Thursday, November 14, 2013

មន្ត្រី​ខ្មែរ​បំភ្លឺ​ចំពោះ​ការ​ប្រកាស​របស់​ថៃ​​ថា​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ


[Phay Siphan will tell you why Thai refused to withdraw troops from Preah Vihear?]

"...ភាគី​ថៃ​នឹង​ ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្រេច​កំណត់​​​​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ​តាម​រយៈ​គណៈកម្មការ​​ចម្រុះ។"

Phay Siphan
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន គូស​បញ្ជាក់​ជា​ថ្មី​ទៀត​អំពី​ជំហរ និង​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ថៃ ក្នុង​ការ​អនុវត្ត​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ វិច្ឆិកា ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​តាម​ផ្លូវ​អាវុធ។

ដោយ ម៉ៅ សុធានី RFA 2013-11-14

លោក ផៃ ស៊ីផាន បញ្ជាក់​បន្ថែម​ថា ការ​ប្រកាស​សាលដីកា​របស់​តុលាការ​ក្រុង​ឡាអេ បាន​បង្ហាញ​ច្បាស់​លាស់​អំពី​អ្វី​ដែល​បាន​ចែង​ក្នុង​អង្គ​សេចក្ដី និង​អង្គ​ច្បាប់​របស់​តុលាការ​អន្តរជាតិ នៅ​ឆ្នាំ​១៩៦២៖ «ដូច្នេះ​ការ​និយាយ​ក្រៅ​ពី​សាច់​រឿង​ហ្នឹង រាជរដ្ឋាភិបាល​យើង​អត់​ទទួល​ស្គាល់​ទេ។ យើង​និយាយ​ដោយសារ​យើង​មាន​ឆន្ទៈ​នយោបាយ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​រាជរដ្ឋាភិបាល​ទីក្រុង​បាងកក ជាមួយ​លោក​ជំទាវ យីងឡាក់ ថា​យើង​ប្ដេជ្ញា​នឹង​អនុវត្ត​នូវ​កាតព្វកិច្ច​ដែល​ជា​ដីកា​របស់​តុលាការ​អន្តរជាតិ​ហ្នឹង​ពេញលេញ ហើយ​បញ្ចៀស​រាល់​ការ​ប្រឈម...។ ហើយ​បើ​និយាយ​ថា​កងទ័ព​ថៃ​ដក ឬ​កង​ទ័ព​កម្ពុជា​ដក គឺ​យើង​អត់​មាន​កទ័ព​នៅ​ក្នុង​ហ្នឹង​ទេ តំបន់​ហ្នឹង​គឺ​ជា​តំបន់​ដែល​គ្មាន​យោធា​បណ្ដោះអាសន្ន​រួច​ស្រេច​ទៅ​ហើយ លើកលែង​តែ​ឆ្មាំ​ព្រំដែន​ទេ...អា​ហ្នឹង​តាម​ច្បាប់ ហើយ​តាម​សភាព​ជាក់ស្ដែង»។

RFA/Hang Savyouth
លោក ផៃ ស៊ីផាន បាន​ថ្លែង​កាល​ពី​យប់​ថ្ងៃ​ពុធ ទី​១៣ វិច្ឆិកា បំភ្លឺ​ចំពោះ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ទាក់ទង​នឹង​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ (Yingluck Shinawatra) ដែល​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ថា កងទ័ព​​ថៃ នឹង​មិន​ដក​ថយ​ចេញ​ពី​តំបន់​ក្បែរ​​ប្រាសាទ​ព្រះ​វិហារ​​​ទេ បើ​ទោះ​បី​ជា​​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​ប្រកាស​​ឲ្យ​​ដក​ទ័ព​​ចេញ​ពី​​តំបន់​​ក្បែរ​ប្រាសាទ​ព្រះវិហារ យ៉ាង​ណា​ក៏ដោយ។

