Sunday, November 24, 2013

ប្រកា​សលុប ស​.​ជ​.​ណ និង​ប្រគល់ ឈាបនដ្ឋាន វត្ត​ខ្ទរ ឲ្យ​គណៈកម្មការ​វត្ត​គ្រប់គ្រង​វិញ​


ថ្ងៃទី 24 វិច្ឆិកា 2013| ដោយ: វិសាល CEN

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៣ លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ឫស្សីកែវ បាន​ទៅកាន់ ឈាបនដ្ឋាន (​កន្លែង​បូជាសព ) វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ នឹង​បានប្រកាស​លុប ស​.​ជ​.​ណ រួមទាំង​ប្រកាស​ឲ្យ​កសាង ឈាបនដ្ឋាន និង​សាលារៀន​ថ្មី​ ហើយទីតាំងនេះ ប្រគល់ឲ្យទៅខាងគណៈកម្មការវត្ត ជាអ្នកគ្រប់គ្រង។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ពាក់កណ្តាល​អា​ធ្រា​ត្រ រហូតដល់​ម៉ោងជាង​១០​ព្រឹក ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ​ការបិទផ្លូវ​ជាតិ​លេខ​៦​អា​ត្រូវ​បានបញ្ចប់​ហើយ​ការធ្វើ​ចរាចរ ដែល​កកស្ទះ​ណែនណាន់​តាប់​នោះ បាន​ធូរស្រាល ទៅវិញ​។ បន្ទាប់ពី​មាន ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ បាន​ប្រមូល​ផ្តុំគ្នា ជាច្រើន រយ​នាក់ មក​បិទផ្លូវ​ជាតិ​លេខ​៦ ដោយ​ប្រតិកម្ម នឹង​ក្រុមហ៊ុន​អេង​កាំ​ង ដែល​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​វាយកំទេច​ឈាបនដ្ឋាន (​កន្លែង​បូជាសព ) វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ​កំណាត់​ផ្លូវ​នោះ​ត្រូវបាន​បិទ​ដោយ​ប្រជាជន​ដដែល ដោយមាន​ការចូលរួម ពី​ព្រះសង្ឃ​ផងដែរ​។ ប្រជាពលរដ្ឋ​ដោយមាន​កំហឹង​នឹង​ក្រុមហ៊ុន​នេះ​បាន​ដុត​កំទេច​អេស្កាវ៉ាទ័រ​និង​ទុយោ ដែល​ដាក់​ក្នុង​បរិវេណ ទី​ប៉ាឆា​នេះ​ផងដែរ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​ម៉ោង​១២​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២៣ ខែវិច្ឆិកា ហើយ​បន្ត​រហូតដល់​ព្រឹក​។​
​ការដោះស្រាយ​បញ្ហា​បានបញ្ចប់​បន្ទាប់ពី​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ព្យាយាម​រំងាប់​កំហឹង​របស់​ប្រជាជន​និង​ព្រះសង្ឃ​ចំពោះ​ក្រុមហ៊ុន​ដែល​ព្យាយាម ឈូស​នូវ​ឈាបនដ្ឋាន​កំពុងមាន​ទំនាស់​។​

​បើតាម​សម្តី​ស្រី្ត ឈ្មោះ សូរ សាវ៉ាត អាយុ​៥៣​ឆ្នាំ ជ​ប្រជាពលរដ្ឋ​រស់ក្នុង​ភូមិ​ខ្ទរ​បាន​បញ្ជាក់ថា ដី​ដែលមាន​ទំនាស់​នេះ មាន​ទំហំ ជាង​២​ហិកតា ហើយ​ខាង​ក្រុមហ៊ុន​បាន​ទិញ​ដី​នេះហើយ​រួច​បាន​រុះរើ​ប៉ាឆា​នេះ​ចេញ​យកទៅដាក់​នៅ​ទីតាំង​ថ្មី​ដែល​ខាង​ក្រុមហ៊ុន​ធ្វើ​ទី​ប៉ាឆា​ឲ្យ នៅ​ខាងក្រោយ​វត្ត​បាក់​ខែង​វិញ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ដោយសារ​ទីតាំង​នោះ​លិច​ទឹក​ហើយ​វា​នៅ​ឆ្ងាយ​ពី​ប៉ាឆា​ចាស់​ទៀត ទើប​ប្រជាពលរដ្ឋ មិន​ព្រម​ឲ្យ​ខាង​ក្រុមហ៊ុន រុះរើ​ចេញ​។ ទំនាស់​នេះ​បាន​អូស​បន្លាច​ពេល​ជា​យូរ​ឆ្នាំ​មកហើយ​។​

​រហូតមកដល់​ម៉ោង​ជិត​២​រំលងអធ្រាត្រ​កម្លាំង​មាន​សមត្ថកិច្ច​មកដល់​កន្លែង​ង​កើតហេតុ​តែ​បាន​ឈរ​ម្ខាង​ម្នាក់ ដោយ​ខាង​ប្រជាពលរដ្ឋ មាន​កាន់ដំបង កាំបិត​ពូថៅ និង​ដំបង​គ្រប់​ដៃ​៕​

5 comments:

Anonymous said...


Dear compatriots,

The way to stop cutting down the trees ( deforestation ) must be the same - burn down the criminal’s equipments.

If Khmer people truly love Cambodia, worrying about Cambodia natural resource, they need to assemble a few hundreds of people and go on the highway and stop those trucks which carried the illegal logs and burn those trucks down themselves.

So far, we have allowed this traitor Hun Sen do whatever he wanted to our beloved motherland such as the 99 years land concession, the deforestation, even granting a Vietnamese named Sok Kong to control the Khmer soul Angkor Wat. What a shame !!

If we wanted to survive, we must stop our timidity, our fearfulness.

Start the crusade to save Cambodia by burning down those trucks that carried the illegal logs ( trees ) and see what would happen.

It has been so painful to see our forest disappeared and caused so much problems to our country.

Bun Thoeun

Anonymous said...

ល្មមចុះចេញពីតំណាងតាមសម្រូល ខ្លាចក្រែង
បានសល់ពូជពង្ស(កូនចៅ)ម្នាក់ឬពីរនាក។បើ
ចាំពេលវេលាមកដល់នុ៎ះ​ ក្រែងលោដូចសាដាម ឬក៏ដូចពូជកាដាហ្វី តាមអាញ់យល់ពលរដ្ឋខ្មែរ ទុកពេលឲ្យឯង(ហ៊ិន សែនពិកគ្រោះនិងគិតគូ ក្នុងរយពេលមួយឆរមាសខាងុខនេះទៀតយ៉ាង យូរ៕
ពីអាញ់អ្នកឆ្លាត!

Anonymous said...

No ah Yuons in Hanoi do not want to eat your dead body, Ah Kwak. They only want your head to make soup that is all, so remember to tell your assassin to separate head and body. Head sends to Hanoi; oh by the way also tell the guy to remove your fake eye ball out; otherwise ah Chker in Hanoi would be mistaken between the real one and the crystal one, so it would cause youn's upset. Your body be thrown in the river in front of ah bald head Chamkuot luong's house.

Anonymous said...

Best wishes and good luck to the CPP and its leaders for their noble efforts to save Cambodia from the loser CNRP. Mike.

Anonymous said...

មហាអស្ចារ្យសម័យស្វាយួនដឹកនាំ លក់ខ្ទេចសូម្បិដីបច្ឆា
ដុតខ្មោចក៏លក់កុំថាកេរ្តិ៏ឪនិងកេរ្តិ៏ម៉ែនោះ!!!