Tuesday, November 19, 2013

ការ​បង្ក្រាប​បាតុកម្ម​កម្មករ SL ជា​ការ​វាយ​ស្មៅ​បង្អើល​ពស់


Pret CPP are not Human. Prets like them don't understand human language... 
And yes, you too, blind and deaf supporters of CPP.  ~Jendhamuni

Licadho photo
តុង សុប្រាជ្ញ ភ្នំពេញប៉ុស្តិ៍ 18 NOVEMBER 2013

កើត​ពី​ប្រជា​ពលរដ្ឋ កូន​ប្រជា​ពលរដ្ឋ មាន​ប្រពន្ធ-មាន​កូនក៏ជា​ប្រជា​ពលរដ្ឋ ហើយទៅវ៉ៃ​ប្រជា​ពលរដ្ឋ ទាត់​ធាក់​ប្រជា​ពលរដ្ឋ និង​បាញ់​ប្រជា​ពលរដ្ឋ បើ​សមត្ថកិច្ច​ដែល​ជា​ប៉ូលិស និង​ប៉េអឹម​ហ៊ាន​ធ្វើ​ម្លឹងៗ អ៊ីចឹង​ប្រពន្ធ ឪពុក​ម្តាយ​ក្មេក​របស់​សមត្ថកិច្ច​ដែល​ប្រើ​អំពើ​ហិង្សា​ទាំង​នោះ ក៏​មិន​រួច​ខ្លួន​ដែរ​ចាំ​តែ​ប្រុង​ខ្លួន​ទៅ។ ដូច​ពាក្យ​ចាស់​លោក​ថា លួច​គេ​ធ្លាប់​ដៃ ដេក​ថ្ងៃ​ធ្លាប់​ភ្នែក រីឯ​អ្នក​ទាត់​ធាក់​គេ​ក៏​ធ្លាប់​ជើង​ដៃ​ដែរ។

ជាក់ស្តែង តាម​រយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ជាតិ និង​អន្តរជាតិ​កាលពី​សប្តាហ៍​មុន​បានបង្ហាញសមត្ថកិច្ច​បាន​វាយ​បង្ក្រាប ទៅ​លើ​បាតុករ​ដែល​ជា​កម្មករ​រោងចក្រ SL មាន​ទាំង​វាយ​ដោយ​ដំបង ទាត់​ផង ធាក់ និង​បាញ់​ផង​ហើយ​ទាត់​ដោយ​ទាំង​ព្រះសង្ឃ ​យ៉ាង​ចាស់​ដៃថែម​ទៀត។ តើ​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​នេះ គឺជា​មោទនភាព​ជាតិ​ខ្មែរ​? ឬ​មួយ​ជា​កំណែ​ទម្រង់​ថ្មី ដ៏ស៊ីជម្រៅ តែសកម្មភាព​ចាស់? ហើយ​ក៏​ជា​ការ​បង្ហាញ​សាច់​ដុំ កំញើញ​ដាក់​គណបក្ស​ប្រឆាំង ដែល​គ្រោង​ដឹក​នាំ​មហា​បាតុកម្ម​នៅ​ពេល​ខាង​មុខ​នេះ​ទៀត?

ព្រឹត្តិការណ៍​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា រវាង​កម្មករ​រោងចក្រ SL និង​សមត្ថកិច្ច ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត ហើយ​ទាំង​បាតុករ ទាំង​សមត្ថកិច្ច​រង​របួស​ទាំង​សង​ខាង និង​ព្រះសង្ឃ ក៏​ទទួល​រង​របួស​ដោយ​សារ​សមត្ថកិច្ច​ផង​ដែរ ដូច​អ្វីដែល​ទ្រឹស្តី​កុម្មុយនីស្ត​ថា សូវ​វាយ​ច្រឡំ កុំ​ឲ្យ​តែ​អត់​បាន​វ៉ៃ។

