Friday, November 15, 2013

អ្នក​ឃ្លាំ​មើល​កម្ពុជា​ព្រមាន​ដឹក​នាំ​មហាជន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ថៃ


Next time, do not celebrate too soon because Yuon is laughing! Didn't I mention that? I told you, politic is not a rocket science, even an insane woman like me would understand. ~Jendhamuni

មេបញ្ជាការ​យោធា​ខ្មែរ-ថៃ ជួប​ប្រជុំ​គ្នា​ដើម្បី​រក្សា​លំនឹង​ស្ថានភាព
​យោធា​រវាង​ភាគី​​ទាំង​ពីរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Hang Savyouth
សកម្មជន​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា ព្រមាន​ដឹក​នាំ​មហាជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ ដែល​មាន​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា និង​មិន​ព្រម​ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ តាម​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)។ ស្រប​គ្នា​នេះ សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​រក្សា​ជំហរ​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​បញ្ឈប់​សកម្មភាព​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ភាគី​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ ត​ទៅ​ទៀត។

ដោយ ដែន អយុធ្យា RFA 2013-11-14

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា របស់​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ព្រមាន​ដឹក​នាំ​កម្លាំង​មហាជន​ប្រមូល​ផ្តុំ​គ្នា ប្រឆាំង​តវ៉ា​ទៅ​នឹង​រដ្ឋាភិបាល​ថៃ ក្នុង​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ បើ​សិន​រដ្ឋាភិបាល​ថៃ មិន​ដក​កងទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ។

សារ​ព្រមាន​នេះ កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​នាយក​រដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​ប្រកាស​ថា​នឹង​មិន​ដក​កងទ័ព​ខ្លួន​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ទេ ទោះ​បី​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​ប្រកាស​ឲ្យ​ដក​ទ័ព​ចេញ​ក្តី។

កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បកស្រាយ​សាលក្រម​ជា​ថ្មី​លើ​រឿង​ក្តី​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ដោយ​តម្រូវ​ឲ្យ​កងទ័ព កង​នគរបាល ឬ​ឆ្មាំ​ថៃ ទាំងអស់ ត្រូវ​ដក​ចេញ​ពី​តំបន់ ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា ដែល​ថៃ ទាមទារ​ក្បែរ​ប្រាសាទ​ព្រះវិហារ ព្រោះ​ជា​ទឹក​ដី​កម្ពុជា។

យ៉ាង​ណា​ក៏ដោយ អ្នកស្រី​នាយក​រដ្ឋមន្ត្រី​ថៃ ត្រូវ​បាន​កាសែត​ថៃ បាងកក ប៉ុស្តិ៍ (Bangkok Post) ស្រង់​សម្ដី​មក​ចុះ​ផ្សាយ​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា ការ​បកស្រាយ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ គឺ​ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) ឈ្នះ​ទាំងអស់​គ្នា។ ហើយ​ថា អ្នកស្រី​នឹង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ដើម្បី​កំណត់​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ តាម​រយៈ​គណៈកម្មការ​ចម្រុះ​ប្រទេស​ទាំង​ពីរ។

ចំណែក​គេហទំព័រ​កាសែត បាងកក ប៉ុស្តិ៍ ថៃ នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ក៏​បាន​ស្រង់​សម្ដី​អ្នកស្រី យីងឡាក់ ដែល​បាន​និយាយ​នៅ​ក្នុង​សភា​ថៃ កាល​ពី​ថ្ងៃ​ពុធ ថា អ្នកស្រី​មិន​ធ្លាប់​និយាយ​ថា ព្រម​ទទួល​យក​សេចក្តី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ប្រគល់​ដី​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ឲ្យ​កម្ពុជា នោះ​ទេ។ ប៉ុន្តែ បាន​និយាយ​អំពី​ការ​រក្សា​សន្តិភាព និង​ទំនាក់​ទំនង​ទ្វេ​ភាគី និង​អធិបតីភាព​ប្រទេស​ថៃ។

