Wednesday, November 06, 2013

Reading ROMANS chapter 2

Recently (early 2013), I discovered the sermons of my college pastor online. While at Georgetown University (1991-95), I, along with 10-20 other Georgetown friends, attended Fourth Presbyterian Church, a 10-15 minute drive from campus through the manicured estates of Northwest Washington, DC to the leafy suburban neighborhood of Bethesda in Maryland.

We drank in the deep wisdom of our college director, Chuck Jacob (now a senior pastor at Knox Presbyterian in Ann Arbor, MI) and of Dr. Rob Norris on Sunday mornings (and at times, classes he taught during the week days).

When I attended, the US Vice-President Dan Quayle and his family (and security detail), my Georgetown professor former UN Ambassador Jeanne Kirkpatrick, and many other well-known names from politics, academia and media, also attended. Dr. Norris' predecessor was then-chaplain of the US Senate, Dr. Richard Halverson.

All to say, if all of these accomplished people came Sunday after Sunday and benefited from Dr. Norris' sermons, maybe we too can find intellectual as well as spiritual nourishment from these talks?

It does not take long before one is taken in by the profundity and the humor -- not to mention, the accent! -- of Dr. Norris's exposition.  


Paul's Letter to Christians in Rome
Sermons of Dr. Rob Norris by chapter | 1 | 5 | 5 | 8 | 9 | 9 | 9 | 9 | 9 | 9 | 9 | 9 | 9 | 9 | 10 | 12 |

ការ​វិនិច្ឆ័យ ​ត្រឹម​ត្រូវ​ របស់ ​ព្រះជាម្ចាស់

ចំពោះ​អ្នក, អ្នក​ ថ្កោល​ទោស​គេ; ទោះ​បី អ្នក​ ជា​នរណា ក៏​ដោយ, ក៏​អ្នក ​ពុំ​អាច​ដោះសា​ ខ្លួន​បាន​ដែរ។  ពេល​ណា​ អ្នក ​ថ្កោល​ទោស​គេ, អ្នក​ ក៏​ដាក់​ទោស​ ខ្លួន​ឯង, ព្រោះ​ អ្នក ​ថ្កោល​ទោស​គេ, តែ ​អ្នក ​បាន​ប្រព្រឹត្ត ​ដូច​គេ​ដែរ។  យើង ​ដឹង​ថា, ព្រះជាម្ចាស់,​ ទ្រង់ ​វិនិច្ឆ័យ​ទោស​ អ្នក​ ដែល​ប្រព្រឹត្ត​ ដូច្នេះ, គឺ​ វិនិច្ឆ័យ ​ស្រប​តាម ​សេចក្ដី​ពិត។  រីឯ​ អ្នក, អ្នក​ ថ្កោល​ទោស​គេ ​ដែល​ប្រព្រឹត្ត ​ដូច្នេះ, តែ​ អ្នក​ ប្រព្រឹត្ត​ ដូច​គេ​ ដែរ​នោះ។  តើ​ អ្នក ​នឹក​ស្មាន ​ថា, ​នឹង​បាន​រួច​ខ្លួន ដោយ​ព្រះជាម្ចាស់ ​មិន​វិនិច្ឆ័យ​ទោស​អ្នក​ ឬ?  ឬ​មួយ​ អ្នក ​មើលងាយ​ ព្រះហឫទ័យ​ សប្បុរស, ព្រះហឫទ័យ​ យោគយល់, និង​ព្រះហឫទ័យ​ អត់ធ្មត់​ ដ៏​ទូលំទូលាយ ​របស់​ព្រះអង្គ?  តើ​ អ្នក​ មិន​ទទួល​ស្គាល់ ​ថា, ព្រះជាម្ចាស់​ មាន​ព្រះហឫទ័យ​ សប្បុរស​ ដូច្នេះ ដើម្បី​ ជំរុញ​អ្នក​ ឲ្យ​កែ​ប្រែ ​ចិត្ត​គំនិត ​ទេ​ឬ?

