Thursday, November 21, 2013

បុគ្គលិក​សុខាភិបាល​ចោទ​លោក ម៉ម ប៊ុនហេង ប្រព្រឹត្ត​អំពើ​ពុក​រលួយ

[Jendhamuni's policy: Zero tolerance to Corruption]

RFA/Hang Savyouth
បុគ្គលិក​នៃ​ក្រសួង​សុខាភិបាល បាន​ចោទ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក​ថា​បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កិបកេង​លុយ​រដ្ឋ តាម​រយៈ​ការ​ក្លែង​បន្លំ​តម្លៃ​នៃ​ការ​ដេញ​ថ្លៃ​ឱសថ​បរិក្ខារ​ពេទ្យ​ជា​រៀង​រាល់​ឆ្នាំ។ បញ្ហា​នេះ បុគ្គលិក​សុខាភិបាល​បាន​ស្នើ​ដល់​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត និង​មាន​វិធាន​ការ​លើ​ករណី​នេះ​ជា​បន្ទាន់។

ដោយ ដែន អយុធ្យា RFA 2013-11-20

បុគ្គលិក​នៃ​ក្រសួង​សុខាភិបាល ច្រើន​នាក់ បាន​ឲ្យ​ដឹង​ថា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក បាន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។

ការ​ចោទ​ប្រកាន់​បែប​នេះ ស្រប​ពេល​ដែល​ម្ចាស់​ជំនួយ​បរទេស ឬ​មូលនិធិ​សកល (Global Fund) បាន​រក​ឃើញ​ថា មាន​ស្ថាប័ន​ចំនួន​ពីរ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​សុខាភិបាល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ បាន​លួច​បន្លំ​កិបកេង​ប្រាក់​ជំនួយ​រាប់​លាន​ដុល្លារ​អាមេរិក។

ឯកសារ​ចំនួន ២​ទំព័រ​របស់​បុគ្គលិក​សុខាភិបាល ស្នើ​មិន​បញ្ចេញ​ឈ្មោះ ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​វិច្ឆិកា បាន​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើប​អង្កេត​ចំពោះ​អំពើ​ពុក​រលួយ​នៅ​ក្រសួង​សុខាភិបាល ជា​បន្ទាន់។

ក្រុម​បុគ្គលិក​សុខាភិបាល បាន​លើក​យក​បញ្ហា​ធំៗ​ចំនួន​៣​សំខាន់ ចោទ លោក ម៉ម ប៊ុនហេង និង​អ្នកស្រី យក់ សម្បត្តិ ជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សុខាភិបាល ថា​បាន​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ដេញ​ថ្លៃ​ឱសថ​បរិក្ខារ​ពេទ្យ ដែល​បាន​អនុវត្ត​នៅ​ខែ​ធ្នូ ជា​រៀង​រាល់​ឆ្នាំ។ បញ្ហា​ទាំង​នោះ គេ​ច្រើន​តែ​ហៅ​ថា ការ​ដេញ​ថ្លៃ​ចង​ម៉ុង ឬ​មាន​ក្រុមហ៊ុន​តែ​មួយ​ចូល​រួម ហើយ​ជា​រៀង​រាល់​ឆ្នាំ មាន​តែ​ក្រុមហ៊ុន​របស់ យាយ​ភូ មួយ​ទេ ដែល​អាច​ចូល​ដេញ​ថ្លៃ​ទៅ​លើ​ឱសថ​បរិក្ខារ​ពេទ្យ និង​សម្ភារៈ​ប្រើប្រាស់​ផ្សេងៗ​សម្រាប់​បម្រើ​ការ​ក្នុង​ស្ថាប័ន​នេះ ដែល​មាន​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ។

ក្រុម​បុគ្គលិក​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា មាន​ការ​កេង​ប្រវ័ញ្ច​ប្រាក់​បង់​វិភាគ​ទាន​ប្រចាំ​ខែ​របស់​សមាជិក​គណបក្ស​តាម​ខណ្ឌ​នានា និង​បក្ខពួក ចំពោះ​ការ​តែង​តាំង ឬ​ផ្លាស់​ប្ដូរ​តួនាទី​បុគ្គលិក​សុខាភិបាល​ពី​កន្លែង​មួយ​ទៅ​កន្លែង​ផ្សេង ដោយ​មិន​យុត្តិធម៌ ឬ​ខុស​ច្បាប់​ជាដើម។ បុគ្គលិក​សុខាភិបាល​បាន​ចោទ​ថា អំពើ​ពុក​រលួយ ឬ​គ្រួសារ​និយម ដែល លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​បក្ខពួក​បាន​ប្រព្រឹត្ត​កន្លង​មក ជា​ដើម​ហេតុ​នាំ​ឲ្យ​បុគ្គលិក​សុខាភិបាល​ភាគ​ច្រើន​មិន​ពេញ​ចិត្ត និង​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ប្រមុខ​រដ្ឋាភិបាល ជួយ​មាន​វិធាន​ការ​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​បុគ្គលិក​សុខាភិបាល។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ដើម្បី​បំភ្លឺ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​បុគ្គលិក​ខ្លួន​បាន​ទេ នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​វិច្ឆិកា។

