II Samuel
សាំយូអែល ទី២
Sermon: David and Bathsheba (about adultery and murder by "man after God's own heart", Israel's most famous king) -- Dr. Rob Norris
Gospel according to Matthew
(Bethesda, MD, near Washington, DC)
ព្រះបាទដាវីឌ និងនាងបាតសេបា
David and Bathsheba
មួយឆ្នាំ ក្រោយមក, គឺ
នៅរដូវ ដែលស្ដេចនានា មានទម្លាប់ ចេញទៅធ្វើសឹក, ព្រះបាទដាវីឌ
ចាត់លោកយ៉ូអាប់, ព្រមទាំង នាយទាហាន និងកងទ័ព អ៊ីស្រាអែល
ទាំងមូល ឲ្យចេញទៅច្បាំង នឹងជនជាតិអាំម៉ូន។ ពួកគេ បានកំទេច ស្រុកនោះ, ហើយ ឡោមព័ទ្ធ ក្រុងរ៉ាបាត។ រីឯ
ព្រះបាទដាវីឌ គង់នៅក្រុង យេរូសាឡឹម។
មានថ្ងៃមួយ
នៅពេលរសៀល, ព្រះបាទដាវីឌ តើនពីផ្ទំ,
ហើយ ស្ដេចយាងកំសាន្ត តាមថែវ ដែលនៅជាន់ ខាងលើ ព្រះដំណាក់។ ស្ដេច ទតឃើញស្ត្រីម្នាក់ កំពុងមុជទឹក។ ស្ត្រីនោះ មានរូបឆោមល្អណាស់។ ស្ដេច ក៏ស៊ើបសួរ ពីស្ត្រីនោះ។ គេ ទូលថា, «នាង ឈ្មោះ បាតសេបា,
ជាកូន របស់ លោកអេលាម និងជាប្រពន្ធ របស់ លោកអ៊ូរី,
ជាជនជាតិហេត។» ព្រះបាទដាវីឌ
ចាត់គេ ឲ្យទៅនាំនាង មក។ នាង មកឯដំណាក់ស្ដេច, ហើយ ស្ដេច ក៏រួមដំណេក
ជាមួយនាង, រួច នាង វិលត្រឡប់ ទៅផ្ទះវិញ។ ពេលនោះ នាង ទើប នឹងមានរដូវ, ហើយ ធ្វើជំរះកាយ ឲ្យបរិសុទ្ធ។ នាងបាតសេបា ក៏មានផ្ទៃពោះ។ នាង ចាត់គេ ឲ្យទៅទូល ព្រះបាទដាវីឌ ថា៖ «ខ្ញុំម្ចាស់ មានគភ៌ហើយ។»
ពេលនោះ ព្រះបាទដាវីឌ
ចាត់គេ ឲ្យទៅប្រាប់ លោកយ៉ូអាប់ ថា៖ «ចូរ បញ្ជូនអ៊ូរី ជាជនជាតិហេត
មកជួបយើង។» លោកយ៉ូអាប់ ក៏បញ្ជូនលោកអ៊ូរីមក។ លុះលោកអ៊ូរី មកដល់
ព្រះបាទដាវីឌ សាកសួរ ដំណឹង ពីលោកយ៉ូអាប់ និងកងទ័ព,
ព្រមទាំង សភាពការណ៍សឹក។ បន្ទាប់មក ស្ដេច មានរាជឱង្ការ ថា៖ «ចូរ អ្នកត្រឡប់
ទៅផ្ទះ, ហើយ ទៅរួមសុខទុក្ខ ជាមួយគ្រួសារចុះ។» លោកអ៊ូរី
ចាកចេញ ពីដំណាក់, ហើយ ស្ដេច ក៏ឲ្យគេ យកអំណោយ ទៅជូនលោក
តាមក្រោយ។ ប៉ុន្តែ
លោកអ៊ូរី ពុំបានត្រឡប់ ទៅផ្ទះទេ, គឺ លោក ទទួលទានដំណេក
ជាមួយពួកនាយទាហាន នៅខ្លោងទ្វារ ដំណាក់ស្ដេច។
លោកអ៊ូរី ទូលស្ដេច
ថា៖ «បពិត្រ
ព្រះករុណា, ហិប របស់
ព្រះអម្ចាស់ ស្ថិតនៅក្នុង
ព្រះពន្លា, ហើយ
កងទ័ព
អ៊ីស្រាអែល
និងយូដា ស្នាក់នៅក្នុងជំរំ; រីឯ លោកយ៉ូអាប់ ជាចៅហ្វាយ របស់ទូលបង្គំ
និងនាយទាហាន ក៏សំរាក នៅតាមវាលដែរ។ តើ ពេលនេះ ឲ្យទូលបង្គំ ទៅផ្ទះ
ទទួលទានអាហារឆ្ងាញ់ និងដេកឱបប្រពន្ធ ម្ដេចកើត? ទូលបង្គំ សូមស្បថ ថា, ដរាបណា ព្រះករុណា មានព្រះជន្ម គង់នៅ, ទូលបង្គំ
មិនប្រព្រឹត្ត ដូច្នេះឡើយ!»
