Wednesday, November 06, 2013

គ.ជ.ប នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត​នៅ​ឆ្នាំ​២០១៤


RFA/Ouk Savborey
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​រំលឹក​ដល់​គណបក្ស​នយោបាយ និង​អ្នក​ពាក់ព័ន្ធ ស្ដីពី​កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង-ស្រុក-ខណ្ឌ​លើក​ទី​២ នៅ​កម្ពុជា។

ដោយ ដែន អយុធ្យា RFA 2013-11-05

ទាក់ទង​ការ​បោះ​ឆ្នោត​នេះ មន្ត្រី​គណបក្ស​កាន់​អំណាច​បាន​ត្រៀម​គោរព​តាម​នីតិវិធី​បោះ​ឆ្នោត​នេះ ប៉ុន្តែ​សម្រាប់​មន្ត្រី​គណបក្ស​ប្រឆាំង​វិញ ថ្លែង​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បោះ​ឆ្នោត​នេះ​ទេ។

លិខិត​ចុះ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​ថា កាល​បរិច្ឆេទ​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ជា​លើក​ទី​២ ឬ​អាណត្តិ​ទី​២ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៤។

​​លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ ធ្វើ​ឡើង​ជា​អសកល។ លោក​ថា អ្នក​មាន​សិទ្ធិ​ឈរ​ឈ្មោះ​បោះ​ឆ្នោត ឬ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត គឺ​ជា​អ្នក​​កំពុង​បម្រើ​ការ​នៅ​ក្នុង​តំណែង។ ហើយ​ថា សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ក៏​មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ​ដែរ៖ «ជា​ការ​បោះ​ឆ្នោត​អសកល ហើយ​អ្នក​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ក្នុង​តំណែង។ ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​បន្តិច។ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា អ្នក​បោះ​ឆ្នោត និង​អង្គ​បោះ​ឆ្នោត គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ក្នុង​តំណែង និង​សមាជិក​សភា​ក្នុង​តំណែង»។


ទោះ​យ៉ាង​ណា លោក ទេព នីថា មិន​ទាន់​បញ្ជាក់​ពី​ចំនួន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ មាន​ចំនួន​ពិត​ប្រាកដ​ប៉ុន្មាន​នៅ​ឡើយ​ទេ ព្រោះ គ.ជ.ប និង​ផ្នែក​ពាក់ព័ន្ធ កំពុង​ពិនិត្យ​លើ​ការងារ​នេះ និង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ។

លោក ទេព នីថា បាន​រៀប​រាប់​ពី​នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បេក្ខជន និង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ជា​លើក​ទី​២ មាន​លក្ខណៈ​ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​លើក​មុន។ ការ​បោះ​ឆ្នោត​លើក​នេះ មាន​ហិប​ឆ្នោត​ចំនួន​២ និង​បោះ​ចំនួន ២​សន្លឹក៖ «ចំពោះ​ការ​ចុះ​បញ្ជី​បេក្ខជន គឺ​ការ​ចុះ​បញ្ជី​បេក្ខជន​ធ្វើ​នៅ​គណៈកម្មការ​រាជធានី-ខេត្ត​រៀប​ចំ​ការ​បោះ​ឆ្នោត គឺ​ចុះ​បញ្ជី​ដោយ​ឡែក​ពី​គ្នា។ មណ្ឌល​សម្រាប់​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត គឺ​យក​រាជធានី-ខេត្ត​ធ្វើ​ជា​មណ្ឌល​តែ​ម្តង។ ហើយ​ចំពោះ​ក្រុង ស្រុក ខណ្ឌ គឺ​យើង​យក​ក្រុង ស្រុក ខណ្ឌ ធ្វើ​ជា​មណ្ឌល។ ហើយ​ការ​បោះ​ឆ្នោត​នេះ គឺ​ខុស​ពី​ការ​បោះ​ឆ្នោត​មុនៗ គឺ​យើង​បោះ​ឆ្នោត​ពីរ​សន្លឹក មាន​ន័យ​ថា ហិប​ឆ្នោត​ពីរ គឺ​ទី​១ យើង​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត តាម​រាជធានី-ខេត្ត​ផ្ទាល់​ជាក់​ស្ដែង និង​ហិប​ឆ្នោត​ទី​២ យើង​បោះ​ឆ្នោត​សម្រាប់​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ»។

