Monday, November 25, 2013

ទស្សនៈ៖​ សូមលើកតម្កើងព្រះរាជតំរិះប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រយើង


AKP ភ្នំពេញ ថ្ងៃទី២៣​ ខែវិច្ឆិកា ឆ្នាំ២០១៣​
អេង យេង  ឯកអគ្គរាជទូត (ចូលនិវត្តន៍)

ប្រជាជនកម្ពុជាទាំងមូលមានសេចក្តីរំភើប រីករាយនិង ពោរពេញទៅដោយមោទនភាព ជាតិយ៉ាងខ្លាំងក្លា នៅ ក្នុងពិធីបុណ្យខួបលើកទី ៦០ នៃឯករាជ្យជាតិ ។ យើងរំ ភើបព្រោះយើងនឹក ដល់ព្រះរាជគុណូបការៈ ដ៏ធំធេង របស់ព្រះបិតា ឯករាជ្យជាតិយើង ។ យើងរំភើបព្រោះ យើងនៅ ចងចាំជាប់ជានិច្ច នូវព្រះរាជបណ្តាំអោយយើង រួបរួមសាមគ្គីជាធ្នុងមួយ “សាមគ្គីយើងរស់ បែកសាមគ្គី យើងស្លាប់” ។

វាហាក់ដូចជាព្រះវិញ្ញាណខ័ន្ធព្រះអង្គស្ថិតនៅជាប់ជានិច្ច នៅក្នុងដួង ព្រលឹងខ្មែរគ្រប់ៗរូប ហើយជាពលានុភាពដ៏ ខ្លាំងក្លាមួយកំពុងបញ្ឆេះដួងព្រលឹងជាតិខ្មែរអោយមាន ថាមពលខ្លាំងក្លាឡើងវិញ ដូចនៅក្នុងសម័យ មហានគរ។

ទន្ទឹមនឹងនេះ ព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហា ក្សត្រជាទីគោរពសក្ការៈ អោយ យើង “រួបរួម សាមគ្គីគ្នាជាធ្លុងមួយ ស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែក ការពារនិងក សាងមាតុភូមិលើគ្រប់វិស័យ” គឺជាអន្លូងស្គរជ័យ ដ៏មានបារមី អង្រន់ដួងព្រលឹងជាតិ ខ្មែរទាំងមូល តាំងពីនៅក្បែរ “ជើងភ្នំប្រាសាទព្រះវិហារ” រហូតទៅដល់នាយសមុទ្រ អោយ រំជើបរំជួល ព្រមៗគ្នា ឡើង ។

មានដួងព្រលឹងខ្មែរណាដែលមិនរំភើប ញាប់ញ័រនៅ ចំពោះមុខប្រទេសជាតិរបស់ខ្លួន ដែលរឹង មាំខ្លាំងក្លា រីកចំរើនដោយសារពល រដ្ឋទាំងអស់ ចេះសាម គ្គីគ្នា ជាធ្លុងមួយ ក្រោមដំបូល រដ្ឋធម្មនុញ្ញ និងក្រោម ម្លប់ដ៏ ត្រជាក់នៃព្រះមហាក្សត្រ ដែល “ទ្រង់ជានិមិត្ត រូបនៃ ឯកភាពជាតិ និង និរន្តភាព ជាតិ”? ។ តើមានមាគ៌ា ណាដែលត្រឹមត្រូវ ហើយមាន គតិ បណ្ឌិតជាង បំរើ ឧត្តម ប្រយោជន៍ជាតិជាង ដែលចាត់ទុកថាជា សម្មា មគ្គ ឬ ផ្លូវត្រូវដែល ចេញមកពីសម្មាទិដ្ឋិ ឬការយល់ ត្រូវ និងសម្មា សង្កប្បៈ ឬ ការត្រិះរិះត្រូវ ជាងព្រះរាជ បន្ទូល របស់ព្រះមហាក្សត្រយើងខាង លើនេះ ទៀត ?

