Monday, December 16, 2013

សង្គ្រោះ​ជាតិ​បង្កើន​សម្ពាធ​ក្នុង​ស្រុក​ទៅ​លើ​បក្ស​កាន់​អំណាច

អត្ថបទ​វិភាគ

អ្នក​គាំ​ទ្រ​សង្គ្រោះ​ជាតិ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ម្សិល​មិញ​។ រូបថត ជីវ័ន
Kevin Ponniah, ភ្នំពេញប៉ុស្តិ៍
Monday, 16 December 2013

ភ្នំពេញៈ ដោយ​ប្តូរ​ទៅ​យុទ្ធសាស្រ្ត​នៃ​ការ​ធ្វើ​បាតុកម្ម​មិន​ឈប់​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​អំពាវនាវ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី​ឡើង​វិញ គណបក្ស​ប្រឆាំង បាន​ធ្វើ​ផែនការ​រឹត​បន្តឹង​យុទ្ធសាស្រ្ត​របស់​ខ្លួន និង​បាន​បង្កើន​សម្ពាធ​ក្នុង​ស្រុក​ទៅ​លើ​គណបក្ស​កាន់​អំណាច​ដើម្បី​ឲ្យ មាន​ការ​ឆ្លើយ​តប។ នេះ​បើ​តាម​អ្នក​វិភាគ​នយោបាយ​ម្នាក់ ដែល​បាន​ថ្លែង​កាល​ពី​ម្សិលមិញ។

ចាប់​តាំង​ពី​ការ​បោះឆ្នោត​ថ្ងៃ ទី២៨ ខែ កក្កដា គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំរុញ​យ៉ាង​ខ្លាំង​ក្លា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត ប៉ុន្តែ សំណើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​នេះ ត្រូវ​បាន​គណបក្ស​កាន់​អំណាច​ច្រាន​ចោល​ជានិច្ច ហើយ​សហគមន៍​អន្តរជាតិ មិនទាន់​មាន​ឆន្ទៈ​គាំទ្រ​ខ្លាំង​ក្លា​ជាក់​លាក់​ណា​មួយ​ឡើយ។ ជា​លទ្ធផល គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ឆ្លើយ​តប​ទៅ​តាម​ក្រុម​អ្នក​គាំទ្រ និង​សមាជិក​របស់​ខ្លួន​ដែល​កំពុង​ជំរុញ​គណបក្ស​នេះ ដោយ​សារ​ពួក​គេ​គិត​ថា គណបក្ស​​មាន «ភាព​ទន់​ពេក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាមួយ​គណបក្ស ប្រជាជន»។ នេះ​បើ​តាម​លោក Phoak Kung ដែល​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកល​វិទ្យាល័យ Warwick។ លោក Phoak Kung អ្នក​ស្រាវជ្រាវ ដែល​ផ្តោត​ទៅ​លើ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​បាន​ថ្លែង​ថា៖ «ការ​ឯកភាព​គ្នា​ដែល​ជា​ការ​ចាប់ផ្តើម​មួយ (យ៉ាង​ហោច​ណាស់​នៅ​ក្នុង​រង្វង់​គណបក្ស​ប្រឆាំង) គឺ​ថា ពួក​គេ​ត្រូវ​យក​ជំហរ​ស្វិតស្វាញខ្លាំងក្លា​ជាង​មុន​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ខ្លួន»។

ប្រធាន ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក​ស្រី មូរ សុខហួរ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ការ​ចេញ​របាយ​ការណ៍​ទូលំ​ទូលាយ​មួយ​ដោយ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (ERA) ផ្តល់​នូវ​កម្លាំង​ជំរុញ​ដល់​គណបក្ស​ប្រឆាំង តាម​រយៈ​ការ​ផ្តល់ «ភ័ស្តុតាង​យ៉ាង​ច្បាស់​អំពី​ការ​ក្លែង​បន្លំ​ដ៏​ធំ»។

