Thursday, November 07, 2013

ចិន​ជួយ​​សង់​មន្ទីរ​ពិសោធន៍​លើ​ផលិតផល​កសិកម្ម​ដល់​កម្ពុជា


ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា លោក ជិន យួន (Jin Yaun) [ឆ្វេង] និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន ចូល​រួម​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពិសោធន៍​វិភាគ​លើ​ផលិតផល​កសិកម្ម កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ វិច្ឆិកា ឆ្នាំ​២០១៣។

កម្ពុជា​ចាប់​ផ្ដើម​សាងសង់​មន្ទីរ​ពិសោធន៍​វិភាគ​លើ​ផលិតផល​កសិកម្ម​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ ដែល​កម្ពុជា ពុំ​ធ្លាប់​មាន​កន្លង​មក។ សំណង់​នេះ​មាន​តម្លៃ​គិត​ជា​ទឹក​ប្រាក់​សរុប​ប្រមាណ ៦៥​លាន​យន់ ស្មើ​នឹង​ប្រមាណ​ជាង ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​ជំនួយ​ពី​ប្រទេស​ចិន។

ដោយ សេក បណ្ឌិត RFA 2013-11-07

សំណង់​មន្ទីរ​ពិសោធន៍​នេះ ត្រូវ​បាន​សាងសង់​នៅ​ក្នុង​បរិវេណ​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ៦អា ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។

មន្ត្រី​តំណាង​ស្ថានទូត​ចិន​នៅ​កម្ពុជា លោក ជិន យួន (Jin Yaun) និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ុក រ៉ាប៊ុន បាន​រួម​គ្នា​ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពិសោធន៍​វិភាគ​លើ​ផលិតផល​កសិកម្ម នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ វិច្ឆិកា។

លោក អ៊ុក រ៉ាប៊ុន ដែល​ទើប​នឹង​ឡើង​កាន់​តំណែង​ថ្មី មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​នោះ​ថា មន្ទីរ​ពិសោធន៍​នេះ​មាន​សារសំខាន់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព ផលិតផល​កសិកម្ម ដែល​ជា​ការងារ​ដ៏​ចាំបាច់​បំផុត ដើម្បី​កម្រិត​គុណភាព​ផលិតផល ថា​តើ​ផលិតផល​នោះ​មាន​គុណភាព និង​សុវត្ថិភាព​កម្រិត​ណា? អាច​ធានា​ឲ្យ​មាន​ទំនុក​ចិត្ត​ពី​អ្នក​តម្រូវ​ការ ឬ​អ្នក​ប្រើប្រាស់​បាន​កម្រិត​ណា?


លោក អ៊ុក រ៉ាប៊ុន៖ «សមិទ្ធផល​នេះ​មាន​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​កម្ពុជា ព្រម​ទាំង​សម្រាប់​វិស័យ​កសិកម្ម មន្ទីរ​ពិសោធន៍​មិន​ត្រឹមតែ​សម្រាប់​សាលា​ព្រែកលៀប​យើង​ប៉ុណ្ណោះ​ទេ គឺ​មន្ទីរ​ពិសោធន៍​វិភាគ​គុណភាព​ផលិតផល​កសិកម្ម​ដែល​យើង​អាច​ប្រើ​សម្រាប់​វិភាគ​ផលិតផល​កសិកម្ម បញ្ជាក់​ផលិតផល​ដើម្បី​ធ្វើការ​នាំ​ចេញ ឬ​ដើម្បី​ប្រើប្រាស់​ក្នុង​ប្រទេស ហើយ​និង​បង្ហាញ​នូវ​គុណភាព​ជាក់ស្តែង​របស់​ផលិតផល​កសិកម្ម​យើង​តាម​រយៈ​ការ​ពិសោធន៍​នេះ​ផង»។

ទាក់ទង​បញ្ហា​នេះ​ដែរ ប្រធាន​នាយកដ្ឋាន​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​កសិកម្ម លោក មាស ច័ន្ទពិសិដ្ឋ មាន​ប្រសាសន៍​បញ្ជាក់​ថា កម្ពុជា​កំពុង​មាន​ការ​ខ្វះខាត​មន្ទីរ​ពិសោធន៍​ដែល​មាន​ស្តង់ដារ​អន្តរជាតិ​នេះ។