នោះគឺជាអ្វីដែលហួសពីជំនឿរបស់ មនុស្សទូទៅ ដែលថា អ្នកដែលស្មោះស្ម័គ្រដង្ហែរតាម ព្រះរាជ តម្រិះប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋជា ធរមាន ពង្រឹង ស្ថាប័នកំពូលៗរបស់ជាតិ ដែលប្រសូត្រចេញ ពីរដ្ឋ ធម្មនុញ្ញ ត្រឡប់បែរជាអធម្មនុញ្ញ អនីត្យានុកូល និងអធម្មានុរូប ឬផ្ទុយពីរដ្ឋធម្មនុញ្ញ ខុសច្បាប់ និង មិនស្របច្បាប់ទៅវិញនោះ បានឡើយ ។ បើពិត ជាដូចអ្វីដែលគេនិយាយនោះមែន ថ្ងៃនឹងក្លាយ ជាយប់ ហើយ “ព្រះអាទិត្យរះ” នឹងក្លាយជា “ព្រះអាទិត្យលិច” វិញដោយជៀសពុំរួចទេ ។

មាគ៌ាណាដែលផ្ទុយពីព្រះរាជតំរិះប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រខាងលើ នេះ នឹង មិនទទួលបានជោគជ័យទេ ព្រោះជាមាគ៌ានយោបាយអត្តឃាត គាស់រំលើងគ្រឹះជាមូល ដ្ឋានរបស់ ជាតិ គឺគ្រឹះសាមគ្គី និងឯកភាពជាតិនេះឯង ។

អ្នកនយោបាយខ្មែរគ្រប់និន្នាការ មិនគួរបំភ្លេចមេរៀនប្រវត្តិសាស្ត្រនៅទស្សវត្សរ៍ឆ្នាំ ១៩៧០ ដែល នៅលងសតិសម្បជ្ជញ្ញៈយើងគ្រប់ៗគ្នានៅឡើយនោះទេ ។

ពេលនេះជាងពេលណាៗទាំង អស់ ២២ឆ្នាំ ហើយក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស យើងបាន រួបរួមសាមគ្គីគ្នាក្រោមដំបូល រដ្ឋធម្មនុញ្ញ កសាងជាតិឡើងវិញទាំងអស់លើគ្រប់វិស័យ។ យើងបាន ឈាន ឡើងជាមនុស្សកំពុង ពេញវ័យ ពេញកម្លាំង សមល្មមនឹងទទួល ខុសត្រូវ លើវាសនា ប្រទេស ជាតិយើង ដោយខ្លួនយើង បានហើយ មិនគួរឡើយនៅតែពឹងផ្អែកបរទេស ម៉ាត់ណាក៏បរទេស នោះទេ ។ ដល់ម៉ាត់ណាក៏ បរទេស ណាស់ពេកទៅ មានបរទេស ជាហត្ថ លេខីលើកិច្ចព្រមព្រៀង ក្រុងប៉ារីសខ្លះ បានបង្ហើរ ពាក្យថា “ល្មមដល់ពេលយើងចូលអង្គុយ កៅអីតៃកុង ហើយកាច់ចង្កូត ដោយខ្លួនឯងហើយ” ។

ជាសត្យានុមតិ គ្មានប្រទេសណាមួយដែលមិនគិតឧត្តមប្រយោជន៍ជាតិខ្លួន ធំជាង ប្រទេសដទៃ ឡើយ ។ ជាក់ស្តែង ទាំង ជាង កៃ ជៀក អតីតមេដឹកនាំនៃតៃវ៉ាន់ ទាំង ង្វៀង វ៉ាន់ធីវ អតីតប្រធានា ធិបតីនៃអតីតវៀតណាមខាងត្បូង ទាំងទ្រង់ សិរិមតៈ នៃអតីតសាធារណរដ្ឋខ្មែរ សុទ្ធតែបាន សម្តែង ការខកចិត្ត ឈឺចាប់យ៉ាងជូរចត់បំផុត នៅពេលបរទេសបោះបង់ចោល ព្រោះ តែតម្រូវការផល ប្រ យោជន៍ជាតិរបស់គេដូច Lord Palmerston អតីតនាយករដ្ឋមន្ត្រីចក្រពភអង់គ្លេស នៅក្នុងសម័យ
សង្គ្រាម អាភៀន ដែលចាត់ទុកថា “ប្រទេសនីមួយៗពុំមានមិត្តជាអចិន្ត្រៃយ៍ទេ គឺ មានតែផល ប្រយោជន៍ ជាតិតែប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរជាអចិន្ត្រៃយ៍” ។