ទាក់ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ព្រមាន​ដឹក​នាំ​កម្លាំង​មហាជន​ធ្វើ​មហា​បាតុកម្ម​ពេល​ឆាប់ៗ​នេះ ប្រឆាំង​ទៅ​នឹង​រដ្ឋាភិបាល​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ។ លោក រ៉ុង ឈុន បាន​ថ្កោលទោស និង​ព្រមាន​ឲ្យ​រដ្ឋាភិបាល​ក្រុង​បាងកក ត្រូវ​តែ​ដក​កម្លាំង​ទ័ព​ចេញ​ពី​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ ឲ្យ​បាន​ឆាប់។ ជាង​នេះ ក៏​បាន​ស្នើ​ទៅ​ប្រមុខ​ដឹក​នាំ​កម្ពុជា ត្រូវ​បញ្ឈប់​យន្តការ​ជួប​ចរចា​ជាមួយ​ភាគី​ថៃ លើ​ជម្លោះ​ក្បែរ​តំបន់​ប្រាសាទ​ព្រះវិហារ ត​ទៅ​ទៀត។

លោក រ៉ុង ឈុន៖ «សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​កំណត់​ការទូត​មួយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​សៀម ពីព្រោះ​បន្ទាប់​ពី​សេចក្តី​ប្រកាស​របស់​នាយក​រដ្ឋមន្ត្រី​សៀម មក​ដល់​ពេល​នេះ យើង​មិន​បាន​ឃើញ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ឆ្លើយ​តប​ណា​មួយ​ទៅ​នឹង​រដ្ឋាភិបាល​សៀម នៅ​ឡើយ​ទេ។ ហើយ​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា កុំ​ប្រើ​យន្តការ​ការ​ចរចា​បន្ត​ទៅ​ទៀត​ក្នុង​តំបន់​ទឹក​ដី​ប្រាសាទ​ព្រះវិហារ ពីព្រោះ​ទឹក​ដី ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ​ជា​ជា​ទឹក​ដី​របស់​កម្ពុជា យើង​ហើយ»។

មិន​ខុស​គ្នា​ទេ លោក​បណ្ឌិត សុខ ទូច សាស្ត្រាចារ្យ​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ ខេមរៈ ក៏​ទទូច​ដល់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា មិន​ត្រូវ​លើក​យក​ករណី​ប្រាសាទ​ព្រះវិហារ ទៅ​ចរចា​ជា​ឯកតោ​ភាគី​ជាមួយ​ថៃ ត​ទៅ​ទៀត។ លោក​ថា រដ្ឋាភិបាល​គួរ​ឈប់​លើក​យក​ដី ៤,៦​គីឡូ​ម៉ែត្រ​ក្រឡា​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ មក​និយាយ ឬ​ជួប​ចរចា​ជាមួយ​ភាគី​ថៃ ត​ទៅ​ទៀត ព្រោះ​មិន​ចំណេញ​ដល់​កម្ពុជា ទេ៖ «កុំ​ដោះស្រាយ​ទ្វេ​ភាគី។ យើង​ដឹង​ហើយ​ឥឡូវ​នេះ នាយក​រដ្ឋមន្ត្រី​ថៃ យីងឡាក់ ស៊ីណាវ៉ាត ចង់​ដោះស្រាយ​ជា​ទ្វេ​ភាគី ព្រោះ​លក្ខណៈ​ទ្វេ​ភាគី​ហ្នឹង​ហើយ​ដែល​អត់​មាន​ដំណោះស្រាយ បាន​ជា​យើង​រុញ​ទៅ​រក​អង្គការ​សហប្រជាជាតិ ហើយ​អង្គការ​សហប្រជាជាតិ បាន​រុញ​មក​អាស៊ាន។ ហើយ​ពេល​ដែល​អាស៊ាន មិន​មាន​ដំណោះស្រាយ​ហ្នឹង​ហើយ បាន​ជា​យើង​រុញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ហ្នឹង។ អ៊ីចឹង យើង​អត់​គួរ​ដោះស្រាយ​ទ្វេ​ភាគី​ទេ។ ឈប់​ដី ៤,៦​គីឡូ​ម៉ែត្រ​ការ៉េ គឺ​ឈប់​និយាយ គ្មាន​ទេ។ នេះ គឺ​ជា​ឯកតោ​ភាគី​របស់​ថៃ បង្កើត​បញ្ហា»។

ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា បាន​បញ្ជាក់​ពី​ជំហរ និង​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ក្នុង​ការ​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១១ វិច្ឆិកា គឺ​ដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​អាវុធ។