ក៏​ប៉ុន្តែ ដោយ​អ្នក​ មាន​ចិត្ត​រឹងរូស, មិន​ព្រម​កែ​ប្រែ​ ចិត្ត​គំនិត​ ទេ​នោះ, អ្នក​ កំពុង​តែ​ សន្សំ​ទោស ទុក​សំរាប់​ថ្ងៃ​ ព្រះជាម្ចាស់​ ទ្រង់​ព្រះពិរោធ,​ ជា​ថ្ងៃ ​ដែល​ព្រះអង្គ​ នឹង​សំដែង​ ការ​វិនិច្ឆ័យ​ទោស ​ដោយ​យុត្តិធម៌, គឺ​ ព្រះជាម្ចាស់ ​នឹង​ប្រទាន​ផល ​ឲ្យ​ម្នាក់ៗ តាម​អំពើ​ ដែល​ខ្លួន​ បាន​ប្រព្រឹត្ត។  ព្រះអង្គ​ ប្រទាន​ជីវិត​ អស់កល្ប​ ជានិច្ច ដល់​អស់​អ្នក​ ដែល​ព្យាយាម ​ប្រព្រឹត្ត​ អំពើ​ល្អ, ហើយ ​ស្វែង​រក​ សិរីរុងរឿង​, កិត្តិយស, និង​អ្វីៗ​ ដែល​មិន​ចេះ ​សាប​សូន្យ។  តែ​ ទ្រង់​ ព្រះពិរោធ និង​ដាក់​ទោស ​យ៉ាង​ធ្ងន់ ចំពោះ​ អស់​អ្នក ​ដែល​គិត​តែ​ ឈ្លោះ​ប្រកែក, មិន​ព្រម​ស្ដាប់​តាម ​សេចក្ដី​ពិត, គឺ​ បែរ​ទៅ​ស្ដាប់​តាម​ សេចក្ដី​ទុច្ច រិត​វិញ។  ទុក្ខ​លំបាក, ការ​តប់ប្រមល់, អន្ទះអន្ទែង នឹង​កើត​មាន​ ដល់​អស់​អ្នក ​ដែល​ប្រព្រឹត្ត​ អំពើ​អាក្រក់​ ជា​មិន​ខាន, គឺ​ មុន​ដំបូង​ ដល់​សាសន៍​ យូដា, បន្ទាប់​មក សាសន៍​ក្រិក។  រីឯ​ សិរីរុងរឿង, កិត្តិយស, និង​សេចក្ដី​ សុខសាន្ត នឹង​កើត​មាន​ ដល់​អស់​អ្នក ​ដែល​ប្រព្រឹត្ត​ អំពើ​ល្អ​វិញ, មុន​ដំបូង​ ដល់​សាសន៍ ​យូដា, បន្ទាប់​មក សាសន៍​ក្រិក។  ដ្បិត​ ព្រះជាម្ចាស់​ មិន​រើស​មុខ​ នរណា​ឡើយ។