ការធ្វើសកម្មភាពនានាដើម្បីអធម្មានុរូបនីយកម្មស្ថាប័ន ឬធ្វើអោយស្ថាប័នរដ្ឋក្លាយជា មិនស្រប ច្បាប់នោះ គឺជាទង្វើសម្លាប់ជាតិឯង ដោយដើរចូលក្នុងយុទ្ធសាស្ត្របន្សោយអំណាច នយោបាយ របស់រដ្ឋ បង្កើតបានជាស្ថានភាពថ្មីមួយដែលអំណាចនយោបាយចុះខ្សោយ ជាលេស បង្កឱកាស អោយអំណាចបរទេសលូកដៃចូលបានដោយងាយ ដូចដែលយើងធ្លាប់រងគ្រោះតាំង ពីការបែកបាក់ ក្រុងអង្គររៀងរហូតមក ។

ពេលនេះ ជាងពេលណាៗទាំងអស់ ប្រជាជនចង់ឃើញមេដឹកនាំគណបក្ស “ម្ខាងទៀត” បង្ហាញ ពីរដ្ឋមគ្គុទ្ទេសកភាពរបស់ខ្លួន ឬភាពជាអ្នកដឹកនាំរដ្ឋដែលភ្លឺស្វាងជាង ដែលមានការថ្លឹង ថ្លែងប្រកប ដោយតុល្យភាពជាង ដែលប្រកបដោយទសពិធរាជធម៌ជាង មានការប្រកាន់បញ្ច សីលខ្ជាប់ខ្ជួន ជាង គឺជៀសវាងមិនកុហកភូតភ បោកប្រាស់ (មុសា) ជាដើម មានអវិរោធនៈ គឺមិន ប្រឆាំង មិនជំ ទាស់ទៅនឹងព្រះរាជតម្រិះ ប្រកបដោយគតិបណ្ឌិតរបស់ព្រះមហាក្សត្រជាទីសក្ការៈ និងមាន បរិច្ចាគៈ គឺហ៊ានលះបង់ខ្ពស់បំផុត លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន និងផលប្រយោជន៍ គណបក្ស ដើម្បីឧត្តមប្រយោជន៍ជាតិ នោះគឺ “សាមគ្គីជាតិជាធ្លុងមួយ ក្រោមដំបូលរដ្ឋធម្មនុញ្ញ ព្រះរាជា ណាច ក្រកម្ពុជាតែមួយ” ដែលជាមាគ៌ាត្រឹមត្រូវតែមួយគត់ ជួយប្រោះព្រំ ដួងព្រលឹងជាតិ ខ្មែរអោយ មាន ឋាមពលខ្លាំងក្លាឡើងវិញបាន ដូចក្នុងសម័យមហានគរដ៏រុងរឿង ។

ថ្ងៃ ២២ វិច្ឆិកា ២០១៣

អេង យេង  ឯកអគ្គរាជទូត (ចូលនិវត្តន៍)

(អត្ថបទខាងលើនេះ គ្រាន់តែជាទស្សនៈរបស់អ្នកនិពន្ធតែប៉ុណ្ណោះ វាមិនបានឆ្លុះ បញ្ចាំងពីទស្សនៈ របស់រាជរដ្ឋាភិបាលកម្ពុជាទេ ។)

18 comments:

Anonymous said...

Norodom Sihanouk talked a lot about and hated Yuon.
But instead of strengthening his country, he chose instead to make and star himselfin the movies depicting Yuon aggressors.


For Sihanouk Admirer

Anonymous said...

Sdach chhkuot Sihanouk chea sdach kbot cheat .Chea sdach cholchet communist, chea sdach thmil.Chea sdach chol khmer kroham somlap cheat eng . Stay and burn in hell ah sdach kbot cheat.

Anonymous said...

King Sey Hanuk was lost because he allowed Vietcong to use Cambodian land for liberate Southern Vietnam from USA, when Vietnam liberated their country, Vietnam started invading Cambodia and controlled Cambodia since then

Anonymous said...

sdach sihanouk is not as smart as samdach kati-prit- bandit kdit (pussy) bun rany aka mi fat pig.

