Tuesday, November 05, 2013
ក្រុមការងារគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិជួបប្រជុំគ្នានៅរដ្ឋសភា
CPP, CNRP Technical Working Group Meeting at NatAss today
ភ្នំពេញ៖ ក្រុមការងារគណបក្សទាំង២ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិបានជួបប្រជុំគ្នាជាថ្មីម្ដងទៀត នៅមន្ទីររដ្ឋសភាជាតិ ដើម្បីជួបចរចាគ្នាពាក់ព័ន្ធនឹងបញ្ហាបច្ចេកទេសមួយចំនួន។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាដឹកនាំដោយលោក ព្រំ សុខា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទី២, លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទី៣, លោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ទី៤, លោក សោម សឿន នាយរងខុទ្ទកាល័យគណបក្សប្រជាជនកម្ពុជា និងទី៥, លោក ឡេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ចំណែកក្រុមការងាររបស់គណបក្សសង្រ្គោះជាតិវិញដឹកនាំដោយ លោក សុន ឆ័យ សមាជិកគណៈកម្មាធិការនាយក និងជាសមាជិកគណៈកម្មការអចិន្រ្តៃយ៍, លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការប្រតិបត្តិ និងជាអ្នកនាំពាក្យ, លោក អេង ឆៃអ៊ាង សមាជិកគណៈកម្មាធិការនាយក, លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ សមាជិកគណៈកម្មាធិការប្រតិបត្តិ និងលោក គួយ ប៊ុនរឿន សមាជិកគណៈកម្មាធិការប្រតិបត្តិ។
សូមបញ្ជាក់ដែរថា សមាសភាពក្រុមការងារទាំងពីរ ធ្វើការជួបប្រជុំគ្នាពិភាក្សាលើផ្នែកបច្ចេកទេសមួយចំនួន៕
ថ្ងៃអង្គារ ទី០៥ វិច្ឆិកា ព.ស.២៥៥៧ គ.ស.២០១៣
Courtesy The Kampuchea Thmei News
Subscribe to:
Post Comments (Atom)
3 comments:
It will be useless to have a meeting for negotiation with CPP, the peaceful solution will not work and Sam Rain Sy will be lost, HUN SEN is thinking to use a bad tricks again believe me, what HUN SEN will do just delay time and HUN SEN might offer a place for Sam Rain Sy to do this, Sam Rain Sy party will lost popularity in the future. I do not believe HUN SEN will step down or have a honest negotiation to find a best solution for Cambodian people , HUN SEN always use Vietnamese tricks to crack down Cambodian people and Cambodian opposition party to maintain his power and his family for the rest of his life, and also serving Vietnamese interest for the rest of his life.
ពត៌មាន សង្ខេប ពត៌មានពិតប្រាកដ :
ជាច្រើនខែមកហើយ យើងកូនចៀម កៀរគរ ប្រមូល ប្រជុំគ្នា ដង្ហែរតាមផ្ទាំងបដា
នៃបក្សព្រះអាទិត្យ ពណ៌ ពងមាន់។
ឯកូនចៀមពុំព្រមដង្ហែរតាម(ដូចករណីលោកលីឌៀប)ត្រូវលាបពណ៌ ថាកូនចៀមនេះត្រូវថៅកែគុយទាវទិញ។
កូនចៀមលាក់ ខ្នួនដ៏ទៃអនាមិក(anonyme -anonymous) បានផុតពីការលាបពណ៌។
តើ លទ្ធផលប្រមូល ប្រជុំគ្នាយើងកូនចៀមបានអ្វី ?
លទ្ធផលប្រមូល ប្រជុំគ្នានេះតាមការពិត គឺបានមូលដូចពងមាន់(O)។
ក៏ប៉ុន្តែបើតាមរាយការណ៏លទ្ធផលនៃបក្សព្រះអាទិត្យ ពណ៌ ពងមាន់ប្រកាសថាជ័យជម្នះធំបំផុតនៃបាតុកម្មគឺផ្នែកសីលធម៌"
ដូចការប្រមូល ប្រជុំគ្នាកូនចៀមក្នុងព្រះគម្ពីរ
សាសនា ព្រះគ្រីស្ទ គឺ សីលធម៌។
ថ្ងៃ០៥ វិច្ឆិកា ២០១៣ ជា ថ្ងៃ ជួបចរចា ។
លោកប្រធាន បក្សព្រះអាទិត្យ ពណ៌ ពងមាន់បញ្ជាក់ថា "ជួប មិនមានន័យថាចូល"
ម៉ោង ៩ ព្រឹក ថ្ងៃ០៥ វិច្ឆិកា ២០១៣
មន្រ្តី តំណាង គណបក្ស ព្រះអាទិត្យ ពណ៌ ពងមាន់ និងមន្រ្តី តំណាង គណបក្ស ទេវត្ដាស្រោចទឹក (បើតាមលោកប្រធាន គណបក្ស :ទេវត្ដាកាន់តែស្រោចទឹក ពេលទឹកជំនន់ ទឹកកាន់តែស្រក កូនចៀមពុំត្រូវការព្រួយបារម្ភ រញ្ជួយឡើយ)
កំពុងប្រជុំ ពិភាក្សា នៅមន្ទីរ រដ្ឋសភាជាតិ ។
មន្រ្តី តំណាងគណបក្ស ព្រះអាទិត្យ ពណ៌ ពងមាន់ទៅ " ជួប " តែពុំ "ចូល"នៅពីក្រៅ ពិភាក្សាគ្នាដោយបិទទ្វារ បិទបង្អួច ។
ទោះអ្នកកាសែតនាំ "មេគោ"(Micro)ប៉ុន្មានក៏ពុំដឹងគេពិភាក្សាអ្វីដែរ។
ពិភាក្សា របៀបណាទៅ ?
មន្រ្តី តំណាង គណបក្ស និមួយៗជាអ្នកបច្ចេកទេស ពុំមែនអ្នកនយោបាយគេប្រើ WIFI ដូចលោកប្រធាន បក្ស ព្រះអាទិត្យ ពណ៌ ពងមាន់កាលនៅក្រៅប្រទេសពុំទាន់ចូលស្រុក។
ការចរចាបានលទ្ធផលឬទេ?
មានបានលទ្ធផលតែខ្វះមួយចង្អាមប៉ុណ្ណោះ។
បក្ស ព្រះអាទិត្យ ពណ៌ ពងមាន់ កាន់ ជំហរ "ចែកសិនទើបចូល"គឺ "ចែកចូល"
ឯបក្ស ទេវត្ដាស្រោចទឹក កាន់ ជំហរ "ចូលសិនទើបចែក"គឺ "ចូលចែក"។
ចាំមើលការចរចា បន្តបន្ទាប់
"ចែកចូលរួមចាយ"ឫ"ចែកចូលចាយ"ឫ"ចូលចែកចាយ"
សំគាល់:
ចែក:ចែកអំណាច ចែកកៅអី
ចូល:ចូលប្រជុំ ចូលសម្បថ ក្នុងវាំង
ចូលរួម: ចូលរួមជាមួយគ្នា
ចាយ: បានប្រាក់ខែ ចាយ បានលុយចាយ
អមតះ
ជំនួប៣ម៉ោង បាន KDOR ៣!
Post a Comment