Saturday, December 28, 2013

រដ្ឋាភិបាលគំរាមប្តឹងលោក រ៉ុង ឈុន និងអ្នកជំនាញសេដ្ឋកិច្ច


....................................
បន្ទាប់ពីកិច្ចពិភាក្សារវាងសហជិពតំណាងកម្មករ និងក្រសួងការងារនៅថ្ងៃនេះបរាជ័យ មានប្រភពត៌មានមួយពីក្រសួងការងារបានឲ្យដឹងថា នៅពេលនេះរដ្ឋាភិបាល និយោជក និងសហជីពគាំទ្ររដ្ឋាភិបាលកំពុងជជែកគ្នា ក្នុងការដាក់ពាក្យបណ្តឹងលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ពីបទញុះញង់ឲ្យមានបាតុកម្ម និងបំផ្លាញប្រយោជន៍ ជាតិ ប្រសិនបើលោក រ៉ុង ឈុន មិនព្រមទទួលយកប្រាក់ខែដែលក្រសួងបានកំណត់ ហើយមិនបញ្ឈប់បាតុកម្មទេនោះ ។ ជាការឆ្លើយតបចំពោះពត៌មាននេះ លោក រ៉ុង ឈុន បានឲ្យដឹងថា លោកគ្មានការភ្ញាក់ផ្អើលទេ ហើយលោកស្វាគមន៍ចំពោះបណ្តឹងនេះ ។ លោកបន្តរថា លោកធ្វើការងារសហជីពគឺដើម្បី ការពារប្រយោជន៍កម្មករ មិនមែន ដើម្បីបុគ្គលណាមួយឡើយ ហើយការទាមទាររបស់កម្មករក៏គ្មានការកែប្រែដែរ ។ ប្រភពបានបញ្ជាក់ផងដែរថា រដ្ឋាភិបាលក៏បានរៀបចំហើយដែរក្នុងការប្តឹងអ្នកជំនាញ សេដ្ឋកិច្ចម្នាក់ដែលបានបញ្ចេញឯកសារស្រាវជ្រាវរបស់ខ្លួនថា កម្មករទទួលបានប្រាក់ខែ១៦០ដុល្លារ យ៉ាងស្រួល ដោយគ្រាន់តែរដ្ឋាភិបាលទប់ស្កាត់ ការសូកប៉ាន់ក្រៅផ្លូវការណ៍ ។ រដ្ឋាភិបាលបានចោទថារបាយការណ៍ស៊ើបអង្កេតរបស់ អ្នកវិភាគសេដ្ឋកិច្ចរួបនោះជាដើមចមឲ្យមាន ការតវ៉ាពីក្រុមកម្មករ ។
២៧ ធ្នូ ២០១៣ ឆាំ ឆានី

No comments: