Tuesday, November 12, 2013

គណបក្សសង្គ្រោះជាតិ និងបក្សប្រជាជន មិនទាន់កំណត់ថ្ងៃជួបជាថ្មីទេ


RFA/Mom Sophon
អ្នក​វិភាគ​បញ្ហា​សង្គម​ព្រួយបារម្ភ​ពី​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​ នឹង​រីករាលដាល​ធ្ងន់ធ្ងរ​ នា​ថ្ងៃ​អនាគតដោយ​សារ​​នយោ​បាយ​ជាប់គាំង​រវាង​គណបក្ស​ឈ្នះ​អាសនៈ​សភា​នីតិ​កាល​ទី​៥​ ទាំងពីរ​ មិនមាន​ដំណោះស្រាយ​។

ដោយ ដែន អយុធ្យ RFA 2013-11-11

ក្តី​ព្រួយ​បារម្ភ​នេះ​កើត​មាន​នៅ​គ្រា​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ មិនទាន់​កំណត់​​ថ្ងៃ​​​ជួបចរចាជាថ្មី​​ ដើម្បី​ដោះស្រាយ​រំលត់​ភ្លើង​នយោបាយ​ជាប់គាំង​នៅ​កម្ពុជា​ បាននៅឡើយ​ទេ​។

លោក​ យ៉ែម​ បុញ្ញប្ញទ្ធិ​ មន្ត្រី​នាំ​ពាក្យ​ និង​ជា​បេក្ខជន​ជាប់​ឆ្នោត​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​ឲ្យ​ដឹង​ថា​ ទោះ​គណបក្ស​ទាំងពីរ​មិនទាន់​កំណត់​ថ្ងៃ​ ដើម្បី​ជួប​ពិភាក្សា​គ្នា​ជាថ្មី​បែបណា​ក្តី​ ក៏​ប៉ុន្តែ​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះជាតិ​ ត្រៀម​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ ដើម្បី​ស្វែង​រក​យុត្តិធ៌ម​ជូន​ម្ចាស់ឆ្នោត​។

RFA/Tin Zakariya
លោក​ស្នើ​ដល់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ ត្រូវ​មាន​ទំនុកចិត្ត​ និង​ផ្តល់​ពេល​វេលា​ ទៅ​លើ​ថ្នាក់​ដឹកនាំ​គណ​បក្ស​សង្គ្រោះ​​ជាតិ​ ក្នុង​កា​រ​ស្វែង​រក​យុត្តិធ៌ម ទាក់ទិន​លទ្ធផល​បោះឆ្នោត​ជា​បន្ត​ទៀត​៖ «មូលហេតុ​នយោបាយ​ជាប់គាំង​បច្ចុប្បន្ន​ហ្នឹង​ គឺ​ដោយសារ​តែ​គេ​មិនព្រម​ស្វែង​រក​ការពិត​ជូន​ម្ចាស់​ឆ្នោត​។​  ហើយ​គណបក្ស​សង្គ្រោះជាតិ​នៅ​តែ​ទាមទារ​ឲ្យ​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ហ្នឹង​ ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​ទាំងអស់​គ្នា​ទទួល​យក​បាន​។ ធ្វើ​កំណែ​ទម្រង់​មួយ​ទៅ​លើ​ចំណុច​ខ្វះខាត​ដ៏​ល្អ​មួយ​ដែល​នាំ​ឲ្យ​ការ​បោះឆ្នោត​លើកក្រោយ​ៗ​ទៀត​នឹង​លែង​មាន​បញ្ហា​ដូច​រាល់​លើក​កន្លង​មក​។ នេះ​ជា​ចំណុច​សំខាន់​ដែល​យើង​កំពុង​តែ​ទាមទារ​រក​ការស៊ើប​អង្កេត​នៃ​ភាព​មិនប្រក្រតី​ទាំងនោះ​»​។

យ៉ាងនេះក្តី​ លោក​ យ៉ែម​ បុញ្ញប្ញទ្ធិ​ មាន​ជំនឿ​ថា​ វិវាទ​នយោបាយ​ លើ​លទ្ធផល​បោះឆ្នោត​សភា​នីតិ​កាល​ទី​៥​ អាច​នឹង​ត្រូវ​ដោះស្រាយ​ឲ្យ​ចប់​ នៅ​មុន​ដំណាច់​ឆ្នាំ​២០១៣​។