រីឯ​ទូរទស្សន៍​ឯកជន ដែល​គាំទ្រ​រដ្ឋាភិបាល​វិញបាន​បង្ហាញ​តែ​សកម្មភាព​បាតុករ​ចោល​ដុំ​ថ្ម​ដាក់​សមត្ថកិច្ច និង​ដុត​ឡាន និង​ម៉ូតូ​របស់​សមត្ថកិច្ច តែ​មិន​បាន​បង្ហាញ​សមត្ថកិច្ច​បាញ់​ទាត់​ធាក់​បាតុករ និង​ព្រះសង្ឃ​ទេ ហើយ​រឿង​គេ​ទុក្ខ​សោក​គ្រប់​គ្នា បែរ​ជា​អ្នក​អត្ថាធិប្បាយ និយាយ​បែប​កម្សាន្ត​លេង ដូច​ទ្រង់​សប្បាយ ដូចជា​សមត្ថកិច្ច​ដោះលែង​អ្នក​ត្រូវ​បាន​ឃុំ​ខ្លួន​មក​វិញ​ដោយ​ពោល​បែប ក្លែម​ល្បោយ​ថា សមត្ថកិច្ច​បាន​ចម្រាញ់​អស់​ដូច​ប្រេង​អ៊ីចឹង គឺ​ពី​ជាង ៣០ នាក់​មក​សល់​តែ ២ នាក់​ទេ​ដែល​ត្រូវ​យក​ទៅ​តុលាការ ដើម្បី​កាត់​ទោស។

បន្ទាប់​ពី​សម្មភាព​នោះ​ចប់ អង្គការ​សិទ្ធិ​មនុស្ស ដែល​ធ្វើការ​ជាមួយ​សហជីព កម្មករ​ខ្លះ និង​បក្ស​ប្រឆំាង ក៏​បាន​ថ្កោល​ទោស​ចំពោះ​សមត្ថកិច្ច​ដែល​បង្ក្រាប​បាតុករ​ដោយ​ប្រើ​អំពើ​ហិង្សា តាម​រយៈ​ការ​ប្រើ​ប្រាស់​អាវុធ​ពិត ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដំបង​ឆក់ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស។

តាម​ពិត​ទៅ រាល់​បញ្ហា​សុទ្ធ​តែ​មាន​គន្លឹះ ដើម្បី​ដោះស្រាយ​អាច​ធ្វើ​ទៅ​បាន​ទាំង​អស់​តែ​អ្វី​ដែល​ដោះស្រាយ​មិន​ចេញ នោះ​គឺ​ពាក់​ព័ន្ធ​ទៅ​នឹង​ទំនាស់​ផល​ប្រយោជន៍​។ រោងចក្រ​នៅ​ស្រុក​ខ្មែរ គឺ​ភាគ​ច្រើន​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​សែ​ស្រឡាយ​អ្នក​ធំ ឬ​ក៏​អ្នក​ធំ​ទាំង​នោះ មាន​ភាគ​ហ៊ុន​នៅ​ក្នុង​រោងចក្រ​ទាំង​នោះ យ៉ាង​ហោច​ណាស់ ក៏​មាន​អ្នក​ឈរ​ឈ្មោះ​ថ្នាក់​ទីប្រឹក្សា​ថ្នាក់​ដឹក​នាំ​ណា​ម្នាក់ ដែល​មាន​ឋានៈ​ជា «ឯកឧត្តម ឬ​លោក​ជំទាវ» ដែល​គ្មាន​ការិយាល័យ​ដែរ យក​ឋានៈ​ទៅ​រក​ស៊ី ហើយ​បើ​រោងចក្រ​ណា​ដែល​មិន​ពាក់ព័ន្ធ​អ្នក​ធំៗ គឺ​ព្រលឹម​ឡើង​មិន​ទាន់​ទេ បើក​ភ្នែក​ឡើង ឃើញ​មាន​មន្ត្រី​ជំនាញ​ខាង​គោះ​រក​លុយ​គេ​ទាំង​ព្រឹក​ក៏​មាន​ដែរ រោងចក្រ​មួយៗ ធុញ​ទ្រាន់​នឹង​បញ្ហា​ទាំង​នេះ​ណាស់​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច មិន​យូរ​ទេ គឺ​រោងចក្រ​នោះ​បិទ​ទ្វារ​ឯង។

