Tuesday, November 26, 2013

លោក ស ខេង៖ ទ្វាររបស់ CPP នៅតែ បើកចំហជានិច្ច​ ក្នុងការចរចា ជាមួយ CNRP


[  I leave this bracket empty, just to respect PL, USA ;)  ]

25 November 2013 18:23 ដោយ​ ៖ ដើមអម្ពិល (DAP)

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ទ្វាររបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សកំពុងកាន់អំណាច នៅតែបើកចំហជានិច្ច ក្នុងការចរចាជាមួយគណបក្សសង្រ្គោះជាតិ (CNRP) ដែលជាគណបក្សប្រឆាំង ដើម្បីដោះស្រាយ បញ្ហាដែលនៅសេសសល់ ក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៥ ឆ្នាំ២០១៣ កន្លងទៅនេះ។

លោក ស ខេង បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារទ្វេភាគី ជាមួយលោក Mark Gooding ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចប់ អាណត្តិការទូតនៅកម្ពុជា កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នាទីស្តីការក្រសួងមហាផ្ទៃ។

លោករដ្ឋមន្រ្តី ស ខេង បានឲ្យដឹងថា ការដែលគណបក្សសង្រ្គោះជាតិ គ្រោងធ្វើបាតុកម្មនាពេលខាងមុខនោះ រាជរដ្ឋាភិបាលកម្ពុជានឹងមិនបិទ សិទ្ធិសេរីភាពរបស់ពួកគេទេ ប៉ុន្តែក្នុងនាមជារាជរដ្ឋាភិបាល ដែលជាអ្នកថែរក្សាសន្តិសុខ និងសន្តិភាព រាជរដ្ឋាភិបាលត្រូវតែចូលរួម ក្នុងការថែរក្សា សន្តិភាពជៀសវាងអំពើហិង្សា និងអសន្តិភាពសង្គម។

លោក បន្តថា រាល់សំណើរបស់គណបក្សប្រឆាំង ក្នុងការរៀបចំយន្តការរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា បានឯកភាព ប៉ុន្តែជាលទ្ធផល ចុងក្រោយខាងគណបក្សប្រឆាំង មិនបានទទួលយកយោបល់របស់ពួកគេទេ។

ដោយឡែក លោក Mark Gooding ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចប់អាណត្តិការទូតនៅកម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាល ដែលបានចូលរួមថែរក្សាសន្តិភាពសង្គម នៅពេលដែលគណបក្សប្រឆាំងធ្វើបាតុកម្ម និងការបើកទូលាយក្នុងការចរចា ដើម្បី ស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា៕

7 comments:

Anonymous said...

ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិបានប្រកាសយ៉ាងច្បាស់ថា ៖ «គ្មាន
ការចរចាទៀតទេ គឺមានតែបាតុកម្មប៉ុណ្ណោះ» ! ។ ខំ្ញុបានជូនយោបល់
ថា ៖ មិនត្រូវចង់ដៃចងជេីងខ្លួនឯងបែបនេះទេ គួរមាន option នៅក្នុង
ការធ្វេីនយោបាយ ។ ដល់ពេលនេះនៅសល់តែការធ្វេីបាតុកម្មប៉ុណ្ណោះ !
ការធ្វេីបាតុកម្មដែលត្រូវជ្រេីសរេីសគឺ ៖ ការធ្វេីបាតុកម្មអហឹង្សា ឬការ
ធ្វេីបាតុកម្មហឹង្សា ?? ថ្នាក់ដឹកនាំគណបក្សប្រជាជនកំពុងតែចង់ដឹង និងកំពុងធ្វេី test ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហេីយ !!
បាតុកម្មថ្ងៃទី១០ធ្នូ នឹងឆ្លេីយប្រាប់នូវចម្លេីយនេះ !!!
លី ឌៀប

Anonymous said...

The choice for the Khmer people is simple :

1. CPP is a Yuon-created party to serve not the Khmer people but Yuon.
2. CNRP is here to serve the Khmer people, only the Khmer people against all enemies.


Concerned Khmer

Anonymous said...

អាតិរិច្ឆានះអុឹមសួស្តី អានរកជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

no more negotiation, but create a committee to investigate the election by the international observer.

if CNRP step in for negotiation again, they will play with its credibility.

Anonymous said...



គណបក្សប្រជាជនកម្ពុជា កំពុងដើរតួជាបក្សត្រឹមត្រូវហើយ។

ចង់បានសន្តិភាព សង្គមពិតប្រាកដ គោរព ការអនុវត្តច្បាប់ ។

នេះ ជា​​កំហុសនរណា ?

គណបក្សប្រជាជនកម្ពុជា ឫ គណបក្ស សង្រ្គោះជាតិ ?

ហេតុអ្វីគណបក្ស សង្រ្គោះជាតិ ធ្លាក់ដល់កំរិតនេះ ?

ដោយសារអ្វី?

Anonymous said...

គណៈបក្សប្រជាជនយួននៅតែបើកចំហឲគណៈបក្សជំទាស់ចូលស៊ងជានិច្ច ល្បិចនេះដូចជាសាំពេក
ហើយ អ្នកជាតិនិយមពិតប្រាកដគេលែងជឿ
ហើយ ។ នៅតែពួកកុម្មុយនិស្តគ្នាវាទេទើបជឿ
ការបោកប្រាស់នេះ ដូច្នេះ ប្រជាពលរដ្ឋខ្មែរអ្នក
ជាតិនិយមពិតប្រាកដទាំងអស់ ត្រូវតែខំប្រឹងធ្វើ
ការផ្លាស់ប្តូរឲទាល់តែបាន ៕

Anonymous said...

the tiger cage is open the door waiting for the sheep!