Sunday, November 03, 2013

លោក សម រង្ស៊ី បញ្ជាក់ថា មិន​ចូល​ជាមួយ​គណបក្ស​ប្រជាជន ចូលប្រជុំ​សភា ក៏​អត់​ចូល​


RFI/Siv Channa
(ថ្ងៃទី 3 វិច្ឆិកា 2013, ម៉ោង 02:30:PM) | ដោយ: មុនីរាជ CEN

ភ្នំពេញ: លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ជំហរ​ជា​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជាទេ ហើយការ​ចូលប្រជុំ​សភា ក៏​អត់​ចូលដែរ​។​
​    ​
​ការបញ្ជាក់​របស់លោក សម រង្ស៊ី បាន​ធ្វើឡើង ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុង​រាជធានី​ភ្នំពេញ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅផ្ទះ​លេខ​៧២.៧៤ ផ្លូវ​៥៩៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក កាលពី​ព្រឹក​ថ្ងៃអាទិត្យ ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៣​។​

​លោក សម រង្ស៊ី បានបញ្ជាក់​ថា “​ពាក្យ​ជួប ហើយ​និង​ចូល វា​ខុស​គ្នា​។ គ្រាន់​តែ​ជួប​និយាយ​គ្នា មិនមែន​មានន័យថា ចូល​ទេ​។ ទៅ​ចូល​ធ្វើ​អី​! គ្រាន់​តែ​ជួប មិន​ចង់​ឲ្យ​ជួបផង​។ នេះ​សូម​បកស្រាយ​ពី​ពាក្យ​ចូល និង​ជួប​”​។

​លោក សម រង្ស៊ី បាន​លើកឡើង​ថា យើង​ជា​អ្នកប្រជាធិបតេយ្យ ប្រកាន់​គោលជំហរ​អហិង្សា ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ហើយ​ចង់​ចៀសវាង​ការ​បង្ហូរឈាម ដាច់ខាត​កុំឲ្យ​មាន​អំពើ​ហិង្សា កុំ​ឲ្យ​ប៉ះពាល់​ដល់​អាយុជីវិត​។

​លោក សម រង្ស៊ី បាន​បន្ថែមថា "​បើ​មិន​និយាយ​រក​គ្នា វា​មាន​តែ​ច្បាំង​គ្នា តែ​យើង ដំណាក់កាល​នេះ រក​ផ្លូវ​ត្រជាក់ដោយសន្តិវិធី យកជោគជ័យ​ ​ឲ្យបាន​។ សមរភូមិ​នេះ ជា​សមរភូមិ សីលធម៌ ច្បាប់​ការទូត ពេលនេះ នៅលើ​សមរភូមិ​ត្រជាក់​យើង​មាន​ប្រៀប​។ តែបើ​សមរភូមិ​ក្តៅអំពើហិង្សា យើង​ជា​អ្នក​គ្រោះថ្នាក់​ហើយ​។ ដូច្នេះ​យើង​ត្រូវ​ជៀសវាង​ឲ្យបាន​"​។


​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អះអាង​ថា “​យើង​មាន​ក្រុមការងារ ៥​នាក់ ចូល​ជួប​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​មានន័យថា ចូល​ទេ​។ ចូល​គណបក្ស​ប្រជាជន ក៏​អត់​ចូល​។ ចូលប្រជុំ​សភា ក៏​អត់​ចូល​”​។​

​ការបញ្ជាក់​របស់​ប្រមុខ​បក្ស​ប្រឆាំង​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​មន្ត្រីជាន់ខ្ពស់ ក្នុងនាម​ជា​ក្រុម​ការងារ​បច្ចេកទេស​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ព្រំ​សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ ត្រូវ​ជួបប្រជុំ​ចរចា​គ្នា នា​ព្រឹក​ថ្ងៃទី​៥​វិច្ឆិកា ឆ្នាំ​២០១៣ នៅ​រដ្ឋសភា​។

​កិច្ចប្រជុំ​ចរចា​ជា​ថ្មី​នោះ គេ​រំពឹងថា នឹង​អាច​ឈាន​ដល់​កិច្ចប្រជុំ​ចរចា​ថ្នាក់​កំពូល រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ ដើម្បី​ទម្លុះទម្លាយ​ភាពទ័លច្រក​ខាង​នយោបាយ​៕

7 comments:

Anonymous said...