ម្លោះ​ហើយ​យ៉ាង​ហោច​ណាស់​ពេល​ខ្លះ ថៅកែ​សុខ​ចិត្ត​ជួល​ក្រុមហ៊ុន​សន្តិសុខ​ណា ដែល​មាន​ខ្នង​បង្អែក​គ្រាក់ៗ យក​មក​ទប់ និង​ជួយ​ស្រាយ​បញ្ហា។ ដូច​យើង​ឃើញ​ជា​ទូទៅ​ទៅ​ហើយ នៅ​ពេល​ដែល​មាន​ទំនាស់​វិវាទ​គ្នា​រវាង​ថៅកែ និង​កម្មករ គឺ​មិន​ដែល​ក្រុមហ៊ុន​សន្តិសុខ និង​សមត្ថកិច្ច​ណា​ទៅ​វាយដំ ថៅកែ​ទេ គឺ​មាន​តែ​វា​យ​ដំ​ច្រំ​ធាក់​កម្មករ​ហ្នឹង​ហើយ​ដោយ​សារ​យក​លុយ​គេ​អ៊ីចឹង​សុខ​ចិត្ត​ធ្វើ គ ធ្វើ​ថ្លង់ ធ្វើ​បាប​តែ​ខ្មែរ​គ្នា​ឯង ដែល​ជា​កម្មករ​ទេ។ ដូច​ករណី​រោងចក្រ SL នេះ គឺ​ដោះ​មិន​ចេញ​រយៈ ៣ ខែ​កន្លង​មក​ហើយ នៅ​ពេល​ដែល​ស៊ើបៗ យ៉ាង​ហោច​ណាស់​ឃើញ​មាន​សែ «ហ» ដែល​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន​សន្តិសុខ​ការពារ​រោងចក្រ​នោះ​ដែរ បើ​លេង​អ៊ីចឹងៗ បាន​អី​ដោះ​ចេញ បើ​ខ្នង​ក្រុមហ៊ុន​សន្តិសុខ​ក្រាស់​ម្លឹងៗ​ប៉ុណ្ណឹង​បាន​ហៅ​សមត្ថកិច្ច ធ្វើ​ជា​ខែល ទៅ​បង្ក្រាប​បាន​ដូច​ចិត្ត ហើយ​ការ​ដែល​មាន​ផ្ទុះ​អំពើ​ហិង្សា​កើត​មាន​ឡើង កាល​ពី​ថ្ងៃ ទី១២ ខែ វិច្ឆិកា មុន​នេះ មក​ពី​សមត្ថកិច្ច មិន​បាន​ចូល​មក​ដោះស្រាយ​ទេ គឺធ្វើ​ដូច​កាល​ពី​ដើម​ខែ​នេះ គឺ​មក​បំបែក​ហ្វូង​បាតុកម្ម​តែ​ម្តង​នៅ​សួនច្បារ ហ៊ុន សែន ក្បែរ​ព្រះ​បរម​រតនកោដ្ឋ សម្តេច​ឪ អ៊ីចឹង​គ្រាន់​តែ​ឃើញ​សមត្ថកិច្ច​មក គឺ​ដឹង​តែ​ពី​ត្រូវ​ដំបង​ឆក់ ឬ​ក៏​ទាត់​ធាក់​ទៀត​ហើយ ដូច្នេះ​មាន​តែ​បាតុករ ត្រៀម​ដុំ​ថ្ម​មុន ដើម្បី​ត​ទល់​គ្នា។

រីឯ​សមត្ថកិច្ច​វិញ គឺ​មើល​ទៅ​ឃើញ​ក្រឡា​ចំណេញ​នយោបាយ​ផង អ៊ីចឹង​វាយ​បង្ក្រាប​ឲ្យ​ចាស់​ដៃ​បាតុកម្ម​នេះ​ទៅ​ដើម្បី​បង្អើល​បាតុករ ដែល​ធ្លាប់​ចូល​រួម​បាតុកម្ម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង ហើយ​បក្ស​ប្រឆាំង​មួយ​នេះ​គ្រោង​នឹង​ធ្វើ​មហា​បាតុកម្ម​ក្នុង​ពេល​ឆាប់ៗ​នេះ​ដើម្បី​ទាមទារ​រឿង​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត កន្លង​ទៅ។ ម្លោះ​ហើយ​ក៏​ជា​ឱកាស​មួយ​ដែរ ដែល​សមត្ថកិច្ច មាន​គំនុំ​តាំង​ពី​កាល​ថ្ងៃ​បោះឆ្នោត​មក​ម៉្លេះ ដែល​បាន​ផ្ទុះ​ហិង្សា នៅ​មុខ​វត្ត ស្ទឹង​មាន​ជ័យ នេះ​និង​ជា​ពេល​មួយ​ដែល​សមត្ថកិច្ច អាច​ចូល​វ៉ៃ ទាត់​ធាក់​ព្រះសង្ឃ​គង់​នៅ​ទី​នោះ ដើម្បី​គំរាម​កុំ​ឲ្យ​ព្រះសង្ឃ ចូល​រួម​បាតុកម្ម​ជាមួយ​នឹង​បក្ស​ប្រឆាំង​ផង តាម​របៀប​អារ ក មាន់​មួយ គំរាម​ស្វា ១០០ អ៊ីចឹង។