លោក​ស្រី​បន្ត​ថា៖ «ពួក​គេ [គណបក្ស​ប្រជាជន] មិន​អាច​បន្ត​បដិសេធ​វា​បាន​ទេ។ យើង​មិន​អាច​ទទួល​យក​ការ​បដិសេធ​នោះ​បាន​ទេ»។ «យើង​ត្រូវ​ការ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត ឡើង​វិញ​មួយ​នៅ​ក្នុង​ឆ្នាំ ២០១៤ ហើយ​យើង​ត្រូវ​យក​របាយ​ការណ៍​របស់ ERA ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត»។

ប៉ុន្តែ បើ​តាម​លោក Kung បើ​ទោះ​បី​ជា​ការ​តវ៉ា​ជា​រៀងរាល់​ថ្ងៃ​អាច​ផ្តល់​ឲ្យ​គណបក្ស សង្គ្រោះ​ជាតិ​នូវ​កម្លាំង​ខ្លាំង​ជាង​មុន​ដើម្បី​បង្ខំ​ឲ្យ​មាន​សម្បទាន ពី​គណបក្ស​កាន់​អំណាច​ក៏​ដោយ «មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ត្រូវ​តែ​មាន​លក្ខណៈ​ប្រាកដ​ច្បាស់​មួយ» អំពី​អ្វី​ដែល​ពួក​គេ​អាច​ទទួល​បាន។

លោក​ថ្លែង​ថា៖ «វា​មាន​ចំណុច​ជាក់​ច្បាស់​មួយ​ដែល​គណបក្ស​ប្រជាជន​មិន​អាច​ធ្វើ​ហួស​ពី​ចំណុច​នោះ ដូចជា​ការ​បោះឆ្នោត​ឡើង​វិញ​តំណែង​ប្រធាន​រដ្ឋសភា និង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត។ ភាព​ជាប់​គាំង​បច្ចុប្បន្ន​អាច​ដោះស្រាយ​បាន តែ​តាម​រយៈ​ជជែក​ចរចា និង​ការ​សម្រុះ​សម្រួល​គ្នា​ប៉ុណ្ណោះ»។

ទោះ​យ៉ាង​ណា​ក្តី បក្ស​សង្គ្រោះ​ជាតិ​ជឿ​ថា ខ្លួន​មាន​ឱកាស​ជា​ប្រវត្តិសាស្រ្ត​ដើម្បី​ផ្លាស់ប្តូរ​នយោបាយ កម្ពុជា ហើយ​ដូច្នេះ «បាន​បង្កើន​ការ​ប្រើ​ប្រាស់​ការ​តវ៉ា​ទ្វេ​ដង​ដោយ​សារ​វា ជា​អាវុធ​នយោបាយ​តែ​មួយ​គត់​ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ នេះ​បើ​តាម​លោក Peter Tan Keo អ្នក​វិភាគ​នយោបាយ​ឯករាជ្យ។

លោក​បាន​ថ្លែង​ថា៖ «គ្មាន​បញ្ហា​អ្វី​ផ្សេង​ទៀត​ចំពោះ​គណបក្ស​នៅ​ចំណុច​នេះ​ទេ។ ជំនឿ​របស់​ខ្ញុំ​គឺថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ជិះ​លើ «រលក​នៃ​ការ​ផ្លាស់​ប្តូរ» ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ»។

លោក​បាន​បន្ត​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​ឬ​គណបក្ស​ប្រឆាំង​ណា​មួយ​អាច​នឹង​មិន​មាន​ឱកាសដ៏ពិសេស​នេះ​ម្តង​ទៀត​ទេ»។

លោក Carlyle Thayer អ្នក​ជំនាញ​អំពី​អាស៊ី​អាគ្នេយ៍​នៅ​រាជ​បណ្ឌិត្យ​កង​កម្លាំង​ការពារ​ជាតិ​អូស្រ្តាលី​បាន​ថ្លែង​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ទំនង​ជា​ធ្វើ​សម្បទាន​តិច​តួច​ប៉ុណ្ណោះ បើ​ទោះ​បី​ជា​មាន​សម្ពាធ​ពី​គ្រប់​ភាគី រួម​ទាំង​សម្ព័ន្ធមិត្ត​ជិត​ដិត​ក៏​ដោយ។

