Thursday, November 07, 2013

ពលរដ្ឋ​នៅ​កំពង់ចាម​បារម្ភ​អំពី​សកម្មភាព​របស់​ទាហាន​វៀតណាម​មក​នៅ​លើ​ដី​ខ្មែរ


បញ្ហា​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម នៅ​តែ​ជា​បញ្ហា​ចោទ​ដដែល ហើយ​នៅ​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ក្តី​បារម្ភ​ជា​ប្រចាំ។ អ្នក​ស្រុក​ពញាក្រែក​ ខេត្ត​កំពង់ចាម ​ដែល​រស់​នៅ​ជាប់​ព្រំដែន​កម្ពុជា-​ វៀតណាម កំពុង​តែ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​របស់​កង​ទាហាន​វៀតណាម ដែល​បាន​បោះ​ទី​តាំង​ស្នាក់នៅ​លើ​ដី​ចម្ការ​របស់​ពួក​គាត់​ជា​បន្តបន្ទាប់។

៥-វិច្ឆិកា-២០១៣៖ សកម្មភាព​របស់​កងទ័ព​វៀតណាម មក​បោះ​ទីតាំង​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna

ដោយ​ សូត សុខប្រាថ្នា RFA 2013-11-07

ប្រជាពលរដ្ឋ​ជា​ច្រើន​ភូមិ នៅ​ក្នុង​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម បាន​សម្ដែង​នូវ​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​របស់​កង​ទាហាន​វៀតណាម ដែល​បាន​មក​តាំង​ទី​មូលដ្ឋាន​នៅ​លើ​ដី​ចម្ការ​របស់​ពួក​គាត់​ដែល​មាន​ចម្ងាយ​ជាង​មួយ​គីឡូម៉ែត្រ​ពី​បង្គោល​ព្រំដែន​លេខ ១១៤។

ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​អះ​អាង​ថា ដី​នោះ​ជា​ដី​កេរ​របស់​ពួក​គាត់​តាំង​ពី​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំដែន​ជា​ផ្លូវការ​មក​ម្ល៉េះ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០១២ គណៈកម្មាធិការ​ព្រំដែន​បាន​បោះ​បង្គោល​ព្រំដែន​កំណត់​រវាង​ដែន​ដី​កម្ពុជា និង​វៀតណាម ប៉ុន្តែ​ចាប់​ពី​ក្រោយ​បោះ​បង្គោល​ព្រំដែន​រួច ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​មិន​អាច​ទៅ​ធ្វើ​ចម្ការ​នៅ​លើ​ដី​របស់​ពួក​គាត់​បាន​ដដែល ពីព្រោះ​ទាហាន​វៀតណាម នៅ​តែ​បន្ត​មក​បោះ​ទីតាំង​នៅ​តំបន់​នោះ ពិសេស​មក​ចង​អង្រឹង​ដេក​នៅ​ក្នុង​ចម្ការ​កៅស៊ូ​របស់​ខ្មែរ​ថែម​ទៀត។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ត្រពាំងផ្លុង ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក លោក នាង ទាន មាន​អាយុ ៥១​ឆ្នាំ បាន​មាន​ប្រសាសន៍​ថា ទឹក​ដី​នៅ​ឃុំ​ត្រពាំងផ្លុង ដែល​កំពុង​មាន​បញ្ហា​ជាមួយ​វៀតណាម​នោះ គឺ​បន្ត​មាន​ជា​យូរ​ណាស់​មក​ហើយ។ ពី​ឆ្នាំ​១៩៩៣ មក ប្រជាពលរដ្ឋ​​ជា​ច្រើន​ភូមិ​ដែល​មាន​ដី​ធ្វើ​ចម្ការ​នៅ​តំបន់​នោះ មិន​អាច​ចូល​ទៅ​ធ្វើ​លើ​ដី​របស់​ពួកគាត់​បាន​ឡើយ ដោយ​​មាន​ការ​រារាំង​ពី​សំណាក់​ទាហាន​ព្រំដែន​វៀតណាម។


លោក​បាន​បន្ត​ទៀត​ថា កន្លែង​នោះ​គេ​ចាត់​ទុក​ថា​ជា​តំបន់​ស ដោយ​​មិន​ទាន់​មាន​ការ​បោះ​បង្គោល​ព្រំដែន​ច្បាស់​លាស់​ពី​រដ្ឋាភិបាល​ទាំង​សង​ខាង ទើប​ពួកគាត់​ខកខាន​ក្នុង​ការ​ទៅ​បង្កបង្កើត​ផល​លើ​ដី​របស់​ពួកគាត់ គឺ​រង់ចាំ​បោះ​បង្គោល​រួច​រាល់​ជាមុន​សិន។ រហូត​ដល់​ឆ្នាំ​២០១២ បង្គោល​ព្រំដែន​ត្រូវ​បាន​បោះ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះ​នៅ​តែ​មិន​អាច​ទៅ​ធ្វើ​ចម្ការ​លើ​ដី​របស់​គាត់​បាន​ដដែល ហើយ​កង​ទាហាន​វៀតណាម នៅ​តែ​មាន​វត្តមាន​ក្នុង​​ចម្ការ​កៅស៊ូ​របស់​គាត់​រហូត​ដល់​មាន​ការ​បាញ់​គំរាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​ពួក​គាត់​ចូល​ទៅ​ធ្វើ​ចម្ការ​របស់​គាត់​ទៀត​ផង។

៥-វិច្ឆិកា-២០១៣៖ សកម្មភាព​របស់​កងទ័ព​វៀតណាម មក​បោះ​ទីតាំង​នៅ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម។ RFA/Saut Sokprathna

លោក នាង ទាន៖ «ដល់​ពេល​ប្រជាពលរដ្ឋ​ទៅ​ធ្វើ បោះ​បង្គោល​ធំ​ហើយ​ហ្នឹង ទៅ​ធ្វើ​ថា​ព្រំដែន​វៀតណាម​ខាង​ណេះ ព្រំដែន​កម្ពុជា​ខាង​ណេះ ដល់​ទៅ​ធ្វើ​គាត់​ដេញ ដល់​គាត់​ដេញ​ចាំ​បុក​បង្គោល​តូច ចាំ​ឱ្យ​ធ្វើ ដល់​ប្រជាពលរដ្ឋ​ចូល​ធ្វើ​ឆ្នាំ​ណេះ លោក​​​ដេញ​រហូត​បាញ់​រត់​ព្រាត។ បាទ! រត់​ព្រាត! ដល់​អ៊ីចឹង​គាត់​មិន​សុខ​ចិត្ត គាត់​អាច​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ឬ​ក៏​បងៗ​ទាំង​អស់​គ្នា​សិក្សា​ឱ្យ​បាន​ច្បាស់ ថា​គោ​ហ្នឹង ហើយ​ការងារ​សព្វថ្ងៃ​ដែល​គាត់​ធ្វើ​ហ្នឹង ដែល​គេ​ដេញ​ណេះ តើ​វា​ដូច​ម៉េច ពិត ឬ​ក៏​អត់?»។

លោក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ទៅ​នឹង​សកម្មភាព​របស់​កង​ទាហាន​វៀតណាម ដែល​​បាន​មក​បោះ​ទីតាំង​លើ​ដី​ចម្ការ​របស់​ពួក​គាត់៖ «អញ្ជើញ​បងៗ អ្នក​ដែល​ការងារ​គ្រប់​ប្រភេទ​នៅ​ប្រទេស​កម្ពុជា ឬ​ក៏​អ្នក​សារព័ត៌មាន សូម​មេត្តា​ជ្រាប ហើយ​មេត្តា​ជួយ ពីព្រោះ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់ បើ​សិន​គាត់​ដេញ​បញ្ឆោត​ដោយ​អត់​​ប្រដាប់​អាវុធ ខ្ញុំ​មិន​គោត​ក្រែង​អី​ទេ តែ​គាត់​ប្រើ​ប្រដាប់​អាវុធ ឱ្យ​យើង​ធ្វើ​ម៉េច បើ​យើង​ដៃ​ទទេ​នេះ? ហើយ​ខ្ញុំ​ម្យ៉ាង​ទៀត​សោត នៅ​កណ្ដាល​ព្រៃ ខ្ញុំ​មក​ធ្វើ​ផ្លូវ​ដើម្បី​ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា ដើម្បី​ទឹក​ដី​យើង ប្រាប់​ដូន​តា​យើង​ថា កុំ​តូច​ចិត្ត​នឹង​ខ្ញុំ ពីព្រោះ​ខ្ញុំ​ដៃ​ទទេ ធ្វើ​វៀតណាម​មិន​ឈ្នះ ព្រោះ​គេ​អាវុធ»។