សំណួរ​សួរ​ថា ហេតុអ្វី បាន​ជា​មិន​បង្ក្រាប​តាំង​ពី​កម្មករ​ធ្វើ​ដំណើរ​ពី​មុខ​រោងចក្រ ឬ​ចាំ​មក​ដល់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចាំ​បាច់​អី​ទុក​មក​ដល់​មុខ​វត្ត ស្ទឹង​មាន​ជ័យ បាន​បង្ក្រាប? ចំណុច​នេះ ហើយ ហាក់​បី​ដូច​ជា​ផែនការ​រៀបចំ​ទុក​មុន​របស់​សមត្ថកិច្ច​ក្នុង​ការ​បង្ក្រាប ដែល​បង្ក​ឲ្យ​មាន​ហិង្សា​ផ្ទុះ​ឡើង នៅ​ទីតាំង​មុខ​វត្ត ស្ទឹង​មាន​ជ័យ។ ទី​បំផុត នៅ​ថ្ងៃ ទី ១៥ ខែ វិច្ឆិកា រាជ​រដ្ឋាភិបាល ដែល​មាន​ចំណារ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ឲ្យ​រោងចក្រ SL ទទួល​យក​តំណាង​កម្មករ ១៩ នាក់​ចូល​ធ្វើ​ការ​វិញ​ដើម្បី​បញ្ចប់​វិវាទ។

ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺថា មាន​បញ្ហា​មួយ​ចំនួន​តាំង​ពី​តូចតាច​មក ដោះស្រាយ​មិន​ចេញ​ទេ ព្រោះ​ពេល​ខ្លះ​អ្នក​ពាក់ព័ន្ធ​នៅ​ក្នុង​រោងចក្រ​ខ្នង​ធំៗ​ពេក ហួស​ដែន​សមត្ថកិច្ច​របស់​ក្រសួង ការងារ និង​ក្រសួង​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត​ធ្វើ​ការ​សម្រប​សម្រួល​រវាង​ថៅកែ និង​កម្មករ​នោះ គឺ​ទុក​ទាល់​តែ​ទុំ​ជោរ ដោះ​មិន​ចេញ​បាន​រត់​រក​លោក​នាយក​រដ្ឋ​មន្ត្រី​ជួយ។

ហេតុ​អ្វី​បាន​ជា​រឿង​រ៉ាវ​កំប៉ិក​កំប៉ុក​អង្ករ​កំប៉ុង​សោះ​ចាំ​បាច់​ទៅ​ដល់​ថ្នាក់​នាយក​រដ្ឋ​មន្រ្តី​បាន​ដោះស្រាយ​បាន​នោះ?

លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ធ្លាប់​បាន​ថ្លែង​រួច​មក​ហើយ​ថា រាជ​រដ្ឋាភិបាល​ថ្មី​នេះ លោក​ឈប់​យក​ខ្លួន​ពាំង​ហើយ ដោះស្រាយ​ខ្លួន​ឯង​ទៅ បើ​ដោះ​មិន​ចេញ​ទេ មាន​តែ​ដក​ចេញ។ រឿង​បញ្ហា​ឲ្យ​តែ​មាន​ការ​អី​បន្តិច​ទៅ​នាយក​រដ្ឋ​មន្ត្រី​បែប​នេះ (លោក​នាយក​រដ្ឋ​មន្ត្រី កំពុង​ប្រឈម​នឹង​ការងារ​ប្រទេស​ជាតិ​ធំៗ ដែល​ត្រូវ​ដោះស្រាយ) ហើយ​សមត្ថកិច្ច ប្រើ​ហិង្សា​បែប​នេះ ហើយ​បាន​ចូល​រួម​ធ្វើ​ឲ្យ​បក្ស​កាន់​អំណាច​បាត់បង់ ២២ កៅអី​អាណត្តិ ទី៥ នេះ ព្រោះ​ប្រជា​ពលរដ្ឋ​ឥឡូវ​យល់​ដឹង​ពី​សិទ្ធិ និង​ស្អប់​ខ្ពើម​អំពើ​ហិង្សា​ណាស់ បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​បន្ត​សកម្មភាព​ចាស់​កំណែ​ទម្រង់​ថ្មី​បែប បង្ក្រាប​ហិង្សា​បែប​នេះ គឺ​អាណត្តិ​ក្រោយ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ទៀត។