Anonymous said...

sdach stupid or kbot cheat?

Anonymous said...

Sinahouk the father of Khmer Vietminh like Khiev Samphan, Hu Nim and the left wing, he created Khmer Ramdos, Khmer rouge, Communist Killers Like Khmer Rouge.
Sihanouk hated Khmer Serey he killed the right wing, unjustified accused of betrayed the country to American he so called U.S Imperialism in S.E Asia who is the real Imperialism is his close alliance Communists: Chinese & Vietcong..
If Preap Inn the Nationalist or Sihanuk is traitor.
GO to hell Sihanuk

Anonymous said...

I've lost everything!

Running Empty

Anonymous said...

Ah Sdach komrook Sin'norook was a liar! he loves Yuon's Pus'Z. Ah kbot jeat Sin'norook was the reason why Pol pot and Cpp were borned.Lon Nol and Seri Matak tried to Save Srok Khmer but ah kbot jeat Sin'norook asked Yiekcong to destroyed Khmer because of his hatred with Lon Nol and Seri Matak.
***kill Hun sen save your country,kill Pheap try save your forests.

Kdamjor

Anonymous said...

and then?

Anonymous said...

I gave Sihanuk a chance to be forgiven his big mistake alliance with bloc Communists: Youn, Chinese, Soviet.. Sinuk had a big chance to use UNTAC in 1993 when UNTAC organized Election to get rid of Youn Invasion instead traitor Sihanuk chased UNTAC out without verify if the YOUN still inside Cambodia at least for another 2 years.
Sinuk formed 2 prime ministers that made his son down to ZERO Assembly seats today.
People now that King is useless
So help yourself people...

Anonymous said...

Norodom is ah pouch chorl maseat.
The fact that ah sihanouk didn't claim back kampuchea krom shows that he was poisoned by monique orgasm which proof him ah sdach kbot jeat. Khmer must remember that mi monique assassinated samdach chounnath.

Anonymous said...

Ah Prett Sihanouk and Ah Norouk Ho Chi Minh.

Anonymous said...

Update from hell:
Sihanouk said HUN SEN WILL JOIN HIM in hell in 2013 or 2014, depending on Yummareach's dicretion.

Anonymous said...

Ar-choy-mray sihanuk I am going to kill your son soon to make even

Anonymous said...



ព្រះមហាក្សត្រ "ត្រាកៅស៊ូ" “ ត្រាទន់ជ្រាយ គួរតែប្រែជា

"ត្រាកៅស៊ូ"ក្រុម ហ៊ុន" ព្រោះ ត្រា នេះ បំរើ តែ "ក្រុម ហ៊ុន សែន" ឫ

"ត្រាកៅស៊ូ"មួយចំហៀង" ផ្ទួននឹងអ្នកស្រឡាញ់ច្រៀងរាំ ។

Anonymous said...

Sathuk I am support all commentators above you are all right.

Anonymous said...

I can not stand these evil faces, father, mother and son , they all are traitors of khmer nation. They choose youn over khmer . Sdach peal Sihanouk and beisach Monique secretly made commitment with ah Ho Chi Minh, allowed ah vietcong used khmer territory along the border to fight with USA. Lon Nol soldiers caught a lot of invaded vietcong in khmer land, but ah peal Sihanouk let them went free. Sdach peal Sihanouk brought the war into the country and killed a lot of khmer civilians. Sihanouk did not build and protect the country but destroyed and killed his own people as a leader and a king of Cambodia that he claimed, he was. And he passed this on to the evil Hun Sen to take over. Sihanouk own family does not carry khmer blood, soul, and heart. That is why this family has never served khmer interest but youn instead. All khmer must see this. What is happened in Cambodia right now is the bad deeds from Sihanouk in the past when he was a leader and king. I hope the rest of his family vietcong Monique and kateuy king son will disappear soon by the force of khmer people , they all are traitors and leeches .

Anonymous said...

People might disagree with me.
I want to tell everyone that I hate Sihanuk!

I did not respect him at all since he did allow Viet Cong used our land during the war in the '60 and he made friend with Hanoi to fight Khmer in the '70.

His wife, Monic and his mother in law, Ping Peang, did businees with viet Cong.

He is the Traitor!

Khmeng Watt Botum,