.................................
Friday, 20 December 2013 លាង ផាន់ណារ៉ា PPP
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានប្រកាសប្រាប់ថា លោកនឹងមិនចុះចេញពីតំណែង និងរំលាយសភា ដើម្បីឲ្យមានការបោះឆ្នោតសារជាថ្មីឡើយ តាមការទាមទាររបស់គណបក្សសង្គ្រោះជាតិ និងបានឆ្លើយចំអកទៅគណបក្សនេះវិញថា ឲ្យពិនិត្យមើលរដ្ឋធម្មនុញ្ញ និងច្បាប់ឡើងវិញ។
លោកនាយករដ្ឋមន្ត្រីបានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំសភានៅព្រឹកថ្ងៃសុក្រនេះថា «ខ្ញុំឡើង ឡើងតាមរដ្ឋធម្មនុញ្ញ ខ្ញុំចុះ ចុះតាមរដ្ឋធម្មនុញ្ញ។ ចឹងសូមបញ្ជាក់ឲ្យហើយ គ្មានការបោះឆ្នោតឡើងវិញ ព្រោះគ្មានអ្នករំលាយសភា ហើយក៏គ្មានយន្តការណា កំណត់ពីការបោះឆ្នោតមុនអាណត្តិនោះទេ»។
រដ្ឋធម្មនុញ្ញមាត្រា ៧៨ បានកំណត់ថា រដ្ឋសភាមាននីតិកាល ៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរាជរដ្ឋាភិបាល ត្រូវរំលាយ ពីរដងក្នុងរយៈពេល១២ខែ។
គណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ នៅតែបន្តធ្វើមហាបាតុកម្មរបស់ខ្លួនឈានដល់ថ្ងៃទី៦ និងប្រកាន់ជំហររឹងមាំ ក្នុងការទាមទារឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចុះចេញឬរៀបចំការបោះឆ្នោតឡើងវិញ។ បាតុកររាប់ពាន់នាក់នៅតែចូលរួមក្នុងមហាបាតុកម្ម និងការដើរដង្ហែក្បួនតាមដងវិថីនានា ខណៈពេល មេដឹកនាំគណបក្សសង្គ្រោះជាតិ បានប្រកាសដែរថា នឹងធ្វើបាតុកម្មបិទផ្លូវផងដែរ។
ជាមួយនឹងការលើកឡើងខាងលើនេះ លោកនាយករដ្ឋមន្ត្រី ក៏បានព្រមានទៅគណបក្សសង្គ្រោះជាតិវិញថា ប្រសិនបើបាតុកម្មឈានដល់ការបិទផ្លូវ គឺការខុសច្បាប់ ហើយរដ្ឋាភិបាលនិងឆ្លើយតបតាមវិធានការផ្លូវច្បាប់។
លោកថ្លែងថា «បាតុកម្មបិទផ្លូវ គឺជាការបិទឈាមខ្លួនឯង។ រាជរដ្ឋាភិបាលនឹងមិនយល់ព្រមឲ្យទង្វើខុសច្បាប់ បង្កអស្ថិរភាពសម្រាប់ប្រជាពលរដ្ឋនោះទេ»។
ទាំងមន្ត្រីសាលារាជធានី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីការពារជាតិ សុទ្ធតែបានព្រមានទៅលើបាតុកម្មរបស់គណបក្សប្រឆាំងនេះ និងគំរាមប្រើកម្លាំងបង្រ្កាប។
8 comments:
HUN SEN does not need to step down because he has taken stress tablets to sleep every nights, his health is getting worst and worst that is why HUN SEN is trying to oppoint his oldest son to be Minister of Defence and another son is a Prim Minister. A big mass Chemical or Biological weapons need to remove HUN SEN from the power
HUN SEN no where to escape, He and his kids do not like living in Hanoi and Beijing, so He has no idea where to go, so better to stay on the power if step down he might face people power or Capital Punishment or Vietnamese agents might kill him, HUN SEN might use force to kill Cambodian again or arrest Sam Rain Sy or Kem Sokha, HUN SEN does not know where to go ?
សុំកុំនិយាយពីរដ្ថធម្មនុញ្ញហ្នុងអោយសោះ ហ៊ុន សែន ពីព្រោះរដ្ថធម្ននុញ្ញមិនបានចែងថា អ្នកចាញ់ឆ្នោតអាចបង្កើតរដ្ថភិបាលបានអែណា ?។អ្វីដែលគេប្រាប់អ្នកអែងអោយចុះចេញ គឺមកពីអ្នកអែងបន្លំសន្លឹកឆ្នោត ហើយធ្វើមុខក្រាស់មិនព្រមចុះចេញ។រដ្ថាភិបាលសព្វថ្ងៃជារដ្ថាភិបាលខុសច្បាប់ ។រាស្ត្រខ្មែរបោះឆ្នោតទំលាក់អ្នកអែងហើយតើ ។តើសព្វថ្ងៃអ្នកអែងដំណាងអោយអ្នកណា ?។ បើយើងចិត្រសឿង ហើយមិនចង់អោយប្រទេសជាតិជួបមហន្តរាយ រាប់សន្លឹកឆ្នោតឡើងវិញទៅឬក៏បោះឆ្នោតសារជាថ្មី ឬក៏ធ្វើប្រជាមតិទៅវាចប់រឿងហើយ។
Wow!
Even bird can behave like human!
Poor bird had to die on Hun Sen's behalf! Thank You Birdee! - Hun Sen
Who has the magic wand to turn ah Kwak to a hanging bird in that case. Now ah Kwak has read the constitution; did the constitution tell you to organized a cheating system aka CNE to steal and to rig the election for your Cheating People Party; and then shamelessly forming the illegal government. You think you can outsmart us, you are absolutely wrong. And as the result of your commitment to have Cambodia in your hand at any cost, you and your betrayal teams
would be in the deadly course as the consequence.
I appeal to all Cambodian polices and Solders who has a massive bombs why dont you try to kill any one who has worked and served Vietnamese interest, if you can do that, your name will be remembered forever and you will become a 21 first century
Post a Comment