Wednesday, November 06, 2013

ឈាង វុន គ្រោង​នឹង​កោះហៅ​ខុមហ្វ្រែល និង​អង្គការ NDI មក​សួរនាំ អំពី​ទឹកខ្មៅ និង​បញ្ជី​ឈ្មោះ អ្នកបោះឆ្នោត​ខ្មោច​


ក្របីដំបៅខ្នងឈ្មោះឈាង វុនកំពុងរំសាយកន្ទុយ
ចង់ដេញជល់ខុមហ្វ្រែល និង​អង្គការ NDI
(ថ្ងៃទី 6 វិច្ឆិកា 2013, ម៉ោង 04:45:PM) | ដោយ: រតនា CEN 

ភ្នំពេញ: ​លោក ឈាង វុន សមាជិកសភា មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​កិច្ចការបរទេស ព័ត៌មាន ឃោសនាការ នៃ​រដ្ឋសភា នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ បាន​ប្រាប់ថា រដ្ឋសភា​ មាន​គំរោង​នឹងកោះហៅ​ប្រធាន​អង្គការ​ខុមហ្វ្រែល និង​អង្គការ NDI មក​ធ្វើការ​សាកសួរ អំពី ​បញ្ជី​ឈ្មោះ​ខ្មោច ​ចុះក្នុងបញ្ជី​បោះឆ្នោត និង​ការធ្វើ​ពិសោធន៍​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ នៅពេល​បោះឆ្នោត​រួច ថា​មានការ​លុប​ជ្រះ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ច្រួលច្របល់ នៅ​ថ្ងៃ​បោះឆ្នោត ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ និង​ក្រោយ​ការបោះឆ្នោត​រួច​។​

លោក ឈាង វុន បាន​មានប្រសាសន៍​បន្តទៀតថា គណៈកម្មការ​ជំនាញ​ពាក់ព័ន្ធ នៃ​រដ្ឋសភា នីតិកាល​ទី​៥ មាន​គំរោង​ស្នើសុំ​ការអនុញ្ញាត​ពីស​ម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សុំ​កោះហៅ​លោក គល់ បញ្ញា នាយក​អង្គការ​ខុមហ្វ្រែល និង​ប្រធាន​អង្គការ NDI ឲ្យ​ចូលមក​ធ្វើការ​បកស្រាយ​បំភ្លឺ និង​ធ្វើ​សំណាក​ជ្រលក់​ទឹក​ថ្នាំ​ពណ៌​ខ្មៅ នៅ​ម្រាមដៃ ឲ្យ​សមាជិកសភា និង​រដ្ឋមន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ បាន​មើល ព្រមទាំង​អង្គ​ការទូត​ថា តើទឹក​ថ្នាំ​របស់​អង្គការ​ខុមហ្វ្រែល ធ្វើ​នោះ អាចមាន​វិធី លុប​ជ្រះ​បាន​ភ្លាម ឬ​យ៉ាងណា​? 

ហើយ​ទឹក​ថ្នាំ​ជ្រក់​ម្រាមដៃ​នោះ ពិតជា​ទឹក​ថ្នាំ​ជ្រក់​ដៃ របស់ ​ក្រុមហ៊ុន ​មកពីប្រទេស​ឥណ្ឌា ពិតប្រាកដ មែន ឬ​អង្គការ​នេះ យក​ទឹក​ថ្នាំ​មកពីណាផ្សេង មក​ធ្វើ​របៀបនេះ មាន​ចេតនា បង្ក​ឲ្យ​មានការ​ចលាចល នៅមុន​ថ្ងៃ​បោះឆ្នោត ១​ថ្ងៃ គឺ​នៅ​ថ្ងៃ (​ស​) ថ្ងៃទី​២៧ ខែកក្កដា និង​បន្តធ្វើ​ឲ្យ​មាន​ភាព​ច្រួលច្របល់ នៅ​ថ្ងៃទី​២៨​កក្កដា (​ថ្ងៃ​បោះឆ្នោត​) និង​បន្ត​ឲ្យ​មាន​ភាព​ច្រួលច្របល់ នៅ​ថ្ងៃក្រោយ​បោះឆ្នោត និង​បន្តម​ក​ដល់ពេលនេះ​។​


