Thursday, November 14, 2013

CPP បានត្រឹមគំរាមរឿងទឹកខ្មៅជ្រលក់ដៃ


Laignee Barron ភ្នំពេញប៉ុស្តិ៍ 14 November 2013


ភ្នំពេញៈ ការ​គំរាម​របស់​គណបក្ស​ប្រជាជន CPP ដែល​ថា នឹង​បន្ត​ចំណាត់​ការ​តាម​ផ្លូវ​ច្បាប់ ប្រឆាំង​អង្គការ​ពីរ ដែល​ឃ្លាំ​មើល​ការ​បោះឆ្នោត តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យនោះ  បាន​ត្រឹម​តែ​ជា​ការ​ព្រុស តែ​មិន​ខាំ។ នេះ​បើ​តាម​ភាគី​ពាក់​ព័ន្ធ​អះអាង។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ នៃ​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហៅ​ថា ខុម ហ្វ្រែល បាន​និយាយ​ថា៖ «ពួក​គេ​បាន​តែ​ថា ពុំ​មាន​លិខិត​ជា​ផ្លូវ​ការ ឬ​ការ​ចោទ​ប្រកាន់​ណា​មួយ​មក​លើ​យើង​ទេ»។ បើ​តាម​លោក គល់ បញ្ញា អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន កំពុង​តែ​ចោទ​ប្រកាន់​ថា ខុម ហ្វ្រែល និង NDI នឹង​ត្រូវ​កោះ​ហៅ ដើម្បី​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា ករណី​ធ្វើ​ការ​បំផុស​បំផុល​បង្ក​ចលាចល​ថា ករណី​ទឹក​ខ្មៅ​ជ្រលក់​ម្រាម​ដៃ ក្នុង​ពេល​បោះឆ្នោត​កាល​ពី​ថ្ងៃ ទី២៨ ខែ កក្កដា ដែល ត្រូវ​គេ​លាង​ជ្រះ។

លោក គល់ បញ្ញា និយាយ​ដែរ​ថា៖ «ខ្ញុំ​មិន​ដឹង​ថា ហេតុ​អី បាន​ជា​ពួក​គេ​ចោទ​ថា យើង​បង្ក​ភាព​ចលាចល​ទេ​...ខុម ហ្វ្រែល គ្រាន់​តែ​បង្ហាញ​ថា ការ​ធ្វើ​តេស្ត​ជា​ផ្លូវ​ការ​របស់ គ.ជ.ប មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ទេ ប្រសិន​បើ​គេ​អាច​លាង​វា​ជ្រះ​បាន​យ៉ាង​ងាយ។ ពួក​គេ គួរ​តែ​សួរ គ.ជ.ប ថា ហេតុ​អ្វី​បាន​ជា​ទឹក​ខ្មៅ គេ​អាច​លាង​ជ្រះ»។ លោក​បន្ថែម​ថា ជិត​មួយ​សប្តាហ៍ បន្ទាប់​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល មក​ដល់​ពេល​នេះ​មិន​ឃើញ​មាន​ដីកា​កោះ​ទេ។

​ព្រះ​សង្ឃ​មួយ​អង្គ​លើក​បង្ហាញ​ចង្អុល​ដៃ​ជ្រលក់​ទឹក​ថ្នាំ​បន្ទាប់​ពី​
ការ​បោះ​ឆ្នោត​​ថ្ងៃ​ទី ២៨ ខែ​កក្កដា​។ រូបថត ហុង មិនា​
លោក​ស្រី Laura Thornton នៃ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) បាន​ថ្លែង​ថា៖ «តាម​ត្រង់​ទៅ ខ្ញុំ​មាន​ការ​សង្ស័យ​រឿង​នេះ។ យើង​មិន​បាន​ទទួល​ការ​បង្គាប់​ពី​តុលាការ​ឬ​ការ​កោះ​អញ្ជើញ​ណា​មួយ ឲ្យ​ទៅ​បំភ្លឺ​ក្នុង​សភា​ទេ»។

ដោយ​ថ្លែង​សំដៅ​ទៅ​លើ​ការ​ស្ទាប​ស្ទង់​ដែល​បាន​ព្យាករ​ថា ការ​ចុះ​ឈ្មោះ​អ្នក​បោះឆ្នោត​ដែល​ខុស​ឆ្គង អាច​ធ្វើ​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាច្រើន បាត់បង់​សិទ្ធិ អ្នក​ស្រី​បន្ត​ថា៖ «វា​ចម្លែក​ចំពោះ​ខ្ញុំ ដែល​សវនកម្ម​មួយ​ដែល​យើង​បាន​ធ្វើ​ជា​សាធារណៈ កាល​ពី​ខែ មីនា ឥឡូវ​កំពុង​រង​ប្រតិកម្ម»។

លោក គល់ បញ្ញា បាន​យល់​ស្រប​ថា ការ​កំណត់​ពេល​ធ្វើ​ការ​វាយប្រហារ​របស់​គណបក្ស​ប្រជាជន ពិត​ជា​ប្រថ្នូល​ល្អ។ លោក​បាន​បញ្ជាក់​ថា៖ «ប្រហែល​ជា​រឿង​នេះ​នឹង​កើត​ឡើង​ពេល​នេះ ព្រោះ​របាយ​ការណ៍ ស្តី​អំពី​ភាព​មិន​ប្រក្រតី​ជុំវិញ​ការ​បោះឆ្នោត​របស់​យើង នឹង​បោះ​ពុម្ព​ផ្សាយ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

ប៉ុន្តែ​លោក​ស្រី Thornton បាន​ធានា​ថា ការ​គំរាម​កំហែង​ទាំង​នេះ មិន​ពាក់​ព័ន្ធ​ដល់​ការ​បោះពុម្ព​ផ្សាយ​លទ្ធផល​រក​ឃើញ​នៅ​ពេល​បោះឆ្នោត​កន្លង​មក​នោះ​ទេ។ លោក​ស្រី​ថ្លែង​ថា​៖ «យើង​កំពុង​តែ​ដំណើរការ​ធម្មតា​។ រឿង​នេះ​គ្មាន​ការ​ផ្លាស់​ប្តូរ​ពី​ទំនាក់​ទំនង​ទៅ​នឹង​កំណែ​ទម្រង់​ការ​បោះឆ្នោត​ឬ​ផែនការ​របស់​យើង​ទេ»។

អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែង​បញ្ជាក់​ថា អង្គការ​ឃ្លាំ​មើល​ទាំង​នេះ «នឹង​ត្រូវ​កោះ​ហៅ​មក​រដ្ឋសភា» ប៉ុន្តែ លោក​បាន​បដិសេធ មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​លម្អិត​ទេ កាល​ពី​ថ្ងៃ​អង្គារ៕ NR

3 comments:

Anonymous said...

Some one said, ah Chhean Vun is Chkuot Chrouk, but in this picture he is a Chker Chkuot.

Anonymous said...

Who said?

Anonymous said...

សូមកុំប្រើមនោសញ្ចេតនាបុកគល់ទៅលើ
អាអ្នកនយោបាយ-នយោបោកឯកជន(គណបក្សប្រឆាំងខ្មែររងគ្រោះ-សង្គ្រោះអាយួន)។
__________________________________

បើខ្មែរចង់សើច......សូមកុំទៅបោះឆ្នោត!
________________________________
បើខ្មែរចង់យំ........បោះឆ្នោតទៀតទៅ!