​ទាក់ទិន​បញ្ហា​នេះ​ អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ និង​អ្នកឃ្លាំ​មើល​ការអភិវឌ្ឍ​សង្គម​ មាន​មតិ​រិះគន់​ថា​ ជំនួប​រវាង​អ្នក​បច្ចេកទេស​ថ្នាក់​ក្រោម​ របស់​គណបក្ស​​​ឈ្នះ​អាសនៈ​សភា​ទាំងពីរ​ មិនអាច​បញ្ចប់​នយោបាយ​ជាប់​គាំង​បាន​ទេ​។

លោក​បណ្ឌិត​ សុខ ទូច​ អ្នក​ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ជា​អ្នក​វិភាគ​ឯករាជ្យ​ ថ្លែង​ថា​ ជំនួប​រវាង​មន្ត្រី​ថ្នាក់​ក្រោម​បក្សប្រជាជន​ និង​សង្គ្រោះជាតិ​ មិនអាច​ពន្លត់ភ្លើង​នយោបាយ​នៅកម្ពុជា​បាន​ទេ​ ដរាប​ណា​មេដឹកនាំ​កំពូលៗ​ គណបក្ស​ទាំងពីរ​មិន​ចេញ​​មុខ​ជួប​ចរចា​រក​ដំណោះស្រាយ​នោះ​។  លោក​ថា​ការបរាជ័យ​ នៃ​ជំនួប​កន្លង​ទៅ​ រវាង​គណបក្ស​ប្រជាជន និង​សង្គ្រោះជាតិ​ ម្យ៉ាង​អាច​មក​ពី​ភាព​មានៈ​យក​ឈ្នះ របស់​អ្នក​នយោបាយ​មួយ​ចំនួន​ ដែល​គិត​តែ​ពី​អំណាច​បុណ្យ​សក្តិ​បុគ្គល​ មិន​បាន​គិត​ពី​ប្រយោជន៍​ជាតិ​ជា​ធំ។ ​

វិវាទ​នយោបាយ​នេះ​ លោក​បណ្ឌិត​ សុខ ទូច​ បាន​ផ្តល់​អនុសាសន៍​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ ឲ្យ​ចូល​រួម​ធ្វើការ​នៅ​ក្នុង​សភា​ ទើប​អាច​ចូលរួម​ធ្វើ​កំណែ​ទម្រង់​​ភាព​អយុត្តិធ៌ម​ផ្សេងៗ​ នៅ​ក្នុង​សង្គម​បាន​។ ប៉ុន្តែ​បើ​មិន​ចូលរួម​ធ្វើការ​ក្នុង​សភា​ទេ​ នឹង​មិនអាច​នាំ​ឲ្យ​ប្រទេសជាតិ​អន្តរាយ​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​ នឹង​ធ្វើអ្វី​តាម​តែ​គេ​ចង់​បាន​៖ «តើ​អនាគត​ បើ​សិន​ជា​គណបក្ស​សង្គ្រោះជាតិ​ មិន​ចូល​ទៅ​ក្នុង​សភា​តើ​យើង​កែ​បាន​ទេ​។ ឧទាហរណ៍​នៅ​ឆ្នាំ​២០១៧​ ឬ​២០១៨​ នឹង​ធ្វើការ​បោះឆ្នោត​ជា​ថ្មី​ ហើយ​ការបោះឆ្នោត​ជា​ថ្មី​ បើ​សិន​ជា​យើង​នៅ​បន្ត​មិន​ចូល​សភា​ តើ​យើង​អាច​កែ​ គ.ជ.ប​ បាន​ដែរ​ឬ​ទេ​? ហើយ​បើ​កែ​អត់​បាន​ តើ​យើង​អាច​ទទួល​យក​ គ.ជ.ប​ ដូច​កាល​ពី​ឆ្នាំ​២០១៣​ហ្នឹង​បាន​ដែរ​ឬ​ទេ​? អញ្ចឹង​បើ​សិន​ជា​យើង​ចង់​កែ​ ទាល់​តែ​កែ​ គ.ជ.ប​ ដើម្បី​ឲ្យ​ការ​បោះឆ្នោត​ នៅ​ឆ្នាំ​២០១៧​ និង​ឆ្នាំ​២០១៨​ ហ្នឹង​មាន​យុត្តិធ៌ម​។ អញ្ចឹង​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​តែ​ចូល​ ចូល​ដើម្បី​អី​?​ គឺ​ចូល​ដើម្បី​ទៅ​រៀបចំ​ប្រព័ន្ធ​យុត្តិធ៌ម​នៅ​ក្នុង​សភា​ ហើយ​ទៅ​កែ​ទម្រង់​កុំ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ជិះ​សេះ​លែង​ដៃ​។