ប្រជាពលរដ្ឋ​​ម្នាក់​ទៀត​រស់​នៅ​ឃុំ​ដដែល អ្នកស្រី ហែម សុវណ្ណ ដែល​មាន​អាយុ ៦៤​ឆ្នាំ បាន​សម្តែង​អារម្មណ៍​ហួស​ចិត្ត​នៅ​ពេល​ដែល​គាត់​ឃើញ​ទាហាន​វៀតណាម មក​ចង​អង្រឹង​ដេក​ធ្វើ​ព្រងើយ​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​របស់​ខ្មែរ៖ «អើ! ជួយ​មើល​ការ​ខុស​ត្រូវ​ព្រំដែន​យើង អា​យួន​ហ្នឹង​ណា ឱ្យ​ដក​យួន​ចេញ​មើល៍ ព្រោះ​អី​ក្នុង​ព្រៃ​កៅស៊ូ​ខ្មែរ​សោះ​វា​មក​ចង​អង្រឹង​ដេក។ ក្មួយ​ឯង​គិត​មើល តើ​ខ្ញុំ​ជា​ខ្មែរ​សាមញ្ញ​ហ្នឹង​តូច​ចិត្ត​ប៉ុណ្ណា​ទៅ? បើ​អាជ្ញាធរ​ព្រំដែន​ធ្វើ​រំភើយ ដេក​ចាំ​យក​តែ​លុយ​ខ្មែរ​ដឹក​ដំឡូង​ទៅ​វៀតណាម។ ខ្ញុំ​ហួស​ចិត្ត​ហើយ​ក្មួយ ខ្ញុំ​អាយុ ៦៤​ឆ្នាំ ធ្វើ​ចម្ការ​អស់​នេះ​មិន​ដែល​ឃើញ​អាយួន​ហ្នឹង​ចូល​មក​ទេ នេះ​ទើប​តែ​ឆ្នាំ​២០១៣ ឃើញ​យួន​ចង​អង្រឹង​នៅ​លើ​​ដី​ខ្មែរ យក​ដី​ខ្ញុំ​ថា​ជា​តំបន់​ដី​ស។ ដល់​ចុង​ក្រោយ​វា​ដឹក​ដំឡូង វា​យក​កម្មករ​វា​មក​បាញ់​ថ្នាំ​កែ​កាប់ ដល់​ខ្ញុំ​ទៅ​ប្ដឹង​ដល់​ថ្នាក់​ពិការ​ជើង»។

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោក ញឹក ចាន់ធឿន ក៏​បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ភាព​ស្ងាត់​ស្ងៀម​របស់​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បណ្ដោយ​ឱ្យ​ទាហាន​វៀតណាម ចូល​មក​ដី​ខ្មែរ​ដោយ​គ្មាន​ការ​ហាម​ឃាត់៖ «ដែល​មាន​ព្រំដែន កាល​ពី​មុន​រដ្ឋាភិបាល​ថា មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ហើយ ថា​មិន​អាច​ធ្វើ​បាន ប៉ុន្តែ​ដល់​ពេល​បោះ​បង្គោល​ព្រំដែន​ហើយ ប្រជាពលរដ្ឋ​ខ្ញុំ​នេះ បែរ​ជា​ធ្វើ​មិន​បាន ហ្នឹង​ដែល​ជា​កត្តា​សំខាន់។ តើ​ការ​បោះ​បង្គោល​ព្រំដែន​រួច​ហើយ​ហ្នឹង តើ​វៀតណាម ដែល​រស់​នៅ​ក្នុង​ចម្ការ​កៅស៊ូ​ដូច​មក​យាម ដែល​ជា​ចម្ការ​កៅស៊ូ​កម្ពុជា​នេះ ហើយ​មក​ដេក​យាម​នៅ​ទី​ហ្នឹង​នេះ សួរ​ថា តើ​រដ្ឋាភិបាល​គាត់​គិត​យ៉ាង​ណា​បាន​ជា​ហ៊ាន​បណ្ដោយ​ឱ្យ​វៀតណាម ដែល​ជា​ជន​ក្រៅ​ប្រទេស​នេះ មក​ជាន់​ឈ្លី​ទឹក​ដី​កម្ពុជា?»។