ស្ដេច តបវិញ ថា៖ «ថ្ងៃនេះ
ចូរ អ្នក នៅទីនេះ សិនចុះ, ចាំស្អែក យើង ឲ្យអ្នក ត្រឡប់ទៅវិញ។» លោកអ៊ូរី ស្នាក់នៅក្រុង យេរូសាឡឹម
រហូតដល់ស្អែក។ ព្រះបាទដាវីឌ
អញ្ជើញ លោក មកជប់លៀង រួមតុ, ព្រមទាំង បង្អកស្រាលោក
ឲ្យស្រវឹង ថែមទៀតផង។ លុះដល់ល្ងាច,
លោកអ៊ូរី ទៅទទួលទានដំណេក ជាមួយនាយទាហាន របស់ស្ដេចដដែល,
គឺ លោក ពុំបានវិល ត្រឡប់ទៅផ្ទះ របស់លោកទេ។
ព្រលឹមឡើង
ព្រះបាទដាវីឌ សរសេរសំ បុត្រមួយ ផ្ញើទៅ លោកយ៉ូអាប់ តាមរយៈ លោកអ៊ូរី។ ក្នុងសំបុត្រនោះ ស្ដេច សរសេរ
ថា៖ «ចូរ ដាក់អ៊ូរី ឲ្យនៅ សមរភូមិ មុខ, ត្រង់ចំណុច ដែលក្ដៅបំផុត។ រួច
ដកទ័ព ថយមកវិញ, ទុកឲ្យគាត់ នៅតែម្នាក់ឯង, ដើម្បី ឲ្យបច្ចាមិត្ត ប្រហារជីវិតគាត់។»
មរណភាព
របស់លោកអ៊ូរី
លោកយ៉ូអាប់
សង្កេតមើល ទីក្រុង ដែលលោកឡោមព័ទ្ធ, ហើយ ដាក់លោកអ៊ូរី នៅកន្លែង
ដែលលោកដឹងថា មានសត្រូវ ខ្លាំងពូកែ។
កងទ័ពសត្រូវ ចេញមក ច្បាំងតទល់ នឹងកងទ័ព របស់លោកយ៉ូអាប់។
ពួកគេ សម្លាប់ ពលទាហានខ្លះ ក្នុងជួរទ័ព
របស់ ព្រះបាទដាវីឌ; រីឯ លោកអ៊ូរី ជាជនជាតិហេត ក៏ស្លាប់ដែរ។
លោកយ៉ូអាប់ បានចាត់គេ
ឲ្យទៅរាយការណ៍ ថ្វាយព្រះបាទដាវីឌ យ៉ាងសព្វគ្រប់ អំពី សភាពការណ៍ ចំបាំង, គឺ លោក បញ្ជាអ្នកនាំសារ
ថា៖ «ពេលអ្នក
រាយការណ៍ អំពីសភាពការណ៍ ចំបាំង ចប់ សព្វគ្រប់ហើយ, ប្រសិនបើ ស្ដេច ខ្ញាល់, ហើយ មានរាជឱង្ការ ថា,
“ហេតុអ្វី បានជា អ្នករាល់គ្នា ចូលទៅជិត កំពែងក្រុង ក្នុងពេលប្រយុទ្ធ?
