Friday, November 22, 2013

តុលាការ​កំពូល សម្រេច​ដោះលែង យ៉ោម បុប្ផា ឲ្យមាន​សេរីភាព​​

តើត្រូវអរគុណតុលាការទេ ? តុលាការកំពូលថាសាលាឧទ្ធរមិន​មាន​សំអាង​គ្រប់គ្រាន់​ក្នុង​ការកាត់ក្តី​ បើដូច្នោះមែន តើការឃុំខ្លួនអ្នកស្រី យ៉ោម បុប្ផា តាំងពី​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ រហូតមកដល់ពេលនេះ ត្រូវគិតយ៉ាងណា ? ការឈឺចាប់ផ្លូវកាយ ចិត្ត ពេលវេលា ប្រាក់កាស របស់គ្រួសារមួយនេះគឺសំរាប់ តុលាការលេងសើចមែនទេ ?


ដោយ៖​ តាំង វីដា​ | ថ្ងៃសុក្រ ទី22 ខែវិច្ឆិកា ឆ្នាំ2013 | 20 នាទី មុន​ VOD
តុលាការ​កំពូល នៅ​ម៉ោង​ជាង​១២​ថ្ងៃ​ត្រង់នេះ ប្រកាស​សម្រេច​ដោះលែង​សកម្មក​ជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា តែ​បញ្ជូន​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​ពិនិត្យ​សើរើ​ឡើងវិញ​។​
​ការប្រកាស​បែប​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ បាន​បើក​សវនាការ​រយៈពេល​ជិត​៤​ម៉ោង ដោយ​ស្តាប់​ការលើក​ឡើង​ដាក់បន្ទុក និង​ដោះ​បន្ទុក​របស់​ភាគី​ពាក់ព័ន្ធ​។
​ចៅក្រម​ប្រកាសថា តុលាការ​កំពូល សម្រេច​ឲ្យ​អ្នកស្រី​យ៉ោ​ម បុប្ផា​នៅក្រៅ​ឃុំ ហើយ​បញ្ជូន​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​វិញ ដោយសារ​សាលា​ដីកា​របស់​សាលាឧទ្ធរណ៍​កាល​ពី​កន្លងទៅ មិន​មាន​សំអាង​គ្រប់គ្រាន់​ក្នុង​ការកាត់ក្តី​។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ ក្រោយពី​បញ្ចប់​សវនាការ ដោយ​រង់ចាំ​ការដោះលែង​នៅ​ថ្ងៃ​បន្ទាប់​។​


​មុន​ចូល​បន្ទប់​សវនាការ សកម្មជន​ដីធ្លី​នៅ​តំបន់​បឹងកក់ អ្នកស្រី យ៉ោម បុប្ផា បង្ហាញ​ជំនឿ​ចិត្ត​១០០​ភាគរយ​ថា អ្នកស្រី នឹង​ត្រូវបាន​តុលាការ​កំពូល​ដោះ​លែងឲ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​អ្នកស្រី បាន​ជាប់​ពន្ធនាគារ​ជាង​មួយ​ឆ្នាំ​មកហើយ​។​អ្នកស្រី​បញ្ជាក់ថា តុលាការ​កំពូល មិន​មាន​ភ័ស្តុតាង​ណា ដាក់បន្ទុក​លើ​អ្នកស្រី​ទេ​។​

​នៅ​ខាងក្រៅ​តុលាការ​កំពូល ពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ រួម​មាន​សហគមន៍​ដីធ្លី និង​ព្រះសង្ឃ​ផង​បាន បាន​ប្រមូលផ្តុំ​គ្នា ដើម្បី​ជំរុញ​ឲ្យ​តុលាការ​កាត់ក្តី​ដោយ​យុត្តិធម៌  ដោះលែង​អ្នកស្រី​យ៉ោម បុប្ផា​។

​យ៉ោម បុប្ផា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​កាល​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ​២០១២ ហើយ​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​សរុប​៦០​លាន​រៀល ចោទ​ពី​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា វាយ​អ្នករត់ម៉ូតូឌុប​ពីរ​នាក់​ឲ្យ​រងរបួស​។ ក្រោយមក​សាលាឧទ្ទណ៍​ប្តូរ​បទ​ចោទ​អ្នកស្រី​ទៅ​ជាបទ​ផ្តួចផ្តើម​ឲ្យមាន ហិង្សា​វិញ ក្រោយ​ពី​រក​មិនឃើញ​កំហុស និង​សម្រេច​ឲ្យទទួល​ទោស​២​ឆ្នាំ ដោយ​ព្យួរទោស​មួយឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២០​លាន​រៀល​៕

​សរសេរ​មកកាន់ លោក តាំង វី​ដា តាមរយៈ​vida@vodhotnews.com

5 comments:

Anonymous said...

No need to thanks to them... thanks to NGOs and your community... It's just gouvernment and court Drama. You and your family suffer enaught... remember they have to pay back to you all... We are proud of you. congratulation.

Anonymous said...

ជួយអបអរ អ្នកស្រី យ៉ោមបុប្ផា​​​​ និង សូមជូនពរ
ឲមានសុខភាពល្អ ជួបជុំគ្រួរសារ មានសុភមង្គល
ជានិរន្ត ។ ហើយសូមឲអ្វី ៗ ដែលអ្នកស្រីបាន
ទទួលគន្លងមក នឹងធ្លាក់ទៅលើក្រុមគ្រួសារពួក
រដ្ឋាភិបាលអា ហ៊ុនសែន ទាំងមូលវិញ ។ ក្នុងគ្រ
សារពួកវាឲតែស្រី នឹងទទួលអញ្ចឹងវិញលើហ្នឹង
មួយមឹុន មួយលានដងក្នុងពេលឆាប់ ៗ នេះ ។

Anonymous said...

How can any Khmer thank this Hanoi prisons in Cambodia in stead we must condemn this so-called Cambodian prisons.


Yorm Bopha release, sincerely congratulation.



Not only Yorm Bopha many other who are still in yuon-Hun Sen prisons must be released without any condtions.

Anonymous said...

*អ្នកស្រី ទេព វន្នី​ AUNG SAN SUU KYI(ខ្មែរ)
......រំដោះ.....បាន យ៉ោម បុប្ផា!
__________________________________

*ចុះអាស្វាយួនសម រង្ស៊ី អារញឹមបោក
តាំងខ្លួនជា មហាខ្មេះគន្ធី (ស្មែរ)
.....វាសង្គ្រោះ.......
ប្រទេសជាតិ បានហើយឬនៅ?

Anonymous said...

Ah 10:19 AM. Sam Raingsy can not be youn,because he fight to take khmer land back from youn. Only you mother fucker,your boss,your father,and your mother are youns,because you give Khmer land to youn.Ah youn slave.