៥-វិច្ឆិកា-២០១៣៖ ប្រជាពលរដ្ឋ​ខ្មែរ​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​របស់​កង​ទាហាន​វៀតណាម នៅ​លើ​ដី​ខ្មែរ។

លោក ចាន់ ធឿន មាន​ក្ដី​បារម្ភ​ជា​ខ្លាំង​​ទៅ​នឹង​ការ​បាត់​បង់​ដី​បន្តិច​ម្តងៗ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន​ទៅ​លើ​ប្រទេស​វៀតណាម ប្រសិន​បើ​រាជរដ្ឋាភិបាល​មិន​ចាត់​វិធានការ​ឱ្យ​ច្បាស់លាស់​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី បាន​ចុះ​ទៅ​ដល់​កន្លែង​ព្រំដែន​កម្ពុជា-​វៀតណាម ក្នុង​ឃុំ​ត្រពាំងផ្លុង ស្រុក​ពញាក្រែក ខេត្ត​កំពង់ចាម ក៏​បាន​ឃើញ​មាន​កង​ទាហាន​វៀតណាម​ ប្រមាណ​ជា ៥ ទៅ ៦​នាក់ ដែល​បាន​ចង​អង្រឹង​ដេក​នៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​របស់​ខ្មែរ មាន​ចម្ងាយ​ប្រមាណ​ជា​ជាង ១​គីឡូម៉ែត្រ​ពី​បង្គោល​ព្រំដែន​លេខ ១១៤។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បក​ស្រាយ​ពី​ទាហាន​វៀតណាម ទាំង​នោះ​បាន​ទេ កាល​ពី​ថ្ងៃ​៥ វិច្ឆិកា ដោយសារ​ពួកគាត់​និយាយ​ភាសា​វៀតណាម។ ប្រភព​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ថា ពួក​ទាហាន​វៀតណាម ទាំង​នោះ ភាគ​ច្រើន​អាច​និយាយ​ភាសា​ខ្មែរ​បាន ប៉ុន្តែ​ពួក​​គេ​មិន​ចង់​និយាយ​បក​ស្រាយ​អ្វី​ទាំង​អស់។ នៅ​ថ្ងៃ​ដដែល​នោះ កង​ទាហាន​វៀតណាម​ ក៏​បាន​រើ​សម្ភារៈ​និង​ស្រាយ​អង្រឹង​ចេញ​ទៅ​ទឹក​ដី​របស់​ពួក​គេ​វិញ ​​បន្ទាប់​ពី​ដឹង​ថា មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​អ្នក​កាសែត​បាន​ចុះ​ទៅ​ដល់​ទីនោះ។ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​រសៀល​ម៉ោង ៣​ថ្ងៃ ទី​៥ វិច្ឆិកា ដដែល ទាហាន​ទាំង​នោះ​បាន​ត្រឡប់​មក​វិញ និង​មាន​បក្ខពួក​ជា​ច្រើន​​មក​ជាមួយ​ថែម​ទៀត។

មេ​ឃុំ​ត្រពាំងផ្លុង លោក ហែម ហៀម បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៥ វិច្ឆិកា ថា លោក​ពិត​ជា​បាន​​ដឹង​ពី​បញ្ហា​កង​ទាហាន​វៀតណាម​ មក​នៅ​តាម​ព្រំដែន​នោះ​មែន គឺ​តាម​រយៈ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ ហើយ​លោក​ក៏​បាន​ដឹង​ពី​ការ​ផ្ទុះ​អាវុធ​កាល​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ថា តើ​ភាគី​ខាង​ណា​ជា​អ្នក​បាញ់​នោះ​ទេ។ លោក​ក៏​បាន​បញ្ជាក់​ថា កន្លែង​នោះ​ពី​មុន​មក​គេ​ហៅ​ថា តំបន់​ស​មែន ពេល​ដែល​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ ដោយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​អាច​ធ្វើ​អ្វី​នៅ​តំបន់​នោះ​បាន ហើយ​វៀតណាម​ក៏​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​គ្នា។