កាសែត​ថៃ បាងកក ប៉ុស្ដិ៍ (Bangkok Post) បាន​ស្រង់​សម្ដី​អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​អះអាង​ថា ការ​​បក​ស្រាយ​សាលដីការ​របស់​តុលាការ​​យុត្តិធម៌​អន្តរជាតិ​នេះ ​​គឺ​ភាគី​ទាំង​ពីរ កម្ពុជា​និង​ថៃ ឈ្នះ​ទាំង​អស់​គ្នា ហើយ​អ្នកស្រី​បាន​​បញ្ជាក់​ថា ភាគី​ថៃ​នឹង​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​សម្រេច​កំណត់​​​​បរិវេណ​ផ្ទៃ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ ​តាម​រយៈ​គណៈកម្មការ​​ចម្រុះ។

ចំពោះ​ចំណុច​នេះ លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ភាគី​ទាំង​ពីរ​សម្រេច​បន្ត​ការ​ចរចា​ជាមួយ​គ្នា​តាម​នីតិវិធី​របស់​អង្គ​ច្បាប់ ដែល​ក្នុង​នោះ​មាន​បី​ចំណុច​សំខាន់ៗ៖ «...យន្តការ​ទី​១ គឺ​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-​ថៃ ទទួល​បន្ទុក​លើ​កិច្ចការ​ព្រំដែន ហើយ​បាន​បន្ត​ការងារ​តាំង​ពី​ឆ្នាំ​២០០០ រហូត​មក​ដល់​ឥឡូវ។ យន្តការ​ទី​២ យើង​មាន​គណៈកម្មាធិការ​ចម្រុះ​កម្ពុជា-ថៃ ចំពោះ​ការងារ​ទូទៅ​ព្រំដែន ដែល​ថែរក្សា​សុវត្ថិភាព ថែ​រក្សា​សន្តិសុខ។ យន្តការ​ទី​៣ គឺ​យន្តការ​ទ្វេ​ភាគី កម្ពុជា-ថៃ តាម​រយៈ​តំបន់​ដែល​នៅ​ជាប់​គ្នា​២ ខេត្ត​និង​ខេត្ត ស្រុក​និង​ស្រុក​ជជែក​គ្នា​ដើម្បី​ធានា។ ដូច្នេះ​យើង​មាន​យន្តការ​ទ្វេ​ភាគី​រួច​ស្រេច​ទៅ​ហើយ យើង​មាន​ឆន្ទៈ​នយោបាយ​រួច​ស្រេច​ទៅ​ហើយ យើង​មាន​អង្គ​ច្បាប់​ដែល​ចែង​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ មាន​៣​លើក​ស្រេច​មក​ហើយ ដូចជា​ឆ្នាំ​១៩៦២ ឆ្នាំ​២០១១ ឆ្នាំ​២០១៣ អាស្រ័យ​ហេតុ​ដូច្នេះ កាតព្វកិច្ច​ប្រទេស​ទាំង​២​គឺ​ត្រូវ​គោរព...»។

ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​ថា តុលាការ​យុត្តិធម៌​អន្តរជាតិ​បាន​​ប្រកាស​ឲ្យ​កងទ័ព​កង​នគរបាល ឬ​ឆ្មាំ​ថៃ ទាំង​អស់​ដក​ចេញ​ពី​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា​ ដែល​ថៃ​ទាមទារ​ក្បែរ​ប្រាសាទ​ព្រះ​​វិហារនោះ លោក ផៃ ស៊ីផាន បាន​ពន្យល់​ថា ទាំង​កម្ពុជា និង​តុលាការ​យុត្តិធម៌​ក្រុង​ឡាអេ គ្រាន់តែ​បញ្ជាក់​អំពី​តំបន់​ទ្រនាប់​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