ឆ្លើយ​បញ្ជាក់​ពី​ជំហរ និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​កម្ពុជា តប​នឹង​ការ​បដិសេធន៍​របស់ អ្នកស្រី យីងឡាក់ នាយក​រដ្ឋមន្ត្រី​ថៃ ដែល​មិន​ទទួល​ស្គាល់​សាលក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​ករណី​ប្រាសាទ​ព្រះវិហារ លោក ផៃ ស៊ីផាន ឆ្លើយ​ថា ភាគី​ទាំង​២ សម្រេច​បន្ត​ការ​ចរចា​តាម​នីតិវិធី​ជាមួយ​គ្នា​បន្ត​ទៀត។ លោក ផៃ ស៊ីផាន បន្ថែម​ថា សាល​ដីកា​តុលាការ​ក្រុង​ឡាអេ បាន​បង្ហាញ​ច្បាស់​លាស់​អំពី​អ្វី​ដែល​បាន​ចែង​ក្នុង​អង្គ​សេចក្ដី និង​អង្គ​ច្បាប់​របស់​តុលាការ​អន្តរជាតិ នៅ​ឆ្នាំ​១៩៦២។

លោក ផៃ ស៊ីផាន៖ «...យន្តការ​ទី​១ គឺ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ ទទួល​បន្ទុក​លើ​កិច្ចការ​ព្រំដែន ហើយ​បាន​បន្ត​ការងារ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឥឡូវ។ យន្តការ​ទី​២ យើង​មាន​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ ចំពោះ​ការងារ​ទូទៅ​ព្រំដែន ដែល​ថែ​រក្សា​សុវត្ថិភាព ថែ​រក្សា​សន្តិសុខ។ យន្តការ​ទី​៣ គឺ​យន្តការ​ទ្វេ​ភាគី​កម្ពុជា-ថៃ តាម​រយៈ​តំបន់​ដែល​នៅ​ជាប់​គ្នា​២ ខេត្ត និង​ខេត្ត ស្រុក និង​ស្រុក ជជែក​គ្នា​ដើម្បី​ធានា។ ដូច្នេះ យើង​មាន​យន្តការ​ទ្វេ​ភាគី​រួច​ស្រេច​ទៅ​ហើយ យើង​មាន​ឆន្ទៈ​នយោបាយ​រួច​ស្រេច​ទៅ​ហើយ យើង​មាន​អង្គ​ច្បាប់​ដែល​ចែង​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន ៣​លើក​ស្រេច​មក​ហើយ ដូច​ជា​ឆ្នាំ​១៩៦២ ឆ្នាំ​២០១១ ឆ្នាំ​២០១៣ អាស្រ័យ​ហេតុ​ដូច្នេះ កាតព្វកិច្ច​ប្រទេស​ទាំង​២ គឺ​ត្រូវ​គោរព...»។

ទោះ​ជា​បែប​ណា មន្ត្រី​សង្គម​ស៊ីវិល ឬ​សកម្មជន​ឃ្លាំ​មើល​កម្ពុជា បាន​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​លើក​យក​ករណី​ប្រាសាទ​ព្រះវិហារ មក​ជួប​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ ជា​បន្ត​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ជំនួប​កន្លង​ទៅ​មិន​ចំណេញ​ដល់​កម្ពុជា ទេ ផ្ទុយ​ទៅ​វិញ​នាំ​ឲ្យ​ប្រទេស​ថៃ ប្រមាថ​ទៅ​វិញ​ទេ៕

7 comments:

Anonymous said...

ឃើញទេថៃគេអាងទ័ពគេខ្លាំងហើយបានជាគេមិនខ្វល់ជាមួយ ហុន សែន ឯហុន សែន ក៍អាងគេមានរដ្ធក្រោះដែរ បានជាមិនខ្វល់ ជាមួយ សំ រង្សីដែរ គឺអ្នកខ្លាំងគេមើលងាយអ្នកតូចឫទន់ខ្សយអញ្ចឹងហើយ គឺ ហុន សែន អាង សំ រង្សីធ្វើអ្វីគាត់មិន បាន ឯថៃអាងហុន សែន ធ្វើអ្វីគេមិនកើត ។តើបាតុកម្មវាបានអ្វីទៅ លត្ថផលក៍ដូចតែ សំ រង្សី ធ្វើបាតុកម្មដែរ
គឺមួយដំបនឹងបួនហើយ ក្រែង ដែកជោថាខ្លាំងណាស់ឫ?

