ថ្ងៃទី ០៨ វិច្ឆិកា ២០១៣៖ តំបន់សេដ្ឋកិច្ចពិសេស នៅសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ RFA/Hum Chamroeun |
កម្មករ-កម្មការិនីរោងចក្រផលិតកង់«បេស វ៉េ (Best Way)»ប្រមាណជាង១ពាន់នាក់ នៅព្រឹកថ្ងៃទី១២ វិច្ឆិកា បានប្រមូលផ្ដុំគ្នាធ្វើកូដកម្មតវ៉ា នៅខាងមុខតំបន់សេដ្ឋកិច្ចពិសេស«មេនហាតធេន(Manhattan )» នៅក្រុងបាវិត ខេត្តស្វាយរៀង។
ដោយ ហ៊ុំ ចំរើន RFA 2013-11-12
ការធ្វើកូដកម្មនេះដើម្បីតវ៉ាទាមទារ ឲ្យក្រុមហ៊ុន ជួយដោះស្រាយកែលំអលក្ខខ័ណ្ឌការងារ ១០ចំណុច។ កូដកម្មរបស់ក្រុមកម្មករធ្វើឡើងបន្ទាប់ពីពួកគេដាក់សំណើទៅឲ្យភាគីក្រុមហ៊ុន កែលំអលក្ខខណ្ឌការងារ ប៉ុន្តែគ្មានដំណោះស្រាយ។
លក្ខខ័ណ្ឌការងារដែលក្រុមកម្មករ តវ៉ាទាមទារឲ្យភាគីក្រុមហ៊ុន ដោះស្រាយ រួមមាន កម្មករទាមទារឲ្យក្រុមហ៊ុនផ្ដល់ប្រាក់ថ្លៃទឹកដោះគោ មួយខែ១០ដុល្លារ ដល់ស្ត្រីពេលសម្រាលកូន។ ប្រាក់ជំនាញ និងបរិស្ថាន បរិវេណការងារ ១០ដុល្លារ ប្រាក់បន្ថែមម៉ោងថ្ងៃឈប់សម្រាក២ដុល្លារ ប្រាក់ថ្លៃសាំងម៉ូតូ ២ដុល្លារ សម្រាប់កម្មករធ្វើដំណើរ និងទាមទារឲ្យក្រុមហ៊ុនធ្វើកិច្ចសន្យា ពី៦ខែទៅ១ឆ្នាំ ដល់កម្មករជាដើម។
តំណាងកម្មករសុំមិនបញ្ចេញឈ្មោះម្នាក់ ថ្លែងនៅថ្ងៃទី១២ វិច្ឆិកា ថាការធ្វើកូដកម្មតវ៉ាដោយសារភាគីក្រុមហ៊ុន គាបសង្កត់រឹតត្បិតសិទ្ធិសេរីភាព និងកេងចំណេញជិះជាន់កម្លាំងពលកម្មរបស់កម្មករ៖ «គាត់ថាឲ្យលុយជំនាញ ការពិតម្នាក់មិនទាន់ឲ្យទេគ្រប់ៗឲ្យតែអាគារក្រោយតែនៅចំពោះពួកខ្ញុំអាគារមុខនៅពុំទាន់បានលុយជំនាញទេ។ លុយជំនាញទាមទារតែម្នាក់១០ដុល្លារទេ ហ្នឹងលុយជំនាញលើស្នាដៃយើងដូចថាជំនាញយើងត្រូវធ្វើអ្វីមួយ ដូចថាបាញ់ដុំកង់អញ្ចឹង។ ហើយក្រុមហ៊ុនយល់ព្រមហើយថ្ងៃហ្នឹងអត់បើកក្លោងទ្វាឲ្យពួកខ្ញុំចូលចរចាទេ»។
រីឯកម្មករសុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ទៀត ឲ្យដឹងថា ភាគីក្រុមហ៊ុន រឹងរូសពុំព្រមឲ្យតំណាងសហជីព ចូលរួមដោះស្រាយជាមួយក្រុមកម្មករឡើយ ។លោកថាឲ្យសហជីពចូលរួមចរចារកដំណោះស្រាយ ដើម្បីជៀសវាងកុំឲ្យភាគីក្រុមហ៊ុន ប្រែក្រឡាស់ពាក្យសម្ដី និងធ្វើការគាបសង្កត់មកលើកម្មករទៀត៖ «ក្រុមហ៊ុនបើសិនក្រុមហ៊ុនគាត់មិនឲ្យសហជីពដោះស្រាយ ហើយស្អែកនេះបើកមីក្រូ ក៏កម្មករគេអត់ចូលដែរ។ ពីព្រោះវាអត់មានព្រមព្រៀងជាមួយសហជីពជាមួយ និងស្ថាប័នពាក់ព័ន្ធ អញ្ចឹងពួកកម្មករក៏គាត់មិនចូលដែរ ពីព្រោះគាត់លែងចាញ់បោកក្រុមហ៊ុនហើយ។ កន្លងមកក្រុមហ៊ុនគាត់តែងតែប្រកាសប្រកូកថា ដោះស្រាយៗ ដល់ពេលចូលមកវិញ គឺនៅតែដដែល»។
