Tuesday, November 05, 2013
គណបក្សធំ២មិនទាន់បង្ហាញលទ្ធផលនៃកិច្ចចរចាជាសាធារណៈ
[ We must put an end to this so-called Negotiation... won't work with devils...]
ភាពជាប់គាំងនយោបាយរបស់គណបក្សជាប់ឆ្នោតទាំងពីរ មិនអាចរកដំណោះស្រាយបាននៅឡើយទេនៅក្នុងការកំណត់ជួបចរចារវាងអ្នកបច្ចេកទេសនៃគណបក្សទាំងពីរ ដែលមានភាគីចរចាម្ខាង ៥រូប ធ្វើឡើងនៅមន្ទីររដ្ឋសភា នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា។
ដោយ ទីន ហ្សាការីយ៉ា RFA 2013-11-05
គណបក្សប្រតិភូទាំងពីរបានឆ្លើយប្រាប់អ្នកកាសែតដោយភាពលាក់លៀម និងស្រពិចស្រពិលអំពីលទ្ធផលនៃការចរចា ដោយសន្យាថា លទ្ធផលចរចានឹងទម្លាយឲ្យដឹងនៅកិច្ចចរចាលើកក្រោយទៀត បន្ទាប់ពីពួកគាត់យកខ្លឹមសារនៃកិច្ចប្រជុំទៅដាក់ជូនថ្នាក់ដឹកនាំកំពូលគណបក្សសម្រេច។
កិច្ចចរចារវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា មិនទាន់ត្រូវបានបង្ហាញលទ្ធផលជាសាធារណៈដល់អ្នកសារព័ត៌មានបានដឹងនៅឡើយទេ នៅថ្ងៃទី៥ វិច្ឆិកា ដោយគ្រាន់តែបញ្ជាក់ថា ការចរចាផ្ដោតអំពីការធ្វើកំណែទម្រង់ការបោះឆ្នោត។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា ដែលជាអ្នកដឹកនាំកិច្ចប្រជុំតំណាងឲ្យគណបក្សប្រជាជនកម្ពុជា មិនបាននិយាយឲ្យបានក្បោះក្បាយអំពីលទ្ធផលកិច្ចប្រជុំនោះទេនៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីបើកកិច្ចប្រជុំជាង ៣ម៉ោងជាមួយគណបក្សសង្គ្រោះជាតិ។ លោកគ្រាន់តែបញ្ជាក់ថា កិច្ចចរចានេះ គឺពិភាក្សាបន្តអំពីអ្វីដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នានៅក្នុងកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលកាលពីថ្ងៃទី១៦ កញ្ញា ឆ្នាំ២០១៣។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យ លោក យឹម សុវណ្ណ មានប្រសាសន៍នៅក្នុងសន្និសីទកាសែតនោះដែរថា គណបក្សសង្គ្រោះជាតិបានលើកពីរបៀបវារៈបីចំណុចដែលគណបក្សរបស់លោកបានដាក់មុនកិច្ចចរចានេះដែរ ប៉ុន្តែលទ្ធផលយ៉ាងណានោះ លោក យឹម សុវណ្ណ ក៏មិនបានបកស្រាយលម្អិតដែរ។
ក្រោយពីជួបជុំគ្នាចរចាអស់រយៈពេលជាង ៣ម៉ោងនៅព្រឹកថ្ងៃទី៥ វិច្ឆិកា នេះ តំណាងគណបក្សទាំងពីរដែលមានម្ខាង ៥រូបនោះ ឈរនៅចំពោះមុខអ្នកសារព័ត៌មានទាំងអស់គ្នា ដោយគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សុន ឆ័យ ជាបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលភ្នំពេញ។ រីឯគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ព្រំ សុខា ជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ គណបក្សទាំងពីរមិនបានធ្វើសេចក្ដីថ្លែងការណ៍រួមអំពីលទ្ធផលនៃកិច្ចចរចានេះទេ។
គណបក្សសង្គ្រោះជាតិ នៅមុនពេលកំណត់ថ្ងៃជួបគ្នាចរចានេះ បានដាក់របៀបវារៈបី គឺទី១ ទាមទារឲ្យស៊ើបអង្កេតភាពមិនប្រក្រតីធ្ងន់ធ្ងរនៃលទ្ធផលបោះឆ្នោត ទី២ ទាមទារឲ្យថ្នាក់ដឹកនាំកំពូល គ.ជ.ប លាលែងពីតួនាទី និងទី៣ ទាមទារឲ្យយកអនុសាសន៍របស់អង្គការសហប្រជាជាតិ និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមកអនុវត្តនៅក្នុងការកែទម្រង់នានា របស់រដ្ឋាភិបាល។
