ក្រសួងមហាផ្ទៃ ហាមថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ សមាគម និងសង្គមស៊ីវិលទាំងអស់ ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
ដោយ ឡេង ម៉ាលី និង វោហារ ជាតិ RFA 2013-12-08
ក្នុងលិខិត ២ច្បាប់ ជម្រាបទៅអភិបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៨ ធ្នូ បានសរសេរថា ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យមានការជួបជុំគ្នាបាន ទាក់ទងនឹងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ធ្នូ តែពុំមានការហែក្បួនទេ។
ព្រឹត្តិការណ៍ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៥ នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ នៅរាជធានីភ្នំពេញ នឹងមានការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ចំនួន ៣ក្រុម គឺទី១ រៀបចំដោយសម្ព័ន្ធអង្គការសិទ្ធិមនុស្សសង្គមស៊ីវិល ឬហៅថា គណៈកម្មាធិការប្រព្រឹត្តិកម្ម ទី២ រៀបចំដោយគណបក្សសង្គ្រោះជាតិ និងទី៣ រៀបចំដោយតំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព។
ទាក់ទងនឹងការជួបជុំប្រារព្ធទិវាសិទ្ធិមនុស្សរបស់សម្ព័ន្ធអង្គការសិទ្ធិមនុស្សសង្គមស៊ីវិល ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ ត្រង់រោងអាយ៉ៃ ចាប់ពីម៉ោង ៨ព្រឹកដល់ម៉ោង ២រសៀល ដែលមានអ្នកចូលរួមប្រមាណ ៥ពាន់នាក់ ដោយពុំមានហែក្បួន និងចែកខិត្តប័ណ្ណឡើយ។
រីឯការជួបជុំរបស់គណបក្សសង្គ្រោះជាតិ ដែលមុនដំបូងបម្រុងជួបជុំគ្នានៅបរិវេណមុខរដ្ឋសភានោះ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យជួបជុំគ្នានៅទីលានប្រជាធិបតេយ្យជំនួសវិញ ចាប់ម៉ោង ៩ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ ដែលមានអ្នកចូលរួមមិនលើសពី ១ម៉ឺននាក់ និងពុំមានការហែក្បួនដែរ។ ក៏ប៉ុន្តែលិខិតនេះបន្តថា គណបក្សសង្គ្រោះជាតិ អាចចាត់តាំងតំណាង ១០រូប ដើម្បីយកញត្តិទៅប្រគល់ជូនរដ្ឋសភា។
ដោយឡែកការជួបជុំរបស់តំណាងសហគមន៍ សមាគម និងបណ្ដាញសហព័ន្ធសហជីព ត្រូវបានក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យជួបជុំគ្នានៅសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ និងមិនមានហែក្បួនដូចគ្នា។ ក្រុមនេះ ក៏អាចចាត់តាំងតំណាង ១០រូប ដើម្បីយកញត្តិទៅប្រគល់ជូនរដ្ឋសភាដែរ។
ការចេញសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ គឺទន្ទឹមគ្នានឹងក្បួនធម្មយាត្រា-សិទ្ធិយាត្រាពីខេត្តនានា បានមកដល់ជាយរាជធានីភ្នំពេញ ខ្លះហើយ ដើម្បីចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខាងមុខនេះ។
អ្នកធ្វើធម្មយាត្រាក្នុងខ្សែផ្លូវជាតិ៣ មួយរូប គឺលោក មួង សូនី ឱ្យដឹងថា ក្បួនធម្មយាត្រាមួយនេះ បានមកដល់វត្តស្លែងខាងលិច រាជធានីភ្នំពេញហើយ ហើយបានបិទផ្លូវជាតិលេខ ៣ ត្រង់តំបន់នោះជាង ២០នាទី ដោយសារតែវត្តនេះមិនអនុញ្ញាតឱ្យពួកគាត់ចូលស្នាក់បណ្ដោះអាសន្ន។
អ្នកធ្វើធម្មយាត្រាមួយរូបទៀត នៅខ្សែផ្លូវជាតិ៤ បានបិទផ្លូវនៅចំណុចវត្តជម្ពូវ័ន្ត ដោយសារតែបញ្ហាដូចគ្នា។
ក្រសួងមហាផ្ទៃបានអំពាវនាវនៅថ្ងៃទី៨ ធ្នូ ថា ដើម្បីធានាឱ្យព្រឹត្តិការណ៍ ១០ ធ្នូ ប្រព្រឹត្តទៅដោយរលូនដោយសន្តិវិធី មានសណ្ដាប់ធ្នាប់ល្អ ការជួបជុំជាសាធារណៈ ការធ្វើធម្មយាត្រា ការហែក្បួន ត្រូវជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចស្របច្បាប់ ហើយអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ បង្កើនកិច្ចសហការសម្របសម្រួល ដើម្បីផ្ដល់ការការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយដល់អ្នកចូលរួមព្រឹត្តិការណ៍នេះ៕
5 comments:
CNRP has to listen to them because we need peace. In khmer mind inside and outside of the country have peace because khmer is good with meditation. To have peace hare, to have peace there. Everyone should stay home and meditate. We should call it a innocent non violence protest. The world will see khmer very humble, and they think"Ok, it seems find for them, it seems they have peace; good for them and let's them stay with their peace.
The most very good idea is cnrp leaders meditate at the headquarter by skype, and everyone stay home meditate in front of the screen; Then we will have peace.
While we doing that, we have to send Meach sovannara to watch the border alone, then we will have peace.
Silently, Seng Theary, Pong Chiv Guek, Thun Saray tell the world that Khmer killed Khmer during the Khmer until Rithy Panh get to much excited to make Khmer Rouge movie in order to tell the world that khmer kill khmer.
Whereas the khmer rouge trial, you tries to judge khmer to put in the prison.
And hor nam hong become a free man...
how about you, monk? yourselves don't respect human right, your abused your family, your wife, your children, your parent, escaped society to become monk, pretending to give love and live to serve Buddhist. you won't be famous with such an act. go back to work and support your family, they really need you instead of waste time with these unnecessary protest. Mike.
You see when you ask permission from Hun sen than Hun sen always put some condition on that If cnrp violate that than you will be over.
Translate to English please
ក្រសួងមហាផ្ទៃហាមក្រសួងស៊ីវិលនិងពលរដ្ឋមិន
ជួបជុំនៅមុខរដ្ឋសភាតែក្រសួងមហាភផ្ទៃពុំបាន ដឹងថា ក្រសួងស៊ីវិលនិងពលរដ្ឋកំពុងហ៊ំពទ្ធ័ខ្លួន
ទេ។ យើងសុំប្រាប់ថា យើងបានដាក់របាយការ
សិទ្ធិមនុស្សទៅអង្គការសហប្រជាជាតិរាប់រយទំ ព័រ ដើម្បីពិនិត្យ។ ក្រសួងមហាផ្ទៃដែលទទួល
ប្រាក់ខែពីពលរដ្ឋ,តែមិនបានធ្វើការជូនពលរដ្ឋ។
ក្រសួងមហាផ្ទៃខ្មែរភ្លេចកិច្ចការ១នេះ ហើយយើង
មកមុខរដ្ឋសភានាពេលនេះសុំដកសេចក្តីទុកចិត្ត
ពីលោក ព្រោះនាទីសភាសព្វថ្ងៃជាសភាចាំផ្ទះ..
និងជាសភាអធម្មនុញ្ញភាពតែប៉ុណ្ណោះ៕
Post a Comment