ការ​រាយការណ៍​កាល​ពី​ថ្ងៃ ទី៤ ធ្នូ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​ប្រទេស ចិន បាន​បង្ហាញ​អំពី​ការ​រិះគន់​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ទៅ​លើ​រដ្ឋាភិបាល និង​ចោទ​សួរ​ទៅ​លើ​ឆន្ទៈ​នយោបាយ​របស់​លោក ហ៊ុន សែន ចំពោះ​ការ​អនុវត្ត​កំណែ​ទម្រង់​ដែល​ត្រូវ​បាន​ស្នើ​ឡើង។

លោក Thayer បាន​ថ្លែង​នៅ​ក្នុង​អ៊ីមែល​ថា៖ «នៅ​ពេល លោក ហ៊ុន សែន ចាប់​ផ្តើម​កម្មវិធី​កំណែ​ទម្រង់​នយោបាយ​មាន​កំណត់​នោះ​នឹង​បន្ធូរ​បន្ថយ​សម្ពាធ​ពី​នៅ​ក្នុង​គណបក្ស​ប្រជាជន និង​ពី​សហគមន៍​អន្តរជាតិ រួម​ទាំង​ចិន»។

លោក​បាន​បន្ត​ទៀត​ថា៖ «គណបក្ស​ប្រឆាំង​ប្រឈម​មុខ​នឹង​ភាព​លំបាក​អំពី​ថា តើ​ត្រូវ​គាំទ្រ​កំណែ​ទម្រង់​ទំាង​នេះ ឬ​បន្ត​នៅ​ក្រៅ​ដំណើរការ ហើយ​ច្រាន​ចោល​កំណែ​ទម្រង់​ទាំង​អស់​នោះ​ថា គ្មាន​ន័យ​...គណបក្ស​ប្រឆាំង​ទំនង​ជា​មាន​លក្ខណៈ​ប្តេជ្ញា​ចិត្ត​ខ្លាំង និង​មិន​មាន​ការ​សម្រុះ​សម្រួល​ពី​កំណែ​ទម្រង់​តិច​តួច ដែល​នឹង​គ្រាន់​តែ​ពង្រឹង​អំណាច​របស់​របប​លោក ហ៊ុន សែន នៅ​ក្នុង​អំណាច​ប៉ុណ្ណោះ​នោះ​ឡើយ»។

ខណៈ​អាជ្ញាធរ​នៅ​កន្លែង​បាតុកម្ម​នា​ពេល​ថ្មីៗ​នេះ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អ្នក​តវ៉ា ធ្វើ​ការ​ដង្ហែ និង​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី លោក Thayer បាន​បន្ថែម​ថា មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រហែល​ជា​កំពុង​សង្ឃឹម​ទទួល​បាន ការ​ឆ្លើយ​តប​ខ្លាំង​ជាង​មុន។

លោក​បន្ត​ថា៖ «ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា លោក សម រង្ស៊ី កំពុង​សង្ឃឹម​ឲ្យ​មាន​ប្រតិកម្ម​ពី​អាជ្ញាធរ​ប្រដាប់​អាវុធ​ដើម្បី​បង្កើត​ឲ្យ​មាន​កម្លាំង​គាំទ្រ​កាន់​តែ​ខ្លាំង​ឡើង សម្រាប់​ចលនា​របស់​គាត់។ ប្រតិកម្ម​ខ្លាំង​ជ្រុល​ណា​មួយ​ពី​អាជ្ញាធរ​ប្រដាប់​អាវុធ​នឹង​ធ្វើ​ឲ្យ​មាន​ការ​គាំទ្រ​ក្នុង​ស្រុក​កាន់​តែ​ខ្លាំង​ឡើង»។

បើ​ទោះ​បី​ជា​មាន​ការ​ប្រៀប​ធៀប​រវាង​ចលនា​តវ៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា​និង ថៃ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ ក៏​ដោយ ក៏​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ទាំង​ពីរ មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ដែរ។ នេះ​បើ​តាម​លោក John D. Ciorciari អ្នក​ឃ្លាំ​មើល​អំពី​ប្រទេស កម្ពុជា និង​ជា​សាស្រ្តាចារ្យ​ផ្នែក​គោល​នយោបាយ​សាធារណៈ​នៅ​សាកល​វិទ្យាល័យ Michigan។

លោក​ថ្លែង​ថា៖ «ការ​ធ្វើ​តាម​គំរូ​របស់​គណបក្ស​ប្រឆាំង ថៃ ក្នុង​ការ​បន្ត​ការ​តវ៉ា អាច​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ជាង​មុន ពី​អន្តរជាតិ និង​ការ​អាណិត​ពី​ប្រជាជន​ក្នុង​ស្រុក ជា​ពិសេស​ប្រសិន​បើ​អាជ្ញាធរ​ប្រើ​ហិង្សា​ជា​ការ​ឆ្លើយតប​នឹង​ការ​តវ៉ា​នោះ»។ «ប៉ុន្តែ​វា​មិន​ដូច​គណបក្ស​ប្រឆាំង​របស់ ថៃ ទេ ដែល​មាន​មិត្ត​មាន​អំណាច​ដូចជា យោធា តុលាការ និង​ផ្នែក​ដទៃៗ​ទៀត​ក្នុង​រដ្ឋាភិបាល។ ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ​គឺ​ប្រឈម​មុខ​នឹង​កម្លាំង​ប្រដាប់ អាវុធ និង​តុលាការ និង​ផ្នែក​ដទៃៗ​ទៀត​ដែល​មាន​អំណាច»៕ PS

រាយការណ៍​បន្ថែមៈ ជាង សុខា

3 comments:

Anonymous said...

And then???

JAMM TA JOSS TEU!

Hun Sen

Anonymous said...

ត្រូវហើយ ហ៊ុនសែន មិនចុះដោយខ្លួនឯងទេ ចាំគេធាក់ចេញតែម្តង ព្រោះជនថោកទាបវាមិន
ដូចអ្នកថ្លៃថ្នូរទេ ។ គឺវាចូលចិត្តធ្វើអ្វីដែលហឹង្សា
វាមិនចេះធ្វើអ្វីតាមភាពថ្លៃថ្នូរឡើយ ។ ដូចពាក្យ
ដែលធ្លាប់តែថាៈ សំដីសជាតិ មាយាទសពូជ ដូច្នេះពូជថោកទាបវាដូច្នោះឯង ។

នយោបាយប្រទេសថៃ និង កម្ពុជាវាខុសគ្នាមែន
ហើយព្រោះប្រទេសថៃមានអ្នកដឹកនាំមានឬកពារ
ថ្លៃថ្នូរ ។ មានមនៈសិកាជាតិ មានឧត្តមគតិ
ជាតិ ចេះស្រឡាញ់ជាតិពិតប្រាកដ មិនចូលចិ្តធ្វើ
ខ្ញុំគេ ។ សូម្បីតែកងទ័ព ប៉ូលិស ក៍ចេះដឹងស្រ
ឡា់ប្រជាពលរដ្ឋដោយស្មោះ មិនលំអៀងខាង
គណៈបក្សនយោបាយណា ចេះគោរពនាទីរបស់
ខ្លួនខ្ជាប់ខ្ជួន ។ល។ ។ បើមានបាតុករ ឬ ប្រជាពលរដ្ឋស្លូតត្រង់បាត់បង់ជីវិតក្នុងពេលមានបាតុកម្ម ប្រមុខនៃរដ្ឋាភិបាលត្រូវទទួលទោស
នៅចំពោះមុខច្បាប់ជាដើម ។