ឧបការីរងជាន់ខ្ពស់នៃរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក លោក ស្កុត ម៉ាកសែល (Scot Marciel) បានជំរុញឲ្យកម្ពុជា ដោះស្រាយភាពទាល់ច្រកនយោបាយឲ្យបានឆាប់ៗ ហើយថា អាមេរិកមិនឈរនៅភាគីណាមួយទេ ប៉ុន្តែសហរដ្ឋអាមេរិក ឈរលើគោលការណ៍ប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា នៅបន្ទាប់ពីបោះឆ្នោតនៅលើពិភពលោក និងមានភាពមិនប្រក្រតីនោះ គឺត្រូវតែធ្វើការស៊ើបអង្កេតដើម្បីផ្ដល់យុត្តិធម៌ជូនម្ចាស់ឆ្នោត។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រំ សុខា បានឲ្យដឹងទៀតថា ការជួបចរចាថ្នាក់បច្ចេកទេសនៃគណបក្សទាំងពីរទៀត យ៉ាងយូរបំផុតនៅចុងសប្ដាហ៍នេះ បន្ទាប់ពីមានការសម្រេចពីថ្នាក់កំពូលគណបក្សទាំងសងខាង។
រីឯលោក យឹម សុវណ្ណ វិញ បញ្ជាក់ថា បេក្ខជនតំណាងរាស្ត្រនៅតែរក្សាជំហរមិនចូលស្បថចូលប្រជុំសភា ដរាបណាគ្មានដំណោះស្រាយសមស្របអំពីកិច្ចចរចាទេនោះ។
គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីប្រកាសព័ត៌មាននៅល្ងាចថ្ងៃទី៥ វិច្ឆិកា នេះថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា បានបរាជ័យ ដោយសារភាគីគណបក្សប្រជាជនកម្ពុជា នៅតែបដិសេធមិនទទួលយកនូវការស្រាវជ្រាវស្វែងរកការពិតភាពមិនប្រក្រតី ដែលកើតមានក្នុងការបោះឆ្នោតនីតិកាលទី៥ នៃរដ្ឋសភាកន្លងទៅ។
គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ស្មារតីទទួលខុសត្រូវលើបញ្ហាជាអាយុជីវិតជាតិ ដូច្នេះការស្រាវជ្រាវរកការពិតពីការបោះឆ្នោត ជាករណីចាំបាច់ដែលខានពុំបានមុននឹងមានកិច្ចព្រមព្រៀងរកដំណោះស្រាយនយោបាយណាមួយដែលអាចចេញជារូបរាងបានដោយស្នើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់នូវភាពចាំបាច់នេះ។
ទោះបីជាមិនទាន់ទទួលលទ្ធផលជាវិជ្ជមានក្ដី ក៏គណបក្សសង្គ្រោះជាតិ ស្នើឲ្យបន្តជួបចរចាគ្នាតទៅទៀតតាមគ្រប់កម្រិត ដើម្បីដោះស្រាយបញ្ហារបស់ជាតិឲ្យបានជោគជ័យ៕
Subscribe to:
Post Comments (Atom)
9 comments:
ជំនួប៣ម៉ោង បាន៣!
The opposition want to negotiate about what and for what? There is nothing to negotiate for the criminals under the law!
The law is the law! When the criminals broke the law and the criminal must be prosecuted under the law! What is so hard about this? Don't the opposition know what is the law? The opposition can only negotiate base on the law and nothing else!
Who broke the election law? Who or what will disqualify under the election law? If the Kingdumb of Wonder doesn't have election law and AH HUN SEN Vietcong slave can continue to stay in power forever in Cambodia and there is no for opposition party!
ជំនួប៣ម៉ោង បាន KDOR ៣!
ពាក្យសំដីរបស់មន្រ្តីក្រសួងការបរទេសនៃសហ
រដ្ឋអាមេរិកជាភាសាទូត យកមកប្រើជាមួយពួក
អ្នកដឹកនាំអវិជ្ជា ជាខ្ញុំគេធ្វើម្ត៉េចនឹងស្តាប់បាន
ទៅ ? ។ គេថា គេមិនឈរនៅភាគីខាងណា
ទេ តែគេឈរលើគោលការណ៍ប្រជាធិបតិយ្យ
មានន័យថា គេឈរខាងអ្នកប្រជាធិបតិយ្យ ។
ព្រោះគេមិនមែនភ្លើ មិនដឹងថា រដ្ឋាភិបាលសព្វ
ថ្ងៃជារដ្ឋាភិបាលកាន់លទ្ធិគុម្មុយនិស្តផ្តាច់ការ
នោះទេ ។
ចំពោះពាក្យថា នៅក្នុងពិភពលោកនេះ បន្ទាប់
ពីបោះឆ្នោតរួច បើមានភាពមិនប្រក្រតី គឺត្រូវតែ
ធ្វើការសើុបអង្កេតដើម្បីផ្តល់យុត្តិធម៌ជូនម្ចាស់