ម្យ៉ាង​វិញ​ទៀត​បើ​រដ្ឋាភិបាល នៅ​តែ​បន្ត​ដោះស្រាយ​បែប​ហិង្សា​រំលោភ​សិទ្ធិ​មនុស្ស​ទៅ​លើ​កម្មករ​ខ្មែរ គ្នា​ឯង​យ៉ាង​នេះ គឺ​ធ្វើ​ឲ្យ​មាន​ផល​ប៉ះ​ពាល់​ចម្បងៗ៖ ទី១) អ្នក​បញ្ជា​ទិញ (Buyers) គេ​អាច​បញ្ឈប់​បញ្ជា​ទិញ​ពី​រោងចក្រ​កាត់ដេរ​ណា ដែល​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស។ ឧទាហរណ៍៖ ដូច​ករណី​ក្រុមហ៊ុន កូកាកូឡា បាន​ព្រមាន​កាល​ពី​សប្តាហ៍​មុន​នេះ​ថា បញ្ឍប់​បញ្ជា​ទិញ​ស្ករ​អំពៅ​ប្រទេស​ណា​រំលោភ សិទ្ធិ​មនុស្ស​លើ​គម្រោង​អភិវឌ្ឍន៍​អំពៅ​នោះ។

ទី២) ការ​ដោះស្រាយ​ដោយ​ប្រើ​អំពើ​ហិង្សា​បែប​នេះ គឺ​ប៉ះពាល់​ដល់​មុខ​មាត់​ប្រទេស និង​ប្រជាជាតិ​ខ្លួន​ឯង។ នៅ​ពេល​ខ្លះ ប្រជា​ពលរដ្ឋ​ខ្មែរ ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ម្តងៗ​ខ្មាស​គេ នៅ​ពេល​គេ​សួរ​ថា អ្នក​មក​ពី​ណា? ខ្ញុំ​មក​ពី​ប្រទេស​កម្ពុជា «I am from Cambodia»។ ពេល​នោះ​ជន​បរទេស គេ​វិនិច្ឆ័យ​ទុក​ជា​មុន​ថា ជា​មនុស្ស​ខាំ​តែ​គ្នា​ឯង ពូកែ​បាន​តែ​គ្នា​ឯង ដូច​របប ប៉ុល ពត និង​សម័យ​បច្ចុប្បន្ន​នេះ។

ពេល​ខ្លះ​គេ មិន​ចង់​និយាយ​រក​ផង ដោយ​សារ​ឃើញ​តែ​ហិង្សា​ដាក់​គ្នា យូរ​ឆ្នាំ​មក​ហើយ។ ឯ​ណា ទៅ​ពាក្យ​ថា មោទនភាព​ជាតិ​ខ្មែរ ឬ​ក៏​ខ្ញុំ​មាន​មោទនភាព​ណាស់​ដែល​បាន​កើត​មក​ជា​ខ្មែរ​នោះ? មាន​ន័យ​ថា​យ៉ាង​ម៉េច​? ខ្មាស​គេ ធាតុ​ពិត​គ្មាន​ទេ គឺ​មាន​តែ​នៅ​លើ​សម្បក​កំប៉ុង​ប៊ីយែរ​ទេ។