លោក​បន្ត​ថា លោក​គ្រាន់​តែ​ជា​អ្នក​​ដឹង​ពី​បញ្ហា​នោះ ហើយ​គ្រាន់​ជា​អ្នក​ជួយ​សម្របសម្រួល​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ ប៉ុន្តែ​មិន​អាច​សម្រេច​អ្វី​ធំដុំ​នោះ​បាន​ទេ គឺ​ទុក​ឱ្យ​ថ្នាក់​ជាតិ​ជា​អ្នក​សម្រេច៖ «ប្រជាពលរដ្ឋ​តែង​តែ​ប្ដឹង​ហូរហែ​មក​ហ្នឹង ហៅ​ថា​កន្លែង​ហ្នឹង​ទម្លាប់​ដែល​យើង​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​អី​ច្បាស់​លាស់។ ដូច្នេះ រដ្ឋាភិបាល​យើង​ទាំង​ពីរ​សហការ​គ្នា​បោះ​បង្គោល​ ហើយ​គេ​រង់ចាំ​ការ​បោះ​បង្គោល​ហើយ​ហ្នឹង ខាង​ណោះ​ដី​វៀតណាម ឱ្យ​វៀតណាម​ ខាង​ណេះ​ដី​ខ្មែរ​ឱ្យ​ខ្មែរ​យើង អា​ហ្នឹង​ខ្ញុំ​ដឹង​បាន​ប៉ុណ្ណឹង​ទេ។ ហើយ​មាន​ការ​សហការ​រហូត​មាន​ការ​បោះ​បង្គោល​អា​ធំ និង​បង្គោល​អាតូច អា ១០០​ម៉ែត្រ​មួយ។ អ៊ីចឹង​គេ​រង់ចាំ​ថា អា​ហ្នឹង​តំបន់​ស​សិន បើ​ថា​ដី​ខ្មែរ​យើង​ហើយ គេ​ប្រគល់​ឱ្យ​យើង។ បើ​ខាង​ណេះ​វៀតណាម​ច្បាស់​លាស់​ខាង​លើ ច្បាស់​លាស់​ខាង​ណា​ហើយ យើង​អនុវត្ត​តាម​ខាង​លើ»។

ចំណែក​អភិបាល​ស្រុក​ពញាក្រែក លោក ឡុង ធឿន បាន​បដិសេធ​ចំពោះ​វត្តមាន​របស់​កងទ័ព​វៀតណាម នៅ​លើ​ទឹក​ដី​ឃុំ​ត្រពាំងផ្លុង នោះ ក៏ប៉ុន្តែ​ប្រសិន​បើ​មាន​រឿង​បែប​ហ្នឹង​មែន លោក​ថា​នឹង​ចាត់​វិធានការ​ជាបន្ទាន់៖ «បាទ! អត់​ធ្លាប់​មាន ហើយ​មិន​ដែល​មាន​តែម្ដង។ បើ​សិន​ជា​លោក​ខាង​ហ្នុង​ដឹង​មុន​ខ្ញុំ​ម៉េច​មិន​ដឹង​ទេ​ណា តែ​បើ​សិន​មាន​ខ្ញុំ​នឹង​ចាត់​ទៅ​មើល​ទៀត​ឥឡូវ​ហ្នឹង»។

មន្ត្រី​ផ្នែក​សម្របសម្រួល​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក ប៊ូ វរៈ មាន​ប្រសាសន៍​ថា បញ្ហា​នៅ​តំបន់​នោះ គឺ​ជា​បញ្ហា​រ៉ាំរ៉ៃ​រវាង​ប្រជាជាតិ​ទាំង​ពីរ ដូច​នេះ គប្បី​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ ទាំង​ស្ថាប័ន​ថ្នាក់​ជាតិ និង​ស្ថាប័ន​ក្រោម​ជាតិ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​នោះ​ឱ្យ​បាន​ឆាប់​រហ័ស ជៀស​វាង​ការ​អូស​បន្លាយ​បញ្ហា​នេះ​ត​ទៅ​ទៀត ដើម្បី​ធានា​បាន​នូវ​ការ​គោរព​បូរណភាព​ដែន​ដី​របស់​ប្រទេស​ទាំង​ពីរ។

