Sunday, December 22, 2013

ប្រទេស​ប៊ុលហ្គារី អាមេនី​ និង​កម្ពុជា នាំមុខ​ក្នុង​តារាង ​«រងទុក្ខ»​ ពិភពលោក


កម្ពុជាក្រោមការដឹកនាំរបស់ ហ៊ុន សែន ជាប់លេខទៀតហើយបងប្អូន ....ហ៊ោមួយ...  


VOA 21 ធ្នូ 2013 VOA
យោង​ទៅ​តាម​ការ​ស្ទង់​មតិ​អំពី​ការ​រងទុក្ខ​នៅ​ទូទាំង​ពិភពលោក​ដោយ​ក្រុមហ៊ុន​ Gallupបាន​បញ្ជាក់​ថា​ ប្រទេស​ប៊ុលហ្គារី​ជា​ថ្មី​ម្តង​ទៀត​បាន​នាំ​មុខគេ​ នៅ​លើ​ពិភពលោក​នៅ​ក្នុង​កម្រិត​នៃ​ការ​រងទុក្ខ។
ក្រុមហ៊ុន Gallup បាន​បង្ហាញ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា​ ប្រជាជន​ប៊ុលហ្គារី​ ៣៩​ភាគរយ​បាន​ចាត់​ថ្នាក់​ជីវភាព​ក្រីក្រ​របស់​ពួក​គេ​នៅ​ឆ្នាំ​២០១២ ថា​មាន​កម្រិត​មិន​ល្អ​ដែល​ល្មម​អាច​ចាត់​ទុក​ជា​ការ​រងទុក្ខ​បាន។ប្រទេស​ប៊ុហ្គារី​បាន​ឋិត​នៅ​លំដាប់​ថ្នាក់​ខ្ពស់​ជាង​គេ​នៅ​ក្នុង​តារាង​សម្រាប់​រយៈពេល​បី​ឆ្នាំ​ជាប់ៗ​គ្នា។
នៅ​លំដាប់​ពី​ក្រោម​មិន​ឆ្ងាយ​ពី​ប្រទេស​ប៊ុលហ្គារី​ មាន​ប្រទេស​កម្ពុជា អាមេនី ហៃទី ហុងគ្រី ម៉ាសេដ្វាន និង​អ៊ីរ៉ង់។
បណ្តា​ប្រទេស​ដែល​ឋិត​នៅ​ក្នុង​ភាព​រង​ទុក្ខ​វេទនា​តិចតូច​ជាង​គេ​ គឺ​រួម​មាន​ប្រទេស អ៊ីស្លង់ កាតា ស៊ុយអែត និងន័រវែស។

ក្រុមហ៊ុន​ Gallupធ្វើ​ចំណាត់​ថ្នាក់​ជីវភាព​ជា​បី​ គឺ «លូតលាស់» «ត្រដាបត្រដួស»​និង​«រងទុក្ខ​វេទនា» ដោយ​យោង​ទៅ​តាម​របៀប​ដែល​ពួកគេ​ចាត់​ថ្នាក់​ជីវភាព​រស់នៅ​សម្រាប់​ពេល​ចប្ចុប្បន្ន​និង​អនាគត​ ជា​កម្រិត​ឡើង​ពី​លំដាប់​លេខ​សូន្យ​ទៅ​ដប់។ ក្រុមហ៊ុន​ Gallup​ ចាត់ទុក​មនុស្ស​ថា​ឋិត​នៅ​ក្នុង​លំដាប់​រងទុក្ខ​វេទនា​នៅ​ពេល​ពួកគេ​ឲ្យ​ពិន្ទុ​ជីវភាព​បច្ចុប្បន្ន​នេះ​ថាលេខ៤​ឬ​ទាប​ជាង​ ហើយ​ជីវភាព​រស់នៅ​របស់​ពួកគេ​ក្នុង​អំឡុង​ពេល​៥​ឆ្នាំ​ខាងមុខ​នៅ​តែ​ឋិត​នៅ​ក្នុង​លេខ៤​ឬ​ទាបជាង។អ្នក​ត្រូវ​គេ​ស្ទង់​មតិ ពុំ​បាន​ចាត់ទុក​ខ្លួន​របស់​គេ​នៅ​ក្នុង​លំដាប់​ថ្នាក់​ការ​រងទុក្ខ​ឡើយ។

ប្រទេស​និង​តំបន់​ចំនួន​២០​នៅ​ក្នុង​ចំណោម​ប្រទេស​និង​តំបន់​ទាំង​១៤៣​ដែល​មាន​ធ្វើ​ការ​ស្ទង់​មតិ​ យ៉ាង​ហោចណាស់​មាន​មនុស្ស​ពេញវ័យ​ចំនួន​មួយ​ភាគ​បួន​បាន​ឲ្យ​ចំណាត់​ថ្នាក់​ជីវភាព​រស់នៅ​របស់​គេ​ថា​ឋិត​នៅ​ក្នុង​កម្រិត​រងទុក្ខ​វេទនា។ប្រទេស​ទាំង​នោះ​មាន​នៅ​គ្រប់​ទិសទី​ពាសពេញ​ពិភពលោក​ ដែល​រួម​មាន​ប្រទេស​ទាំង៦​នៅ​ក្នុង​តំបន់​ទ្វីប​អឺរ៉ុប​ដែល​បាន​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច។

