Friday, November 15, 2013

កម្មកររោងចក្រចំនួន៥ កំពុងបន្តធ្វើកូដកម្ម ទាមទារឲ្យ ដោះស្រាយ លក្ខខណ្ឌការងារ


កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ​អា​លីម ធ្វើ​កូដកម្ម​បិទ
ផ្លូវ​ឈាន​ចូលដល់​ថ្ងៃទី​ពីរ​
(ថ្ងៃទី 15 វិច្ឆិកា 2013| ដោយ: CEN 

ភ្នំពេញ: កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ និង​សិប្បកម្ម​កាត់ដេរ​ចំនួន ៥ បាន​បន្តធ្វើ​កូដកម្ម នៅមុខ​រោងចក្រ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​

ទីមួយ​៖​កម្មករ កម្មការិនី រោងចក្រ​កាត់ដេរ អា​លីម ប្រមាណ ៣០០​នាក់​លើ​កម្មករ​សរុប​៦៥០​នាក់ បាននាំគ្នា​ធ្វើបាតុកម្ម​បិទផ្លូវ​វេ​ង​ស្រេង ឈានចូល​ថ្ងៃទី​ពីរ​ហើយ គិត​មកដល់​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ស្ថិត​នៅមុខ​ផ្សារ​ត្រពាំង​ថ្លឹង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៦​ចំណុច ពី​ថៅកែ ដែល​កូដ​កម្មនេះ បាន​ផ្ទុះឡើង​កាល​ថ្ងៃទី​១១​ខែវិច្ឆិកា រហូតមកដល់​ព្រឹក​ថ្ងៃទី​១៤​ខែវិច្ឆិកា​នេះ ដោយ​ក្រុមកម្មករ បាន​ចាក់ធុងបាស់​រាំលេង​កម្សាន្ត​ទៀតផង​។​

​កូដកម្ម​នេះ​ដឹកនាំ​ដោយ​លោក​ប៉ាវ ស៊ីណា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ ដែល​បាន​បំបែក​ខ្លួន​ចេញពី​លោក​ជា មុនី ហើយ​ដោយសារតែ​កម្មក​រ​បានធ្វើ​កូដកម្ម អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកហើយ ពុំមាន​ដំណោះស្រាយ ទើប​ក្រុមកម្មករ​នាំគ្នា​បិទផ្លូវ​តែម្តង ដើម្បី​បង្ខំ​ឲ្យ​ថៅកែ​ផ្តល់​ដំណោះស្រាយ​ដល់ក​ម្មករ​។​

​លក្ខខណ្ឌ​ទាំង​៦​ចំណុច ដែល​កម្មករ​ទាមទារ​រួមមាន​៖ ១-​សុំ​ឲ្យ​ដក​ប្រធាន​រដ្ឋបាល​រោងចក្រ​។​
២-​ដក​ប្រធាន​ផ្នែក​គ្រប់គ្រង​កាត់ដេរ​២​នាក់​។ ៣-​ដក​អ្នកគ្រប់គ្រង​រោងចក្រ​ឈ្មោះ​ប៉ាក់ ដែលជា​ជនជាតិ​កូរ៉េ​។ ៤-​សុំ​លុយ​បាយ​បន្ថែម​២០០០​រៀល​។ ៥-​សុំ​លុយ​បាយ​ថ្ងៃត្រង់​៤០០០​រៀល និង ៦-​ផ្តល់ប្រាក់​ឈ្នួល​ស្មើគ្នា រវាង​កម្ម​ករចាស់ និង​កម្មករ​ថ្មី​។​

​មន្ត្រី​ក្រសួង​ការងារ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​ថា ការបិទផ្លូវ​របស់​ក​ម្មករ បាន​បណ្តាល​ឲ្យ​កកស្ទះ​ចរាចរណ៍ នៅ​ផ្លូវ​សហព័ន្ធរុស្ស៊ី  ស្រប​ពេលដែល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​គេ​សង់​រោងការ​មួយ ស្ទើរតែ​បិទផ្លូវ​ទាំងស្រុង​។ រីឯ​លក្ខខណ្ឌ​មួយចំនួន ដែល​សហជីព​ទាមទារ វា​លើសពី​ច្បាប់​ការងារ ដែល​ភាគី​រោងចក្រ​មិនអាច​ផ្តល់ជូនបាន ហើយ​ភាគី​ថៅកែ នៅតែមាន​ការរើសអើង​ក្នុងការ​បង្កើត​សហជីព​នៅ​រោងចក្រ​។ ចំណុច​នេះ ពួកគេ​គួរតែ​យក​ច្បាប់​ការងារ​ជា​គោល សម្រាប់​ដោះស្រាយ និង​ខិតខំ​ចុះ​អនុសញ្ញា​រួម ដើម្បី​ចៀសវាង​កើតមាន​កូដកម្ម​ខុសច្បាប់​។​

​ទី​ពីរ​៖​កម្មករ កម្មការិនី រោងចក្រ​អេស​អិ​ល ប្រមាណ​ជាង​១០០​នាក់ លើ​កម្មករ​សរុប​ជាង ៦​ពាន់​នាក់ បាន​បន្តធ្វើ​បាតុកម្ម​បិទ​ផ្លូវ​លេខ​៣៧១ ឈានចូល​លើក​ទី​២០ ហើយ​គិត​មកទល់​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បី​ទាមទារ​លក្ខខណ្ឌ ៤​ចំណុច ដែល​ពីមុន​មាន​១១​ចំណុច​។​