លោក ប៊ូ វរៈ៖ «បើ​តាម​ខ្ញុំ​ចាំ​កន្លង​មក​កំពង់ចាម និង​តៃនិញ ជា​ខេត្ត​សម្ព័ន្ធ​មិត្ត អ៊ីចឹង​មាន​ការ​ដោះស្រាយ​គួរ​ដោះស្រាយ​ទៅ ព្រោះ​វា​យូរ​ហើយ វា​រ៉ាំរ៉ៃ ក្លាយ​ជា​ទំនាស់​ប្រវត្តិសាស្ត្រ​ហើយ។ អ៊ីចឹង​អាជ្ញាធរ​ទាំង​ថ្នាក់​ក្រោម​ជាតិ និង​ថ្នាក់​ជាតិ គួរ​ដោះស្រាយ​ឱ្យ​បាន​សម​ស្រប ទោះ​បី​ជា​ការ​បោះ​បង្គោល​ហ្នឹង​មិន​ទាន់​ចប់​សព្វគ្រប់​ក៏ដោយ ក៏​យើង​ត្រូវ​មាន​ការ​ហាម​ឃាត់​ពី​ភាគី​ទាំង​សង​ខាង​ កុំ​ឱ្យ​មាន​ការ​បាញ់​បោះ មាន​ជម្លោះ​អី​កើត​ឡើង ពីព្រោះ​កម្ពុជា យើង​មិន​ដែល​ថា មិន​រង​គ្រោះ​ទេ គឺ​នៅ​ពេល​ដែល​រឿង​កើត​ឡើង កម្ពុជា​​ជា​អ្នក​រង​គ្រោះ​រហូត»។

លោក​បន្ត​ថា បញ្ហា​ព្រំដែន​រវាង​ប្រទេស​ជិត​ខាង គឺ​ជា​បញ្ហា​ក្តៅ​គគុក ដែល​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៥ គប្បី​ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ឱ្យ​បាន​ដាច់​ស្រេច ពីព្រោះ​ជៀស​វាង​ការ​បង្ក​ឱ្យ​មាន​ជម្លោះ​នឹង​គ្នា និង​ដើម្បី​រក្សា​ចំណង​មិត្តភាព​រវាង​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ឱ្យ​បាន​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​អនាគត៕

9 comments:

Anonymous said...

sometimes, too, i think everything reported on the ki is probably an alarm that has some truth to it. so, ki is not always that biased. sometimes, they do report what they think is a trend of some sort. i give credit for that. good job!

Anonymous said...

សូមបងប្អូនខ្មែរ ជួយរួមគ្នា​ក្បត់ជាតិ
សង្គ្រោះយួនយៀកកុង
ជាមួយអាឈ្លើយសម រង្ស៊ី និ​ង
អាកឹម សុខា ផង!

សព្វថ្ងៃពួក​អាយ៉ង​បរទេស CNRP,
ជាពិសេសក្រុម​ពួកអាផ្កាប់មុខ​សម រង្សី
កាចសាហាវ ឃោរឃៅយង់ឃ្នងណាស់
ដូចតែគ្នាអាចោរហារយអញ្ចឹង
គឺមិនណយទេ ។

ពួកនេះជាអ្នកស្នេហាតែ(រសជាតិសម រង្សី)មួយមុខគត់ ប៉ុណ្ណោះ កំពុងតែតាំងខ្លួនបន្លំ
ជាអ្នកស្នេហាជាតិហើយដើរយកដៃ​ប្រឡាក់អាចម៍
សម រង្ស៊ីទៅខ្ទប់មាត់អ្នកស្នេហាជាតិខ្មែរ-អ្នកជាតិនិយម-អ្នកជួយជាតិពិតប្រាកដណា ដែលហ៊ានធ្វើការរិះគន់លើកំហុស​ដដែលៗៗៗ
រ​បស់អាបិសាច-អត់ស្រមោល
អាតៃហោងអាជនផ្តាច់ការសម រង្សីនេះ
ទាំងមេទាំងកូនមិនខុសគ្នា​ទេ ។

​នេះពួកវាឃោរឃៅយង់ឃ្នង មិនទាន់មានអំណាច នៅ​​ក្នុងដៃផង
ប៉ុនហ្នឹងទៅហើយ....ចុះទំរាំ...?

