Tuesday, November 12, 2013

មេបញ្ជាការ​ព្រំដែន​ខ្មែរ-​ថៃ​ជួប​ពិភាក្សា​រក្សា​លំនឹង​ស្ថានភាព​យោធា


មេបញ្ជាការ​យោធា​ខ្មែរ-​ថៃ ឱប​គ្នា​ថត​រូប​អនុស្សាវរីយ៍​បញ្ជាក់​ពី​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ត​ទៅ​មុខ​ទៀត បន្ទាប់​ពី​បញ្ចប់​កិច្ច​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។ RFA/Hang Savyouth

មេ​បញ្ជាការ​យោធា​ថៃ ប្រចាំ​តំបន់​បាន​អះអាង​ថា គេ​ត្រូវ​ការ​ពេល​វេលា​មួយ​រយៈ​ទៀត​ក្នុង​ការ​ដក​កង​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ឱ្យ​ជា​អធិបតេយ្យភាព​របស់​កម្ពុជា ទៅ​ហើយ​នោះ។

ដោយ ហង្ស សាវយុត RFA 2013-11-12

ទាក់ទង​នឹង​ការ​​បញ្ចៀស​ភាព​តានតឹង​រវាង​យោធា​នៅ​តាម​ព្រំដែន​ទៀត​សោត គឺ​មេបញ្ជា​ការ​​យោធា​ខ្មែរ​-ថៃ ​នៅ​​​តំបន់​​ជួរ​មុខ​ជា​ច្រើន​កន្លែង ​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រក្សា​លំនឹង​ស្ថានភាព​យោធា​រវាង​ភាគី​​ទាំង​ពីរ។

មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ របស់​កម្ពុជា ដែល​ប្រចាំ​ការពារ​ព្រំដែន​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ និង​មេបញ្ជាការ​កង​ពល​តូច​លេខ​៦ នៃ​កម្លាំង​ស៊ូរ៉ាក់ណារី របស់​ថៃ បាន​ជួប​ប្រជុំ​គ្នា​នៅ​តំបន់​ព្រំដែន​ជួរ​មុខ​នៃ​ប្រាសាទ​ព្រះវិហារ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​១២ ខែ​វិច្ឆិកា។

ការ​ជួប​ប្រជុំ​​នេះ ​ក្នុង​គោលបំណង​រក្សាស្ថិរភាព​ និង​ស្ថានការន៍​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ឱ្យ​កាន់​តែ​ល្អ​ជាង​មុន ក្រោយ​ពី​មួយ​ថ្ងៃ បន្ទាប់​ពី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា កម្ពុជា​មាន​អធិបតេយ្យភាព​ពេញ​លេញ​លើ​ដី​​តំបន់​​ជុំវិញ​​​ប្រាសាទ​ព្រះវិហារ​ទាំង​មូល។

មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ របស់​កម្ពុជា គឺ​លោក​ឧត្ដមសេនីយ៍ឯក ស្រី ឌឹក។ លោក​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ជំនួប​ជាមួយ​មេបញ្ជាការ​យោធា​ថៃ​នោះ​ថា ថ្ងៃ​នេះ មេបញ្ជាការ​យោធា​ នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ ជុំវិញ​ប្រាសាទ​ព្រះវិហារ​ជា​ច្រើន​កន្លែង ​ចាប់​ពី​ច្រក​ជាំតែ ច្រក​តាថាវ វាល​ឥន្ទ្រីយ៍ ភ្នំ​ទ្រព្យ ចាក់ច្រែង និង​តាសឹម ជាដើម បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ធានា​ឱ្យ​បាន​នូវ​ការ​មិន​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ។

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា កន្លង​ទៅ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​បាន​ថ្លែង​នៅ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​កងទ័ព​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-​ថៃ ទាំង​អស់ ​គឺ​ត្រូវ​រក្សា​​លំនឹង​ផ្នែក​យោធា ស្ថានការណ៍ និង​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​គ្នា ឯ​រឿង​តុលាការ​អន្តរជាតិ ​ទុក​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ពិភាក្សា​គ្នា​ត​ទៅ​ទៀត។