លោក​បន្ត​ថា ការ​សាងសង់​មន្ទីរ​ពិសោធន៍​ថ្មី​នេះ ជា​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ចាំបាច់​ក្នុង​កាលៈទេសៈ​កម្ពុជា កំពុង​មាន​គោល​នយោបាយ​ពង្រឹង​គុណភាព​ផលិតផល​កសិកម្ម​ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​ពិភពលោក មាន​ដូចជា​អង្ករ​ជាដើម៖ «កន្លង​មក​យើង​មាន​មន្ទីរ​ពិសោធន៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​ស្ថិត​នៅ​ក្រោម​ក្រសួង​កសិកម្ម​ហ្នឹង​មាន​ហើយ ប៉ុន្តែ​លទ្ធភាព​សមត្ថភាព​នៅ​មាន​កម្រិត ហើយ​នៅ​ថ្ងៃ​នេះ យើង​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត​ពី​ប្រទេស​ចិន​ដើម្បី​ដំណើរ​ការងារ»។

ការ​សាងសង់​មន្ទីរ​ពិសោធន៍​វិភាគ​លើ​ផលិតផល​កសិកម្ម​នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ខួប ៥៥​ឆ្នាំ នៃ​ទំនាក់​ទំនង​កម្ពុជា ចិន និង​ជា​ឆ្នាំ​មិត្តភាព​យូរ​អង្វែង​នៃ​ប្រទេស​ទាំង​ពីរ។

ទីប្រឹក្សា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន ប្រចាំ​នៅ​កម្ពុជា លោក ជិន យួន។ លោក​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពិសោធន៍​នៅ​សាលា​ជាតិ​កសិកម្ម​ព្រែកលៀប នៅ​ថ្ងៃ​ទី​៧ វិច្ឆិកា ថា ការ​ផ្ដល់​ជំនួយ​ជា​អគារ​ពិសោធន៍​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ការ​រួម​គ្នា​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ ចិន-​កម្ពុជា ដើម្បី​ឲ្យ​ទទួល​បាន​ការ​អភិវឌ្ឍ​ថែម​ទៀត។

ទន្ទឹម​គ្នា​នេះ​ដែរ លោក​មាន​ជំនឿ​ចិត្ត​ថា ប្រទេស​ទាំង​ពីរ​នឹង​សម្រេច​ដល់​គោលដៅ​ពាណិជ្ជកម្ម​ទ្វេ​ភាគី ជំរុញ​ឲ្យ​មាន​កំណើន​ដល់ ៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៧ ខាង​មុខ។

ការ​ចាប់​ផ្ដើម​ដំណើរ​ការ​សាងសង់​មន្ទីរ​ពិសោធន៍ វិភាគ​លើ​ផលិតផល​កសិកម្ម​នៅ​ពេល​នេះ គឺ​ផ្អែក​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​គម្រោង​សាងសង់​ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១១ ដែល​ចិន យល់​ព្រម​ផ្ដល់​ហិរញ្ញប្បទាន​សរុប​ចំនួន ៦៥​លាន​យន់ អាច​ស្មើ​នឹង​ជាង ១០​លាន​ដុល្លារ​សម្រាប់​ចំណាយ​សាងសង់​អគារ​ពិសោធន៍​ថ្មី​មួយ​ខ្នង អាគារ​ស្នាក់​នៅ​របស់​អ្នក​ជំនាញ​បច្ចេកទេស​មួយ​ខ្នង ស្ថិត​នៅ​លើ​ផ្ទៃ​ដី​សរុប​ចំនួន ៥.៣០០​ម៉ែត្រ​ក្រឡា ជួសជុល​កែ​លំអ​អាគារ​ពិសោធន៍​ចាស់​មួយ​ខ្នង និង​ផ្ដល់​ឧបករណ៍​សម្ភារៈ​សម្រាប់​បំពាក់​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​នេះ។ អាគារ​ទាំង​អស់​នោះ​ត្រូវ​សាងសង់​តាម​រចនាបថ​ខ្មែរ និង​គ្រោង​ចំណាយ​ពេល​ប្រមាណ​ជិត ២​ឆ្នាំ៕

10 comments:

Anonymous said...

Cambodia is a province of China, right? Please look the banner behind! So sad under CPP crock.

Anonymous said...