​គេ​សង្កេតឃើញថា ក្រុមកម្មករ កម្មការិនី ដែល​ចូលរួម​ធ្វើ​កូដកម្ម មាន​ចំនួន​ថយចុះ បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​រវាង​កម្មករ និង​សមត្ថកិច្ច​នៅ​គល់ស្ពាន​ស្ទឹងមានជ័យ កាលពី​ថ្ងៃទី​១២ វិច្ឆិកា កន្លងទៅនេះ ។ ប៉ុន្តែ​នៅក្នុង​រោងចក្រ​មាន​
​កម្មករ​ជាង ៤​ពាន់​នាក់ កំពុងធ្វើការ​ជាធម្មតា ដោយ​ចេញចូល​តាមផ្លូវ​ក្រោយ​។​

​កូដកម្ម​រុំ​ា​រ៉ៃ​ជាង​បី​ខែ​កន្លងមកនេះ គឺជា​ទំនាស់​រវាង​ថៅកែ​រោងចក្រ និង​លោក​អាត់ ធន់ ប្រធាន​សហជីព​ស៊ី​ខៅ​ឌូ​។ លក្ខខណ្ឌ​ទាំង​៤​ដែល​នៅ​សេសសល់ ហើយ​សំខាន់​ជាងគេ គឺ​លោក​អាត់ ធន់ សុំ​ដក​ថៅកែ​រោងចក្រ​លោក​មាស សុត្ថា​ចេញ ដែល​សំណើ​មួយ​នេះ លោក​មាស សុត្ថា មិន​យល់ព្រម​ឡើយ ព្រោះ​លោក​អះអាងថា លោក​ជា​ម្ចាស់​ភាគហ៊ុន​ដ៏​ធំ នៅ​រោងចក្រ​SL ហេតុ​អី​លោក​អាត់ ធន់ មាន​សិទ្ធិ​ដក​រូបលោក​ចេញ​។​

​ការចរចា​តាម​យន្តការ​ត្រីភាគី ជាច្រើនលើក បាន​ជាប់គាំង​។ អ្នកវិភាគ​យល់ថា បើ​ភាគី​ទាំងអស់ យល់​ព្រមយក​ច្បាប់​ការងារ ជា​គោល​ទំនាស់​មួយ​នេះ អាច​នឹង​ស្រាយ​បាន​។​

​ទី​បី​៖​កម្មករ កម្មការិនី រោងចក្រ​ស្បែកជើង​សេន​សាន​ស៊ូ ប្រមាណ​១៥០​នាក់ លើ​កម្មករ​សរុប​៤៤០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​នៅមុខ​រោងចក្រ ស្ថិតនៅ​ភូមិ​ត្រពាំង​ស្វាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដើម្បី​ទាមទារ​លក្ខខណ្ឌ ៥ ចំណុច​។​

​កូដកម្ម​នេះ​ដឹកនាំ​ដោយ​លោក​ឌិន សំអាត ប្រធាន​សហព័ន្ធ​សហជីព​ពលកម្ម​កម្ពុជា ដែល​បានធ្វើ​តាំងពី​ថ្ងៃទី​១២ ដល់ ១៤​វិច្ឆិកា​នេះ នៅ​ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ​។​

​លក្ខខណ្ឌ​ទាមទារ រួមមាន ១-​សុំ​ឲ្យ​មាន​គ្រូពេទ្យ និង​ថ្នាំពេទ្យ​គ្រប់គ្រាន់​។ ២-​សុំ​លុយ​ព្រីម​១៥​ដុល្លារ ក្នុង​មួយខែ​។ ៣-​ផ្តល់​លុយ​បាយ និង លុយ​ថែម​ម៉ោង​ក្នុង​មួយ​សប្តាហ៍​ម្តង​។ ៤-​លុយ​ដំណាច់ឆ្នាំ ត្រូវ​បើក​មុន​ចូលឆ្នាំ​ខ្មែរ និង​៥-​សុំ​លុយ​ធ្វើដំណើរ និង​ស្នាក់នៅ ១៦​ដុល្លារ ក្នុង​មួយខែ​។​

​ទី​បួន ៖​កម្មករ កម្មការិនី សិប្បកម្ម​កាត់ដេរ ជា​ស៊ី​ង ប្រមាណ​៥៦​នាក់ លើ​កម្មករ​សរុប​១០០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​អហិង្សា នៅមុខ​រោងចក្រ ស្ថិតនៅ​ផ្លូវ​៣៧១ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ នា​ព្រឹក​ថ្ងៃទី​១៤​វិច្ឆិកា​នេះ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១៩ ចំណុច​។ កូដកម្ម​នេះ បានអូសបន្លាយ​ច្រើន​ថ្ងៃ​ហើយ នៅតែ​ពុំទាន់​មាន​ដំណោះស្រាយ​។​

​ទី​ប្រាំ​៖​កម្មករ កម្មការិនី​សិប្បកម្ម​ផលិត​តុក្កតា​ក្លេត​ញូ ចំនួន​២០​នាក់ លើ​កម្មករ​សរុប​១១០​នាក់ បាននាំគ្នា​ធ្វើ​កូដកម្ម​ដុត​កង់ឡាន​នៅមុខ​រោងចក្រ ស្ថិតនៅ​ភូមិ​ព្រៃធំ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រហូតដល់​ថ្ងៃទី​១៤​វិ​ច្ឆ​កា​នេះ  ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ១៥​ចំណុច​។ កូដកម្ម​នេះ កំពុង​បន្តធ្វើ ហើយ​កម្ម​ករទាំង នោះ បាន​និយាយថា បើ​គ្មាន​ដំណោះ ស្រាយ​ពួកគេ​នឹងធ្វើ​កូដកម្ម​បន្តទៀត​៕

1 comment:

Anonymous said...

Only muslim Jendhamuni can do suicide attack, not chicken buhhist Khmers. Hey muslim girl, do Cambodia a favor and go blow yourself up?

Allah...Allah...Allah...Please.