លោក​ឧត្ដមសេនីយ៍ ស្រី ឌឹក៖ «សម្ដេច​តេជោ ហ៊ុន សែន លោក​បាន​ចេញ​បញ្ជា​មក​យូរ​ហើយ ហើយ​ម្សិលមិញ​លោក​បាន​ថ្លែងការណ៍ ​អ៊ីចឹង​យើង​បាន​យក​បទបញ្ជា​នេះ​ផ្សព្វផ្សាយ​ដល់​នាយ​ពល​ទាហាន​ទាំង​អស់​ជ្រួត​ជ្រាប អំពី​បញ្ហា​ខិតខំ​អត់ធ្មត់​ឱ្យ​ដល់​កម្រិត បញ្ចៀស​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​ឱ្យ​បាន ហើយ​សហការ​ជាមួយ​កងទ័ព​ថៃ ឱ្យ​បាន​ល្អ​ជាង​មុន​ទៅ​ទៀត។ មួយ​ទៀត យើង​បាន​ឯកភាព គឺ​ឱ្យ​ក្រុម​និង​ក្រុម​ទល់​មុខ​គ្នា​ហ្នឹង ជួប​គ្នា​រាល់​ថ្ងៃ។ អា​នោះ​ហើយ​ជា​រឿង​ល្អ»។

ចំណែក​ភាគី​ថៃ​វិញ ​បាន​សន្យា​ថា នឹង​ខិតខំ​សហការ​ផ្នែក​យោធា​ជាមួយ​កម្ពុជា ​ដើម្បី​បញ្ចៀស​ចេញ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តាម​ព្រំដែន​នោះ​ដែរ។

មេ​បញ្ជាការ​កងពល​លេខ​៦ ស៊ូរ៉ាក់ណារី របស់​ថៃ លោក​ឧត្ដមសេនីយ៍ត្រី ថៈរ៉ាកន ថាំម៉ាកវិនថូន (ThakRakorn thammakvinthon) បាន​មាន​ប្រសាសន៍​ថា ប្រទេស​ថៃ បាន​ទទួល​យក​ការ​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ដែល​​​សម្រេច​ជា​ឯកច្ឆន្ទ​ថា កម្ពុជា​មាន​អធិបតេយ្យ​ភាព​ពេញ​លេញ​លើ​​តំបន់​​ជុំវិញ​​​ប្រាសាទ​ព្រះវិហារ​ទាំង​មូល​នោះ​ហើយ។ កងទ័ព​ថៃ ត្រូវ​ការ​ពេល​វេលា​មួយ​ចំនួន​ដើម្បី​ដក​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន​ទៅ​តាម​យន្តការ​របស់​តុលាការ។

លោក​ឧត្ដមសេនីយ៍ត្រី ថៈរ៉ាកន ថាំម៉ាកវិនថូន៖ «ប្រទេស​ទាំង​ពីរ​នឹង​មាន​គណៈកម្មការ​ក្នុង​ការ​អនុវត្ត​ទៅ​តាម​ ​យន្តការ​របស់​តុលាការ​អន្តរជាតិ ហើយ​នៅ​ពេល​ណា​មួយ​កងទ័ព​ថៃ នឹង​ដក​ចេញ​ពី​តំបន់​ជម្លោះ​ព្រំដែន ដើម្បី​ឱ្យ​តំបន់​ព្រំដែន​មាន​ភាព​ស្ងប់ស្ងាត់​និង​សន្តិភាព»។

ការ​ថ្លែង​របស់​មេបញ្ជាការ​យោធា​ថៃ​នេះ គឺ​ដូច​គ្នា​ទៅ​នឹង​ទាហាន​ថៃ មួយ​ចំនួន​ដែល​មិន​ចង់​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​ទៀត​ទេ។

ទាហាន​ថៃ ឈុត​ខ្មៅ​ម្នាក់ ក្នុង​ចំណោម ៥​នាក់ ដែល​កំពុង​ប្រចាំការ​នៅ​តំបន់​ព្រំដែន ៥ បូក ៥ ជាមួយ​កម្ពុជា បាន​បញ្ជាក់​ថា រូប​គាត់​ចង់​ឃើញ​សន្តិភាព​នៅ​តាម​ព្រំដែន​កម្ពុជា-​ថៃ។ គាត់​មាន​ការ​សប្បាយ​ចិត្ត​ចំពោះ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​បាន​សម្រេច​ក្តី​រឿង​ជម្លោះ​ព្រំដែន​នៅ​ជិត​ប្រាសាទ​ព្រះវិហារ​នោះ។

មាន​បណ្ដាញ​ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ថៃ បាន​ផ្សព្វផ្សាយ​កាល​ពី​ពេល​ថ្មីៗ​ថា កម្ពុជា​បាន​បញ្ជូន​កងទ័ព​បន្ថែម​ទៅ​ជិត​ព្រំដែន​នៃ​ប្រាសាទ​ព្រះវិហារ ក៏​ប៉ុន្តែ​មេបញ្ជាការ​យោធា​ខ្មែរ​បាន​បដិសេធ​ថា កម្ពុជា​ពុំ​បាន​បញ្ជូន​កងទ័ព​ទេ ហើយ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បែប​នោះ​គឺ​ជា​រឿង​ភ័ន្តច្រឡំ៕

5 comments:

Anonymous said...