លោក អ៊ក គីមហាន ប្រធាន​នាយកដ្ឋាន​បូក​សរុប​នៃ​ខុទ្ទកាល័យ​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា គណបក្ស​នេះ​បាន​ត្រៀម​គោរព​តាម​នីតិវិធី​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុង ស្រុក ខណ្ឌ នេះ​មិន​ធ្វេស​ប្រហែស​ទេ៖ «ច្បាប់​តម្រូវ​ឲ្យ​ធ្វើ យើង​ត្រូវ​តែ​ធ្វើ។ យើង​រស់​នៅ​ក្រោម​​ការ​គ្រប់គ្រង​របស់​ច្បាប់។ បើ​ច្បាប់​គេ​ថា​អ៊ីចឹង ហើយ​តែ​មាន​គេ​អត់​ធ្វើ អា​ហ្នឹង​ខ្ញុំ​មិន​ដឹង​ទេ ស្រេច​តែ​គេ។ ក៏ប៉ុន្តែ គណបក្ស​ប្រជាជន​កម្ពុជា បើ​ច្បាប់​តម្រូវ​ឲ្យ​ធ្វើ​ម៉េច គឺ​ធ្វើ​អ៊ីចឹង​ហើយ»។

ផ្ទុយ​ពី​ការ​អះអាង​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចាប់​អារម្មណ៍​ទៅ​នឹង​សេចក្តី​​ប្រកាស​របស់ គ.ជ.ប ជុំវិញ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត ឬ​ក្រុង ស្រុក ខណ្ឌ ជា​លើក​ទី​២ នេះ​ទេ ព្រោះ​បក្ស​នេះ​កំពុង​តស៊ូ​មតិ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​ស្ថាប័ន គ.ជ.ប និង​កែប្រែ​នីតិវិធី​បោះ​ឆ្នោត​ឲ្យ​បាន​ប្រសើរ​ជាង​សព្វថ្ងៃ៖ «គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ធ្វើ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ទាំងអស់​ហ្នឹង​នៅ​ឡើយ​ទេ។ អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ជំរុញ​ការ​បោះ​ឆ្នោត​ដ៏​ធំ​មួយ​នៅ​កម្ពុជា»។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ថ្លែង​ថា គណបក្ស​នេះ​មិន​បញ្ជូន​ឈ្មោះ​បេក្ខជន​ក្នុង​​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ឬ​ស្រុក ខណ្ឌ នេះ​ទេ ព្រោះ​បក្ស សម រង្ស៊ី គ្រាន់​តែ​ជា​ផ្នែក​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ៖ «សុំ​ទៅ​សួរ​សូម​អញ្ជើញ​សួរ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ តែ​ម្តង​ទៅ។ ដល់​ពេល​ឈរ​ជា​បេក្ខជន​ហ្នឹង គឺ​ទៅ​ជា​គណបក្ស​សង្គ្រោះ​ជាតិ ហើយ។ គណបក្ស សម រង្ស៊ី ហ្នឹង គ្រាន់​តែ​ជា​ស្លាប​មួយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ​ឥឡូវ​នេះ​បាទ!»។

លោក​បណ្ឌិត ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ និកហ្វិច (Nicfec) មាន​ប្រសាសន៍​ថា ដោយសារ​តែ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ​ជា​ការ​បោះ​ឆ្នោត​អសកល អង្គការ​នេះ​មិន​ដាក់​ភ្នាក់ងារ​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត​ទេ ប៉ុន្តែ​ឃ្លាំ​មើល ឬ​អង្កេត​ការណ៍​ជា​រួម​វិញ៖ «បញ្ហា​សំខាន់​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត យើង​ឃើញ​ថា គណបក្ស​ទាំង​ពីរ​ហាក់​ដូច​ជា​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​កែ​ទម្រង់​នូវ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ ចំណែក​ឯ​កម្រិត​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​បាន​ត្រឹម​កម្រិត​ណា​នោះ​ទេ។ យើង​រង់ចាំ​មើល ថា​តើ​គណបក្ស​ទាំង​ពីរ​សម្រេច​បែប​ណា»។

​គ.ជ.ប បាន​ប្រកាស​ថា តាម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា ត្រង់​មាត្រា​២ បាន​ចែង​ថា ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុង ស្រុក ខណ្ឌ មាន​អាណត្តិ ៥​ឆ្នាំ។ ហើយ​ថា ក្រុម​ប្រឹក្សា​នេះ​នឹង​ត្រូវ​ផុត​កំណត់​នៅ​​ពេល​ក្រុម​​​ប្រឹក្សា​ថ្មី​ចូល​មក​កាន់​តំណែង។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី-ខេត្ត និង​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ លើក​ទី​១ បាន​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០០៩៕

3 comments:

Anonymous said...

កុំភ្លេចខ្លួនអែង CNRP ចាញ់ឆ្នោតតើ។ ម៉្យាងទៀត តើខ្លួនដំណាងអោយអ្នកណា ?
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

Anonymous said...

អាតិរិច្ឆានះអុឹមសួស្តី អានរកជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

cnrp has to get some of the low seat up.please don't forget to build big building you has to build strong foundation .cnrp has to most seat from the low level up as you can . please prepare and go for it.