កម្មកររោងចក្រ អែស.អិល ដែលបានមកធ្វើការតវ៉ាមុខផ្ទះ នាយករដ្ឋមន្ត្រីកាលពីខែតុលា កន្លងមក។ រូបថត ហេង ជីវ័ន |
ឃុត សុភចរិយា ភ្នំពេញប៉ុស្តិ៍ MONDAY, 04 NOVEMBER 2013
ភ្នំពេញៈ សម្ព័ន្ធសហជីព ស៊ីខាវឌូ បានព្រមានថា ខ្លួននឹងដឹកនាំកម្មកររោងចក្រ អែស.អិល ប្រមាណ ២ ពាន់នាក់ ធ្វើបាតុកម្មនៅខាងមុខរោងចក្រ នៅថ្ងៃចន្ទនេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយបញ្ចប់វិវាទការងារ ដែលបានអូសបន្លាយជាងបីខែមកហើយ។
លោក គង់ អាទិត្យ អនុប្រធាន សម្ព័ន្ធសហជីព ស៊ីខាវឌូ បានឲ្យដឹង កាលពីម្សិលមិញថា ការដឹកនាំធ្វើបាតុកម្មជាថ្មី នៅមុខរោងចក្រ អែស.អិល នៅថ្ងៃនេះគឺនឹងធ្វើរយៈពេលមួយសប្តាហ៍ ដើម្បីទាមទារឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ចេញមុខជួយដោះស្រាយបញ្ចប់បញ្ហាវិវាទការងារ រវាងភាគីកម្មករ និងម្ចាស់រោងចក្រ ដែលបានកើតឡើងចាប់តាំងពីដើមខែសីហាមក។
លោកបានបន្តថា៖«បាតុកម្មនេះ វានឹងក្លាយជាមហាបាតុកម្ម ដែលមានកម្មករយ៉ាងតិច ២ ម៉ឺននាក់ មកពីរោងចក្រនានា ទូទាំងប្រទេសចូលរួម ប្រសិនបើគ្មានដំណោះស្រាយទេនោះ»។
បើតាម លោក អាទិត្យ វិវាទការងារក្នុងរោងចក្រនេះ គឺផ្ដើមចេញពីភាគីរោងចក្រ ដែលបានផ្លាស់ប្ដូរវេណការងារ របស់កម្មករ ពីរ-បីវេណ មកត្រឹមពីរវេណ ដោយមិនមានការជូនដំណឹងជាមុន ដែលធ្វើឲ្យកម្មករប្រឈមចំពោះការបាត់ស្ថិរភាពការងារ ហើយបាននាំគ្នាធ្វើបាតុកម្មតវ៉ាជាបន្តបន្ទាប់ ប៉ុន្តែគ្មានដំណោះស្រាយអ្វីទាំងអស់ បើទោះបីជាការតវ៉ាចុងក្រោយនេះ កើតមានអំពើហិង្សាក៏ដោយ។
លោកបន្តថា៖«ថ្មីៗនេះថ្នាក់ដឹកនាំរោងចក្រ មានគម្រោងបញ្ឈប់កម្មករ ១៩ នាក់ ដែលជាថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ ក្នុងគោលបំណងចង់រំលាយសហជីពនៅក្នុងរោងចក្រ ដើម្បីងាយស្រួលក្នុងការរំលោភសិទ្ធិការងារកម្មករ និងបានប្រកាសជាចំហថា នឹងផ្តល់ថវិកាលើកទឹកចិត្ត ៥០ ដុល្លារ ដល់កម្មករណា ដែលសុខចិត្តចាកចេញពីសហជីព ស៊ីខាវឌូ និង ១០០០ ដុល្លារ បើសិនចាប់បាននិងវាយឲ្យទ្រមខ្លួនតំណាងសហជីពស៊ីខាវឌូម្នាក់ ដែលដឹកនាំការធ្វើបាតុកម្មប្រឆាំងរោងចក្រ»។