ចំណែក លោក​បណ្ឌិត ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ក៏​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​ដែរ ចំពោះ​បញ្ហា​កើត​មាន​នៅ​ក្រសួង​សុខាភិបាល នោះ ព្រោះ​លោក​ជាប់​រវល់​ប្រជុំ។ ទោះ​យ៉ាង​ណា កន្លង​មក មន្ត្រី​អង្គភាព​នេះ​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ ឬ​អ្នក​ពាក់ព័ន្ធ​ដែល​មាន​បញ្ហា ស្នើ​ឲ្យ​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ដើម្បី​ស៊ើប​អង្កេត និង​ឈាន​ដល់​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់៖ «សុំ​ទោស​ខ្ញុំ​កំពុង​ជាប់​រវល់​ប្រជុំ»។

លោក ភួង សុវណ្ណ ទីប្រឹក្សា​សមាគម​មន្ត្រី​រាជការ​ឯករាជ្យ​កម្ពុជា និង​ជា​ប្រធាន​សហជីព​សេវាកម្ម​អាស៊ាន ប្រចាំ​ប្រទេស​កម្ពុជា។ លោក​ស្នើ​ដល់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពិសេស​រដ្ឋាភិបាល គួរ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​កំពុង​កើត​មាន​នៅ​ក្រសួង​សុខាភិបាល ជា​បន្ទាន់។ ហើយ​បើ​រក​ឃើញ​កំហុស​ឆ្គង​របស់​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​នេះ ត្រូវ​មាន​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ឲ្យ​បាន​ធ្ងន់ធ្ងរ។

បញ្ហា​ស្រដៀង​គ្នា​នេះ​ដែរ ក្រសួង​សុខាភិបាល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អំពើ​ពុក​រលួយ កើត​មាន​ក្នុង​ស្ថាប័ន​ថ្នាក់​ក្រោម​របស់​ខ្លួន ដែល​ម្ចាស់​ជំនួយ​បរទេស​រក​ឃើញ​នោះ​ទេ។ ប្រតិកម្ម​នេះ​ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​ស៊ើប​អង្កេត​របស់​មូលនិធិ​សកល ដែល​រក​ឃើញ​ថា ស្ថាប័ន​ពីរ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ បាន​បន្លំ​របាយការណ៍​កិបកេង​ប្រាក់​ជំនួយ។

ស្ថាប័ន​ទាំង​នោះ​រួម​មាន មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីត​សាស្ត្រ និង​បាណក​សាស្ត្រ មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ សើ​ស្បែក និង​កាមរោគ ព្រម​ទាំង​អង្គការ មេឌីខាំ (MEDICAM) បាន​ទទួល​សំណូក​ពី​ក្រុមហ៊ុន​ឯកជន ដើម្បី​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន​នោះ​ផ្គត់ផ្គង់​មុង សម្រាប់​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ​ការពារ​ជំងឺ​គ្រុន​ចាញ់ ទទួល​សំណូក​លើ​ករណី​ដេញ​ថ្លៃ​ទិញ​សម្ភារៈ​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ និង​បន្លំ​យក​លុយ​ជំនួយ​របស់​មូលនិធិ​ទៅ​ប្រើប្រាស់​ខុស​គោលដៅ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗ​នេះ​បាន​ប្រកាស​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល នៃ​រដ្ឋសភា​នីតិកាល​ទី​៥។ ក្នុង​នោះ ប្រមុខ​ដឹក​នាំ​ក៏​បាន​ព្រមាន​ចាត់​វិធាន​ការ​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​តាម​ក្រសួង ឬ​ស្ថាប័ន​រដ្ឋ​នានា ដែល​ប្រព្រឹត្ត​កំហុស​ឆ្គង ឬ​លុប​បំបាត់​ក្រសួង​គ្រួសារ​និយម​ជាដើម។

