Friday, November 29, 2013

បក្ស​ប្រឆាំង​នៅ​កម្ពុជា​បដិសេធ​ថា​គ្មាន​ទំនាក់​ទំនង​ជា​មួយ​បក្ស​ប្រឆាំង​ថៃ​ទេ


ថ្ងៃ 28 វិច្ឆិកា 2013, ដោយ ប៉ែន បូណាrfi

គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​តែ​ប្រកាស​គម្រោង​បាតុកម្ម​ជា​បន្ត​បន្ទាប់​ទៀត នៅពេល​ខាង​មុខ​នេះ​ បាន​បដិសេធ​ថា គម្រោង​បាតុកម្ម​អហិង្សា​ដែល​ខ្លួន​កំពុង​រៀប​ចំ​ធ្វើ​ គ្មាន​ទំនាក់​ទំនង​អ្វី​ជាមួយ​បក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។ ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​លើក​ឡើង​ខ្លះ​អំពី​ភាព​ស្រដៀង​គ្នា ​រវាង​មហា​បាតុកម្ម​នៅ​កម្ពុជា ​និង​អ្វីដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ

ភាព​ស្រដៀង​គ្នា​រវាង​មហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា ​បាន​នាំ​ឲ្យ​មជ្ឈដ្ឋាន​ខ្លះ​លើក​ឡើង​អំពី​ភាព​ពាក់ព័ន្ធ​គ្នា​រវាង​គណបក្ស​ប្រឆាំង​នៃ​ប្រទេស​ទាំង​ពីរ។ ភាព​ស្រដៀង​គ្នា​ដែល​គេ​បាន​លើក​មក​ពិ​ភាក្សា​គ្នា​នោះ​មាន​ដូច​ជា ការ​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ក្នុង​តំណែង​ចុះ​ចេញ​អំពី​អំណាច ការ​បំបែក​មហា​បាតុកម្ម​ពី​រាជធានី​ទៅ​កាន់​បណ្តា​ខេត្ត ​និង​ការ​អំពាវនាវ​ឲ្យ​មហាជន សហជីព និង​មន្ត្រីរាជការ​ចូល​រួម​ធ្វើ​កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​ដើម។

ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម ប៉ុញ្ញ​ឬទ្ធិ បាន​បដិសេធ​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្មាន​ទំនាក់​ទំនង​អ្វី​ជា​មួយ​បក្ស​ប្រឆាំង ​នៅ​ក្នុង​ប្រទេស​ថៃ​ទេ។ លោក​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​ថៃ​និង​កម្ពុជា ​ជា​រឿង​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ហើយ​បើ​មាន​រឿង​ស្រដៀង​គ្នា​ខ្លះ​នោះ​ វា​ជា​រឿង​ចៃដន្យ​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​លោក យ៉ែម ប៉ុញ្ញ​ឬទ្ធិ គណបក្ស​សង្គ្រោះ​ជាតិ​បាន​រៀប​ចំ​ធ្វើ​មហា​បាតុកម្ម អហិង្សា​តាំង​ពី​ក្រោយ​ការ​បោះឆ្នោត​ថ្ងៃ​ទី ២៨ កក្កដា​មក​ម្ល៉េះ។ គោល​ដៅ​របស់​គណបក្ស​ប្រឆាំង​គឺ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។ លោក​បាន​បញ្ជាក់​ថា កុំ​ថា​ឡើយ​ដល់​ទំនាក់​ទំនង​ជាមួយ​បក្ស​ប្រឆាំង​ថៃ សូម្បី​តែ​ការ​លើក​យក​បញ្ហា​បាតុកម្ម​នៅ​ក្នុង​ប្រទេស​ជិត​ខាង​នេះ​មក​ពិភាក្សា​ផ្ទៃ​ក្នុង​បក្ស ​ក៏​មិន​ដែល​បាន​ធ្វើ​ដែរ។

សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​រៀប​ចំ​មហា​បាតុកម្ម​មួយ​នៅ​ឯ​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី ១០ ធ្នូ​ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ចាប់​ពី​ថ្ងៃ​ទី​១៥​ធ្នូ​ត​ទៅ គណបក្ស​ប្រឆាំង​គ្រោងនឹង​ធ្វើ​មហា​បាតុកម្ម​រៀង​រាល់​ថ្ងៃ​អាទិត្យ ​នៅ​ទី​ក្រុង​ភ្នំពេញ។ គោលដៅ​គឺ​ទាមទារ​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត។

ចុង​ក្រោយ​នេះ លោក​កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​អះអាង​ថា ប្រសិន​បើ​មិន​អាច​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​បាន​ទេ លោក​សំណូមពរ​ឲ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។ ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​អះអាងឈ្នះ​ឆ្នោត​បាន ៦៨ កៅអី ​ក្នុង​រដ្ឋសភា ​កំពុង​តែ​បន្ត​ដឹកនាំ​រដ្ឋាភិបាល​ដោយ​មិន​ព្រម​វិល​មក​និយាយ​ពី​ការ​បោះឆ្នោត​ឡើង​វិញ​ឡើយ។

រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ ភាព​វឹក​វរ​នៅ​ក្នុង​ប្រទេស​ថៃ​បាន​រីក​រាល​ដាល​ពី​ទី​ក្រុង ​រហូតដល់​ទី​ជនបទ​ហើយ។ ក្រុម​ប្រឆាំង​រដ្ឋាភិបាល​កំពុង​ចូល​កាន់​កាប់​ក្រសួង​រដ្ឋ​ជា​ច្រើន។ យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ មហា​បាតុកម្ម​នៅ​កម្ពុជា​ ធ្វើ​ឡើង​នៅ​ទី​លាន​ប្រជាធិបតេយ្យ និង​មាន​ការ​ដង្ហែ​ក្បួន​ខ្លះៗ​តែ​ប៉ុណ្ណោះ៕

8 comments:

Anonymous said...

Who cares! It doesn't matter how the Khmer people have to do to, as long as they can oust the Hun Sen's government, it's great!

Anonymous said...

ចាំតែចុះតើ!

ហ៊ុន សែន

Anonymous said...

This is just another Vietcong logic and theory to accuse the CNRP as somehow coordinate with Thailand opposition party! This is fucken laughable!

The more protest the bigger and the better it will be for AH HUN SEN Vietcong slave to feel the heat! It is up to AH HUN SEN to step down from power by his own free will power. AH HUN SEN doesn't have much time on his side and if he know any better to call a quit after 30 years in power because the protest will continue indefinitely!

Justice for Cambodian people will be served!

Anonymous said...

The protest in Thailand,it has many Thai vietminh hiding behind Thai protesters. At 1986 Hanoi send many Thai vietminh to Thailand. The duty of those Thai veitminh hiding every where in Thailand and waiting the good time like this push and burn behind Thai protesters to crack down Thai government. And Thai vietminh profit this time to spread communist system of Hanoi into the brain of poor Thai people and some Thaivietminh work and lead slowly the group who participate with them.One day Thailand will be the same situation in Cambodia before 1979 and until now or the same in Laos.The plan of Hanoi look like cancer disease go slowly and secretly in the society.

Anonymous said...

No body can force Hun Sen from power with out spilling blood of poor khmer from both's side, that just a reality. Even if Raisy became priminister Cambodia will be in danger of genocide and more suffering, because the Youn will not allow it. The only best ways is Rainsy party have to work with the current government, make deal with Hun Sen, change from the inside little bit at the time unitle they can control most of the military leader, and get trustsed from all people and than Rainsy can became real primister with real power.

Anonymous said...

1:29 PM

Is this what CPP want?

Dream on punk.

Anonymous said...

youn look very far away until thailand,but one day youn will be die as crocodile,when the others nations understand about youn projet.

Anonymous said...

if thai people do not stay away from the tactic of youn communist one day in the near future thailand will be become as khmer and cham.