Sunday, November 10, 2013

Poets' Circle...






by Anonymous Poet


ផ្កាទាំងនេះពិតជាស្រស់!
តែសូមម្ចាស់កុំបង់បោះ សូមលើកយកចូលផ្ទះ
នាសិសររដូវ បើអ្នកពិតជាម្ចាស់នៃ ជាប់ប៉ូលខាងជើង!

មិនខុសឥពីជីវិត្តខ្មែរ សែនស្រស់ឥតបី
បើមានសេរី ជាម្ចាស់ខ្លួនឯង
ខ្មែរច្រើនសន្ធឹក ក្រោកហើយរលឹក
តែនៅអនិច្ចា ដល់វិញ្ញាណកប់ជ្រៅ
ក្រោមអំណាចខ្មៅ យូរលង់មកហើយ
វាបានរម្លាយ ឃ្លាំងគំនិតខ្មែរល្អ៖
បញ្ចូលបន្តរ ឲ្យខ្មែរខ្លបខ្លាច
បង្កើតកលយុទ្ធ ឲ្យខ្មែរបាក់ស្បាទ
មិនហ៊ានសង្វាត យកសិទ្ធខ្លួនឯង
បញ្ញវណ្ណខ្មែរអភ័ព ព្យាយាមរងរ៉ាប់
បងសង្ខារស្ដែងៗ អ្នករស់បន្តរ
ខំប្រឹងឥងល្ហែ ឃោសនាពន្យល់
ដាស់សតិកូនខ្មែរ ឲ្យក្រោកទប់ទល់
ដើម្បីបន្សល់ កេរ្ដិ៍អោយកូនចៅ!

ខ្ញុំសូមអង្វរ កល្យាណប្រជាធិប្បតេយ្យ
ជួយថែរថួន សួនកម្ពុជា ឲ្យផ្កាកូនខ្មែរ
រីកស្រស់និស័យ កម្មសិទ្ធនៃលោក
ត្បិតខ្ញុំកើតមក ក្នុងដែនភិតភ័យ
សុំរស់មានន័យ ដូចផ្កាមានម្ចាស់
ថែទាំឥតខ្ចោះ ក្នុងសួនពសុធា!

******

4 comments:

Anonymous said...


​​ School of Vice ជាទី​គោរព

ទោះបីជាខ្ញុំពុំដឹងថា លោក ឬ លោកស្រី ជានណា៎? យ៉ាងណាក៏ដោយ ខ្ញុំសូមអរគុណ ដែលបាន បន្តរដាក់ អត្ថបទ "ផ្កាទាំងនេះពិតជាស្រស់" របស់ខ្ញុំ លើគេហទំព័រ Poet Circle។
តទៅនេះ សូមមេតាជួយបន្តរ សារខាងក្រោមនេះផង?


ទប់ជើងខ្លួនឯងប៉ែងជើងអ្នកផង!

សាធារណៈអយុត្តិធម៌ក្នុងសង្គម តែងតែមានមិនថាតូចមិនថាធំ
កើតមកពីលោភៈអចេត្តនាឬចេត្តនា!
សូមជូនចំពោះមេដឹកនាំស្នេហារជាតិខ្មែរ
ដើរតាមគន្លងកុំឃ្លាតវិន័យ
ទាន់ពេលនូវខ្ចីប្រត្តិបត្តិតម្រា
លទ្ធិប្រជាធិប្បតេយ្យនៃគំរូប្រជា
អនុវត្តន៍ពិស្ដារសូរស័ព្វរំពងអ្នកផងទស្សនា
សាលក្រមរាស្ដ្រគ្រប់គ្នាវិនិច្ឆ័យលោកហើយ!

កន្លងមកមានឆ្គាំតាំងពីធំដល់តូច
ក្នុងសភាអនុមត្តិយកមិនបានការ
រងចាំបញ្ជារក្រៅក្រមទើបបាន
យកការអនុមត្តិចាត់ជាសម្នើរ
ថាចាំគិតមើលជាមួយថ្នាក់លើសិន
ពិតជាប្រាស់ចាកបញ្ញត្តិសិលធម៌វិន័យ
តើសម្អាងលើឥថាមានយុត្តិធម៌?


អ្នកប្រជាធិប្បតេយ្យអាងល្បីថាល្អ
ក៏មានវៀចវេរតាមគតិលោភៈ
តាមមូលដ្ឋានខ្លះវិជ្ជាពិតជាមាន
បុគ្គលជាក់លាក់សមត្តភាពអស្ចារ្យ
គេមិនប្រើទេប្រើតែគ្នាឯង
ប្រើមនុស្សអវិជ្ជាមិនចេះខ្មាសក្មេង
ព្រោះយល់គ្នាឯងធ្វើការយូរហើយ!

រឿងជាតិត្រូវការសូមកុំយល់ញាតិ
មានថ្ងៃត្រូវឃ្លាតជួនពេលវិលវិញ
ខណៈជាវាសនាជាតិមូលបញ្ញវ័ន្ដ
សម្រិតសម្រាំងទាន់តម្រូវការ
បើអ្នកមានឆ្គងកុំនូវឃ្នានឃ្នេរ
សិក្សារតាមគេបើចិត្តទូលាយ
សូមទទួលយកសមត្ថភាពពិតៗ
នឹងអស់អតិក្រឹតវិប្បដិសារី!

School of Vice said...



Dear poet,


Thank you for your kind note and poems of profound meanings and depth.

The privilege and pleasure is mine in being able to 'read' instructive verses and words in poems such as these. It takes a learned scholar such as yourself to be able to compose these poems, as well as exceptional moral character to pin point the social ills afflicting the society in question.

Thanks again for sharing with us your literary talent. You will [hopefully] appreciate, however, if School of Vice cannot comment further on Khmer literature!


Kindest sentiments,





Jendhamuni said...


Dear School of Vice,

I didn't want to write, but so irresistible. This poem is too good for me to remain silent!

A-J
I miss A-K!

Anonymous said...

សូមជូនចំពោះ School of Vice, and Jendhamuni ជាទីគោរព


ខ្ញុំក៏កំពុងតែរៀនអ្នកទាំងពីរ មិនតិចដែរ ខ្ញុំពិតជាពុំមានឋានៈដូច School of Vice អោយឈ្មោះនុះឡើយ!

តាមពិតខ្ញុំមិនមែនជាបញ្ញវ័ន្ដអ្វីទេ
វាគ្រាន់ខ្ញុំបានឆ្លងកាត់ រឿងរ៉ាវក្នុងជីវិត្ត
ដ៏កំសត់របស់ខ្ញុំ ប្រៀបធៀបទៅនឹងអ្វី
ដែលកំពុងតែកើតមានឡើងសព្វថ្ងៃ ចំពោះអ្នកស្លូតត្រង់
ខ្ញុំក៏សរសេរចេញមក ម្ដងមួយពាក្យៗ
តែប៉ុណ្ណោះ។
ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នាដែលបានអាន
អនុគ្រោះអោយខ្ញុំ ហើយទទួលយកការពិត ផ្នែកខ្លះនៃរង្វង់ ផ្នត់គំនិតខ្មែរពិតជាមាន
ដូចការសសេរនេះដែរ ហើយនាំគ្នាលះបង់
ប្ដូរយកអ្វីថ្មីដែលអាច ក្លាយជាឧសុថដ៏ប្រសិទ្ធភាព។

សុំទោស ខ្ញុំប្រហែល ធ្វើអោយអ្នក
ខ្ដុកខ្ដួលហើយ!

ខ្ញុំមិនមែនជាកវ័យទេ