អស់​អ្នក,​ ដែល​ប្រព្រឹត្ត​ អំពើ​បាប ដោយ​មិន​ស្គាល់​ ក្រឹត្យវិន័យ​ របស់ ​លោក​ម៉ូសេ, នឹង​ត្រូវ​វិនាស ​ទាំង​គ្មាន ​ក្រឹត្យវិន័យ។  រីឯ​ អស់​អ្នក ​ដែល​ប្រព្រឹត្ត ​អំពើ​បាប ដោយ​ស្គាល់​ ក្រឹត្យវិន័យ, គេ​ នឹង​ត្រូវ​ ទទួល​ទោស ស្រប​តាម​ ក្រឹត្យវិន័យ​ដែរ។  ដ្បិត​ មិន​មែន​អ្នក​ ឮ​ក្រឹត្យវិន័យ​ ប៉ុណ្ណោះ​ទេ ដែល​បាន​សុចរិត ​នៅ​ចំពោះ​ ព្រះភក្ត្រ​ ព្រះជាម្ចាស់, គឺ​ អ្នក ​ប្រតិបត្តិ​តាម​ គម្ពីរ​វិន័យ​វិញ​ ឯណោះ ដែល​ព្រះអង្គ ​ប្រោស​ឲ្យ​បាន​ សុចរិត។  ពេល​សាសន៍​ដទៃ​ ដែល​ពុំ​ស្គាល់​ ក្រឹត្យវិន័យ នាំ​គ្នា ​ប្រតិបត្តិ​តាម ​សេចក្ដី​ ដែល​ក្រឹត្យវិន័យ ​ចែង​ទុក ​ដោយ​មិន​ ដឹង​ខ្លួន, គឺ​ ខ្លួន​គេ ​នោះ​ហើយ ​ជា​ក្រឹត្យវិន័យ, ទោះ​បី​ គេ​ មិន​ស្គាល់​ ក្រឹត្យវិន័យ​ ក៏​ដោយ។  ត្រង់​នេះ​ គេ​ បង្ហាញ​ឲ្យ​ឃើញ ​ថា, កិច្ចការ ​ដែល​គម្ពីរ​ វិន័យ ​ចែង​ទុក​ ឲ្យ​ធ្វើ​នោះ មាន​ចារឹក​ នៅ​ក្នុង​ ដួង​ចិត្ត ​របស់​គេ​ ស្រាប់​ហើយ។  មនសិការ ​របស់​គេ, ព្រម​ទាំង​ ការ​រិះគិត ​របស់​គេ ដែល​នាំ​ ឲ្យ​មាន​ ការ​ចោទ​ប្រកាន់​ខ្លួន ឬ​ដោះសា​ខ្លួន ក៏​ផ្ដល់​ សក្ខីភាព ​អំពី​ ការ​នេះ​ដែរ។  ការ​នេះ ​នឹង​លេច​មក ​ឲ្យឃើញ​ច្បាស់ នៅ​ថ្ងៃ​ដែល ​ព្រះជាម្ចាស់ ​វិនិច្ឆ័យ​ទោស​ មនុស្ស​លោក, គឺ ​ព្រះអង្គ​ នឹង​វិនិច្ឆ័យ តាម​រយៈ​ ព្រះគ្រិស្ដយេស៊ូ នូវ​អំពើ ​ដែល​គេ​ប្រព្រឹត្ត ​ដោយ​លាក់​កំបាំង, ស្រប​តាម​ ដំណឹងល្អ ​ដែល​ខ្ញុំ ​ផ្សព្វផ្សាយ។