តើ អ្នករាល់គ្នា មិនដឹង
ថា, ខ្មាំង បាញ់ព្រួញ ពីលើកំពែងក្រុង មកទេ ឬ? តើ អ្នករាល់គ្នា មិនដឹងទេឬ
ថា លោកអប៊ីមាឡេក, ជាកូន របស់ លោកយេរូ-បាល ត្រូវស្លាប់ នៅថេបេស ព្រោះតែ ស្ត្រីម្នាក់ ទម្លាក់ថ្មត្បាល់
ពីលើកំពែង មកចំលោក? ដូច្នេះ ហេតុអ្វី បានជា អ្នករាល់គ្នា ចូលជិតកំពែងក្រុង យ៉ាងនេះ?”
នោះ ត្រូវទូលស្ដេច ថា, “លោកអ៊ូរី ជនជាតិហេត ដែលជាអ្នកបំរើ របស់ព្រះករុណា
ក៏ស្លាប់ដែរ។”»
អ្នកនាំសារ ចេញទៅ
រាយការណ៍ ថ្វាយព្រះបាទដាវីឌ នូវសេចក្ដី ទាំងប៉ុន្មាន ដែលលោកយ៉ូអាប់ បានបង្គាប់។ អ្នកនាំសារនោះ បានរៀបរាប់
ទូលព្រះបាទដាវីឌ ថា៖ «ពួកខ្មាំង មានប្រៀប ជាងយើងខ្ញុំ;
គេ ចេញមក វាយយើងខ្ញុំ នៅតាមវាល។ យើងខ្ញុំ បានវាយបក ទៅវិញ និងរុញពួកគេ រហូតដល់
ខ្លោងទ្វារក្រុង។ ប៉ុន្តែ ពេលនោះ ពួកខ្មាំង បានបាញ់ព្រួញ ពីលើកំពែង តម្រង់មករក យើងខ្ញុំ,
ធ្វើឲ្យ ពលទាហានខ្លះស្លាប់។ រីឯ លោកអ៊ូរី ជាជនជាតិហេត និងជាអ្នកបំរើ
របស់ព្រះករុណា ក៏ស្លាប់ដែរ។»
ព្រះបាទដាវីឌ មានរាជឱង្ការ
ទៅកាន់ អ្នកនាំសារនោះ ថា៖ «ចូរ លើកទឹកចិត្ត លោកយ៉ូអាប់ ថា៖ “កុំឲ្យពិបាកចិត្ត ព្រោះតែ រឿងនេះឡើយ; ដ្បិត
ក្នុងសង្គ្រាម តែងតែ មានការស្លាប់ ទាំងសងខាង ដូច្នេះ។ ចូរ ខំប្រឹងច្បាំង ឲ្យកាន់តែ ខ្លាំងក្លាឡើង,
ហើយ បំផ្លាញក្រុងនោះ ឲ្យបាន។»
ពេលនាង បាតសេបា
ដឹងថា ប្ដីស្លាប់, នាង ក៏កាន់ទុក្ខ។ លុះ ចប់ពេល កាន់ទុក្ខហើយ, ព្រះបាទដាវីឌ ចាត់គេ ឲ្យទៅហៅនាង ចូលមក ក្នុងដំណាក់។ នាង ធ្វើជាមហេសី របស់ស្ដេច, ហើយ សំរាលបាន បុត្រមួយ ថ្វាយស្ដេច។ អំពើ ដែលព្រះបាទដាវីឌ ប្រព្រឹត្តនេះ
មិនគាប់ ព្រះហឫទ័យ ព្រះអម្ចាស់ឡើយ។
ព្យាការី
ណាថាន ទូលព្រះបាទ ដាវីឌ ឲ្យស្គាល់កំហុស
ព្រះអម្ចាស់ បានចាត់ព្យាការី
ណាថាន ឲ្យទៅជួប ព្រះបាទដាវីឌ។ លោកណាថាន
ចូលគាល់ស្ដេច, ហើយ ទូលថា៖ «នៅក្នុងក្រុងមួយ
មានបុរសពីរនាក់៖ ម្នាក់ ជាសេដ្ឋី, ម្នាក់ទៀត ជាអ្នកក្រ។ សេដ្ឋី មានហ្វូងគោ