ប៉ុន្តែ លោក មាស សុត្ថា ម្ចាស់ភាគហ៊ុនរោងចក្រ អែស អិល កាលពីម្សិលមិញ បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់ខាងលើនេះ ដោយលោកបានអះអាងថា ភាគីរោងចក្រ មិនដែលរើសអើងចំពោះសហជីពណាមួយឡើយ។
លោកថ្លែងថា៖«យើងបានដាក់ពាក្យបណ្ដឹងច្រើនហើយ ទៅតុលាការរាជធានីភ្នំពេញ ដើម្បីជួយស្វែងរកការពិត និងយុត្តិធម៌ សម្រាប់កម្មកររបស់យើងខ្ញុំ ដែលជាជនរងគ្រោះ ក្នុងអំពើហិង្សាកន្លងមកនេះ។»
លោកសឿន ចន្ថា អាយុ ៣១ ឆ្នាំ បម្រើការនៅផ្នែកច្នៃម៉ូដ ក្នុងរោងចក្រអែស អិល បានអះអាងកាលពីម្សិលមិញថា កាលពីថ្ងៃសៅរ៍ ក្រុមអ្នកតវ៉ាប្រឆាំងរោងចក្របាននាំគ្នាទៅព័ទ្ធវាយរូបលោកដល់កន្លែងផ្ទះជួល ហើយបានវាយបំផ្លាញម៉ូតូ ទូរទស្សន៍ និងកង្ហារ របស់លោកគ្មានសល់អ្វីឡើយ។
លោកបន្តថា៖«សំណាងល្អ ដែលខ្ញុំបានរត់គេចទៅសម្ងំពួននៅក្នុងបន្ទប់ទឹក រួចផុតពីការវាយ ប៉ុន្តែទ្រព្យសម្បត្តិរបស់ខ្ញុំ នៅក្នុងបន្ទប់ជួល ត្រូវពួកគេវាយបំផ្លាញចោលអស់»។
លោកសុខ សុផល ដែលជាអ្នកបើកបររថយន្ត នៅរោងចក្រ អែស អិល បានបន្ទរថា៖«ទង្វើរបស់ពួកគេ គឺចង់បំភ័យដល់យើងខ្ញុំ មិនឲ្យចូលធ្វើការ ដើម្បីទៅចូលរួមធ្វើបាតុកម្ម តវ៉ាប្រឆាំងរោងចក្រជាមួយពួកគេ ដែលនេះជាអំពើមួយផ្ទុយនឹងច្បាប់»។
លោកបានអះអាងបន្តថា ប្អូនជីដូនមួយរបស់លោកម្នាក់ឈ្មោះសាត សុផៃ ក៏ត្រូវក្រុមបាតុករដែលមកតវ៉ា បាញ់នឹងចំពាមកៅស៊ូ ត្រូវចំភ្នែកខាងឆ្វេង បណ្ដាលឲ្យបែកគ្រាប់ភ្នែក ហើយត្រូវបានគ្រូពេទ្យ ធ្វើការវះកាត់យកគ្រាប់ភ្នែកចេញកាលពីម្សិលមិញ។
លោកបន្តថា៖«ប្អូនជីដូនមួយខ្ញុំ បានក្លាយទៅជាជនពិការភ្នែក ដោយសារតែអំពើហិង្សា ដែលបានកើតឡើង កាលពីលា្ងចថ្ងៃសុក្រ។ មកដល់ពេលនេះ នៅមិនទាន់មាននរណាម្នាក់ ចេញមុខទទួលខុសត្រូវចំពោះការផ្ទុះអំពើហិង្សានេះទេ»។
ក្រុមកម្មករដែលធ្វើការតវ៉ានៅខាងក្រៅរោងចក្រអេសអិល ក៏ធ្លាប់បានអះអាងដែរថា សន្តិសុខរោងចក្រ បានគប់ដុំថ្ម និងបាញ់ចំពាមកៅស៊ូមកលើពួកគេឲ្យរងបួស៕
6 comments:
Indra Also Eats Chickens
Chickens are one of many delicious foods for humans, and this happened long times ago. And, chickens are now still eaten by humans.