សាសន៍​យូដា និង​ក្រឹត្យវិន័យ

ចំពោះ ​អ្នក​វិញ, អ្នក ​មាន​ឈ្មោះ​ ជា​សាសន៍​យូដា;​ អ្នក ​ពឹង​ផ្អែក​ លើ​ក្រឹត្យវិន័យ ​របស់​ លោក​ម៉ូសេ, ហើយ ​អួតអាង​ខ្លួន​ ថា, ខ្លួន​ ជិត​ស្និទ្ធ​ នឹង​ព្រះជាម្ចាស់; អ្នក ​ស្គាល់​ព្រះហឫទ័យ ​របស់​ព្រះអង្គ និង​បាន​ទទួល​ ការ​អប់រំ​ ពី​ក្រឹត្យវិន័យ ឲ្យ​ចេះ​រិះគិត ​ពិចារណា ​មើល​ថា, ការ​ណា​ សំខាន់​ ជាង​គេ; អ្នក ​ជឿ​ជាក់​ ថា, ​ខ្លួន​ ជា​អ្នក ​ណែនាំ​ មនុស្ស​ខ្វាក់, ជា​ពន្លឺ​ បំភ្លឺ​អ្នក ​ដែល​ស្ថិត​ នៅ​ក្នុង ​សេចក្ដី​ងងឹត, ជា​គ្រូ​ អប់រំ​មនុស្ស​ល្ងង់, ជា​គ្រូ​ បង្រៀន​ មនុស្ស​ តូចតាច​, ព្រោះ​ អ្នក ​ជឿ​ជាក់​ ថា, ការ​ស្គាល់ ​ព្រះជាម្ចាស់ និង​សេចក្ដី​ពិត​ សុទ្ធ​តែ​ មាន​ចែង​នៅ​ក្នុង ​ក្រឹត្យវិន័យ​ ទាំង​អស់អ្នក​ ប្រៀនប្រដៅ​គេ, ម្ដេច​ ក៏​អ្នក ​មិន​ប្រដៅ​ ខ្លួន​ឯង​ផង?  អ្នក​ ហាម​គេ​ មិន​ឲ្យ​លួច, តែ​ ខ្លួន​ឯង ​ក៏​លួច​គេ​ដែរ។  អ្នក​ ប្រាប់​គេ​ មិន​ឲ្យ​ប្រព្រឹត្ត​ អំពើ ​ផិត​ក្បត់, តែ​ ខ្លួន​ឯង ​ក៏​ផិត​ក្បត់​ដែរ។  អ្នក​ ថា​ខ្លួន ​ស្អប់​ខ្ពើម​ ព្រះក្លែងក្លាយ, តែ ​អ្នក ​បែរ​ជា​ប្លន់​វិហារ ​របស់ ​ព្រះ​ទាំង​នោះ ​ទៅ​វិញ។  អ្នក ​អួតអាង ​លើ​ក្រឹត្យវិន័យ, តែ​ អ្នក ​បែរ​ជា​បង្អាប់​ កិត្តិយស ​ព្រះជាម្ចាស់ ដោយ​ប្រព្រឹត្ត​ ល្មើស​ក្រឹត្យវិន័យ ដូច​មាន​ចែង​ ទុក​មក ​ថា, «ព្រោះតែ​ អ្នក​រាល់​គ្នា បាន​ជា​សាសន៍ ​ដទៃ ​ប្រមាថ​ ព្រះនាម​ របស់​ព្រះជាម្ចាស់។»

ការ​កាត់​ស្បែក ​មាន​ប្រយោជន៍ លុះ​ត្រា​តែ​អ្នក ​ប្រតិបត្តិ​តាម​ ក្រឹត្យវិន័យ។  ប៉ុន្តែ បើ​ អ្នក​ ប្រព្រឹត្ត​ ល្មើស​ក្រឹត្យវិន័យ, ការ​ កាត់​ស្បែក​ របស់​អ្នក​ ទុក​ដូច​ជា​ មិន​កាត់ ​ទៅ​វិញ។  ប្រសិន​បើ ​មនុស្ស​ មិន​កាត់​ស្បែក​ កាន់​តាម​បទ​បញ្ជា ​របស់​ក្រឹត្យវិន័យ, ព្រះជាម្ចាស់​ ក៏​ចាត់​ទុក​គេ​ ដូច​ជា​បាន​ កាត់​ស្បែក​ដែរ។  ជន​ ដែល​មិន​កាត់​ស្បែក​ ផ្នែក​ខាង​រូប​កាយ តែ​ ប្រតិបត្តិ​តាម ​ក្រឹត្យវិន័យ, គេ ​មុខ​ជា​ដាក់​ទោស​ អ្នក​មិន​ខាន, ព្រោះ ​អ្នក​ មាន​វិន័យ ​សរសេរ​ ជា​លាយលក្ខណ៍​អក្សរ, ហើយ ​បាន​ទទួល​ ពិធី​កាត់​ស្បែក, តែ ​អ្នក​ បែរ​ជា​ប្រព្រឹត្ត​ ល្មើស​ក្រឹត្យវិន័យ។