វិទ្យុអាស៊ីសេរី ពុំទាន់អាចរកប្រភពទាក់ទងភាគីក្រុមហ៊ុន ឲ្យស្រាយបំភ្លឺជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១២វិច្ឆិកា ។
ប៉ុន្តែអនុប្រធានមន្ទីរការងារខេត្តស្វាយរៀង លោក អ៊ូ សុខឿន បញ្ជាក់ថា កម្មករ ធ្វើកូដកម្មដាក់សំណើទាមទារ ទៅឲ្យភាគីក្រុមហ៊ុន ហាក់ខ្ពស់បន្តិច ដែលជាហេតុធ្វើឲ្យភាគីក្រុមហ៊ុនរឹងរូសពុំព្រមចូលចរចារកដំណោះស្រាយជាមួយកម្មករ៖ «ក្រុមហ៊ុនគាត់លើកគាត់ម្យ៉ាងដែរ គាត់ថាអ្នកដែលដឹកនាំធ្វើកូដកម្មហ្នឹងគួរតែគិតពិចារណាឲ្យបានវែងឆ្ងាយថា អ្វីដែលយើងសំណូមពរទៅគេត្រូវគិតអំពីលទ្ធភាពរបស់គេគួរ ដែលគេឲ្យឬមិនឲ្យនៅសំណូមពររបស់យើងហ្នឹងភាពសមស្រប។ បើសិនយើងធ្វើកូដកម្មទាមទារដែលវាលើសពីលទ្ធភាពដែលក្រុមហ៊ុនមិនឲ្យទេវានាំឲ្យខាតប្រយោជន៍ទាំងអស់គ្នា»។
រោងចក្រផលិតកង់ «បេសវ៉េ» បានបើកដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេស «មេនហាតធេន» ក្រុងបាវិតខេត្តស្វាយរៀង ចាប់ពីឆ្នាំ២០០៦ រហូតមក។ បច្ចុប្បន្នរោងចក្រមួយនេះ មានកម្មករបម្រើការប្រមាណជាង១ពាន់នាក់។ កម្មករឲ្យដឹងថា រោងចក្រនេះ អាចផលិតកង់បានក្នុងមួយថ្ងៃ ប្រមាណ២ពាន់គ្រឿង ហើយទីផ្សារនាំចេញកង់ទាំងនោះគឺនៅសហគមន៍អឺរ៉ុប។ ក្រុមកម្មករបន្តថា តម្លៃកង់នាំចេញមួយគ្រឿង ចន្លោះពី ៨រយ(៨០០)ទៅ១ពាន់២រយ(១.២០០)ដុល្លារអាមេរិក។ ចំពោះប្រាក់ខែគោលរបស់កម្មករ ដែលទទួលបានពីក្រុមហ៊ុននេះ គឺចំនួន ៨១ដុល្លារ ក្នុងមួយខែ និងប្រាក់ម៉ោង១ពាន់រៀលក្នុងមួយម៉ោង៕
2 comments:
HUN XEN OWNED CAMBODIA!
1. Country for sale
2. Land concession
3. Deforestation
ពេលស្រុកខ្មែរមានបញ្ហា
-អាផ្តាច់ការតាំងខ្លួនជាមហាត្មៈគន្ធី..សម រង្សី
-អាយួនផ្តាច់ការ.................កឹម សុខា
-មីស្វាអួតតាំងខ្លួនជា AUNG SAN SUU KYI
.......មួ សុខហួ
DO NOTHING...USELESS CNRP
** អាមាន់ស្ងោរជ្រក់ សម រង្សី
-វាត្រឡប់ទៅស្រុកខ្មែរថ្ងៃនេះ
12 - 11 - 2013 តែមិនចូលភ្នំពេញទេ
វាបន្លំគេច(បញ្ហា)។
......វាយកលេសវៀងទៅដើរលេង
នៅប្រាសាទព្រះវិហារសិន ។
Post a Comment