លោក​ សុខ ទូច​ ដែល​ជា​សាកល​វិទ្យាធិការ​សកល​វិទ្យាល័យ​ខេមរៈ​ផង​នោះ​ ថ្លែង​ថា​​​មេដឹក​​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ គួរ​ពន្យល់​ឲ្យ​ម្ចាស់​ឆ្នោត​បាន​យល់​ពី​សារៈសំខាន់​ ដែល​ទទួល​បាន​ពី​ការ​ចូលរួម​ធ្វើ​ការងារ​ ក្នុង​សភា​ឲ្យ​បាន​ច្បាស់លាស់​។  លោក​ថា​ ការ​ចូលរួម​ធ្វើការ​ក្នុង​រដ្ឋសភា​ នឹង​អាច​នាំ​ឲ្យ​បក្ស​សង្គ្រោះជាតិ​ មាន​ឱកាស​ធ្វើ​កំណែ​ទម្រង់​ ពី​ភាព​មិន​ប្រក្រតី​​ផ្សេង​ៗ​ ដែល​កើត​មាន​នៅ​ក្នុង​សង្គមជាតិ​​។ ប៉ុន្តែ​បើ​មិន​ចូល​វិញ​ អាច​នាំឲ្យ​កម្ពុជា ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់​ធ្ងរ​​​នា​​ថ្ងៃ​អនាគត​ ដោយសារ​ការ​ជាប់គាំង​នយោបាយ​ ហើយ​កម្ពុជា​ត្រូវ​បាត់​ជំនួយ​បរទេស​នោះ​៖ «អ្នក​គាំទ្រ​ជួន​កាល​លោក​អត់​បាន​ដឹង​ ឬ​អត់​បាន​ស៊ី​ជំរៅ​រឿង​ហ្នឹង​ទេ​? អញ្ចឹង​ត្រូវ​តែ​ពន្យល់​ដល់​អ្នក​គាំទ្រ​វិញ​ ថា​តើ​ការ​បណ្តោយ​ឲ្យ​នៅ​អញ្ចឹង​ទៀត​ ធ្វើ​ឲ្យ​គណបក្ស​ម្ខាង​ទៀត​កាន់​តែ​ជិះ​សេះ​លែង​ដៃ​ ហើយ​យើង​មិនអាច​ទៅកែ​ទម្រង់​អី​បាន​ ហើយ​វិបត្តិ​សេដ្ឋកិច្ច​ក៏​កាន់​តែ​កើត​ឡើង​ រី​ឯ​ម្ចាស់​ជំនួយ​ក៏​កាន់​តែ​ផ្អិប​ អញ្ចឹង​វិបត្តិ​នយោបាយ​ គឺ​កើត​ឡើង​ក្នុង​ប្រទេស​ទាំងមូល​។ អញ្ចឹង​! ឧទាហរណ៍​ថា​ អាណត្តិ​ក្រោយ ​បែរ​ជា​គណបក្ស​សង្គ្រោះជាតិ​ឈ្នះ​ឆ្នោត​ តើ​ឈ្នះ​យក​អី​?​ បើសិនជា​ប្រទេសជាតិ​កំពុង​តែ​កើត​ ឬ​ស្ថិត​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​។ អា​ហ្នឹង​ហើយ​ដែល​យើង​ត្រូវ​តែ​ពិចារណា​ ថា​យើង​ចូល​ទៅ​សភា​ដើម្បី​រៀបចំ​ឲ្យ​មាន​សណ្តាប់ធ្នាប់​ឡើង​វិញ​។ហើយ​ធម្មតា​បើ​យើង​ចង់​កែ​គេ​ តែ​បើ​យើង​អត់​ចូល​ជិត​គ្នា​ តើ​ត្រូវ​កែ​របៀប​ម៉េច​?​ អា​ហ្នឹង​ជា​រឿង​គួរ​តែ​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​គាំទ្រ​ផង​»​។

