គណបក្ស ធំ២ មិនទាន់បង្ហាញ លទ្ធផល នៃកិច្ចចរចា ជាសាធារណៈ
កិច្ចចរចា រវាង គណបក្ស សង្គ្រោះជាតិ និងគណបក្ស ប្រជាជន កម្ពុជា មិនទាន់ត្រូវ បានបង្ហាញលទ្ធផល ជាសាធារណៈ ដល់អ្នកសារព័ត៌មាន បានដឹង នៅឡើយទេ នៅថ្ងៃ ទី៥ វិច្ឆិកា ដោយគ្រាន់តែ បញ្ជាក់ថា, ការចរចា ផ្ដោតអំពី ការធ្វើកំណែទម្រង់ ការបោះឆ្នោត។
មន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា, លោក ព្រំ សុខា, ដែលជាអ្នកដឹកនាំ កិច្ចប្រជុំ តំណាង ឲ្យគណបក្ស ប្រជាជនកម្ពុជា មិនបាននិយាយ ឲ្យបានក្បោះក្បាយ អំពី លទ្ធផលកិច្ចប្រជុំ នោះទេ នៅក្នុងសន្និសីទសារ ព័ត៌មាន បន្ទាប់ពីបើក កិច្ចប្រជុំ ជាង៣ម៉ោង ជាមួយ គណបក្ស សង្គ្រោះជាតិ។ លោក គ្រាន់តែ បញ្ជាក់ថា កិច្ចចរចានេះ គឺ ពិភាក្សាបន្ត អំពីអ្វី ដែលគណបក្ស ទាំងពីរ បានព្រមព្រៀងគ្នា នៅក្នុងកិច្ចចរចា រវាង ថ្នាក់ដឹកនាំកំពូល កាលពីថ្ងៃ ទី១៦ កញ្ញា ឆ្នាំ២០១៣។
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ និងជាអ្នកនាំពាក្យ, លោក យឹម សុវណ្ណ, មានប្រសាសន៍ នៅក្នុងសន្និសីទកាសែត នោះដែរ ថា, គណបក្ស សង្គ្រោះជាតិ បានលើកពី របៀបវារៈ បីចំណុច ដែលគណបក្ស របស់លោក បានដាក់មុន កិច្ចចរចា នេះដែរ។ ប៉ុន្តែ លទ្ធផល យ៉ាងណានោះ, លោក យឹម សុវណ្ណ ក៏មិនបាន បកស្រាយ លម្អិតដែរ។
ក្រោយពីជួបជុំគ្នា ចរចា អស់រយៈពេល ជាង៣ម៉ោង នៅព្រឹកថ្ងៃ ទី៥ វិច្ឆិកា នេះ, តំណាងគណបក្ស ទាំងពីរ ដែលមានម្ខាង ៥រូបនោះ ឈរនៅចំពោះមុខ អ្នកសារព័ត៌មាន ទាំងអស់គ្នា ដោយគណបក្ស សង្គ្រោះជាតិ ដឹកនាំ ដោយលោក សុន ឆ័យ ជាបេក្ខជន តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មណ្ឌលភ្នំពេញ។ រីឯ គណបក្ស ប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រំ សុខា ជារដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ។ គណបក្ស ទាំងពីរ មិនបានធ្វើ សេចក្ដីថ្លែងការណ៍រួម អំពីលទ្ធផល នៃកិច្ចចរចា នេះទេ។
គណបក្ស សង្គ្រោះជាតិ នៅមុនពេល កំណត់ថ្ងៃ ជួបគ្នា ចរចានេះ បានដាក់ របៀបវារៈ បី, គឺ៖ ទី១, ទាមទារ ឲ្យស៊ើបអង្កេត ភាពមិនប្រក្រតី ធ្ងន់ធ្ងរ នៃលទ្ធផលបោះឆ្នោត; ទី២, ទាមទារ ឲ្យថ្នាក់ដឹកនាំ កំពូល គ.ជ.ប. លាលែង ពីតួនាទី; និងទី៣, ទាមទារ ឲ្យយកអនុសាសន៍ របស់ អង្គការ សហប្រជាជាតិ និងអង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ មកអនុវត្ត នៅក្នុងការកែទម្រង់នានា របស់ រដ្ឋាភិបាល។