ទី៣) បើ​រាជ​រដ្ឋាភិបាល​នៅ​តែ​ដោះស្រាយ​បែប​យក​ហិង្សា​មក​បង្ក្រាប​បែប​នេះ គឺ​បញ្ហា​នៅ​តែ​មិន​ត្រូវ​បញ្ចប់​នោះ​ទេ គឺ​អាច​រីក​រាល​ដាល ពី​រោងចក្រ​មួយ ទៅ​រោងចក្រ​មួយ កាន់​តែ​ធំ រវាង​កម្មករ និង​សមត្ថកិច្ច។ យូរៗ​ទៅ​ឃើញ​មុខ​គ្នា​លែង​បាន គឺ​ឲ្យ​តែ​ជួប​គ្នា ដឹង​តែ​ហិង្សា​ដាក់​គ្នា​ឲ្យ​តែ​ដាច់​ប៉ែក ដូច​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ គឺ​ផ្ទុះ​ហិង្សា​ដាក់​គ្នា​រហូត​រវាង​ពួក​និយម​ជ្រុល​មូស្លិម និង​សមត្ថកិច្ច មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ទេ។ ហេតុ​ដូច​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​ដោះស្រាយ​រក​ឫសគល់​នៃ​បញ្ហា​ជាក់ស្តែង ជា​ពិសេស​បញ្ហា​ទំនាស់​ផល​ប្រយោជន៍​ដែល​ជា​ចំណុច​គន្លឹះ​នោះ គឺ​ធ្វើ​យ៉ាង​ណា​ដើម្បី​បំបាត់​អំពើ​ហិង្សា ដែល​ពិភពលោក​ស្អប់​ខ្ពើម៕

12 comments:

Anonymous said...

Il faut conservé les photos des forces spéciales youn qu ils ont entrain de tirer sur les ouvriers de l usine SL lors de la manifestation pour une revendication sur les salaires.
Le gouvernement minable de hun sen n a jamais respecté le droit de l homme depuis 1979 jusqu'à maintenant, le peuple khmer est toujour vive sous la pression militaire youn.

Anonymous said...

The Khmer police need salary one million Riel per month,so they wake up the Khmer people to stand up to change Hun Sen.Why we don't understand. Why some Khmer people still sleep again.Wake up Khmer people...

Anonymous said...

ពពួកអាខ្មែរក្រហមអត់សាសនាវាតែប៉ុណ្ណឹង!​ តែមេវាខ្មែរក្រហម​ កូនវាក៍ខ្មែរក្រហមដែរ។ សុទ្ធតែពូជអារលាយខ្មែរក្រហម! ខ្លាំងបានតែប្រជាជនអត់អាវុធ។ បើគ្រាន់បើម្តេចមិនទៅការពារព្រុំដែនទៅ?

Anonymous said...

What if investors who lost ten of millions in cambodia and they decided to slay this idiots trouble maker sokha and rainsy away.? ? ?. Now or in the future bad things will happen anyway. ? Why wasting time. Kick the ash out s ooner the better.mike

Hun sen overthrow kr. And save khmer life from pol pot right? Hun sen build over 3000 shcool and educate millions students every year. Right? . Hun sen build 1300 km road along border. To stop encroachment. Right. ? Now you can clearly see who is an evil then.. ?????.mike

Cambodia is a cursed nation bcos of too many idiotic . Cpp build school ah chkout raincy stop them. Ah pler. ah rainsy stop foriegn donation stop investor and burn factory wasn it true? Ah raincy helping the siam thug to destroy khmer wasn't he? now who is the devil then. Raincy is wasn't he ? Khmer rough kill tree millions people. Right ?. And youn save khmere life . Rightlis isn't it ?.may I Ask you why ah lerker raincy recure tov vinh.? .Fale words is a evil and it connect to the soul of evil. Raincy follower you know it yourself right. ? Mike

To Jendamuni sos rancy was in parise whil khmer suffer in kr. Right ?. Raincy go right to youn border and separate khmer from our friend during siam attack khmer .right?. We try very hard to help each other raincy went straight to Eu Usa France to stop foreign donors. Right ?. Now you can clearly see raincy is a gabag khmer cheater. Wasn't he.?.mike

CPP nerver lose...CPP nerver go...

GO WHERE??? GO WHERE??? WHAT AN IDIOT. YOU ALONE CANNOT DO IT ( FORCE HUN SEN OUT OF HIS POSITION).
AND WHO TA HELL YOU THINK YOU ARE? SOME KHMER'S PIM WHO TRY TO IMPRESS YOUR WHORE??? WHAT A JOKE. YOU AND ALL KHMER IDIOT WHO SUPPORT YOUR SORRY ASS ARE SO STUPID. MAN WHY THESE IDIOT THINK YOU CAN DO THAT.?