ចំណែក​ លោក​ កែម ឡី​ អ្នក​វិភាគ​ឯករាជ្យ​ និង​ជា​អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម​ ក៏​បាន​រិះគន់​ជំនួប​ចរចារ​ រវាង​មន្ត្រី​បច្ចេកទេស​ថ្នាក់​ទាប​ រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​សង្គ្រោះជាតិ​ ថា​មិន​ងាច​ពន្លត់​ភ្លើង​នយោបាយ​​ជាប់​គាំង​​បាន​ទេ​។  លោក​ថា​ វិបត្តិ​នយោបាយ​ជាប់គាំង​ នៅ​កម្ពុជា​ ទាល់​តែ​សមាស​ភាពច​រចា​ ជា​ថ្នាក់​នាយក​រដ្ឋមន្ត្រី​ ឬ​ជា​មេ​ដឹកនាំ​កំពូលៗ​គណបក្ស​ទាំងពីរ​ ទើប​អាច​ដោះស្រាយ​បាន​។ លោក​ពោល​បែប​​ចំអក​ និង​ប្រៀបធៀប​ ជំនួប​រវាង​ក្រុម​ការងារ​បច្ចេក​ទេស​ ឬ​អ្នកជំនាញ​ថ្នាក់​ក្រោម​គណបក្ស​ទាំងពីរ​កន្លង​ទៅ​ ថា​ជា​ជំនួប​ធ្វើ​ឲ្យ​ល្អ​មើល​ ឬ​រៀប​កូន​ក្មេង​លេង​បិទ​មុខ​បិទ​ពួន​៖​ «​សំខាន់​ទាំង​លោក​ សម រង្ស៊ី​ និង​លោក​ ហ៊ុន សែន​ ហ្នឹង​គាត់​ជួប​គ្នា​ ឲ្យ​ត្រូវ​រ៉ូវ​គ្នា​ខាង​ផ្នែក​នយោបាយ​ ថា​ត្រូវ​ធ្វើ​អ​?​ ទើប​ឲ្យ​អ្នក​បច្ចេកទេស​ធ្វើ​តាម​ក្រោយ​ ថា​តើ​ត្រូវ​ធ្វើ​កំណែ​ទម្រង់​យ៉ាងម៉េច​ ឬ​ស៊ើបអង្កេត​យ៉ាងម៉េច​ គឺ​យើង​ត្រូវការ​ក្នុង​រយៈ​ពេលវែង​។ ប៉ុន្តែ​បើ​គ្រាន់​តែ​រុញ​ទៅ​រុញ​មក​ ខ្ញុំ​គិត​ថា​ គណបក្ស​កាន់​អំណាច​គ្រាន់​តែ​រុញ​សភាព​ការណ៍​ ឬ​ដូច​ការ​បណ្តើរ​គ្នា​ដើរ​លេង​តែ​ប៉ុណ្ណឹង​ទេ​»​។

អ្នក​វិភាគ​រូប​នេះ​ មិន​ផ្តល់​អនុសាសន៍​ទៅ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ ប៉ុន្តែ​ទទូច​ដល់​មេដឹកនាំ​គណ​សង្គ្រោះជាតិ​ ឲ្យ​កំណត់​ជំហរ​ខ្លួន​ឲ្យ​ជាក់​​លាក់​ ដើម្បី​បញ្ចៀស​វិបត្តិ​សេដ្ឋកិច្ច​ផង​ និង​​​ប្រជា​ប្រិយ​ភាព​នាថ្ងៃ​អនាគត​។