សន្លឹកឆ្នោត នោះមានន័យថា គេទាមទារឲមាន
ការសើុបអង្កេតយ៉ាងច្បាស់ ។ គ្រាន់តែគេទុក
មុខឲ គេមិនប្រើពាក្យបង្ខំថា លោកឯងត្រូវតែ
ធ្វើ ។ បើមនុស្សមានការចេះដឹងពិតប្រាកដ ហើយ មិនមែនជាខ្ញុំគេទេនោះ គេយល់ន័យនៃ
ភាសាទូត ភាសាថ្លៃថ្នូរទាំងនេះហើយ ។
ម្យ៉ាងវិញទៀត ទាក់ទងដល់ការចរចារ យើងទាំង
អស់គ្នាជាប្រជាបលរដ្ឋខ្មែរជាម្ចាស់សន្លឹកឆ្នោត
មិនដែលមានជំនឿចំពោះការចរចារទាំងអស់នេះទេ ។ ពីព្រោះតាមស្តាប់ទៅ ដងណាក៍ដូចដង
ណា ការជួបគ្នាសុទ្ធតែនិយាយចាកប្រធានទាំង
អស់ ។ តាមពិតប្រធានបទចម្បងគឺជាការដែល
ត្រូវបង្កើតគណៈកម្មការចម្រុះ ឯករាជ្យមួយដើម្បី
ធ្វើការសើុបអង្កេត ។ តែតាមពិត ប្រធានបទ ឬ របៀបវារៈមួយហ្នឹង មិនដែលលើកមកពិគ្រោះ
គ្នានៅពេលចាប់ផ្តើមការចរចារ ។ ចេះតែនិយាយ
បន្លប់ទៅឯណានោះទៅវិញ និយាយ និងពិគ្រោះ
តែពីរឿងដែលត្រូវធ្វើនៅពេលក្រោយទៅវិញ ។ ហេតុអ្វីបានជាមិនពិគ្រោះពិភាក្សាគ្នាអំពីបញ្ហា
ចម្បងមួយហ្នឹងឲដាច់ស្រឡះសិនទៅ ? ។ បើ
ពួកគណៈបក្សប្រជាជននៅតែមិនព្រមជាដាច់
ខាត នោះគណៈបក្សសង្រ្គោះជាតិ ត្រូវមានវិធី
សាស្រ្តណាដើម្បីធ្វើការទាមទារឲទាល់តែបាន ។ ធ្វើយ៉ាងណាឲបញ្ហាចម្បងមួយហ្នឹងចេញជាលទ្ធផលជាវិជ្ជាមានតាមការទាមទាររបស់សហរដ្ឋអាមេរិកតាំងពីដំបូងរហូតមកដល់ពេលថ្មី ៗ នេះ ។
ព្រមទាំង ការចង់បានរបស់អង្គការសហប្រជាតិ និង សហគមអន្តរៈជាតិមួយចំនួន តាមការទាម
ទាររបស់ម្ចាស់សន្លឹកឆ្នោត សង្គមសីុវិជាតិ និង អន្តរៈជាតិសិន ។ បន្ទប់មក ចាំពិភាក្សាពីបញ្ហា
ផ្សេង ៗ បន្តទៅទៀត ។
បើមិនធ្វើដូច្នោះទេ វាមិនអាចទៅមុខបានឡើយ
ព្រោះបើ បញ្ហាចម្បងមួយហ្នឹងមិនបានត្រូវដោះ
ស្រាយចេញទេ អ្វី ៗ ផ្សេង ៗ ទៀតក៍មិនអាច
ធ្វើទៅកើតដែរ ។
We dont needs to describe for dams ash Hun Sen and fucking stupid king any more.they knew Cambodians suffering and hurt all ready.fuck u CNRP and CPP ,STOP to killing innocents peoples again.
ស្អី ?...ទៀតហើយ ???
ជំនួបចរចាអស់ពេល៣ម៉ោង (គ្រប់មេ-គ្រប់ពង) ជាលទ្ធផលរងចាំការសម្រច របស់
អង្គការ...អនាមិក...ពងក្ដថ្នាក់លើ ?????
________________________________
*** គឺមេយួន...ថ្នាក់លើ!!!
ក្រុមអាចោររន្ទះបាញ់-អាយួនកៃលឿង
CNRP+CPP = ប៉ិនកុហកអស្ចារ្យ
បោកមិនចេះស្វាង
@ នេះបើនៅជិតអញ! អញធាក់ឲ្យជ្រះក្អែល !
អាឆ្កែសម្លកន្ទុយខ្វៀន កន្ទុយវានៅតែខ្វៀន!
គឺវានៅតែស៊ីអាចម៍ អាហ៊ុនសែន ដដែលៗៗៗ!!!!
hey, who do you call devils, you guys are the evil ones! look at the way you do business! pure race is pure evil! be smart and wise and wake up and smell the coffee already!
The people's voice must be heard....need to have independent TVs, radios so the people can know the truth.
The way illegitimate CPP is doing business is unacceptable...and not sustainable
<<>>
នរណាទៀតដែលដឹងអំពីកិច្ចប្រជុំនោះ? នេះជារឿងត្រូវគិត។
បើខ្ញុំមិនទាន់វង្វេងវង្វាន់ទេ ខ្ញុំនៅចាំថាយួនបានធ្វើអំណោយគ្រឿងអេឡិចត្រូនិចបំពាក់ ឲ្យវិមាន
រដ្ធសភាខ្មែរទាំងមូល ដូចនេះតើគេអាចលាក់នូវអ្វីៗដែលកើតឡើងនៅវិមានរដ្ធសភា ពីក្រុងហា
ណូយបានឬទេ?។
Post a Comment