Monday, November 18, 2013
គណបក្សសង្គ្រោះជាតិ CNRPត្រៀម ធ្វើមហាបាតុកម្ម ជាថ្មីចំថ្ងៃទិវា សិទ្ធិមនុស្សអន្តរជាតិ
ដោយ៖ដើមអម្ពិល(DAP, 18 November 2013
ភ្នំពេញ៖ គណបក្សសង្គ្រោះជាតិ (CNRP) តៀមធ្វើមហាបាតុកម្ម ជាទ្រង់ទ្រាយធំ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ជាថ្ងៃនៃទិវាសិទ្ធិមនុស្ស អន្តរជាតិ ក្នុងបំណងតែម្យ៉ាង គឺទាមទារឲ្យ ស៊ើបអង្គេត លទ្ធផលបោះឆ្នោត និងបដិសេធ មិនទទួលស្គាល់ លទ្ធផលបោះឆ្នោត។
លោក យ៉ែម បុញ្ញាឫទ្ធ អគ្គនាយករដ្ឋបាលនិង ជាអ្នកនាំពាក្យគណបក្ស សង្គ្រោះជាតិ មាន ប្រសាសន៍ប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះថា គណបក្សសង្គ្រោះជាតិ មាន គម្រោង នឹងធ្វើមហាបាតុកម្ម នៅថ្ងៃទី១០ធ្នូខាងមុខនេះ ក្នុងគោលបំណងបន្ថែម ដើម្បីទាមទារឲ្យមាន ការគោរពសិទ្ធិពលរដុ្ឋ និងសិទ្ធិកម្មករជាធំនៅក្នុង ទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលគេប្រារព្ធ ធ្វើនៅក្នុងពិភពលោក។
លោកថា "នេះជាប្រធានបទថ្មីមួយបន្ថែមទៀត នៅក្នុងមហាបាតុកម្មរបស់យើង គឺទាមទារឲ្យ បញ្ឈប់អំពើហិង្សា មកលើពលរដ្ឋរបស់យើង គឺត្រូវរកដំណោះស្រាយ ជូនពួកគាត់ជាងប្រើអំពើ ហិង្សាដែលកើត មានគ្រប់រូបភាព នៅក្នុងសង្គមខ្មែរ"។
លោក យ៉ែម បុញ្ញាឫទ្ធ បន្តថា ស្របពេលថ្ងៃទី១០ធ្នូ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ កម្មករ-កម្មការិនី និងសហជីព ធ្វើការ តវ៉ានៅលើទីលានប្រជាធិបតេយ្យនោះ គណបក្សសង្គ្រោះជាតិ នឹងធ្វើពិធីនេះជាមួយ គ្នាព្រោះក្នុង គោលបំណងតែមួយដូច គណបក្សសង្គ្រោះជាតិ។
នេះជាមហាបាតុកម្មលើកទី៤ ហើយរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីការចរចានានា ជាមួយបក្សប្រជាជន កម្ពុជានៅតែគ្មាន លទ្ធផលនោះ។ កន្លងមកថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ធ្លាប់បានលើកឡើងថា ទុកពេល ត្រឹមចុងឆ្នាំនេះ ដើម្បីចរចាជាមួយ គណបក្សប្រជាជនកម្ពុជា ។ ប្រសិនបើកិច្ចចរចានៅតែគ្មាន ច្រកចេញទេនោះ បាតុកម្មជាទ្រង់ទ្រាយធំ នឹងកើតមាន។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការទីស្ដី ការគណៈរដ្ឋមន្ត្រី និងជាអ្នននាំពាក្យស្ថាប័ននេះ មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៨ ខែវិឆ្ឆិកា ឆ្នាំ២១៣នេះថា សម្រាប់ថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្ស អន្តរជាតិ កន្លងមក រដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូរលើសិទ្ធិប្រជាពលរដ្ឋ ដែលមានចែងនៅក្នុងច្បាប់។ រីឯការធ្វើមហាបាតុកម្ម របស់គណបក្សប្រឆាំង នៅថ្ងៃទី១០ធ្នូ ទិវាសិទ្ធិមនុស្សអន្តរជាតិ ត្រូវបានលោក ផៃ ស៊ីផាន បញ្ជាក់ថា ជាកាតព្វកិច្ចដាច់ដោយ ឡែកនៅចំពោះមុខច្បាប់ ៕
Subscribe to:
Post Comments (Atom)
1 comment:
So called SangKruos $$$ Kluon Aeng, Sam Rainsy true face begin to reveal.
-ah jor muk $$$$$$$$$$$$$
-ah joy muk jor
-ah kor min dac teuk
-ah kbarl ma pain-tor...
Post a Comment