RFI/Siv Channa |
ដូចរដ្ឋាភិបាល និងសង្គមស៊ីវិលដែរ គណបក្សសង្គ្រោះជាតិនឹងរៀបចំប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិទាំងនៅភ្នំពេញ និងនៅក្រុងទេសចរណ៍សៀមរាប។ ប្រធានគណបក្សគឺលោកសម រង្ស៊ី និងអនុប្រធានគណបក្សគឺ លោក កឹម សុខានឹងត្រូវដឹកនាំការជួបជុំទាំងពីរកន្លែងនេះរួមគ្នា។ នេះបើតាមការបញ្ជាក់របស់មន្ត្រី ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី និងលោកកឹម សុខាដែលនឹងមកដល់កម្ពុជាពីបរទេសវិញ នៅព្រឹកថ្ងៃចន្ទទី៩ធ្នូ។
មិនខុសពីសង្គមស៊ីវិល និងរដ្ឋាភិបាលឡើយ។ គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងបានត្រៀមលក្ខណៈរួចហើយ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃទី១០ធ្នូ។ គណបក្សសង្គ្រោះជាតិនឹងធ្វើច្រើនជាងគេទៀតផង។ លោកសម រង្ស៊ី និងលោកកឹម សុខា ដែលជាប្រធាន និង អនុប្រធានគណបក្ស នឹងត្រូវដឹកនាំកម្មវិធីនៅភ្នំពេញនៅពេលព្រឹក មុននឹងអ្នកទាំងពីរ និងថ្នាក់ដឹកនាំផ្សេងទៀត ជិះយន្តហោះទៅក្រុងទេសចរណ៍សៀមរាប ដើម្បីដឹកនាំទិវាសិទ្ធិមនុស្សនៅទីនោះ ក្នុងពេលរសៀល។
លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដែលបានប្រាប់អោយដឹងថា លោកសម រង្ស៊ី និងលោកកឹម សុខានឹងមកដល់ទីក្រុងភ្នំពេញពីបរទេសវិញនៅព្រឹកថ្ងៃចន្ទនោះ នឹងដឹកនាំក្បួនដោយថ្មើជើងផ្សេងៗគ្នាឆ្ពោះទៅទីលានប្រជាធិបតេយ្យនៅព្រឹកថ្ងៃអង្គារទី១០ធ្នូ។ បើតាមការបញ្ជាក់របស់លោក យឹម សុវណ្ណ លោកសម រង្ស៊ីនឹងដឹកនាំក្បួនអ្នកគាំទ្រដែលមកពីផ្លូវជាតិលេខ១ និងលេខ២។ លោកកឹម សុខានឹងរងចាំដឹកនាំក្បួនដែលមកពីផ្លូវជាតិលេខ៣ និងលេខ៤។ និងក្បួនអ្នកគាំពីផ្លូវជាតិលេខ៥ និងលេខ៦ នឹងត្រូវដឹកនាំដោយលោកស្រីមូ សុខហួរ។ ក្បួនទាំង៣ទិសនឹងត្រូវដើរចូលមកទីលានប្រជាធិបតេយ្យក្បែរវត្តភ្នំ។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិប្រមាណ១៥០០០នាក់ ត្រូវបានគេគ្រោងថានឹងវត្តមាននៅក្នុងការជួបជុំនោះ ហើយដែលគ្រោងរំសាយនៅម៉ោង១២ថ្ងៃត្រង់។
មានអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ទៀតមកពីខេត្តសៀមរាប និងខេត្តជុំវិញសៀមរាបដែលត្រូវរង់ចាំលោកសម រង្ស៊ី និងលោកកឹម សុខានៅរសៀលថ្ងៃ១០ធ្នូនោះ។ នេះបើតាមរៀបរាប់របស់លោកយឹម សុវណ្ណ។ លោកហូ វ៉ាន់ តំណាងរាស្ត្រមួយរូបទៀតរបស់គណបក្សសង្គ្រោះជាតិបានប្រាប់អោយដឹងថា គណបក្សសង្គ្រោះជាតិរបស់លោកនឹងដង្ហែក្បួនចេញតំបន់អង្គរគ្យុងយូ ដែលជាទីកន្លែងជួបជុំនោះ ដើម្បីធ្វើដំណើរតាមតំបន់សាធារណៈមួយចំនួននៅក្នុងទីក្រុងទេសចរណ៍នេះ។
អាជ្ញាធរខេត្តសៀមរាបបានសំដែងការព្រួយបារម្ភអំពីការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិថា អាចធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកទេសចរ។ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់ឆ្លើយតបវិញថា អ្នកទេសចរអាចយល់បានអំពីសកម្មភាពនៃទិវាសិទ្ធិមនុស្សអន្តរជាតិ៕
2 comments:
នៅក្នុងកាលះទេសះនេះ លោកម៉ម សុណង់ដូ គួរតែនិយាយ បំបែកពលរដ្ឋខ្មែរ ពីអាគណបក្សសង្គ្រោះអាក្ដយួន-មីទំពោកយួន
អញ្ចឹងហើយ។
ហេតុអីបានជាគាត់មកពោលពាក្យថា គាត់ខ្លាចអាគណបក្សសង្គ្រោះយួនជាង
អាគណប្រជាជនយួន?
-អាអែង កុំភ្លេចថា គឺអាគណបក្សអាឆ្កែកញ្ជះយួនសង្គ្រោះយួន
វាកំពងតែសហការជាមួយអាគណបក្សប្រជាជន
បំផ្លាញស្រុកខ្មែរតាមរយ:អាបោះឆ្នោតខ្មោច-ចាញ់យួន
នឹងបណ្ដោយអោយអាយួនចុយគ្នាពេញស្រុកខ្មែរ។
អញ! គិតមិនដែលខុសទេ អាអស់ឯងនេះ តាំងពីដើមមកមិនដែលចេះស្រឡាញ់ជាតិទេ
ស្រឡាញ់តែអាបុកគល់ចោរយួន
អាខ្វាក់សម រង្សី,
អាស្វាយួនកឹម សុខា
ដែលលួចឆន្ទះសម្លេងឆ្នោតពលរដ្ឋខ្មែរទៅចចារ
រកបាយកកស៊ីជាមួយគ្នា និងអារន្ទះបាញ់ហ៊ុនសែន !
កាលះទេសះនេះមិនសមបើអា មកធ្វើជាឆ្កួត
ចង់បោក-បន្លំស៊ីឡាកបាតុកម្មប្រជាពលរដ្ឋ ក្នុងពេលនេះសោះ។
ម៉្យាងវិញទៀត អាសង្គ្រោះយួនឈ្នះតែជាដំណែង
នាយករដ្ឋមន្ត្រី Facebook រហូត ។
* ស្រួលមិនស្រួលឆ្កួតទៀតផង ។
If you change your mind about supporting khmer peoples, why don't Mam Sonando join CPP+CPP now ?
so people will know who is friend and who is adversary.
Translate to English please
Post a Comment