បើ​គិត​ជា​សាកល មនុស្ស​ពេញ​វ័យ​ម្នាក់​នៅ​ក្នុង​ចំណោម​៧​នាក់​គឺ​ឋិត​នៅ​ក្នុង​កម្រិត​រងទុក្ខ​នៅ​ក្នុង​ឆ្នាំ​២០១២។ តំបន់​អាស៊ី​ខាងត្បូង​បាន​ឈានមុខ​គេ​ចំពោះ​ភាព​រងទុក្ខ​វេទនា​ដែល​មាន​ចំនួន​២៤​ភាគ​រយ បន្ទាប់​មក​គឺ​នៅ​ឧបទ្វីប​បាល់កង់ (Balkan)​ តំបន់​មជ្ឈឹមបូព៌ា និង​ទ្វីប​អាហ្វ្រិក​ខាង​ជើង ដែល​មាន​ ចំនួន​២១​ភាគរយ។

ភាព​រងទុក្ខ​វេទនា​មាន​២​ភាគរយ​ឬ​តិច​ជាង​ក្នុង​ប្រទេស​និង​តំបន់​ចំនួន​១៧​ ហើយ​ភាគច្រើន​នៃ​ប្រទេស​ទាំង​នោះ​ គឺ​ជា​ប្រទេស​អ្នក​មាន​និង​ប្រទេស​អភិវឌ្ឍន៍។ ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ក៏​មាន​កម្រិត​ទាប​នៃ​ភាព​រងទុក​វេទនា​ផងដែរ​ ដែល​រួម​មាន​ប្រទេស​ថៃ វ៉េណេស៊ុយអេឡា នីហ្សេរីយ៉ា តំបន់​សូម៉ាលី​ខាង​ជើង (Somaliland) និង​លីប៊ី។

ដោយ​យោង​ទៅ​តាម​ក្រុមហ៊ុន Gallup កម្រិត​រងទុក្ខ​វេទនា​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​តែងតែ​ឋិត​នៅ​ក្នុង​លំដាប់​ខ្ទង់​រាយ​ឬ​ទាប​ ប៉ុន្តែ​ដោយ​ឡែក​នៅ​ក្នុង​ឆ្នាំ​២០១២​មាន​ការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់​ ប្រហែល​ដោយសារ​តែ​រដ្ឋាភិបាល​ចំណាយ​ច្រើន​លើសលុប​នៅ​មុន​ការ​បោះឆ្នោត​កាលពី​ខែ​តុលា​ឆ្នាំ​មុន។

នៅ​ក្នុង​ប្រទេស​លីប៊ី​ តួលេខ​ទាប​ប្រហែល​ដោយសារ​តែ​ប្រជាជន​នៅ​មាន​ការ​សប្បាយ​រីករាយ​នៅ​ឡើយ​ចំពោះ​ការ​ទម្លាក់​លោក Moammar Gadhafi ដែល​បាន​គ្រប់គ្រង​ប្រទេស​ដោយ​របប​ផ្តាច់ការ​ច្រើន​ជាង​បួន​ទស្សវត្សនរ៍​កន្លង​មក។

នៅ​ក្នុង​សហរដ្ឋ​អាមេរិក ការ​ស្ទង់​មតិ​ទាំង​នោះ​បាន​បង្ហាញ​ថា មាន​តែ​៤​ភាគរយ​ប៉ុណ្ណោះ​ដែល​ឋិត​នៅ​ក្នុង​កម្រិត​រងទុក្ខ​វេទនា​នៅ​ក្នុង​ឆ្នាំ​២០១២។

ក្រុមហ៊ុន Gallup ថ្លែង​ថា​ លទ្ធផល​ទាំងនោះ​គឺ​ផ្អែក​លើ​ការ​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​និង​ដោយ​ផ្ទាល់មាត់​ជាមួយ​មនុស្ស​ពេញវ័យ​ប្រមាណ​ជា​ មួយ​ពាន់ (១.០០០) នាក់​ដែល​មាន​អាយុ​ចាប់​ពី​១៥​ឆ្នាំ​ឡើង​ទៅ​ នៅ​តាម​បណ្តា​ប្រទេស​និមួយៗ៕

ប្រែសម្រួល​ដោយ វង្ស សំណាងវិចិត្រ

2 comments:

Jendhamuni said...


So sad...

Anonymous said...

Hi Jenni,

Where is the comment page on other blogs?