ឧបការីរង ជាន់ខ្ពស់ នៃរដ្ឋមន្ត្រី ក្រសួង ការបរទេស សហរដ្ឋអាមេរិក ទទួលបន្ទុក កិច្ចការ តំបន់អាស៊ី ខាងកើត និងប៉ាស៊ីហ្វិក, លោក ស្កុត ម៉ាកសែល (Scot Marciel) បានជំរុញ ឲ្យកម្ពុជា ដោះស្រាយ ភាពទាល់ច្រកនយោបាយ ឲ្យបានឆាប់ៗ, ហើយ ថា អាមេរិក មិនឈរនៅភាគី ណាមួយទេ។ ប៉ុន្តែ សហរដ្ឋអាមេរិក ឈរលើគោលការណ៍ ប្រជាធិបតេយ្យ។ លោក បញ្ជាក់ថា នៅបន្ទាប់ពីបោះឆ្នោត នៅលើពិភពលោក និងមានភាព មិនប្រក្រតីនោះ គឺ ត្រូវតែ ធ្វើការស៊ើបអង្កេត ដើម្បី ផ្ដល់យុត្តិធម៌ ជូនម្ចាស់ឆ្នោត។
មន្ត្រីជាន់ខ្ពស់ គណបក្ស ប្រជាជនកម្ពុជា លោក ព្រំ សុខា បានឲ្យដឹងទៀត ថា, ការជួបចរចា ថ្នាក់បច្ចេកទេស នៃគណបក្ស ទាំងពីរ ទៀត យ៉ាងយូរបំផុត នៅចុងសប្ដាហ៍នេះ បន្ទាប់ពីមាន ការសម្រេច ពីថ្នាក់កំពូល គណបក្ស ទាំងសងខាង។
រីឯ លោក យឹម សុវណ្ណ វិញ បញ្ជាក់ថា, បេក្ខជន តំណាងរាស្ត្រ នៅតែ រក្សាជំហរ មិនចូលស្បថ ចូលប្រជុំសភា ដរាបណា គ្មានដំណោះស្រាយ សមស្រប អំពី កិច្ចចរចា ទេនោះ។
គណបក្ស សង្គ្រោះជាតិ បានចេញ សេចក្ដីប្រកាសព័ត៌មាន នៅល្ងាចថ្ងៃ ទី៥ វិច្ឆិកានេះ ថា, ការចរចា ជាមួយ គណបក្ស ប្រជាជន កម្ពុជា បានបរាជ័យ ដោយសារ ភាគី គណបក្ស ប្រជាជនកម្ពុជា នៅតែ បដិសេធ មិនទទួលយក នូវការស្រាវជ្រាវ ស្វែងរក ការពិត ភាពមិនប្រក្រតី ដែលកើតមាន ក្នុងការបោះឆ្នោត នីតិកាល ទី៥ នៃរដ្ឋសភា កន្លងទៅ។
គណបក្ស សង្គ្រោះជាតិ បញ្ជាក់ថា, ស្មារតី ទទួលខុសត្រូវ លើបញ្ហា ជាអាយុជីវិតជាតិ។ ដូច្នេះ ការស្រាវជ្រាវ រកការពិត ពីការបោះឆ្នោត ជាករណី ចាំបាច់ ដែលខានពុំបាន មុននឹងមាន កិច្ចព្រមព្រៀង រកដំណោះស្រាយ នយោបាយ ណាមួយ ដែលអាចចេញ ជារូបរាងបាន ដោយស្នើ ឲ្យគណបក្ស ប្រជាជនកម្ពុជា ទទួលស្គាល់ នូវភាពចាំបាច់នេះ។
ទោះបី ជាមិនទាន់ទទួលលទ្ធផល ជាវិជ្ជមានក្ដី ក៏គណបក្ស សង្គ្រោះជាតិ ស្នើឲ្យបន្ត ជួបចរចាគ្នា តទៅទៀត តាមគ្រប់កម្រិត ដើម្បី ដោះស្រាយបញ្ហា របស់ជាតិ ឲ្យបានជោគជ័យ៕
3 comments:
អ្នកសរសេរអត្ថបទ ដកឃ្លាច្រេីនពេក ធ្វេីឲពិបាកអាន ហេីយធ្វេីឲ
អត្ថបទកាន់តែវែង ! សូមកំុសរសេរពត៏មានដូចសរសេរគម្ពីរបីប !
ដោយគោរពរាប់អាន,
លី ឌៀប
ជំនួប៣ម៉ោង បាន KDOR ៣!
ស្អី ?...ទៀតហើយ ???
ជំនួបចរចាអស់ពេល៣ម៉ោង (គ្រប់មេ-គ្រប់ពង)
ជាលទ្ធផលរងចាំការសម្រច របស់
អង្គការ...អនាមិក...ពងក្ដថ្នាក់លើ ?????
________________________________
*** គឺពងក្ដមេយួន...ថ្នាក់លើ!!!
ក្រុមអាចោររន្ទះបាញ់-អាយួនកៃលឿង
CNRP+CPP = ប៉ិនកុហកអស្ចារ្យ
បោកមិនចេះស្វាង
@ នេះបើនៅជិតអញ! អញធាក់ឲ្យជ្រះក្អែល !
អាឆ្កែសម្លកន្ទុយខ្វៀន កន្ទុយវានៅតែខ្វៀន!
គឺវានៅតែស៊ីអាចម៍ អាហ៊ុនសែន ដដែលៗៗៗ!!!!
@កណ្ដួយម៉ែ ! អាចុយម្រាយ!
Post a Comment