Saturday, December 21, 2013

រដ្ឋសភា​ប្រជុំ​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​ជ្រើស​សមាសភាព​រដ្ឋាភិបាល​បន្ថែម


http://kimedia.blogspot.com/2013/12/blog-post_21.html
រដ្ឋសភា​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ បាន​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន ដើម្បី​បោះ​ឆ្នោត​ផ្តល់​សេចក្តី​ទុក​ចិត្ត​លើ​សមាសភាព​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៥ ដែល​ត្រូវ​កែ​សម្រួល និង​បំពេញ​សមាជិក​បន្ថែម។

ដោយ ដែន អយុធ្យា RFA 2013-12-20

លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ថា រដ្ឋសភា​បាន​បន្ត​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២០ ខែ​ធ្នូ ដោយ​លើក​យក​របៀបវារៈ​ស្ដីពី​ការ​បោះ​ឆ្នោត​ទុក​ចិត្ត​លើ​សមាសភាព​សមាជិក​រាជ​រដ្ឋាភិបាល​ថ្មី​នីតិកាល​ទី​៥។ Read more click here