ចំណែកឯប្រទេខ្មែរវិញ មានអ្នកដឹកនាំដែលមាន
ពូជថោកទាប ខ្វះការចេះដឹង មានចរិយាមា
យាទ និង​ សំដីជាជនពាល ជាបាតផ្សា កំសាក
មុខក្រាស់ ។ មានសន្តានចិត្តជាបីសាចកំណាច
ឃោឃៅ ព្រៃផ្សៃ កាប់សម្លាប បំពារ បំពានរាស្រ្គ
ឯងបំពេញចិត្តបរទេស ។ ខ្វះការទទួលខុសត្រូវ
បញ្ជារកងទ័ព ប៉ូលិសបាញសម្លាប់ប្រជាពលរដ្ឋ
ស្លូតត្រង់ហើយ បែជាបដិសេធមិនទទួលខុសត្រូវ
នូវទង្វើរបស់ខ្លួនទៅវិញ ។ ដោយសារទេបែប
នេះតើប្រជាពលរដ្ឋខ្មែរអាចធ្វើដូចប្រទេសថៃបាន
ទេ ? តើពួករដ្ឋភិបាល ហ៊ុនសែន ដ៏ព្រៃផ្សៃនេះ
ព្រមទទួលខុសត្រូវចំពោះការស្លាប់របស់បាតុករ ឬ ប្រជាពលរដ្ឋដែលបាត់បង់ជីវិតក្នុងពេលធ្វើ
បាតុកម្មទេ ? ។ បើមានអ្នកក្លាហានណាព្រម
ឬ ហ៊ានចេញមុខមកដាក់ទោសប្រមុខរដ្ឋាភិ
បាល ហ៊ុនសែន ដ៏ព្រៃផ្សៃមួយនេះ នៅពេលមាន
បាតុករ ឬ ប្រជាពលរដ្ឋស្លាប់នៅក្នុងពេលធ្វើ
បាតុកម្មទាមទារដ៏ខ្លាំងក្លាណាមួយដូចនៅប្រទេសថៃ ។ នោះប្រជាពលរដ្ឋ និង គណៈបក្សជំទាស់
នឹងធ្វើបាតុកម្មឲមានទ្រង់ទ្រាយខ្លាំងក្លាជាងហ្នឹងដូចជាបង្ខំឲ ហ៊ុនសែន ចុះចេញពីតំណែង ធ្វើ
ការឆ្នោតឡើងវិញ ឬ បង្កើតគណៈកម្មការចម្រុះ
ឯករាជ្យដើម្បីសើុបអង្កេតភាពមិនប្រក្រតី ។ល។
ជាបន្ទាន់ ។ បើក្នុងរយៈពេល បីថ្ងៃ នៅតែគ្មាន
ចម្លើយពីគណៈបក្ស ហ៊ុនសែន កំណាចនេះទេ បាតុករដែលជាម្ចាស់់ឆ្នោត នឹង សម្រុកចូលកាន់
កាប់ក្រសួងរដ្ឋាភិបាលបានប៉ុន្មានយកប៉ុណ្ណឹង ។ល។ ។

តើមានអស់លោកណាហ៊ានធ្វើបែបហ្នឹងទេ ? តើហ៊ានអូសក្បាលប្រមុខរដ្ឋាភិបាលកំណាច របស់បក្សប្រជាជនមកទទួលខុសត្រូវចំពោះមុខច្បាប់ ។ ដាក់ទោសតាមច្បាប់នៅពេលមានបាតុ
ករ ឬ ប្រជាពលរដ្ឋបាត់បង់ជីវិតក្នុងគ្រា​ធ្វើបាតុ
កម្មដូចនៅប្រទេសថៃទេ ? ។ បើហ៊ាន សូម
មេត្តាចេញមុខមក យើងជាប្រជាពលរដ្ឋដែល
ជាម្ចាស់ឆ្នោតនឹងធ្វើតាមហ្នឹងភ្លាម ។ ប្រជាពល
រដ្ឋដែជាម្ចាស់ឆ្នោតទាំងអស់មិនរុញរានឹងធ្វើឲ
ខ្លាំងក្លាជាងហ្នឹងឡើយ ឲតែមានអ្នកក្លាហាន
ជាងហ្នឹងចេញមុខមក ។

Anonymous said...

Because khmer hate them(YOUN&SEIM) so much forgot to do anything else, that why they get richer and more power full every day. Right now khmer got nothing to match with their power, if the real full scale war broke of between khmer and those nation who going to suffer more? You should "love thy enemy" before they kill you all, if you want to win right now is not the time, the time come when you have strong military power to match them and friend with the super power nation before than you should "love thy enemy".