លោក​បណ្ឌិត សុខ ទូច អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នក​វិភាគ​ឯករាជ្យ ទទួល​ស្គាល់ និង​មើល​ឃើញ​ថា រដ្ឋាភិបាល​អាណត្តិ​នេះ​បាន​ចាប់​ផ្ដើម​អនុវត្ត​កំណែ​ទម្រង់​នេះ​ជា​បណ្ដើរៗ​រួច​ហើយ។ លោក​មាន​ជំនឿ​ថា កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទំនង​ជា​អាច​មាន​ផល​វិជ្ជមាន​ច្រើន ព្រោះ​សព្វថ្ងៃ​នេះ​ឃើញ​របៀប​ដឹក​នាំ​ប្រទេស​មាន​ការ​ផ្លាស់​ប្ដូរ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក៕

9 comments:

Anonymous said...

That is why a lot of Khmer poor people were died in the hospital because most of aid medicines was landed on the market. Now, Hun Sen start to investigation. Good news

Anonymous said...

Yes it's true,don't forget to check Hun Sen too. Hun Sen,he is a chief of corruption. He became billionaire ,where he get the money from? Clean up from the top.You dare to clean up or not? If not,we need to change .

Anonymous said...

AH HUN SEN Vietcong slave government is a criminal government for stealing vote from Cambodian people. This fucken criminal government can't even investigate on itself regarding the election fraud and now this fucken criminal government is asking to investigate on its corrupted officials who help maintain this criminal government with their life! No can do!

From top to bottom corruption are everywhere and starting from the airport to the government building!

Anonymous said...

But what is the business of Bun Rany? All imported medicines from France is belong to her and how many import tax was paid for Cambodia or just a tax from for her?

Anonymous said...

ត្រូវ លោក 9:17 PM និយាយត្រូវ ។ មិនដឹង
ថាអស់លោកបុគ្គលិកក្រសួងសុខាភិបាលមិន
បានដឹង ឬ ដឹងហើយមិនហ៊ាននិយាយ ? ។​​​​ តាមពិត រឿងពុករលួយនេះ វាចេញពីខាងលើមក
ទើបខាងក្រោមវាហ៊ានប្រព្រឹត្ត ។ ដែលបណ្តាល
ឲមានអំពើពុករលួយយ៉ាងធ្ងន់ធ្ងរ មកអំពីអាខាង
លើវាសីុមិនចេះឆ្អែត មិនចេះឆ្ងល់ ។ ទើប
បង្កើតឲមានការទិញប៉ុស្ត ទិញមុខដំណែង មន្រ្តី
គ្រប់ជាន់ថ្នាក់បានកាន់ដំណែងមួយ ៗ សុទ្ធតែ
ត្រូវទិញ ។ ឧទាហរណ៍ ដំណែងជារដ្ឋមន្រ្តីក្រ
សួងសុខាភិបាល ខាងលើកំណត់តម្លៃ ម្ភៃមឺុន
ដុល្លារ៍អាមេរិក ក្នុងមួយអាណត្និ ។ អាណត្តិ
ក្រោយ បើចង់បានបន្តទៅទៀត ត្រូវហ៊ានតូឲ
ខ្ពស់ជាងហ្នឹង បើពុំនោះទេ ថ្នាក់លើនឹងឲទៅអ្នក
ដែលហ៊ានតម្លៃថ្មីនោះ ។

ដូច្នេះ បគ្គលដែលទិញបានដំណែងនោះ ត្រូវខំ
រកលុយឲបានគ្រប់ចំនួនដែលខ្លួនខ្ចីបុលគេយកមកទិញមុខដំណែងនោះ ។ បន្ទាប់មកត្រូវខំប្រឹង
រកបន្តទៀតដើម្បីទុកតូនៅអាណត្តិក្រោយ
ទៀត ។ ក្រៅពីនេះ នៅត្រូវរកលុយបង់វិភាគ
ទានឲគណៈបក្ស ក្នុងមួយឆ្នាំ ៗ មិនដឹងអស់
ប៉ុន្មានទៀត ។

មិនតែប៉ុណ្ណោះ ត្រូវធ្វើតាមតម្រូវការរបស់ថ្នាក់លើ
ដោយផ្តល់ផលប្រយោជន៍ឲក្រុមគ្រួសារ ឬ ញាតិ
មិត្តរបស់ថ្នាកលើទៀតផង ។ សុំសួរថា យាយ
ភូជានរណា ? គឺជាអ្នកចេញមុខឈរឈ្មោះជំ
នួសពួកថ្នាក់លើ ឬ ក្រុមគ្រួសារថ្នាក់លើដើម្បី
ស្វែងរកផលប្រយោជន៍ពីក្រសួងនេះ ។