Anonymous said...

CAM ON SAMDACH DECHO HUN SEN 3000!!!

Anonymous said...

Is it a misfortune or is it a cursed cycle of our history to repeat itself over and over throughout centuries after the fall of Angkor era? As the matter of facts these misfortunes caused primarily by an undeniable act of treason from Hun Sen and his thugs' commitment against the interest of our nation. Khmer people in all 24 cities and provinces, please rise up to demand his head in exchange for the worst things that he has done to the country in the past 30 years. We should never let this traitor to lead our country any longer from now on. He use to threat Khmer nationalists who speak up against his policy of ceding our land to yuons in exchange for yuon to protect him and his gangs behind the scene instead of protecting our land from youn's acts of aggression over and over. This time we shouldn't just rise up to scare him but to clearly demand his head. Keep doing it until the demand is met. It is the last chance for all of us to come together to rescue our motherland from yuons, the abyss. The road which we are choosing is not easy, it is a tough road, but the existence of our people and land as a nation is guaranteed and promising. If we are afraid of dying by just keep begging the aggressors for mercy or putting our selves in total submission; these shameful measures could be interpreted as an act of cowardice. Therefore we have to accept all conditions which are certainly and forcefully imposed on us. Consequently, Khmers in the next generation to come would be facing the same fate as our dear brothers and sisters living in Kampuchea Krom today. Rise up and act together to deviate the course of history to repeat itself in this 21st century, we have the power to do it, so commit now.

Anonymous said...

IT'S TOO LATE NOW!

Anonymous said...

(សូមបងប្អូនខ្មែរ ជួយរួមគ្នា​ក្បត់ជាតិ
សង្គ្រោះយួនយៀកកុង
):
Ah youn muy nis ches Khmer cheag agn tov tiet. Kran beu a KONG CHAW! Do Ma ah dog eater!

Anonymous said...

*អាCNRP វា​គ្រាន់តែជាឧបករណ៍យួន ឬ
ជាក្រុម​ហ៊ុន​ឯកជនផ្ដាច់មុខរបស់សម រង្សី
បុកគល់ក្បត់ជាតិ!...

*ស៊ីឈ្នួលលាងបង្គ​ន់​អាចម៍អាCPP ជួយសង្រ្គោះ
ឲ្យ​​អាកញ្ជះយួនហ៊ុន សែនឲ្យវារស់​ឡើងវិញ
និងជួយអាយួនហាណូយធ្វើបាប
រឹបអូសយកដីធ្លី,ឈូសឆាយផ្ទៈសម្បែងនិងបាញ់សម្លាប់ខ្មែរចោលជាបន្តបន្ទាប់....តែបុណ្ណោះ!!

*អារន្ទះផ្ទប់CNRP-សំ រង្សី ជាស្វាយួនបន្លំខ្លួនជាខ្មែរ

*ពុំមែនជាតំណាងឲ្យជាតិខ្មែរឯណា?

Anonymous said...

I appeal to all Cambodian, no need to worry as long as HUN SEN is seating on the power, Cambodian will be finished and become Vietnamese province, because HUN SEN has signed an agreement with Vietnam to allow 5 million Vietnamese people coming to live in Cambodian and let Vietnam to move the border post into Cambodian land, Vietnam will support HUN SEN on the power and will provide army, agents, special polices to protect HUN SEN and HUN SEN family seating in the power foever, this is time I call all Cambodian to stand up together to withdraw HUN SEN from the power now.

Anonymous said...

The fucken Vietcong have no business on Khmer territory! AH HUN SEN Vietcong slave is so good at micromanaging Khmer election and Khmer freedom! But when the Vietcong enter Khmer territory and AH HUN SEN is nowhere to be found including his so called officials! This mean AH HUN SEN Vietcong slave and the Vietcong are the same enemy against Khmer people!

There is nothing the Khmer people need from the Siem and the Youn beside dealing with their belligerent and thuggish behavior.

The mutual assured destruction is the only way to go for the survival of Cambodia!