និងហ្វូងចៀម យ៉ាងច្រើន សន្ធឹកសន្ធាប់។ រីឯ អ្នកក្រវិញ មានកូនចៀមញី
តែមួយគត់ ដែលគាត់ បានទិញមក។ គាត់ ចិញ្ចឹមវា,
ហើយ វា ក៏ធំឡើង ជាមួយកូនៗ របស់គាត់។ វា ធ្លាប់ស៊ី ចំណីអាហារ និងផឹកទឹក ក្នុងពែង
របស់គាត់; គាត់ ដេកឱបវា, ហើយ គាត់
ស្រឡាញ់វា ទុកដូចជាកូនស្រី របស់គាត់។
ថ្ងៃមួយ មានអ្នក
ដំណើរម្នាក់ បានមកដល់ផ្ទះ របស់សេដ្ឋី។ សេដ្ឋីនោះ ពុំដាច់ចិត្ត យកសត្វ ក្នុងហ្វូងចៀម ឬហ្វូងគោ របស់គាត់
មកសម្លាប់ ធ្វើម្ហូបអាហារ ជូនភ្ញៀវទេ។ ផ្ទុយទៅវិញ, គាត់ បែរជាទៅយក
កូនចៀម របស់អ្នកក្រ មកកាប់ ធ្វើម្ហូប ទទួលភ្ញៀវ។»
ព្រះបាទដាវីឌ ខ្ញាល់នឹងសេដ្ឋីនោះ
យ៉ាងខ្លាំង, ហើយ មានរាជឱង្ការ ទៅកាន់ លោកណាថាន ថា៖ «យើង សូមស្បថ ក្នុងនាម ព្រះអម្ចាស់ ដែលមាន ព្រះជន្ម គង់នៅ ថា, មនុស្ស ដែលប្រព្រឹត្ត ដូច្នេះ ត្រូវតែ ទទួលទោស ដល់ស្លាប់! គេ ត្រូវសង កូនចៀមវិញ មួយជាបួន, ព្រោះ គេ ប្រព្រឹត្តដូច្នេះ ដោយគ្មាន ចិត្តត្រាប្រណីសោះ។»
ព្យាការីណាថាន ទូលព្រះបាទដាវីឌ
វិញថា៖ «បុរសនោះ
គឺ ព្រះករុណា ហ្នឹងហើយ! ព្រះអម្ចាស់ ជាព្រះ
របស់ជនជាតិ អ៊ីស្រាអែលមាន ព្រះបន្ទូល ថា៖ “យើង បានចាក់ប្រេងអភិសេកអ្នក
ជាស្ដេច លើជនជាតិ អ៊ីស្រាអែល, ហើយ យើង ក៏បានរំដោះអ្នក
ឲ្យរួច ពីកណ្ដាប់ដៃ របស់សូលដែរ។
យើង បានប្រគល់ រាជសម្បត្តិ,
ព្រមទាំង ស្រីស្នំ ទាំងប៉ុន្មាន របស់ម្ចាស់អ្នក, មកក្នុងកណ្ដាប់ដៃ
របស់អ្នក។ យើង ក៏បាន ឲ្យអ្នក គ្រប់គ្រង
លើជនជាតិ អ៊ីស្រាអែល និងយូដាដែរ។ បើ
អ្នក នៅតែមិនស្កប់ទេ, យើង អាចបន្ថែម លើសពីនេះ ទៅទៀត។ ចុះ ហេតុដូចម្ដេច បានជាអ្នក
មើលងាយ ព្រះបន្ទូល របស់យើង ដោយប្រព្រឹត្ត អំពើ ដែលមិនគាប់ចិត្តយើង? គឺ អ្នក បានធ្វើឃាតអ៊ូរី ជាជនជាតិហេត
ដោយប្រគល់ ទៅឲ្យ ជនជាតិ អាំម៉ូនសម្លាប់, រួច យកប្រពន្ធ
របស់អ៊ូរីម កធ្វើជាប្រពន្ធ របស់ខ្លួនឯង។ ហេតុនេះហើយ បានជានៅក្នុងគ្រួសារ
របស់អ្នក តែងតែមាន មនុស្សស្លាប់ ដោយមុខដាវជានិច្ច, ព្រោះ
