Friday, November 29, 2013
កម្ពុជា នៅតែពិភាក្សាជាមួយ Chevron ជុំវិញការពន្យារពេល គម្រោងយកប្រេងក្នុងសមុទ្រ
29 November 2013 ប្រែសម្រួល៖ ដើមអម្ពិល (DAP)
ភ្នំពេញ៖ ប្រភពពីមន្រ្តីឧស្សាហកម្មបានឲ្យដឹងថា ប្រទេសកម្ពុជា នៅតែបន្តពិភាក្សាជាមួយ ក្រុមហ៊ុនប្រេងដ៏ធំមួយរបស់អាម៉េរិក ចំពោះការពន្យារពេល គម្រោងខូងយកប្រេង ដែលនឹងធ្វើឲ្យប្រទេសនេះ ក្លាយជាប្រទេសអភិវឌ្ឍន៍ ឧស្ម័នធ្យូងថ្មដំបូងគេក្នុងតំបន់។
យោងតាមគេហទំព័រ ឌឹណេសិន បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ថា នៅក្នុងរបាយណ៍មួយពីទីក្រុង ហូជីមិញ ប្រទេសវៀតណាម កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ឧស្សាហកម្មប្រេង Upstream បានឲ្យដឹងថា មន្រ្តីកម្ពុជាបានប្រាប់ទៅក្រុមប្រឹក្សាអាស៊ាន នៅក្នុងសន្និសីទស្តីអំពីប្រេងឥន្ធនៈ (Ascope) ថា ការពិភាក្សាសម្រាប់កម្មវិធីការងារអភិវឌ្ឍន៍ និងសំណើនៃការវិនិយោគ កំពុងដំណើរការ»។
មន្រ្តីរូបនោះបាននិយាយថា «ការអនុញ្ញាតសម្រាប់ផលិតកម្មប្រេងឥន្ធនៈ គឺជាការផ្តល់ឲ្យ និងជាការសម្រេចចិត្ត សម្រាប់ការវិនិយោគចុងក្រោយ បន្ទាប់មកវានឹងត្រូវចំណាយពេលពី ៣៤ ទៅ៣៦ខែ ដើម្បីសម្រេចឡើងជាលើកដំបូងបាន»។
Upstream ក៏បានឲ្យដឹងទៀតថា ក្រុមហ៊ុនប្រេង Chevron បានប្រកាសចំពោះប្លុកពាណិជ្ជកម្ម កាលពីខែសីហា ឆ្នាំ២០១០ ដែលមានរយៈពេល ៨ឆ្នាំ បន្ទាប់ពីទទួលបានពានរង្វាន់ និងឆ្លើយតបនៅខែក្រោយ សម្រាប់អនុញ្ញាតឲ្យមានការជីករកប្រេងឥន្ធនៈ។
កាសែតដែលចុះផ្សាយអំពីប្រេង និងឧស្ម័ន ក៏បានកត់សម្គាល់ដែរថា ការប៉ះពាល់ដល់បរិស្ថាន ត្រូវបានគេវាយតម្លៃរួចរាល់ហើយ ចំណែកក្រុមហ៊ុន Chevron ក៏បានចុះហត្ថលេខាជាបណ្តោះអាសន្នផងដែរ ជាមួយនឹងសេវាអ្នកម៉ៅការ សម្រាប់ប្លុក A កាលពីឆ្នាំមុន៕
Subscribe to:
Post Comments (Atom)
6 comments:
I' m thirsty, herry-up.
all good development in Cambodia have been marred by corrupt cpp, hun sen, sok anh, choam prasit..also cdc
if they do not have shear in it or no tea money there will be no investment in Cambodia.. .. that also have resulted in the long suffering and poverty to the people of cambodia and have push cambodia at risk
look at them how many money do they have .. ..
Poeple power will take the money back for the development of cambodia
stronger nation wide demonstration will only help to fight those bad people from stealing, selling the nation
aH SOK AN IS A YOUN SPY. HIE REAL YOUN NAME IS HAO VAN ANH.
ក្រុមហ៊ុនបរទេសខាងលិច ជាពិសេស ប្រទេស
ដែលមានច្បាប់ប្រឆាំងអំពើពុករលួយតឹងរឹង មិនការពិបាកជាងគេក្នុងការធ្វើវិនិយោគនៅ
កម្ពុជា ។ គម្រោងនេះ បើជាមួយក្រុមហ៊ុន
ចិន យួន ម៉ាឡេ ឬ ក្រុមហ៊ុនអាសីុផ្សេង ៗ ទៀតដែលអាចចែកភាគហ៊ុន ឬ ប្រាក់ទឹកតែឲ
ពេញចិត្តពួកវាវិញនោះ ប្រហែលជាអាចដំណើរការ
បានរួចទៅហើយ ។ និយាយរួម ការពន្យាពេល
នេះគឺជាល្បិចពឹសពុលរបស់ពួកពុករលួយដែលពួក
វាបានចែងក្នុងច្បាប់របស់ពួកវា ។ ពួកវាអនុវត្ត
ច្បាប់នេះជាមួយក្រុមហ៊ុនវិនិយោគ អ្នកជំនួញធំ
ៗ គណៈបក្សនយោបាយ និង ជាមួយសង្គមជា
តិទូទៅ ។ គឺពួកវាគៀបសង្កត់ ឬ កំចាត់តាម
វិធីពន្យាពេលនេះឯង មានតែអ្នកធ្លាប់រងគ្រោះ
ដោយសាវិធីហ្នឹង ទើបដឹងច្បាស់ ។ មើលពីក្រៅ
មិនអាចរកការពិតឃើញ ឬ បញ្ជាក់អ្វីបាន
ឡើយ ។
Post a Comment