លោក ផៃ ស៊ីផាន៖ «តុលាការ​និយាយ​ថា​តំបន់​ទ្រនាប់ ដោយសារ​ទ្រនាប់​ដែល​ថៃ​ហ្នឹង គឺ​បង្កើត ៤,៦ ដោយសារ​យើង​អភិវឌ្ឍ​លើ​តំបន់​ទ្រនាប់ ហើយ​គេ​ដាក់​ទ័ព​មិន​ឲ្យ​ធ្វើ​ទេ យក​តាំង​ពី​វត្ត​កែវសិក្ខាគិរីស្វារៈ ដូច្នេះ​ហើយ​បាន​តតាំង​ជាមួយ​តុលាការ ប្រាប់​ថា ការ​អភិវឌ្ឍ​ការពារ​ប្រាសាទ​ព្រះវិហារ​ហ្នឹង ដោយសារ​តំបន់​ទ្រនាប់​ហ្នឹង​យក​ចូល​ដី​គេ ៤,៦​គីឡូម៉ែត្រ ហើយ​សុំ​ឲ្យ​តុលាការ​ទទួល​ស្គាល់ ៤,៦។ ប៉ុន្តែ​តុលាការ ពាក្យ​មួយ​ម៉ាត់​គេ​អត់​និយាយ​ទេ ៤,៦ តុលាការ​និយាយ​អំពី​ផែនទី​ឧបសម្ពន្ធ និយាយ​ពី​តំបន់​ទ្រនាប់​ពី​ជើង​ប្រាសាទ​ព្រះវិហារ ទៅ​ដល់​ព្រំដែន​កម្ពុជា-​ថៃ។ តំបន់​ទ្រនាប់​ហ្នឹង​គេ​ហាម​មិន​ឲ្យ​ធ្វើ​អី គឺ​ដើម្បី​ការពារ​ប្រាសាទ អា​នេះ​ជា​ច្បាប់​របស់​បេតិកភណ្ឌ​ពិភពលោក គេ​ហៅ​តំបន់​ទ្រនាប់។ ដូច្នេះ​តុលាការ​បង្ហាញ​ថា តំបន់​ទ្រនាប់​ត្រូវ​ចាប់​ផ្ដើម​ពី​ជើង​ប្រាសាទ​ព្រះវិហារ​រហូត​ទៅ​ដល់​ព្រំដែន​កម្ពុជា-ថៃ»។

តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា ប្រទេស​កម្ពុជា មាន​អធិបតេយ្យភាព​លើ​ដែន​ដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ។

ប្រធាន​តុលាការ​អន្តរជាតិ​ក្រុង​ឡាអេ លោក ភីធើ ថមកា (Peter Tomka) ក៏​បាន​ប្រកាស​ថា ប្រទេស​ថៃ ត្រូវ​ដក​កង​កម្លាំង​ប្រដាប់​អាវុធ មាន​ទាហាន ប៉ូលិស និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញ​ពី​បរិវេណ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ លោក​ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ លោក ភីតធើ ថមកា ក៏​បាន​ប្រកាស​ថា តុលាការ​បាន​ទទួល​យក​សំណើ​របស់​កម្ពុជា ដែល​ស្នើ​អោយ​តុលាការ​បកស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ឡើង​វិញ​នោះ។

ការ​សម្រេច​ចិត្ត​របស់​តុលាការ​ក្រុង​ឡាអេ ថា​តុលាការ​មាន​យុត្តាធិការ​ក្នុង​ការ​បកស្រាយ​នេះ សំអាង​ទៅ​លើ​ហេតុផល​មួយ​ចំនួន មាន​ជា​អាទិ៍ តុលាការ​ទទួល​ស្គាល់​ថា ប្រាកដ​ជា​មាន​ទំនាស់​រវាង​កម្ពុជា និង​ប្រទេស​ថៃ ទៅ​លើ​បី​ចំណុច គឺ​ទី​មួយ ទំនាស់​ទាក់ទិន​ទៅ​នឹង​បរិវេណ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ​មែន។ ទី​ពីរ គឺ​មាន​ទំនាស់​ទៅ​នឹង​អត្ថន័យ និង​វិសាលភាព​ទាក់ទង​ទៅ​នឹង​បរិវេណ​ដី​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​ទី​បី មាន​ទំនាស់​ទាក់ទង​ទៅ​នឹង​ការ​ដក​កងទ័ព​ថៃ ចេញ​តំបន់​ជុំវិញ​ប្រាសាទ៕

10 comments:

Anonymous said...

Why hun sen never speak about youn envahiser?
Maybe youn want to keep khmer country for them, because khmer country is very eassy for eliminate, just giving sommes dollars, and sommes prety girls youn or thai, ok I give you all.

