Monday, November 25, 2013

បក្ស​សង្គ្រោះ​ជាតិ​ប្រកាន់​ជំហរ​រក​យុត្តិធម៌​ពី​លទ្ធផល​ឆ្នោត


RFA/Taing Sarada
ជា​ថ្មី​ម្ដង​ទៀត មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ​ការ​ចរចា​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អាច​ធ្វើ​ទៅ​បាន​ទេ បើ​សិន​ជា​មន្ត្រី​បក្ស​ប្រជាជន​មិន​ទទួល​យក​សំណើ​របស់​ខ្លួន​ដែល​សុំ​ឲ្យ​​ស៊ើប​អង្កេត​ភាព​​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។

ដោយ វោហារ ជាតិ RFA 2013-11-25

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដូច្នេះ៖ «មក​ទល់​ថ្ងៃ​នេះ យើង​មិន​ទាន់​ឃើញ​បក្ស​ប្រជាជន​ថា​ម៉េច​នៅ​ឡើយ​ទេ បើ​បក្ស​ប្រជាជន​មិន​ព្រម​​​យក​សំណើ​យើង​សុំ​ឲ្យ​ស៊ើប​អង្កេត​លទ្ធផល​ឆ្នោត​ទេ យើង​នៅ​តែ​​ធ្វើ​បាតុកម្ម​រហូត»។

គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​បាតុកម្ម​រាល់​ថ្ងៃ​អាទិត្យ ចាប់​ផ្ដើម​ពី​ខែ​ធ្នូ នេះ​តទៅ​ ទាមទារ​រក​យុត្តិធម៌​លទ្ធផល​ឆ្នោត និង​រក​យុត្តិធម៌​ឲ្យ​ជន​រង​គ្រោះ​ដែល​ស្លាប់ និង​រង​របួស​ក្នុង​ការ​បង្ក្រាប​ពី​សំណាក់​កង​កម្លាំង​រដ្ឋាភិបាល​កន្លង​មក។
ការ​បញ្ជាក់​អះអាង​របស់​លោក កឹម សុខា ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ក្នុង​ស្រុក​ខ្លះ ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា នេះ​ថា លោក ស ខេង មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន​បាន​សុំ​ឲ្យ​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ​ចូល​តុ​ចរចា​វិញ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​លោក ស ខេង ​នៅ​ថ្ងៃ​ទី​២៥ វិច្ឆិកា ដោយ​លោក​មិន​លើក​ទូរស័ព្ទ ខណៈ​លោក ព្រំ សុខា ប្រធាន​ក្រុម​ដឹក​នាំ​ចរចា​ខាង​បក្ស​ប្រជាជន​ឆ្លើយ​ថា លោក​ជាប់​ប្រជុំ។

គណបក្ស​ទាំង​ពី​របា​ចរចា​គ្នា ៣​ដង​ហើយ តែ​នៅ​តែ​មិន​អាច​រក​ចំណុច​រួម​បាន៕

12 comments:

Anonymous said...

Kem sokha in 1985 your steal tons of rice. Your already admitted right?.

during that time khmer death from hunger farming everyday. Right.?

And hun sen gave scholarships to study in Poland. Right?

now you you called your life saver hun sen a traitor. Abd now we csn clearly see idiotic crook kem sokha is s real thug. Isn't he. ?

In 2009 Ndi kick you out right.? You krm sokha committed function corrupt its the most disgusting in thr west.right? They hire you to get job don to serve not to steal. Isn't that ttue?. Now we csn clearly see kem sokha he absolutely is a real thug. Isn't hr?. Mike

Anonymous said...

តើអាមេភរ កឹម សុខា ទាមទារ​រក​(យុត្តិភរ)
ដល់​ណាទៀត ?

*បើអង្ករក្លាយទៅជាបា​​​យទៅហើយនោះ!

Anonymous said...

The rice that you cooked you got it from stealing the Cabodian people. Give that cooked rice back to the people. You can not that rice ah chor haroy!

Anonymous said...

You can not eat that rice ah chor haroy!

Anonymous said...

បទ​វិភាគ៖ តើ​ការ​ប្រើ​សម្ដី​​ ភរកុហក របស់​
សម រង្សី ,កឹម សុខា
ជា​គំរូ​ល្អ​ដល់​កូន​ខ្មែរ​ឬ​ទេ?
_____________________________

តើអាមេភរ សម រង្សី ,កឹម សុខា
ទាមទារ​រក​...(យុត្តិភរ)
ដល់​ណាទៀត ?

*បើអាទាំងពីរ ធ្វើ​ឲ្យអង្ករក្លាយទៅជាបា​​​យ
ទៅហើយនោះ!

Anonymous said...

Ah Mike,
Forget politics,goes to learn more english,come back after you know how to read and write english right,I don't know what your idiot agenda is but your english is broken down like ah Chheam Yeap Lexus 570 suv hit and run that killed one innocent Khmer.Stop post your nonsense ah lopYo!!!

Kdamjor

Anonymous said...

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិត្រូវប្រកាន់ជំហរបែបនេះ និងត្រូវ
គោរពនូវពាក្យសន្យារបស់ខ្លួនចំពោះបាតុករតាំងពីដំបូងទីម៉្លេះ គឺមិន
ត្រូវហក់ចូលទៅចរចាសំុបែងចែកអំណាចគ្នាជាមួយក្រុមដែលខ្លួន
បានចោទប្រកាន់ថាជាចោរប្លន់សន្លឹកឆ្នោតរាស្ត្រនោះទេ !!
ដល់ការចរចាបរាជ័យ គឺត្រូវតែនិយាយថា ត្រូវទេធ្វេីបាតុកម្មរហូត
អញ្ចឹងហេីយ !! តេីនៅសល់មានជំេរីសអ្វីទៀតទេក្រៅអំពីហ្នឹង ?
លី ឌៀប

Anonymous said...

cnrp belongs to cnrp and or Khmer nationalists not Ly Diep. your mouth is so sting.

Anonymous said...

Mike can't write English properly,
how does he know political mechanism ?
All he knows is how to take side.
Mike and Ly Diep can be best partner.

Anonymous said...

Bravo Mr. Prime Minister-elect SamRamm Sy Lop...Lop without country. Mike.

Anonymous said...

His English is improving everyday since day one. There is no other Khmer won't beat him in political debating because of his PhD scholar.

Anonymous said...

Bravo Mr. Prime Minister-elect SamRamm Sy. I'll be Lop...Lop without you in the country. Mike.