Anonymous said...

Let face the real one, strong man and his polices go to Thai border. really fight with the people no weapon, but come to the real fight at the border, how strong you are.

Anonymous said...

ពូជទាបថោក វាហ៊ានវាយតែគ្នាឯង ជាមួយអ្នក
ដទៃបានត្រឹមពួនក្រោមសំពត់ស្រី មិនហ៊ានអើត
ក្បាលផង កុំថាឡើយ ទៅតវ៉ាជាមួយគេ ។ ជាពិសេស ពួកអាកងប្រដាប់អាវុធរបស់ពួកអា ហ៊ុនសែន ពេលនេះ ហេតុអ្វីបានជាមិនលីអាវុធ
ទៅបាញ់គ្នាជាមួយពួកអាសៀមទៅ ? ។ ហេតុអ្វី
បានជាពូកែជាមួយតែពលរដ្ឋឯង ដែលគ្មានអាវុធ
ក្នុងដៃអញ្ចឹង ពួកអាឈាមឈ្លើង ពួកអាកំសាក
ញី ។

បើកំសាកញី ទាបថោកបែបហ្នឹងកុំមកសីុប្រាក់
ខែរបស់ប្រជាពលរដ្ឋខ្មែរទៀត ចុះចេញពីអំ
ណាចឲអស់ទៅ ហើយ ទៅបំរើពួកអាយួន ចិន និង សៀមឲល្ងទៅ ។ បើពុំនោះទេទៅស្លាប់ឲ
អស់ក៦បានដែរ កុំនៅធ្វើឲប្រទេសកម្ពុជាថោក
ដោយសារពួកអាពូជទាបថោកឯងរាល់គ្នា
ទៀត ។

Anonymous said...

About gov't deficite or yearly financial report, the truth is gov't has nothing!

They can put anything on paper for their own illegal party to hold onto power. The truth is none. They don't have nothing to run the country and nation but under the VC and the Chinese Federation controlled from top to bottom. This group is a fake group, when in fact, they are made of of the VC and the Chinese, just look at their history and background e,g because of this monarchy the country is the way it is today. Secondly, most CPP are Ex-KR members created by the VC and the Chinese Federation. They are there to swallow the whole srok khmer up for their own national interest.

It is time for to get rid of them all out of our system, how? by people power. We have to block their system from running their fk business. if we don't act now, we are finished. Please, wake up everyone before, it is too late. No, no need to negotiate with them crooks at all costs because they are the khmers killers of all times and their aim is to continue to steal, rob and kill us khmers as long as they shall live. They already took over koh tral and now, the whole srok khmer, making sure we become their slaves in our homeland.

Please wake up everyone.

Anonymous said...

ថាក្មេងវត្តចុះវាល្ងង់ ចុះអ្នកបញ្ញវ័ណ្ឌ(ក)ដូចសម រង្សីក៏ប្រញាប់ហក់ផ្លាញធ្វើលិខិតប្រកាសអប
អរសាទរអីដែរ ? 
សម រង្សីឆ្លាតជាមួយយួន តែល្ងង់ខ្លៅជាមួយសៀម ។ ជូនកាលចង់ចំណេញនយោបាយខ្លាំង
ពេក ទៅជាខាតបង់ការគាំទ្រទៅវិញ ។ ថ្ងៃក្រោយធ្វើអ្វី សួរមិតិរាស្ត្រផង ។

Anonymous said...

អាជ័យវាថាបើយ៉ាប់ពេកកាត់ទៅអោយសៀមទៅ
បើល្ងើម្លឹង កាត់អោយយួនម៉ាគំនរមិនស្តាយផង។
តុលាការគេបានតាត់អោយខ្មែរឈ្នះហើយបើសៀមមិនចេញហេតុអីមិនដាក់ពាក្យបណ្តឹងថាសៀមឈ្លានពានលើទឹកដីខ្មែរទៅចាំបាច់ចរចារអីទៀតបើចឹងពេលមុនហេតុអីបាននាំគ្នាលើកទ័ពទៅដាក់ពាក្យប្តឹងធ្វើអីមេចមិនចរចាររហូតទៅ
ឡប់ជាងជាជ័យទៅទៀត

Anonymous said...

Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?