*អាCNRP វា​គ្រាន់តែជាឧបករណ៍យួន ឬ
ជាក្រុម​ហ៊ុន​ឯកជនផ្ដាច់មុខរបស់សម រង្សី
បុកគល់ក្បត់ជាតិ!...

*ស៊ីឈ្នួលលាងបង្គ​ន់​អាចម៍អាCPP ជួយសង្រ្គោះ
ឲ្យ​​អាកញ្ជះយួនហ៊ុន សែនឲ្យវារស់​ឡើងវិញ
និងជួយអាយួនហាណូយធ្វើបាប
រឹបអូសយកដីធ្លី,ឈូសឆាយផ្ទៈសម្បែងនិងបាញ់សម្លាប់ខ្មែរចោលជាបន្តបន្ទាប់....តែបុណ្ណោះ!!

*អារន្ទះផ្ទប់CNRP-សំ រង្សី ជាស្វាយួនបន្លំខ្លួនជាខ្មែរ

*ពុំមែនជាតំណាងឲ្យជាតិខ្មែរឯណា?

Anonymous said...

not necessarily, it shows cambodia will accept any country like china for instance that wanted to help cambodia to develop. if no other country want o help, cambodia welcome any country who will help it develop. that's how the reality is in cambodia. so, don't wait too long, cambodia welcome all the world who want to help and can help cambodia, you're welcome to do so in cambodia. come help us develop, that's that we want. and i think china understand cambodia's calling. good for china! other countries might want to wait, well, that's their choice, too! but keep in mind, cambodia is always welcoming every countries who can help and want to help us development in all sectors. thank you.

Anonymous said...

To 12:30 AM,
.... other country want to help? No, other country want to make maximum profit from Cambodian is correct, No one help you you without profit back in this time, just China kom pleur .

from economist

Anonymous said...

Developes or destroys!? Look more likely destroyed if you look close,China didn't help for free,China help stealing our natural's resources,China won't wastes time help anyone without profits! Kom pluer! Lop!.. lop!..

Kdamjor

Anonymous said...


Looks at the new clown of the Ministry Agriculture of CPP. He looks so hungry about corruption already.

Anonymous said...

you guys hate china and hate hun sen too much, you cannot see the reality. what i don't understand is why politicize everything all time? why is that? so, you think people cannot see that you politicizing? why, you look down on everybody? so, you have superiority complex? because you think you are better than others? please, look at yourself in the mirror again, you miss something!

if china wanto do business in cambodia, why you get mad like this? who is stopping your stubborn friends whoever they are from joining china to develop cambodia? so, what you're saying is that people in the world should follow your every move? you are dreaming! cambodia don't need politicking in our country. we get tired of that, too! to me, it's just about doing business. why somebody complains about it?

Anonymous said...

A UK RABUN does not have any skill in agriculture how can he be Cambodian Minister of Agriculture, A UK RABUN came back from France, in France he could not find any taxi for drive the same like a Cheang Von, most of people came from France did not have a job to do, came to Cambodia kissed HUN SEN ash became Minister, they must face Cambodian lethal law in the future.

Anonymous said...


To 7:48,

Actually, you yourself should have definitely seen in mirror even before your bedtime and your wake up time that maybe the way and only way you could know more about the CPP's gov was doing its business in order for its to generate more great of benefit to serve Khmer National and so on.
And you have better known how to take your own Ass first before you did move your tongue as like to others...or maybe you were a part of A CPP's crooks too, weren't you?

Anonymous said...


Message to 7:48 am.
Yourself not even knew in which what you have written about shitty things about those words: hate china and Hun shitty sen and plus with the word of "reality" was none sense at all and has no clue of what you were talking about, bozo.
Maybe you were such a fooled of a baby's youn yiek cong new born on khmer soil, in fact. That's why you come up with your stupid ideas as you wrote as like that.

Here's a simply question that Khmer citizens they would want you to answer as when, where, why and how long the totalitarian, tyranny, cronyism, nepotism, family ties and the machismo, Hun shittysen ruled the country?
Are you understanding words deforestation, illegal immigration influx all over the course of Khmer land and the racial turmoil with some sort of Khmmer national resources.

Do not be pretending or blinking your eyes sigh but if you were a new baby born of Youn Yiek Minh, yeh you could. But not for Khmer nationalism.