Saturday, November 30, 2013

CCHR ចេញ​របាយការណ៍​ស្ដីពី​ការ​បង្ក្រាប​ហួស​ហេតុ​លើ​បាតុករ


ប៉ូលិស​ចាប់​ក្រុម​បាតុករ​មួយ​ចំនួន​ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​នៅ​ស្ទឹង
មានជ័យកាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) បាន​បញ្ចេញ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​មួយ ស្ដីពី​ការ​បង្ក្រាប​ហួស​ហេតុ​លើ​បាតុកម្ម​របស់​ក្រុម​កម្មករ។ របាយការណ៍​បាន​បង្ហាញ​ពី​ទិដ្ឋភាព​រួម​ថា ការ​ប៉ុនប៉ង​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ កាល​ពី​ពេល​ថ្មីៗ​នេះ ក្នុង​ការ​បំបែក​បាតុកម្ម​របស់​ក្រុម​កម្មករ​នោះ ជា​គំរូ​មួយ​ទៀត​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​មិន​គោរព​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​គ្នា​ដោយ​សន្តិវិធី។

ដោយ សេក បណ្ឌិត RFA 2013-11-29

មន្ត្រី​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក ឌុច ពិសិដ្ឋ បាន​ពន្យល់​ថា របាយការណ៍​នេះ​ចង់​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​អាជ្ញាធរ​បង្ក្រាប​ការ​ដង្ហែ​ក្បួន​បាតុកម្ម​របស់​ក្រុម​កម្មករ​រោងចក្រ អែស.អិល (SL) ដោយ​ហិង្សា​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា រហូត​ធ្វើ​ឲ្យ​មាន​អ្នក​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់ ព្រម​ទាំង​មាន​ចាប់​ខ្លួន​ពលរដ្ឋ​ជាច្រើន​នាក់​ថែម​ទៀត។
លោក​បន្ត​ថា របាយការណ៍​នេះ​បាន​ផ្ញើ​ទៅ​គ្រប់​ស្ថាប័ន​ក្នុង​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ ដើម្បី​សុំ​ឲ្យ​ពួក​គាត់​គិត​ពិចារណា​ឡើង​វិញ​ចំពោះ​ទិដ្ឋភាព​នេះ និង​បញ្ចៀស​កុំ​ឲ្យ​មាន​អំពើ​ហិង្សា ការ​ប្រើប្រាស់​អាវុធ​បង្ក្រាប និង​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី៕


1 comment:

Anonymous said...

You should fight back don't prostrate ah gooks thugism slave to Haboi! Die for your freedom,die for your country,die for fellow Khmers,die for peace ,pave the ways for the NEXT generations to live free of oppression,its worth wild...You're a hero among many before you! Don't prostrate to thugs,fight back harder to be freed from their grips of Iron that put all Khmers enslave to their boss Haboi to fulfil Ho chi Minhs'dream of Indochina's federation.

Kdamjor