លោក ឈាង វុន បាន​មានប្រសាសន៍​បញ្ជាក់​បន្ត​ថា នៅមុន​ថ្ងៃ​បោះឆ្នោត គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ពុំបាន​បញ្ចេញ​ឲ្យ​យក​ទឹក​ថ្នាំ​ជ្រលក់​លើ​ម្រាមដៃ​អ្នកបោះឆ្នោត ទៅប្រើ​ប្រាស់​ទេ​។

​លោក​បន្តថា អង្គការ​ខុមហ្វ្រែល បាន​ទឹក​ថ្នាំ​ជ្រលក់​ម្រាមដៃ​នោះ មកពីណា​? ជា​ទឹក​ថ្នាំ​របស់​ឥណ្ឌា ប្រគល់​ឲ្យ​គជប ឬ​ទឹក​ថ្នាំ មកពីណា​?


​លោកឈាង វុន ​បន្តថា បញ្ហា​នេះ បើ​ពិសោធន៍​រកឃើញថា អង្គការ​ខុមហ្វ្រែល មាន​ចេតនា ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់ និង​បង្ក​អសន្តិសុខ​ដល់​ប្រទេសជាតិ គឺ​អង្គការ​មួយ​នេះ ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់ និង​អាច​បឹ្ត​ង​ទៅ​តុលាការ​។​

​ចំពោះ​អង្គការ NDI និង​អង្គការ ខុមហ្វ្រែល លោក ឈាង វុន បាន​មានប្រសាសន៍​បញ្ជាក់ថា មុនពេល​បោះឆ្នោត ពេល​ឃោសនា និង​ក្នុងឱកាសនៃការ​បោះឆ្នោត និង​ក្រោយពេល​បោះឆ្នោតរួច គេ​តែងតែ​និយាយថា គណបក្ស​ប្រជាជន ជា​ចោរលួច​សំឡេងឆ្នោត មិន​ឲ្យ​ប្រជាពលរដ្ឋ ទៅ​បោះឆ្នោត ១,២ លាន​នាក់​ជាង ដែល​គណបក្ស​ប្រជាជន បំផ្លាញ​ ​បញ្ជីឈ្មោះអ្នក​បោះឆ្នោត មិន​ឲ្យ​ប្រជាជនបាន ទៅ​បោះឆ្នោត​។

​លោកឈាង វុន ​បន្តថា កាលពី​ខែតុលា ឆ្នាំ​២០១៣ ថ្មីៗ​នេះ គ​.​ជ​.​ប បានធ្វើការ​ចុះឈ្មោះ​បោះឆ្នោត​ប្រជាពលរដ្ឋ គឺមាន​អ្នក​ចុះឈ្មោះ ប្រមាណ ២ សែន​នាក់​។ ចុះ​មនុស្ស ១ លាន​នាក់​ទៀត នៅឯណា​តើ​អាហ្នឹង ជា​ខ្មោច​របស់​អង្គការ​ទាំងពីរ​នេះ ឬ​យ៉ាងណា​? ខ្មោច​របស់​ខុមហ្វ្រែល និង​អង្គការ NDI យ៉ាងម៉េច​? បើ​មិន​ឆ្លើយ​ឲ្យ​បានច្បាស់លាស់​ទេ និង​ប្រឈម​ចំពោះមុខ​ច្បាប់​។​

​មិនទាន់មាន​ការឆ្លើយ​តប​បែបណា ពី​លោក គល់ បញ្ញា និង​ខាង​អង្គការ NDI ជុំវិញ​ការលើកឡើង​របស់លោក​តំណាងរាស្ត្រ ឈាង វុន ខាងលើនេះ នៅឡើយ​ទេ​៕​

11 comments:

Anonymous said...

កុំភ្លេចខ្លួនអែង CNRP ចាញ់ឆ្នោតតើ។ ម៉្យាងទៀត តើខ្លួនដំណាងអោយអ្នកណា ?
"គណបក្សសង្គ្រោះជាតិ" និង ក្លាយទៅជា "គណបក្សសង្គ្រោះចោរ" គណបក្សសង្គ្រោះជាតិយួន ពួកនេះ
និងបណ្ដើរគ្នាទៅអង្គុយបង្គ្រប់កៅអី ជាសមាជិកសភាអាណត្តិទី៥ ទាំងអស់គ្នា នាពេលឆាប់ឆាប់ខាងមុខ នេះហើយ។

Anonymous said...