▬☻☻♫♫♫☻☻-Rainsy loser-☻☻♫♫♫☻☻-

Anonymous said...

លោកប្រធាន... អញ្ចឹងមានតែធ្វេីបាតុកម្មតទៅទៀត ?

Anonymous said...

ចំពោះខ្មែរទាំងអស់គ្នា សូមខ្មែរទាំងអស់ស្វាងឡើង..! ភ្ញាក់រលឹកឡើង..!
ឈប់រស់ក្រោមការបោកប្រាស់ ញុះញង់ធ្វើមហាបាតុកម្ម របស់ គណបក្សសង្គ្រោះជាតិ
ស្អីគេ ដែលមានសម រង្ស៊ី ជាមេដឹកនាំតទៅទៀតទៅ ពួកនេះ បានបោកប្រាស់អ្នកទាំងអស់គ្នាជាង២0ឆ្នាំមកហើយ។

ឥឡូវនេះ
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

បើមិនជឿ ចាំមើលចុះ!!

Anonymous said...



ស្នៀតចោរ "អង្អែលបណ្ដើរ លួចបណ្ដើរ"

ស្នៀតកុម្មុយនិស្ត "ប្រយុទ្ធបណ្ដើរ ចរចាបណ្ដើរ"

ស្នៀតសម រង្ស៊ី " ចរចាបណ្ដើរ ចូលបណ្ដើរ"

យុទ្ធសាស្រ្ត ស្នៀតសម រង្ស៊ី ឈ្នះ-ឈ្នះ ' WIN WIN -GAGNANT GAGNANT) គឺ

១)ឈ្នះ បានលុយគាំទ្រពីក្រៅ
២)ឈ្នះ បានចែករំលែក អំណាច មិនមែន ឫ ?

Anonymous said...

-អាឆ្កែយួនCPP សម រង្សី!

-អញឥឡូវស្អប់អាសម រង្សី ជាងអាចម៍ទៅទៀត!

-អាយួនមាន់សម្ល សម រង្សី អាមុខអាចម៍រុយ
ល្មមដល់ពេល​ចុះចេញទៅ ទុកឲ្យ
លោកសួន សេរីរដ្ឋា និង ពលរដ្ឋខ្មែរ គេធ្វើ​វិញម្តង។

-ប្រទេសខ្មែរ មិនមែនជារបស់ដាច់មុខ
សំរាប់ អាព្នងយួនសម រង្សីឡើយ ។ល។

កុំញ៉ែច្រើនពេក

Anonymous said...

ស្នៀតចរចា ប៉ះស្អិត-ហិតស្អុយរបស់សម រង្ស៊ី !

ស្នៀតចោរឆ្កែកន្ទុយខ្វៀនសម រង្ស៊ីពេលចរចុយ !

ស្នៀតចោរ "អង្អែលបណ្ដើរ លុញបណ្ដើរ"

ស្នៀតឪចែកអោយ "ចុយបណ្ដើរ ស្រែកបណ្ដើរ"

ស្នៀតសម រង្ស៊ី "ចរចាបណ្ដើរ ចូលរន្ធបណ្ដើរ"

ស្នៀតសើមហ៊ុនសែនសាប់ក្តិតសម រង្ស៊ីបណ្ដើរ-នោមដាក់ក្បាល នាយចរចា បណ្ដើរ !


*ឈ្នះ បានលុយនៅក្រៅគុក
*ឈ្នះ បានអំណាច ​ក្រោមពងយួនហ៊ុន សែន!

Anonymous said...

សម្ដេចអាពាល ហ៊ុន សែន
សាប់ក្ដិត អាភ្លើ សម រង្សី​!
សាប់ហើយ...សាប់ទៀត!
....សាប់មិនស្វាង!
សាប់ទាល់តែអាស៊ី ទន់ជង្គង់លើកទង់ស..(ចរចាញ់)

អាសែន ចុយបន្ត.............