សុំសួរថា បើមិនពុករលួយដល់ឆ្ងឹងទេ ធ្វើម្ត៉េច រកបានប្រាក់គ្រប់ចំនួនសំរាប់សែនថ្នាក់លើ
ទៅ ? ។ បើសែនមិនគ្រប់ចំនួន ថ្នាក់លើនឹងដក
ចេញដូចដកស្ពៃ ។ ម្ល៉ោះហើយ អំពើពុករលួយ
នេះ វាចេញពីថ្នាក់លើមក ដូច្នេះកុំសង្ឃឹមថា គេ
នឹងដាក់ទោសកូនចៅគេនោះ ។ ការសុំឲមានក្រ
សួងមានសមត្តកិច្ចចុះមកសើុបអង្កេតនោះ វា
មិនមានប្រសិទ្ធិភាព​ឬ បានផលអ្វីឡើយ ។ ព្រោះចោរក៍វា អ្នកសើុបអង្កេតក៍គ្នាវា តុលាការ
ក៍គ្នាវា អ្វី ៗ សុទ្ធតែបញ្ជាររបស់ថ្នាក់លើទាំងអស់ ទើបកូនចៅហ៊ានធ្វើ ។

ដូច្នេះ ការសើុបអង្កេតនោះគ្រាន់តែជាឆាក
ល្ខោនសម្តែងឲសាធរណៈជនមើលប៉ុណ្ណោះ
ព្រោះសុទ្ធតែគ្នាវាទាំងអស់ ។ គ្មានទេយុត្តិធម៌
នៅក្នុងស្រុកកុម្មយនិស្តបែបហ្នឹងនោះ ពួកវាធ្លាប់
និយាយហើយថា ច្បាប់គឺពួកវា ពួកវាគឺច្បាប់ ។
មានតែពួកទទួលសំណូកពួកវាទេ ទើបជឿថា ពួកវាមានការកែប្រែទម្រង់ថ្មីស្អីគេនោះ អ្នកមាន
ខួរ និង ដឹងការពិតគេមិនជឿសូម្បីតែបន្តិច ។
សូម្បីតែក្នុងពេលថ្មី ៗ នេះ ពួកវានៅតែប្រព្រឹត្ត
អំពើព្រៃផ្សៃទៅលើជនស្លូតត្រង់ និង ព្រះសង្ឃ
ដែលគ្មានអាវុធក្នុងដៃដដែល មានកែប្ឬែទេ ? ។ អ្នកដែលនិយាយលើកជើងពួកវានៅក្នុងអត្ធបទនេះ គឺសុទ្ធតែត្រូវប្រាក់ដុល្លារ៍ ឬ លាភសការៈ
ផ្សេង ៗ របស់ពួកគណៈបក្សកាន់អំណាចព្រៃផ្សៃ​បិទបាំង ភ្នែក ច្រមុះ និង ត្រចៀក ឡើងល្ងិត
ល្ងល់ និយាយ លែងដឹងទឹស ។ ដោយសារតែ
បែបនេះហើយ ទើបប្រទេសកម្ពុជាចេះតែត្រូវ
រងការបាត់បង់ ប្រជាពលរដ្ឋចេះតែរងទុក្ខវេទនា
មិនចេះចប់ ។ បើមិនផ្លាស់ប្តូរទេមុខតែអន្តរាយ
អស់ទាំងស្រុងជាមិនខាន ។

Anonymous said...

it goes to show corruption of any form knows nobody. never relax the law!

Anonymous said...



ឣាមេពុករលួយធំជាងគេគឺ ឣាហ៊ុនសែនមិចបានជាមិនចោត បែរជាទៅ
ចោតឣី ឣាមនុស្សកំប៉ិចកំប៉ុក?
ឣែរឿង ឣាឈូកបណ្ឌិតដល់ណាដែរហើយ
ឣារដ្ឋាភិបាលកញ្ចះយួន?


Anonymous said...

All HUN SEN Ministers and supporters are corrupted, it depends what kind of Minister, Minister of Religion, he eat Cambodian Monks money, Minister of Health he eat Cambodian Medicines and condoms, Minister of Water Lim Kean Hor took Project money billion dollars, that is why those Minister has plenty money to build the school and place HUN SEN name, the reality those Money they corrupted from Donation countries and from Cambodian people money .

Anonymous said...

Before HUN SEN die and step down from the Power he sale everything forestry, sand from river, and sea, mineral, all Cambodian natural resources and giving land to Vietnam.