សាសន៍​យូដា​ ដ៏​ពិត​ប្រាកដ មិន​ស្ថិត​នៅ​ ត្រង់​សំបក​ក្រៅ​ទេ; រីឯ​ ការ​កាត់​ស្បែក​ ដ៏​ពិត​ប្រាកដ ក៏​មិន​ស្ថិត​នៅ​ ត្រង់​សញ្ញា​ លើ​រូប​កាយ​ នោះ​ដែរ។  សាសន៍​យូដា​ ដ៏​ពិត​ប្រាកដ សំដៅ​ទៅ​ផ្នែក​ ខាង​ក្នុង​ចិត្ត​ ឯណោះ​វិញ; រីឯ​ ការ​កាត់​ស្បែក ​ដ៏​ពិត​ប្រាកដ​ ក៏​ស្ថិត​នៅ​ លើ​ចិត្ត​ដែរ, គឺ​ ជា​ការ​កាត់​ស្បែក ស្រប​តាម​ ព្រះវិញ្ញាណ, មិន​មែន ​តាម​គម្ពីរ​វិន័យ​ ជា​លាយលក្ខណ៍ ​អក្សរ​ នោះ​ឡើយ។  សាសន៍​យូដា​ ប្រភេទ​នេះ ទទួល​ការ​ កោត​សរសើរ​ ពី​ ព្រះជាម្ចាស់, មិន​មែន​ ពី​សំណាក់​ មនុស្ស​ទេ។


God’s Righteous Judgment

 

You, therefore, have no excuse, you who pass judgment on someone else, for at whatever point you judge another, you are condemning yourself, because you who pass judgment do the same things. Now we know that God’s judgment against those who do such things is based on truth. So when you, a mere human being, pass judgment on them and yet do the same things, do you think you will escape God’s judgment? Or do you show contempt for the riches of his kindness, forbearance and patience, not realizing that God’s kindness is intended to lead you to repentance?

But because of your stubbornness and your unrepentant heart, you are storing up wrath against yourself for the day of God’s wrath, when his righteous judgment will be revealed. God “will repay each person according to what they have done.”[a] To those who by persistence in doing good seek glory, honor and immortality, he will give eternal life. But for those who are self-seeking and who reject the truth and follow evil, there will be wrath and anger. There will be trouble and distress for every human being who does evil: first for the Jew, then for the Gentile; 10 but glory, honor and peace for everyone who does good: first for the Jew, then for the Gentile. 11 For God does not show favoritism.

12 All who sin apart from the law will also perish apart from the law, and all who sin under the law will be judged by the law. 13 For it is not those who hear the law who are righteous in God’s sight, but it is those who obey the law who will be declared righteous. 14 (Indeed, when Gentiles, who do not have the law, do by nature things required by the law, they are a law for themselves, even though they do not have the law. 15 They show that the requirements of the law are written on their hearts, their consciences also bearing witness, and their thoughts sometimes accusing them and at other times even defending them.) 16 This will take place on the day when God judges people’s secrets through Jesus Christ, as my gospel declares.

The Jews and the Law

 

17 Now you, if you call yourself a Jew; if you rely on the law and boast in God; 18 if you know his will and approve of what is superior because you are instructed by the law; 19 if you are convinced that you are a guide for the blind, a light for those who are in the dark, 20 an instructor of the foolish, a teacher of little children, because you have in the law the embodiment of knowledge and truth— 21 you, then, who teach others, do you not teach yourself? You who preach against stealing, do you steal? 22 You who say that people should not commit adultery, do you commit adultery? You who abhor idols, do you rob temples? 23 You who boast in the law, do you dishonor God by breaking the law? 24 As it is written: “God’s name is blasphemed among the Gentiles because of you.”[b]

25 Circumcision has value if you observe the law, but if you break the law, you have become as though you had not been circumcised. 26 So then, if those who are not circumcised keep the law’s requirements, will they not be regarded as though they were circumcised? 27 The one who is not circumcised physically and yet obeys the law will condemn you who, even though you have the[c] written code and circumcision, are a lawbreaker.

28 A person is not a Jew who is one only outwardly, nor is circumcision merely outward and physical. 29 No, a person is a Jew who is one inwardly; and circumcision is circumcision of the heart, by the Spirit, not by the written code. Such a person’s praise is not from other people, but from God.

Footnotes:

  1. Romans 2:6 Psalm 62:12; Prov. 24:12
  2. Romans 2:24 Isaiah 52:5 (see Septuagint); Ezek. 36:20,22
  3. Romans 2:27 Or who, by means of a



1 comment:

Anonymous said...

ក្តាមសើចដាក់ក្តាន់