Anonymous said...

A PHY SEE PHAN you should go back to USA, it is a shame to have a Cambodian people like you who did not have any skill and degree and knowledge working as Government officer like you, I feel a shame to see you and hear from you, you used to work at Restaurant Lunar in Long Beach California USA, dish washing, better going back to where you came from ?

Anonymous said...


Talking about his body gesture-language and so, in every time, he has spoken up about something...as expressing concerned that it was so ridiculous for citizens to watching his video as like that's so ugly, didn't he?.
Being as Khmer felt too bad to have seen some of the Khmer traitor such as A Phay Vuvieng Phuyc cheating his own nation that because of proxy his master Han Noi/yiek cong promoted him.
And a few more as A Chim Phuc Run, Ros chanuyen Boa, A Cheang Wun Vuc, and some more of his mates...

Anonymous said...

They are LGNONG TU of Hun Sen.

Anonymous said...

Phay siphan coming back Long Beach Ca(usa) to picking trash and working in sub-contact for repair the houses,that is your skill,you dont have any degree/education for serving in Cambodia.this a true story and also cheating people who is living in Long Beach,now they needs their money back,you are a trash person only (skill).To all Cambodians who living in/outside the voluntary to know A Phay Siphan background.love Cambodians

Anonymous said...

@8:03PM,
Phay Siphan owns APSARA RESTAURANT… NO
Restaurant Lunar!

Anonymous said...

ធម្មតាមានអ្នកចេះដឹងពិតប្រាកដណាសុខចិត្ត
ទៅបំរើពួកអាអវិជ្ជា ពួកអាឆ្កែបំរើកុម្មុយនិស្ត
យួន​ ដែលទាបថោកបំផុតនៅក្នុងលោក
នោះ ? ។ ពួកកុម្មុយនិស្តសុទ្ធតែពួកល្ងង់ខ្លៅ សុទ្ធតែពួកអវិជ្ជា ពួកទាបថោក ដូច្នេះពួកវាអាច
ទិញក្បាលតែពួកអស់ហ្នឹងយកមកប្រើ ។ មាន
អ្នកថ្លៃថ្នូរណាសុខចិត្ទលក់ក្បាលឲអាអ្នកដែល
អន់ជាងគេនោះ ?។

មើលចុះ ពួកវាល្ងង់ខ្លៅ ទាបថោករហូតដល់សូម្បី
តែស្រ្តីក៍អាចយកប្រៀបលើពួកវាបានដែរ ហើយ
នៅមានមុខមកបកស្រាយលើវេទិកាសាធារណៈ
ឲគេឃើញ គេ ឮ ទៀត មិនចេះអាម៉ាស់ទាល់តែ
សោះ ។ មានតែពួជទាបថោក ពូជចៃសង្គម ពូជបាតផ្សារទើមានមុខក្រាស់ដល់ម្លឹង ។ សូម
បងប្អូនជនរួមជាតិទាំងអស់ នាំគ្នាធ្វើការកំចាត់
ពួកទាបថោកទាំងនេះចេញពីដំណែងឲបានឆាប់បំផុត ។ បើពុំនោះទេ ទាំងប្រទេសជាតិក៍បាត់
បង់ទាំងស្រុង ទាំងប្រជាពលរដ្ឋក៍ទទួលរងទុក្ខ
វេទនា និង រងការអាម៉ាស់នៅចំពោះមុខមនុស្ស
នៅក្នុងលោកកាន់តែខ្លំាងឡើង ៗ ហើយ ។

Anonymous said...

A Phay siphom....loz ...you are just a clown of fucking Hun Sen,dont thinking you are better than someone eles,I told u coming backto Long Beach ( USA)and pick all the cans/trash,it is your skill.u not suppose to servers in Cambodia, because u do not have knowledge to work for khmers people.you are a trash person. Loz....A Phay siphome.

Anonymous said...

Prime minister-elect Sam Rainsy PONG KDOR. What country?

Anonymous said...

Phay si phome he dream and nigthmare he the best of the best