Friday, December 20, 2013

សាលាក្រុង​អញ្ជើញ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ប្រជុំ​ពិភាក្សា​ពី​ការ​គ្រប់គ្រង​បាតុកម្ម


http://kimedia.blogspot.com/2013/12/blog-post_4265.html
សាលា​រាជធានី​ភ្នំពេញ កោះ​អញ្ជើញ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ចូល​រួម​ប្រជុំ​ពិភាក្សា​ស្ដីពី​ការ​គ្រប់គ្រង​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​ដោយ​សន្តិវិធី នៅ​ថ្ងៃ​សៅរិ៍ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៣។

ដោយ សេក បណ្ឌិត RFA 2013-12-20

លិខិត​ពី​សាលា​រាជធានី​ភ្នំពេញ ដែល​ចុះ​ហត្ថលេខា​ដោយ​នាយ​ខុទ្ទកាល័យ លោក កើត ឆែ នៅ​ថ្ងៃ​សុក្រ ទី​២០ ធ្នូ បាន​បង្ហាញ​ថា ការ​សម្ដែង​មតិ​ដឹក​នាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈពេល​កន្លង​មក​នោះ​មាន​ប្រការ​មិន​ប្រក្រតី​ជា​ច្រើន ដែល​ចាំបាច់​ត្រូវ​កែលំអ​ជា​បន្ទាន់។ Read more