SORRY ASS

Anonymous said...

ពួកអាចោរលួចមាន់ទា គាំទ្រពួកអាចោរលួចគោ
ក្របី អ្នកចេះដឹង អ្នកមានពូជ​ គាំទ្រអ្នកចេះដឹង អ្នកមានពូជ ។ ពួកគាំទ្រពួកឃាតករខ្មែរក្រហម
ពួកវាក៍ជាឃាតករខ្មែរក្រហមដែរ ល្មមយកពួក
វាទៅឲតុលាការយមរាជកាត់ទោសពួកវាហើយ
បើតុលាការមនុស្សមិនហ៊ានកាត់ទោសពួក
វា ។ ច្បាប់ធម្មជាតិនឹងមកយកពួកអាឯងទៅក្នុង
ពេលឆាប់ ៗ នេះ​ហើយ កុំអួតអាងពេក គង់តែ
ស្លាប់តៃហោងក្នុងពេលឆាប់ ៗ នេះ ។

Anonymous said...

SORRY ASS

11:28 PM

Thlang Nass Ah Kantorb Euy !!

Ah Chor Kantorb Eung Phlonn Dey Cham, Khmer, Lao.

What an evil race Ah Sath Kantorb !!

Anonymous said...

CPP nerver lose...CPP nerver go...

GO WHERE??? GO WHERE??? WHAT AN IDIOT. YOU ALONE CANNOT DO IT ( FORCE HUN SEN OUT OF HIS POSITION).
AND WHO TA HELL YOU THINK YOU ARE? SOME KHMER'S PIM WHO TRY TO IMPRESS YOUR WHORE??? WHAT A JOKE. YOU AND ALL KHMER IDIOT WHO SUPPORT YOUR SORRY ASS ARE SO STUPID. MAN WHY THESE IDIOT THINK YOU CAN DO THAT.?

SORRY ASS

Anonymous said...

តានុយ​ ជាអាជ្ញាធដែនដី តែចិត្តលាមក!
ពិតជាមហារីក កម្រិតធ្ងន់មែនហើយ!

Anonymous said...

instead of hitting and beating them, use handcuffs!

Anonymous said...

អន្ដកាលនិរាសអាជ្ញាធរដែនដីអយុត្តិធម៌

តានុយ​ជាអាជ្ញាធរកញ្ជះដាច់ថ្លៃ ចិត្តជាក្របីដាច់កណ្លោះ!
ពិតជាមហារីកគ្មានឳសុថ កម្រិតធ្ងន់មែនហើយ!
សម្លៀកបំពាក់ បានមកពីដកពន្ធពីរាស្ដ្រ
ហ៊ឺហារឥតខ្មាស់ ដំបងកាំភ្លើងតម្លើងកាច់កៃ
ស្ដាប់តាមបញ្ជារ គ្មានកំណើតជាមនុស្សពេញវ័យ
គួរខ្មាស់លោកី បើរស់ជាមនុស្សយ៉ាងហ្នឹង!

ជម្ងឺយើងសែនធ្ងន់ អាសូរកេរិ៍ខ្មែរអាស្រូវ
វេជ្ជៈឃើញហើយឥឡូវ ពិតជាឈឺចុកចាប់ក្រៃ
ខ្មែរហូរឈាមខ្សោះកាយ ធ្មិលឥតមេតាទំពងថែម
បើមានគំនិតកុំគិតចង្អៀត ប្រើជាឳវាទបញ្ចប់អន្ដរកាលនេះ
ហេតុអ្វីមិនចេញពីស្រោមងោះ យង់ឃ្នងប្រើអាវុធសម្លាប់គ្នាឯង?

Anonymous said...

All Cambodian must stand up and join the big mass demonstration to overthrow HUN SEN from the power now, otherwise Cambodian will be controlled by Vietnamese communist one day.

Anonymous said...

ចំណាំមុខវាពេលមានចំបាំងបញ្ជូនវាឲ្យទល់ដែន
បែបអាចមន៏ហូរ(អហ)ឬអាចមន៏ហៀរ(អហ)មិនដឺង!
អាពពួកកូកែរតែជាមួយរាស្ត្រខ្មែរ !!!