អ្នក បានមើលងាយយើង ដោយយកប្រពន្ធ របស់អ៊ូរី ជាជនជាតិហេត មកធ្វើជាប្រពន្ធ
របស់ខ្លួន។”
«ព្រះអម្ចាស់
មានព្រះបន្ទូល ថា៖ “យើង នឹងធ្វើ ឲ្យមានរឿងអពមង្គល
កើតចេញ ពីក្នុងគ្រួសារ របស់អ្នក។ យើង
នឹងយកស្ត្រីស្នំ ទាំងប៉ុន្មាន របស់អ្នក ប្រគល់ ឲ្យមនុស្សម្នាក់ ដែលជា សាច់ឈាម
របស់អ្នក។ គេ នឹងរួមដំណេក ជាមួយស្ត្រីៗនោះ
នៅកណ្ដាលវាល ចំពោះមុខអ្នកផង។ អ្នក បានប្រព្រឹត្ត អំពើអាក្រក់ ដោយស្ងាត់កំបាំង; រីឯ យើង, យើង នឹងប្រព្រឹត្ត ការនេះ ចំពោះអ្នកវិញ
នៅកណ្ដាលវាល ឲ្យប្រជាជន អ៊ីស្រាអែល ទាំងមូលឃើញ។”»
ព្រះបាទដាវីឌ មានរាជឱង្ការ
ទៅកាន់ លោកណាថាន ថា៖ «យើង បានប្រព្រឹត្ត អំពើបាប ទាស់នឹងព្រះហឫទ័យ ព្រះអម្ចាស់ហើយ។»
ព្យាការីណាថាន ទូលថា៖
«ព្រះអម្ចាស់
លើកលែងទោស ឲ្យព្រះករុណា។ ព្រះករុណា នឹងមិនសោយទិវង្គតទេ។ ប៉ុន្តែ ដោយព្រះករុណា ប្រព្រឹត្តអំពើបាប
ដ៏ធ្ងន់នេះ ជាឱកាស ឲ្យខ្មាំងសត្រូវ ប្រមាថ មើលងាយ ព្រះអម្ចាស់, បុត្រ របស់ ព្រះករុណា ដែលទើប ប្រសូតមកនោះ នឹងត្រូវសុគត ជាមិនខាន។»
បន្ទាប់មក
ព្យាការីណាថាន ក៏វិលត្រឡប់ទៅផ្ទះ របស់លោកវិញ។
កូន
របស់ នាងបាតសេបា ស្លាប់
ព្រះអម្ចាស់ ធ្វើឲ្យកូន
ដែលនាងបាតសេបា, ជាភរិយា របស់សពលោកអ៊ូរី,
បានបង្កើត ថ្វាយព្រះបាទ ដាវីឌនោះ មានជំងឺ។ ព្រះបាទដាវីឌ ទូលអង្វរ ព្រះជាម្ចាស់
ឲ្យកូននោះ, ទាំងតមអាហារ។ កាលស្ដេច យាងចូលក្រឡាបន្ទំ, ស្ដេច ផ្ទំផ្ទាល់ នឹងដី។
ពួកព្រឹទ្ធាចារ្យ នៅក្នុងដំណាក់ ទទូច សូមឲ្យស្ដេច តើនឡើង។
ប៉ុន្តែ ទ្រង់ មិនព្រមទេ, ហើយ ក៏មិនសោយព្រះស្ងោយ ជាមួយពួកគេដែរ។
នៅថ្ងៃ ទីប្រាំពីរ
កូននោះ ក៏ស្លាប់។ រាជបំរើ មិនហ៊ាន ទូលដំណឹងនេះ ថ្វាយព្រះបាទដាវីឌទេ, ព្រោះ
ពួកគេ និយាយគ្នា ថា៖ «កាលកូន មានជីវិតនៅឡើយ,
យើង បាននិយាយ ជាមួយព្រះករុណា, តែ ព្រះករុណា
ពុំព្រមស្ដាប់យើងទេ។ ចុះ ឥឡូវនេះ, កូន ស្លាប់ហើយ, តើ យើង ត្រូវទូល យ៉ាងដូចម្ដេច ដើម្បី កុំឲ្យស្ដេច ធ្វើបាបខ្លួនឯង?»