លោក​ កែម ឡី​ បង្ហាញ​ទស្សនៈ​ថា​ គណបក្ស​សង្គ្រោះជាតិ​ គួរ​រិះរក​វិធី​បញ្ចប់​នយោបាយ​ ជាប់គាំង​ក្រោយ​ការ​បោះឆ្នោត​ ឲ្យ​បាន​ឆាប់​មុន​ដាច់​ឆ្នាំ​២០១៣​។ បើ​ពុំ​ដូច្នេះ​ទេ​ អាច​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជំនួយ​អន្តរជាតិ​ជួយ​ដល់​ប្រទេស​កម្ពុជា​៖ «​គណបក្ស​សង្គ្រោះជាតិ​គួរ​តែ​កំណត់​គោលដៅ​ របស់​ខ្លួន​ឲ្យ​បាន​ជាក់លាក់​ជា​មុន​ជាមួយ​ប្រជាពលរដ្ឋ​។ ថា​តើ​ខ្លួន​មិន​ចូល​សភា​វា​ចំណេញ​អី​ ឬ​ខាត​អី​?​ បើ​ចូល​ក្នុង​នាម​ជា​តំណាងរាស្ត្រ​វា​ចំណេញ​អី​ ឬ​ខាត​អី​?​ គឺ​យើង​ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ ហើយ​ត្រូវ​ប្រកាស​ប្រាប់​សាធារណៈជន​ពី​ទិសដៅ​ ក្នុង​ការ​ចរចា​ប៉ុន្តែ​បើ​យើង​មិន​បាន​កំណត់​ឲ្យ​បាន​ច្បាស់​ទេ​ គឺ​យើង​មិន​ទទួល​បាន​លទ្ធផល​ ហើយ​ផ្ទុយ​ទៅ​វិញ​ គឺ​អាច​នឹង​ចុះខ្សោយ​ប្រជាប្រិយភាព​របស់​ខ្លួន​ទៅ​វិញ​ក៏​ថា​បាន​»​។

ទិដ្ឋភាព​អ្នក​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ឆ្នាំ​២០១៣។


កាល​ពី​ថ្ងៃទី​៥​ ខែ​វិច្ឆិកា ​​ក្រុម​ការងារ​បច្ចេកទេស​ ឬ​ជំនាញ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះជាតិ​ បាន​ជួប​​​ចរចារ​គ្នា​ ដោះស្រាយ​បញ្ហា​នៅ​សេសល់​មួយ​ចំនួន​ ដែល​មិនទាន់​បក្ស​ទាំងពីរ​ មិន​បាន​ដោះស្រាយ​​​។ ប៉ុន្តែ​ជំនួប​នេះ​មិនទាន់​មាន​លទ្ធផល​គាប់​ប្រសើរ​ទេ​។

​ទោះយ៉ាងណា​ លោក​ យ៉ែម​ បុញ្ញប្ញទ្ធិ​ អះអាង​ថា​ វិវាទ​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​នេះ​ អាច​នឹង​ត្រូវ​ដោះស្រាយ​ ឲ្យ​ចប់​ជា​ស្ថាពរ​ នៅ​មុន​ដាច់​ឆ្នាំ​២០១៣​។ ប៉ុន្តែ​លោក​ថា ​វិវាទ​នេះ​ គណបក្ស​សង្គ្រោះជាតិ​ នឹង​គោរព​ទៅ​តាម​ឆន្ទៈ​ របស់​ម្ចាស់​ឆ្នោត​ ៖ «​ដូច​ឯកឧត្តម​ សម រង្ស៊ី​ និង​ឯកឧត្តម​ កឹម សុខា​ ធ្លាប់​មាន​ប្រសាសន៍​ គឺ​ថា​យើង​ចង់​ឲ្យ​មាន​ដំណោះស្រាយ​នេះ​ នៅ​មុន​ឆ្នាំ​២០១៣​។ ពីព្រោះ​យើង​ត្រូវ​ដោះស្រាយ​នៅ​ក្នុង​ដែន​កំណត់​ពេលវេលា​មួយ​ ដែល​មិនគួរ​ទុកចោល​ ឬ​បណ្តែត​បណ្តោយ​ពេលវេលា​យូរ​ទេ​។​ ដូច្នេះ​បើសិនជា​យើង​ស្វែង​រក​ដំណោះស្រាយ​បញ្ហា​ទាំងអស់​ហ្នឹង​មិនបាន​ទេ​ នឹង​អាច​មាន​ការ​ទាមទារ​របស់​មហាជន​ តាម​រយៈ​មហា​បាតុកម្ម​ ​ឬ​កូដកម្ម​ ឬ​ក៏​តាម​រយៈ​នៃ​ការ​ទាមទារ​របស់​មហាជន​ខ្មែរ​ នៅ​ទូទាំង​ប្រទេស​ ក៏​ដូច​ជា​មហាជន​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ​ »​។

