Sunday, December 08, 2013

អតីត​តារា​ចម្រៀង​ដែល​រងគ្រោះ​ដោយ​ការ​ជះ​ទឹក​អាស៊ីត​ទាមទារ​យុត្តិធម៌


១៩-មីនា-២០១០៖ ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី
តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី
នៅ​សហរដ្ឋ RFA Photo
អតីត​អ្នក​ចម្រៀង​ជា​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត អ្នកស្រី តាត ម៉ារីណា កាល​ពី​ថ្ងៃ​សុក្រ ទី​៦ ខែ​ធ្នូ ទាមទារ​ឲ្យ​សមត្ថកិច្ច​ផ្តល់​យុត្តិធម៌​លើ​ករណី​អ្នកស្រី។ អ្នកស្រី​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​រង់ចាំ​យុត្តិធម៌​អស់​រយៈពេល ១៤​ឆ្នាំ​មក​ហើយ ប៉ុន្តែ​នៅ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​នៅ​ឡើយ។

ដោយ យន់ សាមៀន RFA 2013-12-07

អ្នកស្រី តាត ម៉ារីណា បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ផ្ញើ​សារ​ដង្ហោយ​ទាមទារ​រក​យុត្តិធម៌ ចំពោះ​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​លើ​អ្នកស្រី កាល​ពី ១៤​ឆ្នាំ​មុន។

កាល​ពី​ទី​៥ ខែ​ធ្នូ ឆ្នាំ​១៩៩៩ គឺ ១៤​ឆ្នាំ​មុន អតីត​តារា​ចម្រៀង តាត ម៉ារីណា ដែល​កាល​នោះ​ទើប​មាន​អាយុ ១៦​ឆ្នាំ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត បង្ក​ឡើង​ដោយ​ប្រពន្ធ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ម្នាក់ ដែល​បម្រើ​ការងារ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បណ្ដាល​ឲ្យ​អ្នកស្រី​រង​របួស​ជា​ទម្ងន់។

ក្នុង​សារ​តែ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​អ្នកស្រី សរសេរ​ថា «ថ្ងៃ​នេះ​មាន​រយៈពេល ១៤​ឆ្នាំ​ហើយ តើ​នរណា​បាន​ស៊ើប​អង្កេត​ករណី​របស់​ខ្ញុំ។» អ្នកស្រី​សរសេរ​ពន្យល់​បន្ថែម​ទៀត​ថា ការ​ទាមទារ​យុត្តិធម៌​នេះ មិន​មែន​សម្រាប់​តែ​អ្នកស្រី​ទេ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ទាំងអស់​គ្នា។

អ្នកស្រី តាត ម៉ារីណា មាន​ប្រសាសន៍​ថា អ្នកស្រី​នៅ​តែ​ចង​ចាំ​ព្រឹត្តិការណ៍​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត ដែល​បាន​តាម​លង​អ្នកស្រី​ជាច្រើន​ឆ្នាំ​មក​ហើយ។ ការ​វាយ​ប្រហារ​នោះ បាន​ផ្លាស់​ប្ដូរ​ជីវិត​អ្នកស្រី​ទាំង​ស្រុង។

«សំឡេង»

ភរិយា លោក ស្វាយ ស៊ីថា រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី អ្នកស្រី ឃួន សុផល និង​បក្ខពួក កាល​ពី​ឆ្នាំ​១៩៩៩ បាន​ចាក់​ស្រោច​ទឹក​អាស៊ីត​បំផ្លាញ​សម្រស់ អ្នកស្រី តាត ម៉ារីណា។ បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​នេះ​ប្រព្រឹត្ត​ឡើង​ដោយ​ចំហ​ក៏ដោយ ក៏​តុលាការ​មិន​ហ៊ាន​ប៉ះពាល់​ដល់​ជន​ល្មើស​ឡើយ។ មួយ​ឆ្នាំ​ក្រោយ​ពី​ព្រឹត្តិការណ៍​ឃោរឃៅ​នោះ​មក តុលាការ​ក្រុង​ភ្នំពេញ បាន​ចេញ​សាលក្រម​កំបាំង​មុខ​សម្រេច​ព្យួរ​ទោស អ្នកស្រី ឃួន សុផល ដោយ​ស្ងាត់ៗ។ តុលាការ​មិន​បាន​ឃុំ​ខ្លួន អ្នកស្រី ឃួន សុផល ឡើយ បើ​ទោះ​បី​តុលាការ​ស្វែង​រក​ឃើញ​ថា អ្នកស្រី​មាន​កំហុស​ក្តី។

អ្នកស្រី តាត ម៉ារីណា បន្ត​ទៀត​ថា រដ្ឋាភិបាល​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ករណី​របស់​អ្នកស្រី និង​ហិង្សា​លើ​ស្ត្រី​ទាំង​ឡាយ ហើយ​ត្រូវ​នាំ​ខ្លួន​ជន​សង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

«សំឡេង»

មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ករណី អ្នកស្រី តាត ម៉ារីណា។ សព្វថ្ងៃ​នេះ លោក ស្វាយ ស៊ីថា នៅ​តែ​មាន​ឋានៈ​ជា​រដ្ឋលេខាធិការ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

អ្នកស្រី តាត ម៉ារីណា បន្ត​ថា រយៈពេល ១៤​ឆ្នាំ​នេះ អ្នកស្រី​មិន​ទាន់​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា នៅ​ឡើយ ប៉ុន្តែ​អ្នកស្រី​នឹង​ទៅ​ស្រុក​កំណើត​នៅ​ថ្ងៃ​ណា​មួយ។ បច្ចុប្បន្ន អ្នកស្រី​មាន​កូន​ប្រុស​ស្រី ពីរ​នាក់ ហើយ​កំពុង​ស្នាក់​នៅ​សហរដ្ឋ​អាមេរិក៕

8 comments:

Anonymous said...

She can ask lawyer miss Theary seng for help and she will bring them to court as soon as your case in her hand .

Anonymous said...


yeah, you go ask that retarded lawyer who comes to harass jendah every day.

Anonymous said...

I'm laughing at you 8:31 AM
everyone knows mi theary is crazy.

Anonymous said...

All of the above post is talking to him/herself, what a psychopath, haha

Anonymous said...

'Fear' paralyses people rendering them useless unable to do anything!

Now is the time to DO EVERYTHING WE CAN TO GET OUR COUNTRY FROM THE CLUTCH Of A DICTATOR!

To do everything we can, needs bravery! So talk about bravery and DO EVERYTHING YOU CAN, according to international law and assert our rights as Human beings! Why live with fear and allow people to behave like animals in our society!!! ?

WAKE UP KHMER AND BE BRAVE - SHOW ALL YOUR BRAVE HEARTS!!!

Anonymous said...

Sorry Grandma lawyer theary want to post her picture in KI only .

Anonymous said...

Cambodia law still in charge by former khmer rouge, so you have to wait.

Anonymous said...

8:41 AM
Y E S......