កាលព្រះបាទ ដាវីឌទត
ឃើញរាជបំរើ ខ្សឹបខ្សៀវគ្នា, ទ្រង់ ក៏យល់ ថា, កូននោះ
ស្លាប់ហើយ។ ព្រះរាជា សួរពួកគេ ថា៖ «កូន របស់យើង ស្លាប់ហើយ ឬ?»
ពួកគេ ទូលថា៖ «បពិត្រ
ព្រះករុណា, ព្រះឱរសនោះ សុគតហើយ។»
ព្រះបាទដាវីឌ ក្រោកពីដី,
ស្រង់ទឹក, ប្រោះទឹកអប់,
ព្រមទាំងផ្លាស់ ព្រះភូសា, រួច យាងចូលព្រះដំណាក់ របស់ព្រះអម្ចាស់
ដើម្បី ថ្វាយបង្គំព្រះអង្គ។ ពេលត្រឡប់មកវិញ, ស្ដេច បញ្ជាឲ្យគេ រៀបចំព្រះស្ងោយ, ហើយ ទ្រង់
ក៏សោយ។
ពួករាជបំរើ ទូលសួរ
ថា៖ «បពិត្រព្រះករុណា, ស្ដេច ប្រព្រឹត្តបែបនេះ មានន័យ ដូចម្ដេចដែរ? កាលព្រះឱរស មានជីវិតនៅឡើយ, ព្រះករុណា តមអាហារ, ហើយ សោកសង្រេង ទៀតផង។ ឥឡូវនេះ ព្រះឱរស សុគតផុតហើយ, ព្រះករុណា បែរជាក្រោកឡើង, សោយព្រះស្ងោយ ទៅវិញ!»
ព្រះបាទដាវីឌ តបវិញ
ថា៖ «កាលកូន
របស់យើង រស់នៅឡើយ, យើង តមអាហារ និងសោកសង្រេង ដោយនឹក
ថា ព្រះអម្ចាស់ ប្រហែល ជាប្រណីសន្ដោស ដល់យើង, ហើយ ទុកឲ្យកូននោះ
មានជីវិតត ទៅទៀត។ ឥឡូវនេះ កូនយើង ស្លាប់ផុតទៅហើយ។ តើ យើង តមអាហារ ធ្វើអ្វីទៀត? យើង មិនអាចធ្វើ ឲ្យកូន រស់ឡើងវិញ បានឡើយ។
យើង ទេតើ ដែលនឹងទៅជួបកូន, គឺ មិនមែនកូនទេ ដែលនឹងមកជួបយើង។»
កំណើត
របស់សម្ដេច សាឡូម៉ូន
ព្រះបាទដាវីឌ សំរាលទុក្ខ
នាងបាតសេបា ជាមហេសី, ហើយ ក៏រួមរស់ ជាមួយនាង។ នាង ប្រសូតបាន បុត្រមួយអង្គ, រួច ប្រទាននាម ថា សាឡូម៉ូន។ ព្រះអម្ចាស់ ស្រឡាញ់ បុត្រនោះណាស់។ ព្រះអង្គ ចាត់ព្យាការី ណាថាន
ឲ្យទៅប្រាប់ ព្រះបាទដាវីឌ ជ្រាប, ហើយ ថ្វាយនាមបុត្រនោះ
ថា «យេឌីឌីយ៉ា» មានន័យថា «អ្នក ជាទីស្រឡាញ់ របស់ព្រះអម្ចាស់។»
ព្រះបាទដាវីឌ
វាយយកបាន ក្រុងរ៉ាបាត
នៅគ្រានោះ
លោកយ៉ូអាប់ វាយយក ទីក្រុងរ៉ាបាត ជារាជធានី របស់ជនជាតិអាំម៉ូន,
ហើយ ដណ្ដើមយកវាំង របស់ស្ដេច។ លោក ចាត់អ្នកនាំសារ ឲ្យទៅទូល ព្រះបាទដាវីឌ ថា៖ «ទូលបង្គំ វាយទីក្រុងរ៉ាបាត, ហើយ ដណ្ដើមយកបានកន្លែង
ដែលរក្សាទឹក ទៀតផង។ ឥឡូវនេះ សូមព្រះករុណា ប្រមូលទ័ព ដែលនៅសល់ មកវាយយក ទីក្រុងនោះ
ដោយផ្ទាល់ចុះ, ក្រែងទូលបង្គំ វាយយកបាន, ហើយ គេ ថា, ក្រុងនោះ ជាកម្មសិទ្ធិ របស់ទូលបង្គំ។»
ព្រះបាទដាវីឌ ប្រមូលទ័ព
ទាំងអស់ ទៅវាយក្រុងរ៉ាបាត, ហើយ ដណ្ដើមយកបាន។ ព្រះបាទដាវីឌ យកបាន មកុដ ដែលស្ថិតនៅលើ
