Tep Soravy |
លោកស្រី ទេព វន្នី៖ «រហូតមកទល់ពេលនេះ ដាច់ខែតុលា ចូលខែវិច្ឆិកាហើយ យើងមិនទាន់បានចម្លើយ ឬដីកាណាមួយកោះ អ្នកស្រី យ៉ោម បុប្ឆា ឲ្យឡើងតុលាការកំពូល បើកសវនាការនៅឡើយ អ៊ីចឹងក៏ពួកយើងទាំងអស់គ្នាឯកភាពគ្នាមកតាមដាននូវការដាក់លិខិតអន្តរាគមន៍ឲ្យមកបើកសវនាការនេះជាថ្មីម្តងទៀតនៅតុលាការកំពូលនិងក្រសួងយុត្តិធម៌»។
តំណាងអ្នកភូមិបឹងកក់រូបនេះបញ្ជាក់ថា មន្រ្តីតុលាការកំពូលបានប្រាប់អ្នកភូមិថា សំណុំរឿងលោកស្រី យ៉ោម បុប្ឆា នឹងត្រូវលើកយកមកបើកសវនាការនៅថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ ហើយដីកាកោះហៅលោកស្រី យ៉ោម បុប្ឆា ឲ្យចូលរួមក្នុងការជំនុំជម្រះនោះបានចេញរួចហើយ ប៉ុន្តែមិនទាន់ដល់ដៃលោកស្រីនៅឡើយ។
លោកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ជាប់ពន្ធនាគារបាន ១ឆ្នាំហើយ បន្ទាប់ពីត្រូវសាលាដំបូងរាជធានីភ្នំពេញ កាត់អោយមានទោស ៣ឆ្នាំ ហើយក្រោយមកត្រូវសាលាឧទ្ធរណ៍សម្រេចបន្ធូរបន្ថយអោយមកជាប់ទោស ២ឆ្នាំវិញ ក្នុងសំណុំរឿងអំពើហិង្សាមួយនៅក្នុងភូមិ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៤ ខែវិច្ឆិកា ដោយយកករណីលោកស្រី យ៉ោម បុប្ឆា ជាផ្នែកមួយនៃយុទ្ធនាការទិវាអន្តរជាតិ បញ្ចប់និទណ្ឌភាពនៃបណ្តេញកិច្ចសន្ទនាអន្តរជាតិដើម្បីសេរីភាពបញ្ចេញមតិ (អាយហិ្វក)។
យុទ្ធនាការនេះគឺអំពាវនាវឲ្យសាធារណជនចូលរួមបញ្ចប់វប្បធម៌និទណ្ឌភាព ដោយចុះហត្ថលេខាគាំទ្រញត្តិទៅកាន់សាលាកំពូល ដោយសូមឲ្យតុលាការពន្លឿននូវសវនាការករណីលោកស្រី យ៉ោម បុប្ឆា។ ប្រសិនបើរកឃើញថា សវនាការនៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍មិនស្របនឹងបទដ្ឋានអន្តរជាតិ សូមឲ្យតុលាការដោះលែងលោកស្រី យ៉ោម បុប្ឆា ដោយគ្មានលក្ខខណ្ឌ៕
7 comments:
PREY SAR VANCANCY!!!
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
soun serey rotha tu es un vrai minable de la société cambodgiénne,tu as vendu ta raison au youn,et maintenant qu est que tu veut encore, fils de pute.
-អាឆ្កែយួនCPP សម រង្សី!
-អញឥឡូវស្អប់អាសម រង្សី ជាងអាចម៍ទៅទៀត!
-អាយួនមាន់សម្ល សម រង្សី អាមុខអាចម៍រុយ
ល្មមដល់ពេលចុះចេញទៅ ទុកឲ្យ
លោកសួន សេរីរដ្ឋា និង ពលរដ្ឋខ្មែរ គេធ្វើវិញម្តង។
-ប្រទេសខ្មែរ មិនមែនជារបស់ដាច់មុខ
សំរាប់ អាព្នងយួនសម រង្សីឡើយ ។ល។
កុំញ៉ែច្រើនពេក
A good citizen must talk to each other politely. Any insult that we make, creates more hate amongst us;we must stop and try to calm down and find a good way to deal with each other. You and me are Cambodians and we want to live in Cambodia for generation to come. If Mr. Sam Rain Sy makes mistakes or Sam Dach Hun Sen in turn makes mistakes, we should not insult them. We should way out by promoting a legal system to deal with them. We all really want to save Cambodia for all Cambodians next generation. Please come up with idea to construct a stable Cambodia. Thank.
She's must release Soon!
HUN XEN JAIL!!!
Post a Comment