អាតិរិច្ឆាន អានរកជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

អាតិរិច្ឆាន អានរកជាម យៀបនិងអាសត្វធាតុឈាងវុននឹងត្រូវរន្ទះបាញ់ងាប់ធ្លាក់នរកទាំងពូជនៅពេលឆាប់ៗនេះហើយ ដូច្នេះកុំប្រកាន់សំដីឆ្កួតរបស់វាអី ម្យាងទៀតក្រុមបក្សពួកលួចបន្លំសន្លឹកឆ្នោតប្លន់ឆន្ទះរាស្រ្ត និងមេកើយរបស់វា កនឹងមានវាសនាដូចវាអព្ចាឹងដែរគឺត្រូវរន្ទះបាញ់ងាប់និងក្រឡាប់ឡានងាប់តៃហោងទាំងពូជ

Anonymous said...

បើពួកអាឆ្កែបំរើយួនគុម្មុយនិស្តហាណូយអួតខ្លួនថាជាង្នកឈ្នះ ហេតុអ្វីក៍កំសាកញីមិនហ៊ានបង្កិត
គណៈកម្មការចម្រុះឯករាជ្យដើម្បីរកយុត្តិធម៌ ? ។ ហេតុអ្វីបានជាចេះតែពួនក្រោមសំពត់ស្រីប្រ
កែកឲញ័រមាត់មិនព្រមបង្កើតគណៈការធ្វើការ
សើុបអង្កេតរកខុសត្រូវទៅ ? ។ ចំជាពួកអា
ចោរកំសាកញីមែន ហ៊ានធ្វើមិនហ៊ានទទួល បើ
កំសាកដល់ម្លឹង ហេតុអ្វីបានជាមិនទូលសំពត់
ស្រី ៗ ដើរទៅ ? ។

បើពូកែ បើចិត្តសឿងកូនម៉ែ ប្រុសដើមទ្រូងប្រាំ
ហាត់មែន បង្កើតគណៈកម្មការឯករាជ្យមួយធ្វើ
ការសើុបអង្កេតភ្លាមទៅ នៅឈរទូលសំពត់ស្រី ៗ ព្រូសដល់ណាទៀត ? ។ ឈរព្រូស ឈរ
ស្រែកថាឈ្នះតែម្នាក់ឯង គ្មានអ្នកណាទទួល
ស្គាល់បែបហ្នឹង គេមិនហៅថាឈ្នះទេ គេហៅ
ថា​អាចោរប្លន់ ។ គេមិនអាចឲធ្វើអ្នកដឹកនាំបាន
ទេ ប្រជាពលរដ្ឋឥតទទួលស្គាល់ ហើយ កំពុង
ទាមទារឲប្តូរពួកអាដឹកនាំចោរឯងចេញហើយ ។

Anonymous said...

Look at this bad boy the way he said ,he always talk about his justice and put the king first to scare the people,but we know the cambodian law is shit the king is shit who want to stay under his law only corruption people specially all the ministers.I don't to see chheang Vun face but see him to stay in prey sar.

Anonymous said...

This guy is pure yeoun. Why khmer people vote for him?

Anonymous said...

This very bodies knew Chang Von can hide afake shaw agood it trict about people fake list sued follow that a year before,why didn't you stop NEC to do that? This guy much more stories for his master to toch his head say good dog you good feed him abit of dog food his tail swinging like hell.KRANHUN EASAN

Anonymous said...

CHIEN Vun, CHHEAM Yeap and Phey Si PHOM are all CHIENS!

Anonymous said...

If the allegation found to be true, what Chhean Vun is going to do?

Anonymous said...

អាសំគិះខួរបង្កង ឈាង វុន ឈប់និយាយទៅល្អ
ជាងគ្មានអ្នកណាចង់ស្ដាប់សំដីអាធ្មឹលអស់សាសនាឯងតទៅទៀតទេ។

Anonymous said...

the mouth looks like a chicken butt hole...