ព្រះសិរសាស្ដេច របស់ជនជាតិអាំម៉ូន។
មកុដនោះ ធ្វើអំពីមាស,
ទម្ងន់ជាង សាមសិបប្រាំ គីឡូក្រាម, ហើយ មានដាំត្បូងពេជ្រ
ទៀតផង។ គេ យកមកុដនោះ មកបំពាក់លើ ព្រះសិរសា
របស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌ ក៏រឹបអូស យកជយភ័ណ្ឌ យ៉ាងច្រើន ពីក្រុងនោះ។ រីឯ ប្រជាជន នៅក្រុងនោះវិញ, ព្រះបាទដាវីឌ បានកៀរយកមក ធ្វើជាឈ្លើយ, ព្រមទាំង
បង្ខំពួកគេ ឲ្យអារឈើ ដាប់ថ្ម, កាប់អុស, និងធ្វើឥដ្ឋ។ ព្រះបាទដាវីឌ ធ្វើដូច្នេះ
ចំពោះក្រុង ឯទៀតៗ របស់ ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេច វិលត្រឡប់ទៅ
ក្រុងយេរូសាឡឹមវិញ ជាមួយកងទ័ព ទាំងមូល។
* * *
បញ្ជីរាយនាម
ព្រះអយ្យកោ របស់ព្រះយេស៊ូ
នេះ ជាបញ្ជីរាយនាម
ព្រះអយ្យកោ របស់ព្រះយេស៊ូគ្រិស្ដ ជាព្រះរាជវង្ស របស់ព្រះបាទដាវីឌ ដែលត្រូវជាពូជពង្ស
របស់ លោកអប្រាហាំ៖
លោកអប្រាហាំ បង្កើតលោកអ៊ីសាក,
លោកអ៊ីសាក បង្កើតលោកយ៉ាកុប,
លោកយ៉ាកុប បង្កើតលោកយូដា
និងបងប្អូន របស់គាត់, លោកយូដា និងនាងតាម៉ារ បង្កើតលោកពេរេស
និងលោកសេរ៉ាស,
លោកពេរេស បង្កើតលោកហេស្រុន,
លោកហេស្រុន បង្កើតលោកអើរ៉ាម,
លោកអើរ៉ាម បង្កើតលោក
អមីណាដាប់,
លោកអមីណាដាប់ បង្កើតលោកណាសូន,
លោកណាសូន បង្កើតលោកសាលម៉ូន,
លោកសាលម៉ូន
និងនាងរ៉ាហាប បង្កើតលោកបូអូស,
លោកបូអូស
និងនាងរស់ បង្កើតលោកអូបេដ,
លោកអ៊ីសាយ បង្កើតស្ដេចដាវីឌ។
ស្ដេចដាវីឌ
និងភរិយា របស់អ៊ូរី បង្កើតស្ដេច សាឡូម៉ូន, ស្ដេចសាឡូម៉ូន បង្កើតស្ដេច រេហូបោម,
ស្ដេចរេហូបោម បង្កើតស្ដេច
អប៊ីយ៉ា,
ស្ដេចអប៊ីយ៉ា បង្កើតស្ដេចអេសា,
ស្ដេចអេសា បង្កើតស្ដេច
យ៉ូសាផាត,
ស្ដេចយ៉ូសាផាត បង្កើតស្ដេចយ៉ូរ៉ាម,
ស្ដេចយ៉ូរ៉ាម បង្កើតស្ដេច
អូសៀស […]
ស្ដេចយ៉ូសៀស បង្កើតស្ដេច
យេកូនាស និងអនុជ
របស់ព្រះអង្គ ក្នុងគ្រា
ដែលគេកៀរ ជនជាតិ អ៊ីស្រាអែល យកទៅធ្វើជាឈ្លើយ នៅស្រុកបាប៊ីឡូន។
David and Bathsheba
In the spring, at the time when kings go off to war, David sent Joab out with the king’s men and the whole Israelite army. They destroyed the Ammonites and besieged Rabbah. But David remained in Jerusalem.