WELCOME TO CAMBODIA!

1. Preah Vihear Temple solved.

2. Koh Tral still in progress.

3. Kampuchea Krom in progress.

Anonymous said...

អាយួនរៀបចំឲ្យអា CNRP គេចខ្លួន​មួយរយ:

ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
________________________________

** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរ​​​​​​ថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។

Anonymous said...

រឿងព្រះវិហារជារឿងក្តីរួចទៅហើយ ប៉ុន្តែអ្នកដឹកនាំខ្មែរដែលជាមនុស្សអបណ្ឌិតអវិជ្ជា គ្មានស្គាល់ពីអ្វីដែលថាប្រវត្តសាស្ត្រ ប្រទេសខ្មែរនោះទេ ចង់បែងចែកព្រះវិហារ
ជាមួយសៀម ថាក់ ស៊ីន តែត្រូវបរាជ័យក៏កើតមានការវាយប្រហារគ្នាទៅ រឿងទាំងអស់នេះគឺអាហ៊ុន ខ្វាក់សែនជាអ្នករៀបចំឡើងដោយមានយួននៅពីក្រោយខ្នងវា
ពេលនេះទៀតអង្គការតុលាការ ICJ បានបោកស្រាយជាថ្មីវានៅតែជារបស់ខ្មែរ ប៉ុន្តែមិនអាចកែរប្រែថាជារបស់សៀមបាននោះទេ ព្រោះជាតុលាការយុត្តិធម៏ មិនដូច
អាតុលាការខ្មែរនោះទេ ពលរដ្ឋខ្មែរខ្លះបែរជាថាហ៊ុន សែន វរះជនខ្មែរការពារទឹកដីនៅភូមិភាពខាងលិច តែភូមិភាពខាងកើតកាត់ព្រំប្រទល់ដីឲ្យយួន ដីកោះសមុទ្រ
បើសិទ្ធឲ្យយួនចូលមករស់នៅតាមសេរី តើ!អាហ៊ុន ខ្វាក់សែននៃប័ក្សប្រជាជននឹងប័ក្សពួកជាមនុស្សក្បត់ជាតិដ៏ដែល ពួកវាជាក្រុមបំផ្លាញជាតិ ដោយទាំងនៅក្រៅ
ប្រទេសទៀត ខំបំប៉នសម្លេងជួយព្រុះការពាររបបកាន់អំណាចអាហ៊ុន ខ្វាក់សែននៃប័ក្សប្រជាជននឹងប័ក្សពួកជាមនុស្សក្បត់ជាតិ។

Anonymous said...

ឯ​ណាទៅអាឆ្កែកន្ទុយខ្វៀន
*អាយួន រង្សី, អាស្វាញញឹមបោក-ដូចមុខ​អាយីវ
*អាយួន សុខា ?
អាយួនឆ្អឹនក្តិត ស៊ីក្តិត!..ឆ្អឹនក្ត ស៊ីក្ត!
-
អាបិសាច-អត់ស្រមោល
-អាយួន មាន់ស្ងោរជ្រក់ រង្សី
-អាយួន ការីស្វា សុខា
-អាសង្គ្រោះខ្មែរក្លែងក្លាយ-សង្គ្រោះកៅអី​​​​ចោរ!
-អាអួតតាំងខ្លួនឯងបន្លំជួយសង្រ្គោះខ្មែរ

អាគុកអស់នេះទៅណាអស់ហើយ?

*ហ៊ុន សែនឲ្យលុយពួកវាគេចទៅដើរ
ស៊ីចាយក្រៅស្រុកមួយរយ:និងដើរបោកបញ្ឆោត
លុយកាក់ខ្មែរនៅបរទេស ដើម្បី​ប្រជាភិថុត បន្លំអូសបន្លាយពេលវេលាទុកឱកាសឲ្យពួកអាយួនរៀបចំខ្លួន​សម្លាប់ខ្មែរចោលជាបន្តបន្ទាប់!

Anonymous said...

why they hug like they are married?