យ៉ាងនេះក្តី​ មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​សង្គ្រោះជាតិ​ សុទ្ធ​តែ​បាន​អះអាង​ថា​ មក​ដល់​ថ្ងៃ​ចន្ទ​ ទី​១១ ​ខែវិច្ឆិកា​ បក្ស​ទាំង​ពីរ​ នៅ​មិនទាន់​កំណត់​ថ្ងៃ​ជួប​ចរចារ​ជា​ថ្មី​ទៀត​ទេ​ ជុំវិញ​​វិញ​ការ​ជាប់​គាំង​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត​សភា​នីតិ​កាល​ទី៥​​។

​ការ​អូស​បន្លាយ​នេះ​ សម្រាប់​អ្នក​វិភាគ​ស្ថានការ​នយោបាយ​ឯករាជ្យ​ បាន​រិះគន់​ និង​ចាត់ទុក​ ការ​ជាប់​គាំង​នយោ​បាយ​ មិនអាច​ដោះ​ស្រាយ​បាន​ អាច​ដោយសារ​ តែ​មេដឹកនាំ​គណ​បក្ស​ឈ្នះ​អាសនៈ​សភា​ទាំងពីរ​មិន​​​តម្កល់​ប្រយោជន៍​ជាតិ​ជា​ធំ​ និង​គិត​តែ​ប្រយោជន៍​បុគ្គល​ និង​បុណ្យ​សក្តិ​បុគ្គល​ជា​ធំ​ទៅ​វិញ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

5 comments:

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

Anonymous said...

cnrp ដូចជាទាល់ច្រកហើយមើលទៅ បើនិយាយនឹងគេៗមិនខ្វល់អញ្ចឹង បើធ្វើប៉ាតិកម្ម ក៍គេមិនខ្វល់ ព្រោះវាបាតដៃទទេអញ្ចឹង ប្រជាជនខំគំទ្រតែដូចជាអត់ យូអិន ដូចផ្កាយលើមេឃ
ហុន សែន ដឹងទាំងអស់បានជាគេធ្វើដូច្នេះ ឥឡូវដូចដើរទាត់ខ្យល់អញ្ចឹង បើចូលជាមូយ ហុន សែន គ្រាន់តែបានប្រាក់ខែ តែដូចកាន់ក្តឱ្យ អា ឈាង វុឌ វាជេរឱ្យ ឌឿដងឱ្យរាល់ថ្ងៃ ធ្វើម្តេចកាំភើងនៅលើគេ
ច្បាប់នៅលើគេ គុកនៅលើគេ គ្រាន់តែនិយាយក៍គេដាក់គុកបានដែរ មើលទៅដូចអស់ច្រកដើរហើយដឹង?
តើអស់លោកយល់យ៉ាងណាដែរ?យើងឃើញអ្នកស្នេហាជាតិច្រើនហើយដែលត្រូវនាក់មានអំណាច
ចាត់ទុក្ខដូចកូនក្មេង ខ្លះគេសម្លាប់ចោល ហើយចោទថាក្បត់ជាតិទៀតផង។

Anonymous said...

CNRP ដូចជាទាល់ច្រក....ភ....ហើយ

Anonymous said...

Stop dreaming that Rainsy could do anything, this weak freak going to let you down, he led all his supporters to nowhere but corner with that smeung smath joke Demo. His supporters will be less and less as the last demo. all the youth already disappeared.

CNRP USELESS...USELESS...LOSER.

Anonymous said...

I appeal to Mr Sam Rain Sy and Mr Kem Sokha, no need to wait and negotiate with HUN SEN, just stand up all together to lead the mass big protests every day and block every roads this is the best way to kill Dictatorship and liberate our country from Vietnam