One day, many thousand years ago, Chickens had tried not to be eaten by humans. The only one God whom they thought could help them was the Indra because, at that time, the fates of all animals would be decided by the Indra.
So the chickens from everywhere convened a big meeting and agreed that they had to make a request to the Indra to save them. Then they appointed a handsome Cock to fulfill a mission, that is, to lobby the Indra for a decision to ban the humans from eating Chickens.
The Appointed Cock drew a picture of the Indra in order to show the chickens’ respect and to please the Indra. The Indra picture looked graceful. Then he went to see the Indra to make the request and to get help.
At the Indra’s palace, the Cock was stopped at the door by the guards who told him that he could not meet the Indra now, as he was having lunch.
While waiting for the Indra to finish his lunch, the Cock walked around to where the Indra was eating, and peeped at the Indra through a small hole in the wall.
The Cock collapsed several times, and almost passed out before he could stand up unsteadily.
There, with his own eyes, he saw the Indra eating chickens. He run and flew back swiftly to his Chicken Community. The Chickens’ struggle was in vein, and Humans continue eating chickens.
THE THREE STOOGES!!!
why those workers worship those devils. it's useless. those 3 are the ones who create all the problems.
ឯណាទៅ អាគណបក្សសង្គ្រោះ កណ្ដួយម៉ែវា?
ខ្មែរមួយចំនួនខ្លះបានដឹងជាមុនហើយថា មិនយូរទេពួក
សម រង្ស៊ី និង កឹមសុខា នេះនិង
ដល់ពេលចូលក្នុង បន្ទប់ចរចារបែងចែកអំណាចនិងកៅអីអង្គុយហើយ .....
ហ៊ុន សែន ធ្លាប់ចង្អុលសួរ សម រង្ស៊ី ថា
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
៥៥ យកមិនយក? សម រង្ស៊ី យក សម្តេច
ពិតណាស់!
ពិតជាអស្ចារ្យណាស់!
សម រង្ស៊ី ជាមេដឹកនាំមហាបាតុកម្មបង្គ្រប់កិច្ចមែន....
អញ្ចឹងការសង្ឃឹមអំពីជ័យជម្នៈរបស់ពលរដ្ឋលើគណបក្សសង្គ្រោះជាតិ
គឺជាការសង្ឃឹមខ្យល់លើមេឃតែប៉ុណ្ណោះ!
ពួកនេះសុទ្ធតែជាពួកកាន់មាត់បាវអោយចោរ
និងជាអ្នកជួយទប់ជើងគ្រែអោយអា ហ៊ុន សែន!
ហើយពួកប្រឆាំងផ្កាប់មុខទាំងនេះគឺគ្មានបំណងធ្វើការ
ផ្លាស់ប្តូរពិតប្រាកដទេ ក្រៅពីបង្គ្រប់កៅអី និងបង្គ្រប់ងារជាឯកឧត្ដមតែប៉ុណ្ណោះ។
មិនយូរទេ ហ៊ុនសែននិងកំចាយចោលទាំងអស់ហ្នឹង!
Why you guys are holding this three traitors' picture. If this is the way that all of you treat the criminals and the tyrants by honoring them the same as Sihanouk had elevated their official titles from cheap dirt to "Sam doch Ach". What is the outcome of holding this picture? If they are good as you believe as they are, your problem would have been solved a long time ago by the proper and rightful department which is in charge of your problem. All three of them are blind they couldn't see your plight. Rip their pictures, burn them, walk on them, urinate on them, but do not use that paper as the toilet paper because it can bleed your asses and yet you still use it to bag your shit when the nature call just once you are desperate to find the closer washroom. It is still useful, please do not treat the criminals and the traitors the same way as you are. Do you think they are compassionate to your cause? Think again what these three Chker youns have done to all of you and to the country as the whole in the past 30 years?
Post a Comment