2 One evening David got up from his bed and walked around on the roof of the palace. From the roof he saw a woman bathing. The woman was very beautiful, 3 and David sent someone to find out about her. The man said, “She is Bathsheba, the daughter of Eliam and the wife of Uriah the Hittite.” 4 Then David sent messengers to get her. She came to him, and he slept with her. (Now she was purifying herself from her monthly uncleanness.) Then she went back home. 5 The woman conceived and sent word to David, saying, “I am pregnant.”
6 So David sent this word to Joab: “Send me Uriah the Hittite.” And Joab sent him to David. 7 When Uriah came to him, David asked him how Joab was, how the soldiers were and how the war was going. 8 Then David said to Uriah, “Go down to your house and wash your feet.” So Uriah left the palace, and a gift from the king was sent after him. 9 But Uriah slept at the entrance to the palace with all his master’s servants and did not go down to his house.
10 David
was told, “Uriah did not go home.” So he asked Uriah, “Haven’t you just
come from a military campaign? Why didn’t you go home?”
11 Uriah said to David, “The ark and Israel and Judah are staying in tents,[a]
and my commander Joab and my lord’s men are camped in the open country.
How could I go to my house to eat and drink and make love to my wife? As surely as you live, I will not do such a thing!”
12 Then
David said to him, “Stay here one more day, and tomorrow I will send
you back.” So Uriah remained in Jerusalem that day and the next. 13 At
David’s invitation, he ate and drank with him, and David made him
drunk. But in the evening Uriah went out to sleep on his mat among his
master’s servants; he did not go home.
14 In the morning David wrote a letter to Joab and sent it with Uriah. 15 In it he wrote, “Put Uriah out in front where the fighting is fiercest. Then withdraw from him so he will be struck down and die.”
16 So while Joab had the city under siege, he put Uriah at a place where he knew the strongest defenders were. 17 When
the men of the city came out and fought against Joab, some of the men
in David’s army fell; moreover, Uriah the Hittite died.
18 Joab sent David a full account of the battle. 19 He instructed the messenger: “When you have finished giving the king this account of the battle, 20 the
king’s anger may flare up, and he may ask you, ‘Why did you get so
close to the city to fight? Didn’t you know they would shoot arrows from
the wall? 21 Who killed Abimelek son of Jerub-Besheth[b]? Didn’t a woman drop an upper millstone on him from the wall,
so that he died in Thebez? Why did you get so close to the wall?’ If he
asks you this, then say to him, ‘Moreover, your servant Uriah the
Hittite is dead.’”
22 The messenger set out, and when he arrived he told David everything Joab had sent him to say. 23 The
messenger said to David, “The men overpowered us and came out against
us in the open, but we drove them back to the entrance of the city gate. 24 Then
the archers shot arrows at your servants from the wall, and some of the
king’s men died. Moreover, your servant Uriah the Hittite is dead.”
25 David
told the messenger, “Say this to Joab: ‘Don’t let this upset you; the
sword devours one as well as another. Press the attack against the city
and destroy it.’ Say this to encourage Joab.”
26 When Uriah’s wife heard that her husband was dead, she mourned for him. 27 After the time of mourning
was over, David had her brought to his house, and she became his wife
and bore him a son. But the thing David had done displeased the Lord.
Footnotes:
- 2 Samuel 11:11 Or staying at Sukkoth
- 2 Samuel 11:21 Also known as Jerub-Baal (that is, Gideon)
No comments:
Post a Comment