Friday, December 20, 2013

លោក ហ៊ុន សែន បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង


http://kimedia.blogspot.com/2013/12/blog-post_3608.html
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បដិសេធ​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង ហើយ​ក៏​មិន​រៀប​ចំ​បោះ​ឆ្នោត​សភា​នីតិកាល​ទី​៥​ឡើង​វិញ តាម​ការ​ទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទេ។ ជាង​នេះ លោក​បាន​ព្រមាន​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​ហ្វូង​បាតុកម្ម​ដឹក​នាំ​ដោយ​បក្ស​ប្រឆាំង ដែល​ប៉ុនប៉ង​បិទ​ផ្លូវ​នា​ថ្ងៃ​ខាង​មុខ។ ប៉ុន្តែ សម្រាប់​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា មិន​ព្រឺព្រួច ឬ​ញញើត​ទៅ​នឹង​សារ​គំរាម​របស់ លោក ហ៊ុន សែន ទេ និង​អះអាង​ថា​បន្ត​ដឹក​នាំ​មហា​បាតុកម្ម​នេះ​ត​ទៅ​ទៀត។

ដោយ ដែន អយុធ្យា RFA 2013-12-20

ការ​ថ្លែង​បដិសេធ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ច​ប្រជុំ​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ នា​មន្ទីរ​រដ្ឋសភា។ ប្រមុខ​ដឹក​នាំ​មាន​ប្រសាសន៍​ថា គ្មាន​ច្បាប់​តម្រូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ទេ។ លើស​ពី​នេះ បើ​តាម​រដ្ឋធម្មនុញ្ញ រូប​លោក ឬ​ព្រះមហាក្សត្រ​ក្តី រួម​នឹង​រដ្ឋសភា មិន​មាន​សិទ្ធិ​ក្នុង​ការ​រំលាយ​រដ្ឋសភា​ចោល​ទេ។ Read more click here